កាលពីថ្ងៃពុធសប្តាហ៍នេះ អ៊ុយក្រែន និងរុស្ស៉ី បានប្រកាសពីការដោះដូរអ្នកទោសសង្រ្គាមទៅវិញទៅមក ដែលជាលើកដំបូងបើគិតក្នុងរយៈពេលជិត៥ខែ ដោយឈ្លើយសឹកប្រមាណជាង២០០នាក់ ត្រូវបានដោះ លែងដោយភាគីម្ខាងៗ បន្ទាប់ពីដំណើរការចរចាដ៏ស្មុគស្មាញមួយ ដែលមានការចូលរួមជួយសម្រុះសម្រួល ពីសំណាក់អេមីរ៉ាតអារ៉ាប់រួម។
អានបន្ត៖ រុស្ស៉ីនិងអ៊ុយក្រែន ដោះដូរឈ្លើយសឹកក្នុងទ្រង់ទ្រាយធំ...
ចិន បាននិយាយថា កងទ័ពជើងទឹក និងអាកាសរបស់ខ្លួន បានដឹកនាំការល្បាតសមុទ្រនៅក្នុងតំបន់សមុទ្រ ចិនខាងត្បូង ជាការល្បាតមួយ ធ្វើឡើងក្នុងពេលដំណាលគ្នានឹងសហរដ្ឋអាមេរិក និងហ្វីលីពីន កំពុងធ្វើសម យុទ្ធរួមគ្នានៅក្នុងតំបន់តែមួយ ហើយនេះដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ដែន ទឹកជម្លោះ។
អានបន្ត៖ ចិន ធ្វើប្រតិបត្តិការល្បាតសមុទ្រ ខណៈអាមេរិក និងហ្វីលីពីន ធ្វើសមយុទ្ធរួមគ្នា...
នាយករដ្ឋមន្ត្រីថៃ លោក Sritha Thavisin បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសថៃ និងប្រទេស ចិន នឹងលើកលែងជាអចិន្ត្រៃយ៍នូវតម្រូវការទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ដែលនឹងចាប់ផ្តើម អនុវត្តនៅក្នុងខែមីនាឆ្នាំនេះតែម្តង។
អានបន្ត៖ ប្រទេសថៃ និងចិន នឹងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ...
ក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃពុធ បានឱ្យដឹងថា បាឡុង៤គ្រឿងរបស់ចិន ត្រូវបានប្រទះឃើញហោះ ឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលច្រកសមុទ្រតៃវ៉ាន់ ហើយក្នុងនោះមានបាឡុង ៣គ្រឿង បានហោះពីលើដែន កោះតៃវ៉ាន់។
អានបន្ត៖ តៃវ៉ាន់ រាយការណ៍ពីវត្តមានបាឡុងចិន ៤គ្រឿង មុនការបោះឆ្នោតសកល
សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្តរក្សាវត្តមានយោធោរបស់ខ្លួននៅឯមូលដ្ឋាន ក្នុងប្រទេសកាតា សម្រាប់រយៈពេល ១០ឆ្នាំបន្ថែមទៀត។
អានបន្ត៖ សហរដ្ឋអាមេរិក ឈានដល់កិច្ចព្រមព្រៀង បន្តរក្សាវត្តមានយោធា១០ឆ្នាំបន្ថែម...
អាជ្ញាធរជប៉ុន បានឱ្យដឹងកាលពីរសៀលថ្ងៃអង្គារថា តួលេខអ្នកស្លាប់ បានបន្តកើនដល់ ៤៨នាក់ បន្ទាប់ពី គ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារចំតំបន់ភាគកណ្តាលប្រទេសជប៉ុន កាលពីមួយថ្ងៃមុន។
អានបន្ត៖ លេខអ្នកស្លាប់បន្តកើនដល់យ៉ាងហោច៤៨នាក់ បន្ទាប់ពីប្រទេសជប៉ុន រងគ្រោះ...
ភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ភ្លាមៗនៅពាសពេញផ្នែកភាគខាងកើតប្រទេសអូស្ត្រាលី កាលពីថ្ងៃអង្គារ ដោយទឹក បានជន់លិចផ្លូវ កាត់ផ្តាច់ទីក្រុង បំផ្លាញទ្រព្យសម្បត្តិ ខណៈអាជ្ញាធរ បានណែនាំដល់អ្នកស្រុកនៅ តំបន់ទំនាប ឲ្យផ្លាស់ទៅកាន់ទីទួលខ្ពស់មានសុវត្ថិភាព។
អានបន្ត៖ ភ្លៀងធ្លាក់ឥតឈប់ឈរ បង្កការបំផ្លិចបំផ្លាញនៅទូទាំងភាគខាងកើតអូស្រ្តាលី
កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាជាតិប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់របស់ហ្វីលីពីន បាននិយាយថា ប្រទេសអាស៊ានមួយនេះ រំពឹងថា នឹងអាចត្រូវបានដកចេញពីបញ្ជីពណ៌ប្រផេះនៃអង្គការក្រុមការងារ ហិរញ្ញវត្ថុ ហៅកាត់ FATF នៅក្នុងឆ្នាំ២០២៤នេះ។
ប៉ូលីសស្រីលង្កា បានប្រកាសកាលពីថ្ងៃអាទិត្យ ពីការចាប់ខ្លួនមនុស្សជិត 15,000 ក្នុងអំឡុងពេលមួយ សប្តាហ៍ នៃការប្រឆាំងគ្រឿងញៀនដែលគាំទ្រដោយយោធា ហើយជាការបង្ក្រាបមួយដែលត្រូវបានបរិហារ ដោយសកម្មជនសិទ្ធិមនុស្ស។
អានបន្ត៖ ស្រីលង្កា ឃាត់ខ្លួនមនុស្សជិត ១៥.០០០នាក់ ក្នុងការបង្រ្កាបគ្រឿងញៀន
សារព័ត៌មានអ៉ីរ៉ង់ Tasnim កាលពីថ្ងៃសៅរ៍ បានដកស្រង់សម្តីមេបញ្ជាការកងបដិវត្តន៍អ៉ីរ៉ង់ ដែលនិយាយថា ច្រកសមុទ្រមេឌីទែរ៉ាណេ អាចនឹងត្រូវបិទ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបន្តប្រព្រឹត្ត «បទឧក្រិដ្ឋកម្ម» នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែមិនបានពន្យល់ទេថា វាអាចធ្វើឡើងដោយរបៀបណានោះ។
អានបន្ត៖ អ៉ីរ៉ង់ គំរាមបិទច្រកសមុទ្រមេឌីទែរ៉ាណេ ជុំវិញសង្គ្រាមនៅហ្គាហ្សា...
លោក Andres Manuel Lopez Obrador ប្រធានាធិបតីម៉ិស៉ិក បាននិយាយកាលពីចុងសប្តាហ៍ថា រដ្ឋាភិបាលរបស់លោក បាននិងកំពុងពង្រឹងវិធានការដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុក ហើយកំពុងជួយ សហរដ្ឋអាមេរិកទប់ទល់នឹងចំនួនមនុស្សដ៏ច្រើន ដែលព្យាយាមធ្វើដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិក។
អានបន្ត៖ ម៉ិកស៉ិកថា កំពុងជំរុញការគ្រប់គ្រងលំហូរជនចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានគំរាមថា ទីក្រុងព្យុងយ៉ាង នឹងមិនស្ទាក់ស្ទើរឡើយក្នុងការបើកការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើរងការគំរាមកំហែងនុយក្លេអ៊ែរពីសត្រូវ។
អានបន្ត៖ លោក គីម ជុងអ៊ុន គំរាមវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ...
មជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសចិន គឺទីក្រុងសៀងហៃ កំពុងជួបប្រទះនឹងអាកាសធាតុដ៏ត្រជាក់បំផុត មិន ធ្លាប់មានរយៈពេល ៤០ឆ្នាំនៅក្នុងខែធ្នូនេះ ជំរុញឲ្យអាជ្ញាធរចេញការព្រមានអំពីកម្រិតសីតុណ្ហភាពទាប និងខ្យល់ត្រជាក់ ខណៈទីក្រុងភាគខាងជើងប្រទេសចិនឯណោះវិញ ស្ថិតក្នុងលក្ខខណ្ឌត្រជាក់ដូចទឹកកក តែ អាចនឹងធូរស្រាលនៅសប្តាហ៍ក្រោយ។
អានបន្ត៖ ក្រុងសៀងហៃនៃប្រទេសចិន ជួបប្រទះនឹងអាកាសធាតុចុះត្រជាក់ខ្លាំង មិនធ្លាប់មាន...
