បណ្តាញសង្គម

សមាគមវេជ្ជសាស្ត្រអាមេរិក៖ Sinopharm ទាំង២ប្រភេទមានប្រសិទ្ធភាពលើស៧០ភាគរយ

វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួនពីរប្រភេទរបស់ក្រុមហ៊ុនចិន Sinopharm មានប្រសិទ្ធភាពលើស ៧០ភាគរយ ប្រឆាំងនឹងករណីឆ្លងមានរោគសញ្ញា។ នេះបើតាមការសិក្សាលើការធ្វើតេស្តដំណាក់កាលទីបីដែលផ្សាយនៅថ្ងៃទី២៦ ខែឧសភា។

ប៉ុន្តែប្រសិទ្ធភាពរបស់វ៉ាក់សាំងក្រុមហ៊ុន Sinopharm ទាំងពីរប្រភេទនេះ ក្នុងការប្រឆាំងនឹងករណីធ្ងន់ធ្ងរ និងករណីមិនចេញរោគសញ្ញា មិនទាន់មានឡើយ។ក្នុងទិនានុប្បវតិ្តមួយ ដែលចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា សមាគមវេជ្ជសាស្រ្តអាមេរិក (AMA) បានសិក្សាស្រាវជ្រាវលើប្រសិទ្ធភាពវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ចំនួន ពីរប្រភេទ។

ការស្រាវជ្រាវ បានបញ្ជាក់ថា វ៉ាក់សាំងទាំងពីរប្រភេទនោះ សុទ្ធតែមានប្រសិទ្ធភាពលើសពី ៧០ភាគរយក្នុងការសាកល្បងដំណាក់កាលទីបី។ បើតាមការបញ្ជាក់ថា AMA វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ដែលផលិតដោយមន្ទីរពិសោធន៍ក្រុងវូហាន មានប្រសិទ្ធភាព ៧២,៨ភាគរយ ក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលចេញរោគសញ្ញា នៅពីរសប្តាហ៍បន្ទាប់ពីបានចាក់វ៉ាក់សាំងបានចំនួនពីរដូស។

ភាគរយនៃការបង្ការកូវីដ-១៩ នេះ មានភាពប្រសើរជាង សេចក្តីប្រកាសរបស់ក្រុមហ៊ុន Sinopharm នៅក្នុងខែកុម្ភៈបន្តិច ដោយកាលនោះក្រុមហ៊ុន បានប្រកាសថា មានប្រសិទ្ធភាព ៧២,៥ភាគរយ។

ចំណែកវ៉ាក់សាំងក្រុមហ៊ុន Sinopharm ដែលផលិតដោយមន្ទីរពិសោធន៍នៅក្រុងប៉េកាំង មានប្រសិទ្ធភាព៧៨,១ភាគរយទល់នឹងករណីឆ្លងមានរោគសញ្ញា។វ៉ាក់សាំង Sinopharm មួយនេះ ទើបតែត្រូវបានអង្គការសុខភាពពិភពលោក ដាក់ក្នុងបញ្ជីឱ្យប្រើប្រាស់បន្ទាន់នាពេលថ្មីៗនេះ។ ការសិក្សាស្រាវជ្រាវខាងលើ ផ្អែកលើការវិភាគលើករណីកូវីដ-១៩ ចេញរោគសញ្ញាចំនួន ១៤២ករណីក្នុងការពិសោធន៍មួយដែលមានអ្នកចូលរួមចំនួនជាង៤ម៉ឺននាក់។

ក្នុងនោះ អ្នកឆ្លងចំនួន ២៦នាក់ បានទទួលវ៉ាក់សាំង Sinopharm ដែលមានមូលដ្ឋាននៅក្រុងវូហាន និង២១នាក់ បានទទួលវ៉ាក់សាំងSinopharm មានមូលដ្ឋាននៅទីក្រុងប៉េកាំង។ ដោយសារមានករណីធ្ងន់ពីរនាក់ក្នុងការសាកល្បង ការសិក្សាលើករណីធ្ងន់ មិនទាន់អាចមានលទ្ធផលឡើយ ដូចគ្នានឹងករណីបង្ការការឆ្លងកូវីដ-១៩ ដែលមិនចេញរោគសញ្ញាដែរ។

