បណ្តាញសង្គម

អាមេរិក កំពុងរៀបចំផែនការ តម្រូវឱ្យភ្ញៀវបរទេស ត្រូវចាក់វ៉ាក់សាំង COVID-19

មន្រ្តីសេតវិមានម្នាក់ បានប្រាប់រ៉យទ័រកាលពីថ្ងៃពុធ-ម្សិលមិញថា រដ្ឋបាល Biden កំពុងបង្កើតផែនការ ដើម្បីតម្រូវឱ្យអ្នកទេសចរបរទេសស្ទើរតែទាំងអស់ ដែលមកសហរដ្ឋអាមេរិក ចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ អោយបានពេញលេញ ដែលជាផ្នែកមួយនៃការលើកលែងការរឹតបន្តឹងការធ្វើដំណើរ ដែលរារាំងពិភពលោកភាគច្រើន មិនឱ្យចូលទឹកដីសហរដ្ឋអាមេរិក។

អាន​បន្ត៖ អាមេរិក កំពុងរៀបចំផែនការ តម្រូវឱ្យភ្ញៀវបរទេស ត្រូវចាក់វ៉ាក់សាំង COVID-19

រដ្ឋមន្ត្រីអាស៊ាន ជ្រើសរើសអ្នកការទូតប្រ៊ុយណេជាបេសកជនប្រចាំប្រទេសមីយ៉ាន់ម៉ា

 រដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍ កាលពីថ្ងៃពុធ-ម្សិលមិញ បានជ្រើសរើសរដ្ឋមន្ត្រីការបរទេសទី ២ ប្រ៊ុយណេ Erywan Yusof ជាបេសកជនពិសេសរបស់ពួកគេ ប្រចាំប្រទេសមីយ៉ាន់ម៉ា ក្នុងរបកគំហើញមួយ បន្ទាប់ពីការពន្យារពេលជាច្រើនខែសម្រាប់ការសម្របសម្រួលក្នុងតំបន់ ដើម្បីជួយបញ្ចប់វិបត្តិកាន់តែស៊ីជម្រៅរបស់ប្រទេស។

អាន​បន្ត៖ រដ្ឋមន្ត្រីអាស៊ាន ជ្រើសរើសអ្នកការទូតប្រ៊ុយណេជាបេសកជនប្រចាំប្រទេសមីយ៉ាន់ម៉ា

ជប៉ុន ស្នើឱ្យពង្រីកការទប់ស្កាត់គ្រាអាសន្ន COVID-១៩ ខណៈករណីឆ្លង កើនឡើង

រដ្ឋមន្ត្រីទីស្តីការម្នាក់ បាននិយាយថា ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍ (៥ សីហា) នេះ បានស្នើពង្រីកការរឹតត្បិតគ្រាអាសន្នដល់ខេត្តចំនួន ៨ បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លង COVID-19 ខណៈដែលការព្រួយបារម្ភ កាន់តែកើនឡើងអំពីភាពតានតឹងលើប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេស នៅក្នុងទីក្រុងតូក្យូ ដែលកំពុងធ្វើជាម្ចាស់ផ្ទះ កីឡាអូឡាំពិក និងនៅកន្លែងផ្សេងទៀត។

អាន​បន្ត៖ ជប៉ុន ស្នើឱ្យពង្រីកការទប់ស្កាត់គ្រាអាសន្ន COVID-១៩ ខណៈករណីឆ្លង កើនឡើង

Harris នឹងច្រានចោលការទាមទាររបស់ចិននៅសមុទ្រចិនខាងត្បូង ក្នុងអំឡុងពេលធ្វើដំណើរទៅអាស៊ី

 មន្រ្តីសេតវិមានជាន់ខ្ពស់ម្នាក់ បានប្រាប់រ៉យទ័រថា អនុប្រធានាធិបតី Kamala Harris នឹងផ្តោតលើការការពារច្បាប់អន្តរជាតិនៅសមុទ្រចិនខាងត្បូង ការពង្រឹងភាពជាអ្នកដឹកនាំរបស់អាមេរិកនៅក្នុងតំបន់ និងការពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខ ក្នុងអំឡុងពេលដំណើររបស់លោកស្រី ទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី។

អាន​បន្ត៖ Harris នឹងច្រានចោលការទាមទាររបស់ចិននៅសមុទ្រចិនខាងត្បូង...