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានព្រមានសមភាគីហ្វីលីពីនរបស់លោកថា ទីក្រុងម៉ានីល ត្រូវតែធ្វើសកម្មភាពប្រកបដោយការប្រុងប្រយ័ត្ន បន្ទាប់ពីការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ខណៈទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងស្ថិតនៅលើផ្លូវបំបែក។
អានបន្ត៖ ចិន ព្រមានហ្វីលីពីនថា ទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងស្ថិតនៅលើផ្លូវបំបែក
គុណភាពខ្យល់ក្នុងទីក្រុងស៉ីនី កាលពីថ្ងៃអង្គារ បានធ្លាក់មកដល់កម្រិតមួយ ដែលចាត់ទុកថា អាក្រក់បំផុត ក្នុងចំណោមទីក្រុងដ៏ទៃទៀតរបស់ពិភពលោក ខណៈផ្សែងចេញពីភ្លើងឆេះព្រៃនៅភាគខាងជើង កំពុងគ្រប ដណ្ដប់ពាសពេញទីក្រុងកំពង់ផែមួយនេះ ដោយមានសន្ទស្សន៍ប្រហាក់ប្រហែលទៅនឹងទីក្រុងញូវដែលី របស់ប្រទេសឥណ្ឌាដែរ។
អានបន្ត៖ ផ្សែងអ័ព្ទដ៏កម្រវាយលុកទីក្រុងស៉ីដនីរបស់អូស្រ្តាលី ដោយសារតែភ្លើងឆេះព្រៃ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានផ្សាយកាលពីថ្ងៃអង្គារថា គ្រោះរញ្ជួយដីមួយកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារ លើតំបន់ភ្នំដាច់ស្រយាលមួយ ស្ថិតនៅភាគពាយព្យប្រទេសចិន ដោយសម្លាប់មនុស្សយ៉ាងហោច ១២៧ នាក់ និងជាង ៥៣០នាក់ផ្សេងទៀត រងរបួស។
អានបន្ត៖ ហោចណាស់មនុស្ស ១២៧នាក់ស្លាប់ ក្រោយគ្រោះរញ្ជួយដី វាយប្រហារលើភាគពាយព្យប្រទេសចិន
កាលពីថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានសម្រេចជ្រើសរើសយកអតីត អនុរដ្ឋមន្រ្តីការបរទេស លោក Cho Tae-yul ឱ្យធ្វើជារដ្ឋមន្រ្តីការបរទេសថ្មីនៃប្រទេសអាស៉ីបូព៌ាមួយនេះ និងឱ្យទីប្រឹក្សាសន្តិសុខជាតិ លោក Cho Tae-yong កាន់តំណែងជានាយកថ្មីនៃបណ្តាញស៉ើបការណ៍ សម្ងាត់ ជាតិ។
អានបន្ត៖ ប្រធានាធិបតីកូរ៉េខាងត្បូង តែងតាំងរដ្ឋមន្រ្តីការបរទេស និងប្រមុខចារកម្មថ្មី
នាយករដ្ឋមន្រ្តី លោក Anwar Ibrahim បានប្រកាសកាលពីថ្ងៃពុធនថា រាល់កប៉ាលទាំងអស់ ដែលមាន ដោតទង់ជាតិអ៉ីស្រាអែល នឹងមិនអនុញ្ញាតឲ្យចូលចតក្នុងប្រទេសម៉ាឡេស៉ីនោះទេ ចាប់ពីពេលនេះទៅ ហើយកប៉ាល់ទាំងឡាយណា ដែលធ្វើដំណើរទៅកាន់អ៉ីស្រាអែល ក៏នឹងត្រូវហាមឃាត់មិនឲ្យផ្ទុកទំនិញ នៅ កំពង់ផែ ម៉ាឡេស៉ីដែរ។
អានបន្ត៖ កប៉ាល់ដែលមានដោតទង់ជាតិអ៉ីស្រាអែល នឹងត្រូវហាមឃាត់ពីការចូលចត នៅម៉ាឡេស៉ី
នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសលោកស្រី បានឈានដល់កិច្ចព្រមព្រៀងការពារជាតិមួយជាមួយសហរដ្ឋអាមេរិក ដែលនឹងអនុញ្ញាតឱ្យកងទ័ពអាមេរិកឈរជើង ឬដំឡើងសព្វាវុធ នៅលើទឹកដី ដាណឺម៉ាក។
អានបន្ត៖ ដាណឺម៉ាក ឈានដល់កិច្ចព្រមព្រៀងយោធា ជាមួយសហរដ្ឋអាមេរិក
កាលពីថ្ងៃអង្គារ រដ្ឋាភិបាលកាណាដា បាននិយាយថា ខ្លួននឹងទិញយន្តហោះដ្រូនបំពាក់អាវុធ MQ-9B ពី ក្រុមហ៊ុនអាមេរិក General Atomics ដើម្បីយកមកប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក៏ជាសម្រាប់ការ ឃ្លាំមើលឆ្នេរសមុទ្រ និងការជួយសង្រ្គោះគ្រោះមហន្តរាយ។
អានបន្ត៖ កាណាដា នឹងទិញយន្តហោះដ្រូនបំពាក់អាវុធ MQ-9B ពីអាមេរិក ក្នុងតម្លៃជិត២ពាន់លាន
(សេអ៊ូល)៖ នាថ្ងៃអង្គារនេះ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានចាប់ផ្តើមដំណើរការ ប្រព័ន្ធចែករំលែកទិន្នន័យប្រមូលបានភ្លាមៗ ស្តីពីការបាញ់មីស៉ីលរបស់កូរ៉េខាងជើង ខណៈប្រទេសទាំង៣ កំពុងប្រឹងប្រែងព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងគ្នា ដើម្បីទប់ទល់ការគំរាមកំហែងពីទីក្រុងព្យុងយ៉ាង ដែលមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ។
អានបន្ត៖ កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ចាប់ផ្តើមដំណើរការប្រព័ន្ធចែករំលែកទិន្នន័យ...