កាលពីថ្ងៃចន្ទ បានថ្កោលទោសគម្រោងលក់មីស៊ីលរបស់សហរដ្ឋអាមេរិក ទៅឱ្យជប៉ុន និងកូរ៉េខាងត្បូង ដោយចាត់ទុកថា នេះជាទង្វើដ៏គ្រោះថ្នាក់ ដែលនឹងបង្កភាពតានតឹងក្នុងតំបន់ និងនាំឱ្យមានការរត់ប្រណាំងសព្វាវុធ។
អានបន្ត៖ កូរ៉េខាងជើង ថ្កោលទោសគម្រោងលក់មីស៊ីលរបស់សហរដ្ឋអាមេរិក ទៅឱ្យជប៉ុន...
សេតវិមាន កាលពីថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន) បានបដិសេធការចុះផ្សាយព័ត៌មានដែលថា ប្រទេស កាតា បានជួយសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងមួយរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស គាំទ្រដោយ សហរដ្ឋអាមេរិក លើបទឈប់បាញ់រយៈពេល៥ថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងរាប់សិបនាក់។
អានបន្ត៖ សេតវិមាន បដិសេធថា មិនទាន់មានកិច្ចព្រមព្រៀងរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នោះទេ
កងកម្លាំងម៉ារីនជប៉ុន កាលពីថ្ងៃអាទិត្យ បានដឹកនាំការធ្វើសមយុទ្ធយោធា នៅលើដែនកោះមួយស្ថិតនៅតាម បណ្ដោយឆ្នេរនៃសមុទ្រចិនខាងកើត ជាការហាត់សមវាយប្រហារបណ្ដេញកងទ័ពសត្រូវ ចេញពីទឹកដីរបស់ខ្លួន ហើយដែលដែនកោះនេះ ត្រូវបានទីក្រុង តូក្យូ មើលឃើញថា ងាយរងគ្រោះនឹងការវាយប្រហារពីសំណាក់ចិន។
អានបន្ត៖ កងទ័ពជប៉ុន ធ្វើសមយុទ្ធលើកោះមួយ ដែលខ្លួនមើលឃើញថា ងាយរងគ្រោះនឹងការវាយប្រហារពីចិន
ប្រធានាធិបតីថ្មីនៃប្រទេសម៉ាល់ឌីវ លោក មហាំម៉ាត់ មូអ៉ីសហ្ស៊ូ (Mohamed Muizzu) ដែលធ្លាប់បានដឹកនាំយុទ្ធនាការកែប្រែគោលនយោបាយ «India first» នៃប្រទេសនៅក្នុងតំបន់មហាសមុទ្រឥណ្ឌាមួយនេះ បានស្នើឱ្យទីក្រុងញូវដេលី ដកយោធារបស់ខ្លួនចេញពីម៉ាល់ឌីវ។
អានបន្ត៖ ប្រធានាធិបតីថ្មីរបស់ម៉ាល់ឌីវ ស្នើឱ្យឥណ្ឌា ដកយោធារបស់ខ្លួនចេញ
កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិក ទៅកាន់កូរ៉េ ខាងត្បូងនាពេលថ្មីៗនេះ និងប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះអ្វី ដែលខ្លួនហៅថា ជាការគំរាមកំហែងផ្នែក យោធាពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក។
អានបន្ត៖ កូរ៉េខាងជើង ប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការគំរាមកំហែងណាមួយពីសហរដ្ឋអាមេរិក
ប្រទេសបារាំង បានចេញដីកាចាប់ខ្លួនលោក Bashar al-Assad ដោយចោទប្រកាន់ប្រធានាធិបតីស៊ីរី រូប នេះ ពីបទសមគំនិតក្នុងការប្រព្រឹត្តក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ពាក់ព័ន្ធនឹងការវាយប្រហារដោយប្រើ ប្រាស់អាវុធគីមី កាលពីឆ្នាំ២០១៣។
អានបន្ត៖ បារាំង ចេញដីកាចាប់ខ្លួនប្រធានាធិបតីស៊ីរី លោក Bashar al-Assad
លោកប្រធានាធិបតី ស៊ី ជិនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯកិច្ចប្រជុំកំពូលមួយឱ្យបញ្ឈប់ការបំពាក់អាវុធឱ្យតៃវ៉ាន់ ហើយថា ការបង្រួបបង្រួមជាតិរបស់ចិនជាមួយតៃវ៉ាន់ គឺជារឿងមិនអាចបញ្ឈប់បានឡើយ។
អានបន្ត៖ លោក ស៊ី ជិនពីង ប្រាប់លោក បៃដិន ឈប់បំពាក់អាវុធឱ្យតៃវ៉ាន់...