សូមបញ្ជាក់ថា សមាគមន៍វេជ្ជសាស្រ្តអាមេរិក សិក្សាលើការស្រាវជ្រាវប្រសិទ្ធភាពវ៉ាក់សាំង Sinopharm នៅក្នុងប្រទេសជាច្រើនដូចជា បារ៉ែន និងអេមីរ៉ាតអារ៉ាប់រួមជាដើម។ ការសិក្សានៅប្រទេសមួយចំនួនទៀតមានអេហ្ស៊ីប និងហ្ស៊កដានី នឹងត្រូវបញ្ចូលក្នុងការបាយការណ៍វិភាគចុងក្រោយ៕

ដកស្រង់ពី៖ ថ្មីៗ

អន្តរជាតិតុលាការហូឡង់ បញ្ជាឱ្យក្រុមហ៊ុនប្រេង Royal Dutch Shell កាត់បន្ថយការបញ្ចេញឧស្ម័នកាបូន

 នៅថ្ងៃទី២៦ ខែឧសភា តុលាការហូឡង់ចេញបញ្ជាឱ្យក្រុមហ៊ុនប្រេងឥន្ធនៈ Royal Dutch Shell កាត់បន្ថយការបំភាយឧស្ម័នកាបូនរបស់ខ្លួនចំនួន៤៥ភាគរយត្រឹមឆ្នាំ២០៣០ ធៀបនឹងកម្រិតនៅឆ្នាំ២០១៩។

អាន​បន្ត៖ អន្តរជាតិតុលាការហូឡង់ បញ្ជាឱ្យក្រុមហ៊ុនប្រេង Royal Dutch Shell...

អន្តរជាតិរុស្ស៊ី​ថា​ខ្លួន​មិន​រំពឹង​ពី​«ការ​ស្តារ​ឡើង​វិញ»​ជា​ផ្លូវការ​នៃ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ក្នុង​ជំនួប​កំពូល​រវាង​លោក ​Biden ​និង ​Putin

  រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃពុធម្សិលមិញលើកឡើងថាខ្លួននឹងមិនរំពឹងនូវការស្តារឡើងវិញជាផ្លូវការណាមួយស្តីពីទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកនៅក្នុងជំនួបកំពូលមួយរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Joe Biden នៅខែក្រោយនោះទេ។

អាន​បន្ត៖ អន្តរជាតិរុស្ស៊ី​ថា​ខ្លួន​មិន​រំពឹង​ពី​«ការ​ស្តារ​ឡើង​វិញ»​ជា​ផ្លូវការ​នៃ​ទំនាក់...

វៀតណាមកាត់ទោសប្រហារជីវិតកីឡាករនីហ្សេរីយ៉ាម្នាក់​ពីបទជួញដូរថ្នាំញៀនពីកម្ពុជាចូលវៀតណាម

 កីឡាករបាល់ទាត់នីហ្សេរីយ៉ាម្នាក់ ត្រូវបានតុលាការប្រជាជនខេត្តតៃនិញ កាត់ប្រហារជីវិតពីបទនាំគ្រឿងញៀនមេតំហ្វេតាមីនខុសច្បាប់ជិត៦គីឡូក្រាមពីកម្ពុជាចូលទៅប្រទេសវៀតណាម។

អាន​បន្ត៖ វៀតណាមកាត់ទោសប្រហារជីវិតកីឡាករនីហ្សេរីយ៉ាម្នាក់​ពីបទជួញដូរថ្នាំញៀនពីកម្ពុជាចូលវៀ...

ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងស៊ើបអង្កេតឧក្រិដ្ឋកម្មក្នុងជម្លោះទើបបញ្ចប់រវាងអ៊ីស្រាអែល-ហាម៉ាស់

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) បានឯកភាពបើកស៊ើបអង្កេតជាអន្តរជាតិមួយ ទៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស់ ដែលទើបតែបញ្ចប់ ពាក់ព័ន្ធការបំពានសិទ្ធិមនុស្ស និងការរំលោភបំពានសិទ្ធិជាប្រព័ន្ធនៅក្នុងដែនដីប៉ាឡេស្ទីន និងអីស្រាអែល។

អាន​បន្ត៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN...