កូរ៉េខាងជើង រិះគន់អង់គ្លេសចំពោះផែនការពង្រាយនាវាចម្បាំងនៅអាស៊ីNorth

 កូរ៉េខាងជើង បានរិះគន់ប្រទេសអង់គ្លេសកាលពីថ្ងៃអង្គារ ចំពោះផែនការដាក់ពង្រាយនាវាចម្បាំងពីរគ្រឿងនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំនេះ ដោយហៅទង្វើនេះថា ជាការបង្កហេតុ។

អាន​បន្ត៖ កូរ៉េខាងជើង រិះគន់អង់គ្លេសចំពោះផែនការពង្រាយនាវាចម្បាំងនៅអាស៊ីNorth

សហភាពអឺរ៉ុប នាំមុខអាមេរិកក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩

 ចំនួនប្រជាជនពាក់កណ្តាលនៃសហភាពអឺរ៉ុប ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ពេញលេញ នេះបើយោងតាមរបាយការណ៍របស់ AFP កាលពីថ្ងៃអង្គារ-ម្សិលមិញ ដែលធ្វើឱ្យសហភាពអឺរ៉ុប នាំមុខសហរដ្ឋអាមេរិកក្នុងការចាក់ថ្នាំបង្ការរោគ។

អាន​បន្ត៖ សហភាពអឺរ៉ុប នាំមុខអាមេរិកក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩

តុលាការ​ផ្តន្ទាទោស​ឈ្មួញ​គ្រឿងញៀន​ម្នាក់ ដាក់គុក​មួយជីវិត និង​ពិន័យ ៨០​លាន​រៀល ដោយសារ​ជួញ​គ្រឿងញៀន​ជាង ៣​គីឡូក្រាម​

រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានប្រកាសសាលក្រមផ្តន្ទាទោសឈ្មួញគ្រឿងញៀនម្នាក់ ដាក់គុកមួយជីវិត និងបង់ពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន ៨០លានរៀល ពីបទ.រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាង៣ គីឡូក្រាម។

អាន​បន្ត៖ តុលាការ​ផ្តន្ទាទោស​ឈ្មួញ​គ្រឿងញៀន​ម្នាក់ ដាក់គុក​មួយជីវិត និង​ពិន័យ...

ផែនការលោក ចូ បៃដិន៖ ជនបរទេសស្ទើរតែទាំងអស់ ដែលចង់ចូលមកកាន់អាមេរិក ត្រូវតែជាអ្នកដែលបានចាក់វ៉ាក់សាំង

 (វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានផែនការតម្រូវឱ្យជនបរទេសស្ទើរតែទាំងអស់ ដែលចង់ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ត្រូវតែជាអ្នកបានចាក់វ៉ាក់សាំងគ្រប់ដូស ឬ ២ដូស ដែលនេះជាផ្នែកមួយនៃគម្រោងដកចេញការរឹតត្បិត ដែលហាមឃាត់ជនបរទេសមកពីប្រទេសជាច្រើន ចូលមកកាន់ទឹកដីរបស់ខ្លួន។

អាន​បន្ត៖ ផែនការលោក ចូ បៃដិន៖ ជនបរទេសស្ទើរតែទាំងអស់ ដែលចង់ចូលមកកាន់អាមេរិក...

កំណត់ត្រាថ្មី! ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ «២០,៩២០នាក់ក្នុង១ថ្ងៃ» និងអ្នកជំងឺ ១៦០នាក់ទៀតស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២០,៩២០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនករណីឆ្លងខ្ពស់បំផុត មិនធ្លាប់មានពីមុនមក។

អាន​បន្ត៖ កំណត់ត្រាថ្មី! ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ «២០,៩២០នាក់ក្នុង១ថ្ងៃ» និងអ្នកជំងឺ...

WHO៖ «វ៉ាក់សាំងទាំងអស់មានប្រសិទ្ធភាពខ្ពស់ ការពារមនុស្សមិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់ និងស្លាប់ដោយសារកូវីដ-១៩បំប្លែងថ្មីៗ ក្នុងនោះរួមទាំង Delta ផងដែរ»

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា វ៉ាក់សាំងទាំងអស់ដែលទទួលបានការអនុញ្ញាត សម្រាប់ការប្រើប្រាស់កន្លងមកនេះ គឺមានប្រសិទ្ធភាពខ្ពស់ការពារមនុស្ស កុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ និងស្លាប់ដោយសារវីរុស COVID-19 បំប្លែងថ្មីនានា ក្នុងនោះរួមមានទាំងវីរុសបំប្លែងថ្មី Delta ផងដែរ។

អាន​បន្ត៖ WHO៖ «វ៉ាក់សាំងទាំងអស់មានប្រសិទ្ធភាពខ្ពស់...