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak កាលពីថ្ងៃអង្គារ បានតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក David Cameron ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ចក្រភពអង់គ្លេស អំឡុងការរុះរើគណៈរដ្ឋមន្ត្រីជាលើកដំបូងបំផុត ចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីខែតុលា ឆ្នាំ២០២២មក។
អានបន្ត៖ លោក Sunak តែងតាំងអតីតនាយករដ្ឋមន្ត្រី លោក David Cameron...
សេចក្តីថ្លែងការណ៍របស់ក្រសួងជនភៀសខ្លួន និងកិច្ចការធ្វើមាតុភូមិនិវត្តន៍របស់ប្រទេសអាហ្វហ្គានីស្ថាន បានឱ្យដឹងកាលពីថ្ងៃអង្គារថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៥,៥០០ នាក់ បានត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ កាលពីថ្ងៃចន្ទសប្តាហ៍នេះ។
អានបន្ត៖ ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៥,៥០០ នាក់ វិលត្រឡប់ពីប្រទេសប៉ាគីស្ថាន...
ក្រុមអ្នកប្រយុទ្ធនៃចលនាតស៊ូប្រដាប់អាវុធជនជាតិភាគតិចមួយ បានបន្តបង្កើនការវាយលុករបស់ពួកគេ លើកងកម្លាំងសន្តិសុខនៃរបបសឹកមីយ៉ាន់ម៉ា នៅរដ្ឋ Rakhine ភាគខាងលិចប្រទេស កាលពីថ្ងៃអង្គារ ពោលគឺ២ថ្ងៃជាប់គ្នា។
អានបន្ត៖ ចលនាតស៊ូប្រដាប់អាវុធនៅមីយ៉ាន់ម៉ា បន្តបង្កើនការវាយលុកក្នុងរដ្ឋ Rakhine
(ស៉ីដនី)៖ ច្បាប់ថ្មីរបស់អូស្ត្រាលីនឹងពង្រឹងការរឹតបន្តឹងលើរបៀបចែករំលែកបច្ចេកវិទ្យាក្នុងឧស្សហកម្ម និងសកលវិទ្យាល័យការពារជាតិ ជាមួយបរទេស ប៉ុន្តែទន្ទឹមគ្នានឹងលើកលែងចំពោះដៃគូរបស់ AUKUS ដូចជាចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
អានបន្ត៖ អូស្រា្តលីនឹងជំរុញការចែករំលែកបច្ចេកវិទ្យាការពារជាតិជាមួយដៃគូ AUKUS...
(គូឡាឡាំពួ)៖ នៅថ្ងៃអង្គារនេះ តុលាការជាន់ខ្ពស់បំផុតរបស់ម៉ាឡេស៉ី បានសម្រេចបន្ធូរបន្ថយទោសប្រហារជីវិត របស់អ្នកទោស៧នាក់ដំបូង មកនៅត្រឹមជា ទោសជាប់ពន្ធនាគារអស់មួយជីវិតវិញ បន្ទាប់ពី៤ខែមុន ប្រទេសអាស៊ានមួយនេះ បានលុបចោលជាផ្លូវការ នូវការផ្តន្ទាទោសប្រហារជីវិតជាកាតព្វកិច្ច។
អានបន្ត៖ តុលាការកំពូលម៉ាឡេស៉ី បន្ធូរបន្ថយទោសប្រហារជីវិត សម្រាប់អ្នកទោស៧នាក់ដំបូង...
មន្រ្តីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា សហរដ្ឋអាមេរិក នឹងចាត់ទុករុស្ស៉ីជាអ្នកចូលរួមពេញលេញ សម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៉ីប៉ាស៉ីហ្វិក (APEC) នៅក្នុងសប្ដាហ៍នេះ ទោះបីជាកន្លងមកសហរដ្ឋអាមេរិក ប្រឹងប្រែង ធ្វើឲ្យរុស្ស៉ីឯកោ ដោយសារតែការឈ្លានពានលើអ៊ុយក្រែនក៏ដោយ។
អានបន្ត៖ សហរដ្ឋអាមេរិកថា នឹងធ្វើជាម្ចាស់ផ្ទះល្អ ចំពោះរុស្ស៉ី នៅឯកិច្ចប្រជុំកំពូល APEC
រដ្ឋមន្ត្រីការពារជាតិអាមេរិក កូរ៉េខាងត្បូង និងជប៉ុន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានឯកភាព គ្នាថា នឹងដំណើរការប្រតិបត្តិការចែករំលែកទិន្នន័យដែលប្រមូលបានភ្លាមៗ ពាក់ព័ន្ធនឹងការបាញ់តេស្ដ មីស៊ីលរបស់កូរ៉េខាងជើង នៅខែធ្នូខាងមុខ។
អានបន្ត៖ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន នឹងចាប់ផ្ដើមចែករំលែកទិន្នន័យស្ដីពី...