វ៉ាក់សាំង Sinopharm ត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅក្នុងប្រទេសថៃ

 (បាងកក)៖ រដ្ឋបាលចំណីអាហារនិងឱសថនៃប្រទេសថៃ នាថ្ងៃសុក្រនេះ បានសម្រេចផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm ហើយ។

អាន​បន្ត៖ វ៉ាក់សាំង Sinopharm ត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅក្នុងប្រទេសថៃ

ឥណ្ឌារាយការណ៍ពីអ្នកស្លាប់ជាង ៣,៦០០នាក់ ដោយសារកូវីដ-១៩ និងឆ្លងថ្មីៗជាង ១៨៦,០០០នាក់

 (ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៨៦,៣៦៤នាក់បន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសមួយនេះ កើនឡើងដល់ ២៧,៥៥៥,៤៥៧នាក់។

អាន​បន្ត៖ ឥណ្ឌារាយការណ៍ពីអ្នកស្លាប់ជាង ៣,៦០០នាក់ ដោយសារកូវីដ-១៩ និងឆ្លងថ្មីៗជាង...

មីយ៉ាន់ម៉ានឹងចែកចាយវ៉ាក់សាំង Sinopharm ទៅកាន់រដ្ឋនានា ក្រោយទទួលបានជំនួយពីចិន

 (ណៃពិដោ)៖ វ៉ាក់សាំងបង្ការ COVID-19 Sinopharm ដែលត្រូវបានឧបត្ថម្ភដោយប្រទេសចិន មកកាន់សហភាពមីយ៉ាន់ម៉ា នឹងត្រូវធ្វើការបែងចែកទៅតាមតំបន់ និងរដ្ឋនានា ដោយយោងទៅលើស្ថានភាពជាក់ស្តែង នៃការឆ្លងរាតត្បាត COVID-19 ក្នុងតំបន់ និងរដ្ឋទាំងនោះ។

អាន​បន្ត៖ មីយ៉ាន់ម៉ានឹងចែកចាយវ៉ាក់សាំង Sinopharm ទៅកាន់រដ្ឋនានា ក្រោយទទួលបានជំនួយពីចិន

អ៉ីស្រាអែល និងហាម៉ាស់ព្រមទទួលយកបទឈប់បាញ់ ក្រោយប្រយុទ្ធគ្នាអស់១១ថ្ងៃមកនេះ ​​​​(Video inside)

(ហ្គាហ្សា)៖ អ៉ីស្រាអែល និងក្រុមហាម៉ាស់បានយល់ព្រមទទួលយកបទឈប់បាញ់ហើយ បន្ទាប់ពីការវាយប្រយុទ្ធដាក់គ្នាយ៉ាងបង្ហូរឈាមដែលបានផ្ដាច់ជីវិត ជនជាតិប៉ាឡេស្ទីន ២៣២នាក់ ក្នុងតំបន់ហ្គាហ្សា និង១២នាក់នៅអ៉ីស្រាអែល។

អាន​បន្ត៖ អ៉ីស្រាអែល និងហាម៉ាស់ព្រមទទួលយកបទឈប់បាញ់ ក្រោយប្រយុទ្ធគ្នាអស់១១ថ្ងៃមកនេះ...

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៦៥លាន ៨៤ម៉ឺននាក់ ស្លាប់ជាង ៣លាន ៤៤ម៉ឺននាក់ និងជាសះស្បើយជាង ១៤៦លាន ៥២ម៉ឺននាក់! ​​​​(Video inside)

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦៥,៨៤២,៥៩៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៤៤៤,៦៥៦នាក់ និងជាសះស្បើយឡើងវិញ ១៤៦,៥២០,០៩៩នាក់។

អាន​បន្ត៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៦៥លាន ៨៤ម៉ឺននាក់ ស្លាប់ជាង ៣លាន ៤៤ម៉ឺននាក់...

សហរដ្ឋអាមេរិក៖ មនុស្ស ៣០,២១៤នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៥៩នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣០,២១៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៥៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្ស ៣០,២១៤នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៥៩នាក់ស្លាប់...

