បណ្តាញសង្គម

កូរ៉េខាងជើងរិះគន់ UNSC៖ «ប្រទេសផ្សេងៗនាំគ្នាធ្វើតេស្ត មីស៊ីលផ្លោងគ្រប់ប្រភេទ ប៉ុន្តែមានតែកូរ៉េខាងជើងមួយ ដែលត្រូវបានគេប្រឆាំង និងផ្តន្ទាទោស» ​​​​(Video inside)

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះបានអះអាងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបង្ហាញស្តង់ដារពីរ ខណៈគណៈកម្មាធិការត្រួតពិនិត្យទណ្ឌកម្ម របស់ស្ថាប័នដ៏មានឥទ្ធិពលមួយនេះ បានរិះគន់យ៉ាងខ្លាំង ទៅលើការធ្វើតេស្តមីស៊ីលថ្មីៗរបស់កូរ៉េខាងជើងថា ជាការរំលោភលើសេចក្តីសម្រេចចិត្តរបស់ អង្គការសហប្រជាជាតិ (UN)។

អាន​បន្ត៖ កូរ៉េខាងជើងរិះគន់ UNSC៖ «ប្រទេសផ្សេងៗនាំគ្នាធ្វើតេស្ត មីស៊ីលផ្លោងគ្រប់ប្រភេទ...

កូវីដ-១៩៖ អង់គ្លេសចាប់ផ្ដើមបន្ធូរបន្ថយវិធានការ Lockdown ដំណាក់កាលទី២ ក្រោយទទួលជោគជ័យក្នុងការចាក់វ៉ាក់សាំង

 (ឡុងដ៍)៖ ប្រទេសអង់គ្លេស នៅថ្ងៃចន្ទនេះបានឈានចូលដល់ដំណាក់កាលទី២ នៃការបន្ធូរបន្ថយវិធានការការបិទទ្វារ (lockdown) របស់ខ្លួនហើយ ដោយសារតែភាពជោគជ័យនៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេស។

អាន​បន្ត៖ កូវីដ-១៩៖ អង់គ្លេសចាប់ផ្ដើមបន្ធូរបន្ថយវិធានការ Lockdown ដំណាក់កាលទី២...

កប៉ាល់យក្ស ដែលជាប់គាំងនៅព្រែកជីកស៊ុយអេ ត្រូវទាញក្បាលឲ្យងាកចេញពីច្រាំង បានជាង១០០ម៉ែត្រ

 (អេហ្ស៉ីប)៖ អាជ្ញាធរប្រទេសអេហ្ស៉ីប នៅថ្ងៃចន្ទនេះបានឲ្យដឹងថា កប៉ាល់ដឹកទំនិញយក្ស Ever Given ដែលបានជាប់គាំង ហើយបង្កភាពរាំងស្ទះនៅព្រែកជីកស៊ុយអេ អស់រយៈពេលជិតមួយសប្តាហ៍មកហើយនោះ គឺត្រូវបង្វែរក្បាលទៅរកទិសដៅត្រឹមត្រូវវិញ បានគួរសមហើយ ប៉ុន្តែមិនទាន់ផុតពីការជាប់គាំងទាំងស្រុងនៅឡើយទេ។

អាន​បន្ត៖ កប៉ាល់យក្ស ដែលជាប់គាំងនៅព្រែកជីកស៊ុយអេ ត្រូវទាញក្បាលឲ្យងាកចេញពីច្រាំង...

មនុស្ស១៤នាក់ រងរបួសនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក នៅឥណ្ឌូណេស៊ី

ប៉ូលិសឥណ្ឌូណេស៊ី បានសង្ស័យថាមនុស្ស២នាក់បានធ្វើសកម្មភាពវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត នៅខាងក្រៅវិហារគ្រឹស្តមួយ ក្នុងទីក្រុងម៉ាកាស់សា (Makassar) នៃខេត្តស៊ូឡាវេស៊ី ខាងត្បូង (South Sulawesi) ស្ថិតភាគខាងកើតនៃប្រទេស នៅថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១នេះ។

អាន​បន្ត៖ មនុស្ស១៤នាក់ រងរបួសនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក នៅឥណ្ឌូណេស៊ី

ការបង្ក្រាបពីសំណាក់ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ គឺពិតជាទង្វើដ៏សាហាវឃោរឃៅ

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សាប្រព្រឹត្តដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ ដោយលោកចាត់ទុកការបង្រ្កាបយ៉ាងបង្ហូរឈាម កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះថា គឺជាទង្វើដ៏សាហាវឃោរឃៅ។

អាន​បន្ត៖ ការបង្ក្រាបពីសំណាក់ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ...