ឆ្លង​ចរន្តអគ្គិសនី ឆេះ​ហាង​លក់​នំប៉័ង​«​សូរ​សូ​គិរីវង់​» ក្នុង​ខណ្ឌដង្កោ

រាជធានីភ្នំពេញ ៖ ករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះ ហាងលក់នំប៉័ង យីហោ សូរសូគិរីវង់ ព្រមទាំងសម្ភារមួយចំនួន នៅវេលាម៉ោង ២និង១៥នាទីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ឆ្លង​ចរន្តអគ្គិសនី ឆេះ​ហាង​លក់​នំប៉័ង​«​សូរ​សូ​គិរីវង់​» ក្នុង​ខណ្ឌដង្កោ

ប្រេងធ្លាក់ចុះ ៤ % ដោយសារការព្រួយបារម្ភលើតម្រូវការ និងការបង្កើនការផ្គត់ផ្គង់របស់អង្គការ OPEC

តម្លៃប្រេង បានធ្លាក់ចុះប្រហែល ៤ % កាលពីថ្ងៃច័ន្ទ ដោយសារទិន្នន័យសេដ្ឋកិច្ចទន់ខ្សោយ ពីប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាអ្នកប្រើប្រាស់ប្រេងឈានមុខគេនៅលើពិភព លោក និងទិន្នផលប្រេងឆៅខ្ពស់ជាងមុនពីអ្នកផលិត OPEC បានបង្កឱ្យមានការភ័យខ្លាច ចំពោះភាពទន់ខ្សោយនៃតម្រូវការប្រេង និងការផ្គត់ផ្គង់លើសតម្រូវការ។

អាន​បន្ត៖ ប្រេងធ្លាក់ចុះ ៤ % ដោយសារការព្រួយបារម្ភលើតម្រូវការ...

សមាជិកសភាគណបក្សប្រឆាំងម៉ាឡេស៊ី ប្រមូលផ្តុំគ្នានៅទីលាន Merdeka បន្ទាប់ពីត្រូវបានរារាំងមិនឱ្យចូលសភា

 មេដឹកនាំគណបក្សប្រឆាំងម៉ាឡេស៊ី រួមមានលោក Anwar Ibrahim និងលោកបណ្ឌិត Mahathir Mohamad បានជួបជុំគ្នានៅទីលាន Merdeka កាលពីថ្ងៃច័ន្ទ-ម្សិលមិញ បន្ទាប់ពីពួកគេត្រូវបានរារាំងដោយអាជ្ញាធរមិនឱ្យចូលអគារសភា។

អាន​បន្ត៖ សមាជិកសភាគណបក្សប្រឆាំងម៉ាឡេស៊ី ប្រមូលផ្តុំគ្នានៅទីលាន Merdeka...

អាមេរិក ច្រានចោលផែនការបោះឆ្នោតមីយ៉ាន់ម៉ាជំរុញឱ្យមានការដាក់សម្ពាធពីអាស៊ាន

សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃច័ន្ទថា របបយោធាមីយ៉ាន់ម៉ា កំពុងលេងជាមួយពេលវេលានៃការបោះឆ្នោតអណ្ណាតិ ២ ឆ្នាំម្តង ខណៈដែលរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Antony Blinken បានត្រៀមលើកទឹកចិត្តអាស៊ាន ឱ្យតែងតាំងបេសកជនម្នាក់។

អាន​បន្ត៖ អាមេរិក ច្រានចោលផែនការបោះឆ្នោតមីយ៉ាន់ម៉ាជំរុញឱ្យមានការដាក់សម្ពាធពីអាស៊ាន

បុរស​ម្នាក់​ធ្លា.ក់​ពីលើ​អគារ​កាស៊ីណូ​កម្ពស់​១៤​ជាន់​​មក​​ទើរលើអគារសង់ថ្មី​ជាន់ទី១

 ខេត្តបន្ទាយមានជ័យ ៖  បុរសជនជាតិថៃម្នាក់ត្រូវបានគេប្រទះឃើញធ្លា.ក់ពីលើអគារកាស៊ីណូមួយកន្លែង កម្ពស់១៤ជាន់ មកទើរលើអគារកំពុងសាងសង់ថ្មីជាន់ទី១ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយមិនដឹងមូលហេតុ ។

អាន​បន្ត៖ បុរស​ម្នាក់​ធ្លា.ក់​ពីលើ​អគារ​កាស៊ីណូ​កម្ពស់​១៤​ជាន់​​មក​​ទើរលើអគារសង់ថ្មី​ជាន់ទ...

