(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ២៩,៦៣២នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,១២៨នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
អានបន្ត៖ សហរដ្ឋអាមេរិក៖ មនុស្សជិត ៣០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,១២៨នាក់ស្លាប់...
(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគិន (Antony Blinken) បានអះអាងថា រដ្ឋាភិបាលអ៊ុយក្រែនមានផែនការត្រៀមរួចជាស្រេច ដើម្បីបង្ការការដួលរលំ ប្រសិនបើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីលេនស្គី (Volodymyr Zelensky) ត្រូវបាត់បង់ជីវិត អំលុងប្រតិបត្តិការយោធារបស់រុស្ស៉ី។
អានបន្ត៖ រដ្ឋមន្រ្តីការបរទេសអាមេរិកអះអាងថា អ៊ុយក្រែនមានផែនការរួចស្រេច...
(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៤,៩០៣នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៨៣នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
អានបន្ត៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៤,៩០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៨៣នាក់ស្លាប់...
(ញូយ៉ក)៖ មន្ត្រីការទូតរុស្ស៊ីជិត ៥០នាក់ រួមទាំងសមាជិកគ្រួសាររបស់ពួកគេ បានចាកចេញពីទីក្រុងញូវយ៉ក ឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ ហើយ កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅនេះ។
អានបន្ត៖ អាមេរិក៖ មន្ត្រីទូតរុស្ស៊ីជិត ៥០នាក់ រួមទាំងសមាជិកគ្រួសាររបស់ពួកគេ...
(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២១,១៦២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
អានបន្ត៖ ថៃ៖ មនុស្សជាង ២១,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៥នាក់ស្លាប់...
(ញូដេលី)៖ រុស្ស៉ីបានចោទប្រកាន់ការផ្សព្វផ្សាយព័ត៌មាននៅឥណ្ឌា ស្តីពីអំពីស្ថានការណ៍នៅអ៊ុយក្រែនថា មានលក្ខណៈលម្អៀងនិងបង្កការភាន់ច្រឡំ ហើយបានទទូចឱ្យប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ព្យាយាមផ្តល់ព័ត៌មានដោយឈរលើការពិតជាក់ស្តែង។
អានបន្ត៖ ស្ថានទូតរុស្ស៉ីប្រចាំឥណ្ឌា ស្នើឱ្យមានភាពត្រឹមត្រូវនៃការផ្សាយព័ត៌មាន...
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសមួយជាមួយបណ្ដាមដឹកនាំអាស៊ាន ក្នុងទីក្រុងវ៉ាស៊ីនតោន នៅចុងខែមីនាខាងមុខនេះ។
(ឡុងដ៏)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) និយាយថា ចក្រភពអង់គ្លេសនឹងដាក់សម្ពាធជាអតិបរមា លើរុស្ស៊ី បន្តទៀត ខណៈដែលលោកត្រៀមបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ និងអេស្តូនី។
អានបន្ត៖ នាយករដ្ឋមន្រ្តីអង់គ្លេស អំពាវនាវឱ្យបង្កើនការដាក់សម្ពាធលើរុស្ស៊ី...