ទីបំផុតកូរ៉េខាងត្បូងអនុម័តឲ្យប្រើវ៉ាក់សាំង Moderna របស់សហរដ្ឋអាមេរិកហើយ

 (សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុងសេអ៊ូលនៅថ្ងៃសុក្រនេះ បានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការហើយ នូវវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ខណៈករណីឆ្លងជំងឺនេះរាប់រយនាក់ នៅតែត្រូវបានរាយការណ៍ក្នុងមួយថ្ងៃៗ នៅទូទាំងប្រទេសកូរ៉េខាងត្បូង។

អាន​បន្ត៖ ទីបំផុតកូរ៉េខាងត្បូងអនុម័តឲ្យប្រើវ៉ាក់សាំង Moderna របស់សហរដ្ឋអាមេរិកហើយ

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនសាទរបទឈប់បាញ់, សន្យាផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ Gaza ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានសន្យាផ្តល់ជំនួយមនុស្សធម៌ និងការកសាង ឡើងវិញសម្រាប់តំបន់ហ្គាហ្សា (Gaza) ខណៈលោកបានសម្ដែងការសាទរចំពោះកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ការបាញ់គ្នារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងរយៈពេល ១១ថ្ងៃដែលបានសាកល្បងជំនាញចរចាររបស់លោក និងបានធ្វើឱ្យលោករងការរិះគន់ពីសំណាក់ក្រុមអ្នកប្រជាធិបតេយ្យផ្សេងទៀត។

អាន​បន្ត៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនសាទរបទឈប់បាញ់,...

ជប៉ុននឹងមិនប្រើវ៉ាក់សាំង AstraZeneca ភ្លាមៗទេ ទោះជាអនុម័តក៏ដោយ, នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ​​​​(Video inside)

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនទំនងជានឹងមិនប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ភ្លាមៗនោះទេ បើជាទោះវ៉ាក់សាំងនេះត្រូវបានរំពឹងថា នឹងទទួលបានការអនុម័តសម្រាប់ការប្រើប្រាស់នៅថ្ងៃសុក្រនេះក៏ដោយ ខណៈនៅតែមានការបារម្ភពីបញ្ហាកំណកឈាម។

អាន​បន្ត៖ ជប៉ុននឹងមិនប្រើវ៉ាក់សាំង AstraZeneca ភ្លាមៗទេ ទោះជាអនុម័តក៏ដោយ,...

ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣,៤៨១នាក់ និងស្លាប់៣២នាក់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

 (បាងកក)៖ ក្រសួងសុខាភិបាលនៃប្រទេសថៃ នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានអ្នកជំងឺ COVID-19 ចំនួន៣២នាក់ទៀតបានស្លាប់ ហើយករណីឆ្លងថ្មីៗចំនួន៣,៤៨១នាក់ ត្រូវបានរកឃើញ។

អាន​បន្ត៖ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣,៤៨១នាក់ និងស្លាប់៣២នាក់...

ជប៉ុនព្រមានថា អាចនឹងបង្កកជំនួយគ្រប់បែបយ៉ាងទាំងអស់ ទៅកាន់មីយ៉ាន់ម៉ា

 (តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក តូស៉ីមីតស៊ូ ម៉ូតេគិ (Toshimitsu Motegi) បានព្រមាននៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយនៅថ្ងៃសុក្រនេះថា ទីក្រុងតូក្យូអាចផ្អាករាល់ការផ្ដល់ជំនួយទាំងអស់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ខណៈរបបយោធានៅតែបន្ត ប្រើប្រាស់កម្លាំងបង្ក្រាបគ្មានបង្អង់ដៃ ទៅលើក្រុមអ្នកប្រឆាំងនឹងរដ្ឋប្រហាររបស់ខ្លួន។

អាន​បន្ត៖ ជប៉ុនព្រមានថា អាចនឹងបង្កកជំនួយគ្រប់បែបយ៉ាងទាំងអស់ ទៅកាន់មីយ៉ាន់ម៉ា

ឥណ្ឌា៖ ចំនួនករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃធ្លាក់ចុះបន្តិច ប៉ុន្តែករណីស្លាប់នៅតែច្រើន, អ្នកជំងឺ៤,២០៩នាក់ ទៀតស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

  (ញូដេលី)៖ ចំនួនករណីឆ្លង COVID-19 ប្រចាំនៅក្នុងប្រទេសឥណ្ឌា បានធ្លាក់ចុះមួយកម្រិតទៀតហើយ ដោយអ្នកឆ្លងសរុបចំនួន ២៥៩,៥៥១នាក់ទៀតត្រូវបានរកឃើញ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ខណៈអ្នកជំងឺរហូតដល់ ៤,២០៩នាក់ទៀតស្លាប់។

អាន​បន្ត៖ ឥណ្ឌា៖ ចំនួនករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃធ្លាក់ចុះបន្តិច...