ឆេះរោងចក្រចម្រាញ់ប្រេងនៅឥណ្ឌូណេស៊ី, មនុស្សជិត១ពាន់នាក់ត្រូវជម្លៀស និង៥នាក់រងរបួស

ក្រុមហ៊ុនប្រេងរដ្ឋឥណ្ឌូណេស៊ី ភើតាមីណា (Pertamina) បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងតែព្យាយាមគ្រប់គ្រង អគ្គីភ័យដែលកំពុងឆាបឆាបយ៉ាងសន្ធោរសន្ធៅ នៅឯរោងចក្រចម្រាញ់ប្រេងមួយកន្លែង ស្ថិតនៅក្នុងទីក្រុងបាឡុងហ្គាន់ (Balongan) នៃខេត្តជ្វាខាងលិច (West Java) ខណៈមនុស្ស ០៥នាក់បានទទួលរងរបួស និង ៩៥០នាក់ទៀតត្រូវជម្លៀសចេញពីតំបន់ជុំវិញ។

អាន​បន្ត៖ ឆេះរោងចក្រចម្រាញ់ប្រេងនៅឥណ្ឌូណេស៊ី, មនុស្សជិត១ពាន់នាក់ត្រូវជម្លៀស និង៥នាក់រងរបួស

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ «យើងនឹងមិនបង្ខំឲ្យសម្ព័ន្ធណាមួយនៅ NATO ធ្វើការជ្រើសរើសរវាងចិន និងអាមេរិកឡើយ» ​(Video inside)

(ព្រុចសែល)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន (Antony Blinken) នៅថ្ងៃពុធសប្តាហ៍នេះបាននិយាយថា សហរដ្ឋអាមេរិកនឹងមិនបង្ខំឲ្យ សម្ព័ន្ធមិត្តរបស់ខ្លួនណាមួយនៅក្នុងអង្គការ NATO ជ្រើសរើសយករវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងប៉េកាំងនោះឡើយ។

អាន​បន្ត៖ រដ្ឋមន្ត្រីការបរទេសអាមេរិក៖ «យើងនឹងមិនបង្ខំឲ្យសម្ព័ន្ធណាមួយនៅ NATO...

តៃវ៉ាន់ចាប់ផ្តើមការផលិតទ្រង់ទ្រាយធំ នៃមីស៉ីលដែលអាចហោះបានចម្ងាយឆ្ងាយ ​(Video inside)

(តៃវ៉ាន់)៖ មន្រ្តីជាន់ខ្ពស់តៃវ៉ាន់មួយរូបនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា តៃវ៉ាន់បានចាប់ផ្តើមហើយនូវការផលិតទ្រង់ទ្រាយធំ នៃមីស៉ីលដែលមានលទ្ធភាពហោះបានចម្ងាយឆ្ងាយ ខណៈវាជាការប្រកាសកម្រមួយរបស់តៃវ៉ាន់ ស្តីពីការអភិវឌ្ឍសព្វាវុធសម្រាប់វាយប្រហារ នៅចំពោះមុខការរងសម្ពាធកាន់តែខ្លាំងឡើងពីចិន។

អាន​បន្ត៖ តៃវ៉ាន់ចាប់ផ្តើមការផលិតទ្រង់ទ្រាយធំ នៃមីស៉ីលដែលអាចហោះបានចម្ងាយឆ្ងាយ ​(Video...

ហុងកុងប្រាប់ឲ្យរដ្ឋាភិបាលបរទេស ឈប់ទទួលស្គាល់លិខិតឆ្លងដែនពិសេស BNO របស់ចក្រភពអង់គ្លេស ​(Video inside)

(ហុងកុង)៖ រដ្ឋាភិបាលហុងកុងបានស្នើទៅកាន់ ស្ថានកុងស៊ុលបរទេសប្រចាំនៅទីក្រុងនេះ ឲ្យឈប់ទទួលស្គាល់លិខិតឆ្លងដែនពិសេសមួយ របស់ចក្រភពអង់គ្លេស ដែលយុវជនហុងកុងភាគច្រើនប្រើប្រាស់ ដើម្បីស្នើសុំទិដ្ឋាការនៅតំបន់អឺរ៉ុប អាមេរិកខាងជើង និងផ្នែកខ្លះនៃអាស៉ី ជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters ។

អាន​បន្ត៖ ហុងកុងប្រាប់ឲ្យរដ្ឋាភិបាលបរទេស ឈប់ទទួលស្គាល់លិខិតឆ្លងដែនពិសេស BNO...

ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៩៧នាក់ ​(Video inside)

(បាងកក)៖ រដ្ឋាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩៧ករណីបន្ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងស្រុក។

អាន​បន្ត៖ ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៩៧នាក់ ​(Video inside)

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុកម្មចាប់ផ្តើមឡើងវិញ នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយការស្ងប់ស្ងាត់អស់មួយថ្ងៃ» ​(Video inside)

(រ៉ង់ហ្គូន)៖ ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ា កំពុងចាប់ផ្តើមធ្វើបាតុកម្មតវ៉ា នៅតាមដងផ្លូវឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីការធ្វើកូដកម្មនៅទូទាំងប្រទេស ដែលបានធ្វើឱ្យអាជីវកម្មនានាត្រូវផ្អាក ហើយប្រជាជនត្រូវស្ថិតនៅក្នុងផ្ទះ ជាការតវ៉ាបែបស្ងប់ស្ងាត់ប្រឆាំងនឹងរបបយោធា ក្រោយក្មេងស្រីម្នាក់អាយុទើប ៧ឆ្នាំ ត្រូវបានបាញ់សម្លាប់នៅក្នុងការបង្ក្រាបមួយ កាលពីដើមសប្តាហ៍នេះ។

អាន​បន្ត៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុកម្មចាប់ផ្តើមឡើងវិញ នៅថ្ងៃព្រហស្បតិ៍នេះ...

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង ២ គ្រាប់ ចូលសមុទ្រក្បែរប្រទេសជប៉ុន

យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលចំនួន ២ គ្រាប់ចូលសមុទ្រនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ទី ២៥ ខែមីនានេះ នៅក្នុងអ្វីដែលអាចជាការបាញ់សាកល្បងមីស៊ីលផ្លោងលើកដំបូងរបស់ខ្លួន ក្នុងរបបគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិក Joe Biden ។

អាន​បន្ត៖ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង ២ គ្រាប់ ចូលសមុទ្រក្បែរប្រទេសជប៉ុន

គ្មានអ្នកឈ្នះភ្លាមៗ នៅក្នុងការបោះឆ្នោតនៅអ៊ីស្រាអែលទេ

លទ្ធផលនៃការស្ទង់មតិសម្រាប់ការបោះឆ្នោតលើកទី ៤ របស់អ៊ីស្រាអែល ក្នុងរយៈពេលពីរឆ្នាំបានលើកឡើងកាលពីថ្ងៃអង្គារថា គ្មានអ្នកឈ្នះភ្លាមៗទេ ដែលទុកឱ្យវាសនានយោបាយរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu នៅតែមិនទាន់សម្រេច។

អាន​បន្ត៖ គ្មានអ្នកឈ្នះភ្លាមៗ នៅក្នុងការបោះឆ្នោតនៅអ៊ីស្រាអែលទេ

វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៧៦% ក្នុងលទ្ធផលសាកល្បងថ្មីៗរបស់សហរដ្ឋអាមេរិក

ក្រុមហ៊ុន AstraZeneca បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វ៉ាក់សាំងការពារ COVID-១៩ របស់ខ្លួន មានប្រសិទ្ធភាព ៧៦% ក្នុងការការពារជំងឺដែលមានរោគសញ្ញា នេះបើតាមការដកស្រង់ការវិភាគថ្មីមួយ ពីលទ្ធផលថ្មីសម្រាប់ការសាកល្បងដ៏សំខាន់របស់ខ្លួននៅសហរដ្ឋអាមេរិក។

អាន​បន្ត៖ វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៧៦%...

ចិនបើកការស៊ើបអង្កេតលើកំពូលមហាសេដ្ឋី Pony Ma ម្ចាស់ក្រុមហ៊ុនយក្ស Tencent ក្នុងករណីដូចលោក Jack Ma

 (អាមេរិក)៖ លោក Pony Ma ស្ថាបនិកក្រុមហ៊ុន Tencent Holdings ដែលជាបណ្ដាញសង្គមយក្សរបស់ចិន និងជាក្រុមហ៊ុនផលិតវីដេអូហ្គេមដ៏ធំ ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់រដ្ឋាភិបាលចិន។

អាន​បន្ត៖ ចិនបើកការស៊ើបអង្កេតលើកំពូលមហាសេដ្ឋី Pony Ma ម្ចាស់ក្រុមហ៊ុនយក្ស Tencent...

ឥណ្ឌាអាចនឹងពន្យារពេល ផ្គត់ផ្គង់វ៉ាក់សាំងដល់កម្មវិធី COVAX របស់ WHO ព្រោះតែតម្រូវការក្នុងស្រុកកើនឡើង ​(Video inside)

(ញូដេលី)៖ អង្គការយូនីសេហ្វ (UNICEF) នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រទេសឥណ្ឌាអាចនឹងពន្យារពេល ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន AstraZeneca ដល់កម្មវិធីកូវ៉ាកស៍ (COVAX) ដែលជាកម្មវិធីសម្របសម្រួលការចែកចាយវ៉ាក់សាំង ដឹកនាំដោយសម្ព័ន្ធភាពសុខាភិបាល (GAVI) និងអង្គការសុខភាពពិភពលោក (WHO) សម្រាប់ខែមីនា និងមេសានេះ។

អាន​បន្ត៖ ឥណ្ឌាអាចនឹងពន្យារពេល ផ្គត់ផ្គង់វ៉ាក់សាំងដល់កម្មវិធី COVAX របស់ WHO...