(ប៉ារីស)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក ព្រុយណូ ឡឺម៊ែរ (Bruno Le Maire) បាននិយាយថាទណ្ឌកម្មពីសំណាក់បណ្ដាប្រទេសលោកខាងលិច ប្រឆាំងទីក្រុងម៉ូស្គូ ពាក់ព័ន្ធនឹងប្រតិបត្តិការយោធាប្រឆាំងអ៊ុយក្រែន នឹងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីដួលរលំ។
អានបន្ត៖ បារាំងថា ទណ្ឌកម្មរបស់លោកខាងលិច នឹងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីដួលរលំ
ក្រុមហ៊ុនផលិតអាវុធ Ukroboronprom គ្រប់គ្រងដោយរដ្ឋរបស់ប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យ (២៧កុម្ភៈ) ថា យន្តហោះធំបំផុតនៅលើពិភពលោក - យន្តហោះដឹកទំនិញ Antonov-225 របស់អ៊ុយក្រែន ត្រូវបានបំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ី នៅខាងក្រៅទីក្រុង Kyiv នៅថ្ងៃទី៤នៃការលុកលុយរបស់ទីក្រុងម៉ូស្គូ។
អានបន្ត៖ យន្តហោះធំបំផុតរបស់ពិភពលោក ត្រូវកម្ទេចដោយការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន
អ្នកនាំពាក្យរបស់ប្រធានាធិបតី Rodrigo Duterte បាននិយាយកាលពីថ្ងៃអាទិត្យ (កុម្ភៈ 27) ថាប្រទេសហ្វីលីពីន នឹងដកការរឹតបន្តឹង COVID-19 ភាគច្រើននៅក្នុងរដ្ឋធានីម៉ានីល នៅខែក្រោយនេះ បន្ទាប់ពីការធ្លាក់ចុះនៃករណីឆ្លង និងកំណើនចំនួនមនុស្ស បានចាក់វ៉ាក់សាំង។
អានបន្ត៖ ប្រទេសហ្វីលីពីន ដកការរឹតត្បិត COVID-19 ភាគច្រើននៅក្នុងរដ្ឋធានី
ក្រុមអ្នកជួយសង្គ្រោះនៅលើកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី បានទាញយកបានសាកសពបន្ថែមទៀតកាលពីថ្ងៃអាទិត្យ (ថ្ងៃទី 27 ខែកុម្ភៈ) ពីការរញ្ជួយដីដ៏ខ្លាំងកាលពី2ថ្ងៃមុន ដោយបានបង្កើនចំនួនអ្នកស្លាប់ដល់ 11 នាក់ ខណៈដែលមនុស្សជាង 400 នាក់ផ្សេងទៀត បានរង របួស និងរាប់ពាន់នាក់ ត្រូវបានផ្លាស់ទីលំនៅ។
អានបន្ត៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី កើនឡើងដល់ ១១នាក់
(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល៍ (Olaf Scholz) បានព្រមានរុស្ស៊ីពីផលវិបាកធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច និងនយោបាយ ប្រសិនបើហ៊ានប្រើ កម្លាំងយោធាលើអ៊ុយក្រែន ខណៈអះអាងថាអាលឺ្លម៉ង់ និងសម្ពន្ធមិត្តត្រៀមខ្លួនជាស្រេច ដើម្បីបើកកិច្ចសន្ទនាជាមួយទីក្រុងម៉ូស្គូ។
អានបន្ត៖ អាល្លឺម៉ង់ ព្រមានរុស្ស៊ីពីផលវិបាកធ្ងន់ធ្ងរ បើហ៊ានវាយប្រហារលើអ៊ុយក្រែន
(ញូយ៉ក)៖ បេសកជនអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយដោយរំពឹងថាចិននឹងបញ្ចុះបញ្ចូល ឬជំរុញឱ្យរុស្ស៊ីធ្វើរឿងដែល ត្រឹមត្រូវស្ដីពីវិបត្តិអ៊ុយក្រែន ដែលនេះបានធ្វើឱ្យសមភាគីចិនរបស់លោកស្រី ឆ្លើយតបវិញភ្លាមៗជាមួយការអំពាវនាវឱ្យមានដំណោះស្រាយការទូត និងបញ្ចប់រាល់ សកម្មភាពដែលបង្កភាពតានតឹង។
អានបន្ត៖ បេសកជនអាមេរិក និងចិន ប្រចាំ UN ទាស់សម្ដីគ្នា ជុំវិញវិបត្តិរុស្ស៊ី-អ៊ុយក្រែន
(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៥,២៤២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
អានបន្ត៖ ថៃ៖ មនុស្ស ១៥,២៤២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៣នាក់ស្លាប់...
ប្រធានាធិបតីអាមេរិក Joe Biden និងស្តេច Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត បានពិភាក្សាគ្នាអំពីការផ្គត់ផ្គង់ថាមពល និងការអភិវឌ្ឍន៍នានានៅមជ្ឈិមបូព៌ា រួមទាំងនៅអ៊ីរ៉ង់ និងយេម៉ែន ក្នុងអំឡុងពេលការហៅទូរស័ព្ទ កាលពីថ្ងៃពុធ-ម្សិលមិញ។
អានបន្ត៖ លោក Biden និងស្តេចអារ៉ាប៊ីសាអូឌីត ពិភាក្សាអំពីការផ្គត់ផ្គង់ថាមពល បញ្ហាអ៊ីរ៉ង់...
ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង COVID-19 ផលិតក្នុងស្រុកលើមនុស្សកាលពីថ្ងៃពុធ-ម្សិលមិញ បន្ទាប់ពីទទួលបានភ្លើងខៀវពីនិយតករឱសថ ខណៈដែលប្រទេសនេះ កំពុងប្រឈមមុខនឹងការកើនឡើងនៃករណីឆ្លងមេរោគ។
អានបន្ត៖ ឥណ្ឌូណេស៊ី ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង COVID-19 ផលិតក្នុងស្រុកលើមនុស្ស
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបនិយាយកាលពីថ្ងៃពុធ (៩កុម្ភៈ) ជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងជប៉ុន អំពីការគំរាមកំហែង ដែលបង្កឡើងដោយកូរ៉េខាងជើង បន្ទាប់ពីការបាញ់មីស៊ីលជាបន្តបន្ទាប់ដោយទីក្រុងព្យុងយ៉ាង។
អានបន្ត៖ ប្រធានមន្ទីរ Pentagon ពិភាក្សាអំពីការគំរាមកំហែងរបស់កូរ៉េខាងជើងជាមួយជប៉ុន...
នាយករដ្ឋមន្ត្រីថៃ Prayut Chan-ocha បានទទួលរងការធ្វើពហិការមិនចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក ដោយរដ្ឋមន្ត្រីចំនួន៧នាក់ កាលពីថ្ងៃអង្គារ-ម្សិលមិញ ដែលជាសញ្ញាមួយផ្សេងទៀតនៃការមិនចុះសម្រុងគ្នា ដែលកំពុងកើនឡើងនៅក្នុងសម្ព័ន្ធ 18 គណបក្សដែលមានបញ្ហារបស់អតីតមេទ័ពរូបនេះ។
អានបន្ត៖ រដ្ឋមន្ត្រីថៃ ធ្វើពហិការកិច្ចប្រជុំគណៈរដ្ឋមន្ត្រីខ្លួន
បុគ្គលពីរនាក់ ដែលមានចំណេះដឹងអំពីបញ្ហានេះ បាននិយាយថា ធនាគារកណ្តាលអឺរ៉ុប កំពុងរៀបចំធនាគារសម្រាប់ការវាយប្រហារតាមអ៊ីនធឺណិត ដែលឧបត្ថម្ភដោយរុស្ស៊ី ដែលអាចទំនងកើតមាន ខណះដែលភាពតានតឹងជាមួយអ៊ុយក្រែន កំពុងតែកើនឡើង ហើយតំបន់អឺរ៉ុប ក៏បង្ការការដួលរលំផ្នែកហិរញ្ញវត្ថុនៃជម្លោះណាមួយផងដែរ។
អានបន្ត៖ និយតករអឺរ៉ុប និងអាមេរិក ប្រាប់ធនាគារឱ្យរៀបចំខ្លួន...
ការប្រណាំងប្រជែង ដើម្បីដឹកនាំប្រទេសហ្វីលីពីន បានចាប់ផ្តើមកាលពីថ្ងៃអង្គារ-ម្សិលមិញ ដោយមានកូនប្រុស និងឈ្មោះស្ទួននឹងអតីតមេដឹកនាំផ្តាច់ការលោក Ferdinand Marcos ដែលជាអ្នកពេញចិត្ត ដើម្បីស្នងតំណែងផ្តាច់ការរបស់លោក Rodrigo Duterte ហើយប្រគល់ត្រកូលរបស់លោក ទៅវិមានប្រធានាធិបតី ដែលពួកគេ ធ្លាប់ភៀសខ្លួន។
អានបន្ត៖ ប្រទេសហ្វីលីពីន ចាប់ផ្តើមរដូវកាលយុទ្ធនាការបោះឆ្នោត