សន្តិសុខ​ជិះ​ម៉ូតូ​មើល​ភូមិ​សាស្ត្រ​​​ក្នុងបុរី ក៏ឃើញបុរសម្នាក់ក្រោមបង្គោលភ្លើង​ផ្អើ.ល​

 រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានចរន្តអគ្គីសនីឆ.ក់ធ្លា.ក់ពីលើបង្គោលភ្លើង បណ្តាលអោយបាត់បង់ជីវីតនៅនឹងកន្លែង ខណៈ   បុរសម្នាក់ត្រូវបានចរន្តអគ្គីសនីឆ.ក់ធ្លា.ក់ពីលើបង្គោលភ្លើង បណ្តាលអោយបាត់បង់ជីវីតនៅនឹងកន្លែង ខណៈពេលដែលឡើងតភ្លើង ដើម្បីឆក់ត្រីនៅស្រះទឹកក្នុងបុរីមួយកន្លែង។

អាន​បន្ត៖ សន្តិសុខ​ជិះ​ម៉ូតូ​មើល​ភូមិ​សាស្ត្រ​​​ក្នុងបុរី...

តុលាការ​សម្រេច​ឃុំខ្លួន ក្រុមចោរឆក់​លើផ្លូវ​ជាតិ​លេខ​២

 កណ្តាល៖ នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនក្រុមចោរឆក់ លើផ្លូវជាតិលេខ២ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ ” លួចមានស្ងានទម្ងន់ទោស “និង”ប្រើប្រាស់គ្រឿងញៀន”។

អាន​បន្ត៖ តុលាការ​សម្រេច​ឃុំខ្លួន ក្រុមចោរឆក់​លើផ្លូវ​ជាតិ​លេខ​២

Pfizer និង Moderna ដំឡើងថ្លៃវ៉ាក់សាំង COVID-19 នៅសហភាពអឺរ៉ុប

 សារព័ត៌មាន The Financial Times បានផ្សាយកាលពីថ្ងៃអាទិត្យទី ១ ខែសីហានេះថា ក្រុមហ៊ុន Pfizer Inc និងក្រុមហ៊ុន Moderna Inc បានដំឡើងថ្លៃវ៉ាក់សាំង COVID-19 របស់ខ្លួននៅក្នុងកិច្ចសន្យាផ្គត់ផ្គង់ចុងក្រោយរបស់សហភាពអឺរ៉ុប។

អាន​បន្ត៖ Pfizer និង Moderna ដំឡើងថ្លៃវ៉ាក់សាំង COVID-19 នៅសហភាពអឺរ៉ុប

ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង ព្រមានទីក្រុងសេអ៊ូល ពីការធ្វើសមយុទ្ធយោធាជាមួយទីក្រុងវ៉ាស៊ីនតោន

 លោកស្រី Kim Yo Jong ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃអាទិត្យ-ម្សិញថា ប្រសិនបើកូរ៉េខាងត្បូង អនុវត្តការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិកនោះ វានឹងបំផ្លាញដំណោះស្រាយរបស់កូរ៉េទាំងពីរ ក្នុងការកសាងទំនាក់ទំនងឡើងវិញ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ KCNA បានរាយការណ៍។

អាន​បន្ត៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង ព្រមានទីក្រុងសេអ៊ូល...

មេដឹកនាំយោធាមីយ៉ាន់ម៉ាសន្យាថានឹងមានការបោះឆ្នោត និងត្រៀមធ្វើការជាមួយអាស៊ាន

 មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing កាលពីថ្ងៃអាទិត្យ បានសន្យាជាថ្មីម្តងទៀតអំពីការបោះឆ្នោតពហុបក្ស ហើយបាននិយាយថា រដ្ឋាភិបាលរបស់លោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយបេសកជនពិសេសណាមួយ ដែលតែងតាំងដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។

អាន​បន្ត៖ មេដឹកនាំយោធាមីយ៉ាន់ម៉ាសន្យាថានឹងមានការបោះឆ្នោត និងត្រៀមធ្វើការជាមួយអាស៊ាន