កាលពីថ្ងៃចន្ទ ទីក្រុងឥណ្ឌាពីរផ្សេងទៀត បានចូលរួមជាមួយរដ្ឋធានីញូវដែលី ក្នុងការជាប់ចំណាត់ថ្នាក់ នៅក្នុងចំណោមបណ្តាទីក្រុងទាំង១០ ដែលរងការបំពុលខ្យល់អាកាសខ្លាំងជាងគេបង្អស់លើពិភពលោក។
អានបន្ត៖ ទីក្រុង៣នៅប្រទេសឥណ្ឌា ស្ថិតក្នុងចំណោមទីក្រុងទាំង១០...
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក Jake Sullivan បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានបំណងចង់បង្កើតឡើងវិញ នូវចំណងទាក់ទងរវាងយោធានិងយោធា ជាមួយប្រទេសចិន ស្របពេលដែលរូបលោក ហើយនិងប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងត្រូវជួបមុខគ្នា នៅប៉ុន្មានថ្ងៃខាងមុខនេះ។
អានបន្ត៖ លោក ចូ បៃដិន ចង់ជំរុញចិនឱ្យបន្តចំណងទាក់ទងយោធាឡើងវិញ ខណៈមេដឹកនាំមហាអំណាចទាំង២...
(តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងតូក្យូ នៅថ្ងៃចន្ទនេះ បាននិយាយថា ជប៉ុនបានទទូចឱ្យចិនធ្វើការដោះលែង ជនជាតិជប៉ុនម្នាក់ ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល១២ឆ្នាំ ក្រោមបទចោទប្រកាន់ធ្វើចារកម្ម។
អានបន្ត៖ ជប៉ុនទទូចឱ្យចិនដោះលែងជនជាតិខ្លួន ដែលជាប់ឃុំក្នុងពន្ធនាគារពីបទចារកម្ម
(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានអំពាវនាវកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ឲ្យមានការដាក់សម្ពាធលើសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ Gaza ហើយថានឹងគ្មានកិច្ចព្រមព្រៀងណាមួយសម្រេចបានឡើយ ដរាបណាទីក្រុងវ៉ាស៉ីនតោនមិនទទួលស្គាល់ថា Gaza ជាទឹកដីសម្រាប់ប្រជាជនប៉ាឡេស្ទីន។
អានបន្ត៖ ប្រធានាធិបតីតួកគី អំពាវនាវឲ្យមានការដាក់សម្ពាធលើសហរដ្ឋអាមេរិក...
(បរទេស)៖ ថ្មីៗនេះទទួលដំណឹងមកថា ប្រទេសរុស្ស៊ីគ្រោងបិទបណ្តាញឯកជននិម្មិត (VPN) នៅក្នុងប្រទេសរបស់ខ្លួន ក្រោយរកឃើញថា សេវាកម្មនេះបានគំរាមកំហែងដល់សន្តិសុខអ៊ីនធឺណិត។
អានបន្ត៖ រុស្ស៊ីទំនងជាបិទសេវាកម្ម VPN សម្រាប់អ្នកប្រើប្រាស់នៅបរទេស ដើម្បីការពារសន្តិសុខជា
អារ៉ាប៊ីសាអូឌីត និងបណ្ដាប្រទេសមូស្លីម កាលពីថ្ងៃសៅរ៍ បានជំរុញឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បើកការស៊ើបអង្កេតពីឧក្រិដ្ឋកម្មសង្រ្គាម និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលពួកគេអះអាងថា កំពុង ប្រព្រឹត្តឡើងដោយអ៉ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន។
អានបន្ត៖ មេដឹកនាំអារ៉ាប់ និងមូស្លីម ជំរុញ ICC ស៊ើបអង្កេតពីឧក្រិដ្ឋកម្មសង្រ្គាម...
ក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យថា ដំណើរការជម្លៀសជនជាតិរុស្ស៊ីចេញពីតំបន់ហ្គាហ្សាស្ទ្រីប បានចាប់ផ្តើមហើយ ដោយមានអ្នកកាន់លិខិតឆ្លងដែនរុស្ស៊ីជាង ៦០នាក់ បានធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប។
អានបន្ត៖ រុស្ស៉ី ចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់ហ្គាហ្សា