ទីបំផុតលោក ចូ បៃដិន ចុះហត្ថលេខាលើ «ច្បាប់ប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មបែបខ្ពើម» ដើម្បីការពារជនជាតិអាមេរិក ដើមកំណើតអាស៊ី

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានចុះហត្ថលេខាហើយ លើច្បាប់ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបែបស្អប់ខ្ពើម ឬ ហេត ក្រែមស៍ អ៊ែក «Hate Crimes Act» ដែលមានគោលដៅប្រយុទ្ធប្រឆាំង នឹងការរើសអើងពូជសាសន៍ ជាពិសេសគឺការកើនឡើងនៃ «អំពើហិង្សារើសអើងពូជសាសន៍» លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី។

អាន​បន្ត៖ ទីបំផុតលោក ចូ បៃដិន ចុះហត្ថលេខាលើ «ច្បាប់ប្រយុទ្ធប្រឆាំង...

ប្រទេសថៃ ចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 សម្រាប់ព្រះសង្ឃ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់

ប្រទេសថៃ បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ដល់ព្រះសង្ឃ ដែលកាន់ព្រះពុទ្ធសាសនា នៅសប្តាហ៍នេះ ដោយសង្ឃឹមថា នឹងបង្កើនអង្គការពាររបស់ពួកគេ ដើម្បីអាចឱ្យពួកគេបំពេញភារកិច្ចខាងផ្លូវធម៌ដោយសុវត្ថិភាព។

អាន​បន្ត៖ ប្រទេសថៃ ចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 សម្រាប់ព្រះសង្ឃ...

អ៊ីស្រាអែល ចោទទូរទស្សន៍រដ្ឋរបស់ប្រទេសចិន ពីបទស្អប់ជនជាតិជ្វីហ្វដោយឥតលាក់លៀម

ស្ថានទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងប៉េកាំង បានចោទប្រកាន់ស្ថានីយផ្សាយព័ត៌មានរដ្ឋរបស់ប្រទេសចិនថា “ស្អប់ជនជាតិជ្វីហ្វដោយឥតលាក់លៀម” នៅក្នុងរបាយការណ៍ផ្សាយមួយលើគោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងអំពើហិង្សាដ៏សាហាវ ដែលកំពុងបន្តកើតមាននៅលើទឹកដីប៉ាឡេស្ទីន និងអ៊ីស្រាអែល។

អាន​បន្ត៖ អ៊ីស្រាអែល ចោទទូរទស្សន៍រដ្ឋរបស់ប្រទេសចិន ពីបទស្អប់ជនជាតិជ្វីហ្វដោយឥតលាក់លៀម

ថៃរាយការណ៍ពីមនុស្សស្លាប់ច្រើនបំផុត «៣៥នាក់ក្នុង១ថ្ងៃ» ដោយសារកូវីដ-១៩ ខណៈមនុស្ស ២,៤៧៣នាក់ទៀតឆ្លង

(បាងកក)៖ ក្រសួងសុខាភិបាលថៃបានប្រកាស នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១នេះថា អ្នកជំងឺ COVID-19 ចំនួន ៣៥នាក់ទៀតបានបាត់បង់ជីវិត ដែលនេះជាចំនួនករណីស្លាប់ច្រើនបំផុត ក្នុងមួយថ្ងៃនៅក្នុងប្រទេសអាស៊ានមួយនេះ។

អាន​បន្ត៖ ថៃរាយការណ៍ពីមនុស្សស្លាប់ច្រើនបំផុត «៣៥នាក់ក្នុង១ថ្ងៃ» ដោយសារកូវីដ-១៩...