កូរ៉េខាងជើង បានសាកល្បងមីស៊ីល ជាការបង្កជម្លោះដំបូង ចំពោះរដ្ឋបាលលោក Biden

មន្ត្រីអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់មន្រ្តីការពារជាតិ និងការទូតកំពូលរបស់សហរដ្ឋអាមេរិក ក្នុងការបង្កជម្លោះលើកដំបូងជាចំហរបស់ក្រុងព្យុងយ៉ាងចំពោះរដ្ឋបាលរបស់លោកប្រធានាធិបតី Biden ។

អាន​បន្ត៖ កូរ៉េខាងជើង បានសាកល្បងមីស៊ីល ជាការបង្កជម្លោះដំបូង ចំពោះរដ្ឋបាលលោក Biden

ចក្រភពអង់គ្លេស គ្រោងនឹងចាក់វ៉ាក់សាំងការពារ COVID-19 សម្រាប់កុមារ ចាប់ពីខែសីហា

បើតាមកាសែត The Telegraph បានរាយការណ៍នៅថ្ងៃអង្គារនេះថា កុមារនៅចក្រភពអង់គ្លេស នឹងចាប់ផ្តើមទទួលថ្នាំបង្ការ COVID-19 នៅដើមខែសីហាខាងមុខ ក្រោមផែនការបណ្តោះអាសន្នរបស់រដ្ឋាភិបាល ក្នុងការជំរុញភាពស៊ាំថ្នាក់ជាតិកម្រិតខ្ពស់ពីវីរុសនេះ។

អាន​បន្ត៖ ចក្រភពអង់គ្លេស គ្រោងនឹងចាក់វ៉ាក់សាំងការពារ COVID-19 សម្រាប់កុមារ ចាប់ពីខែសីហា

សហរដ្ឋអាមេរិក គាំទ្រហ្វីលីពីននៅក្នុងជម្លោះជាប់គាំងជុំវិញបញ្ហាដែនសមុទ្រចិនខាងត្បូង

សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួន នឹងគាំទ្រប្រទេសហ្វីលីពីននៅក្នុងជំហថ្មីមួយជាមួយទីក្រុងប៉េកាំង នៅក្នុងដែនសមុទ្រចិនខាងត្បូងដែលមានជម្លោះ ហើយដែលទីក្រុងម៉ានីល បានស្នើសុំឲ្យទូកនេសាទចិន ចាកចេញពីថ្មប៉ប្រះទឹក។

អាន​បន្ត៖ សហរដ្ឋអាមេរិក...

សភាប្រទេសឡាវ ជ្រើសរើសលោក Thongloun ជាប្រធានាធិបតីថ្មី

សម័យប្រជុំបើកជាផ្លូវការនីតិកាលទី ៩ នៃរដ្ឋសភាឡាវ កាលពីព្រឹកថ្ងៃច័ន្ទ បានបោះឆ្នោតជ្រើសរើសលោក Thongloun Sisoulith អគ្គលេខាធិការគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនបដិវត្តឡាវ ជាប្រធានាធិបតីថ្មីរបស់ប្រទេសមួយនេះ ជំនួសលោក Bounnhang Vorachit ។

អាន​បន្ត៖ សភាប្រទេសឡាវ ជ្រើសរើសលោក Thongloun ជាប្រធានាធិបតីថ្មី

អគ្គិភ័យដ៏ធំ នាជំរុំ Rohingya នៅបង់ក្លាដែស

ជនជាតិរ៉ូហ៊ីងយ៉ាចំនួន ៥ នាក់ ទំនងបានស្លាប់ និងយ៉ាងហោចណាស់ ចំនួន ២០,០០០ នាក់ បានរត់ភៀសខ្លួន បន្ទាប់ពីមានអគ្គិភ័យដ៏ធំមួយ បានឡោមព័ទ្ធផ្ទះជាច្រើននៅជំរុំជនភៀសខ្លួន នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស នេះបើតាមក្រុមមន្រ្តី បញ្ជាក់កាលពីថ្ងៃចន្ទ។

អាន​បន្ត៖ អគ្គិភ័យដ៏ធំ នាជំរុំ Rohingya នៅបង់ក្លាដែស