(គូឡាឡាំពួ)៖ ជនបរទេសដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី នឹងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដោយឥតគិតថ្លៃ ខណៈទីក្រុងដ៏ធំមួយនៅម៉ាឡេស៊ី គឺភូត្រាចាយ៉ា (Putrajaya) នឹងចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន ចាប់ពីចុងខែកុម្ភៈនេះតទៅ។
អានបន្ត៖ ជនបរទេសដែលកំពុងរស់នៅម៉ាឡេស៊ី នឹងទទួលបានវ៉ាក់សាំងដោយមិនគិតថ្លៃ
(ម៉ិចស៊ីកូ ស៊ីធី)៖ រដ្ឋាភិបាលម៉ិកស៊ីកូ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បានប្រកាសពីការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំង COVID-19 ដែល អភិវឌ្ឍឡើងដោយក្រុមហ៊ុនចិន Sinovac Biotech និងក្រុមហ៊ុន CanSino Biologics។
អានបន្ត៖ ម៉ិកស៊ីកូ អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinovac,...
(បាងកក)៖ ប្រទេសថៃនឹងប្រើប្រាស់ វ៉ាក់សាំងផលិតដោយក្រុមហ៊ុនចិន Sinovac ដើម្បីចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះជាលើកដំបូង ដោយស្ថិតក្នុងគោលដៅចាក់ជូនដល់ប្រជាជន ២ ភាគ ៣ នៃប្រជាជនសរុប ៦៩លាននាក់របស់ខ្លួន (តួលេខដោយ UN នៅឆ្នាំ២០២០) សម្រាប់ដំណាក់កាលទីមួយ។
អានបន្ត៖ ប្រទេសថៃនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដំបូង ដោយប្រើប្រាស់វ៉ាក់សាំងចិន
(ម៉ូស្គូ)៖ នៅថ្ងៃពុធនេះ ចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសរុស្ស៉ី បានកើនឡើងលើសពី ០៤លាននាក់ហើយ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីៗជាង ១.៤ម៉ឺននាក់ថែមទៀត។
អានបន្ត៖ រុស្ស៉ីមើលឃើញករណីឆ្លងសរុបនៃកូវីដ-១៩ កើនផុត ៤លាននាក់
(សាន់ត្យាហ្គោ)៖ រដ្ឋមន្រ្តីសុខាភិបាលឈីលី (ស៊ីលី) លោក អ៊ែនរីក ប៉ារីស (Enrique Paris) នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសថា ប្រទេសឈីលីបានចុះកិច្ចព្រមព្រៀងមួយ ដើម្បីដឹកជញ្ជូនវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) Sputnik V ដែលអភិវឌ្ឍឡើងដោយប្រទេសរុស្ស៊ី មកកាន់ប្រទេសអាមេរិកឡាទីនមួយនេះហើយ។
អានបន្ត៖ ឈីលីចុះកិច្ចព្រមព្រៀង ដើម្បីទទួលបានវ៉ាក់សាំងពីរុស្ស៊ីបន្ថែមទៀត...
(វូហាន)៖ សមាជិកម្នាក់ នៃបេសកកម្មអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសចិន លោក Peter Daszak នៅថ្ងៃពុធនេះ បាននិយាយថា គេមិនគួរពឹងផ្អែកពេកទៅ លើព័ត៌មានសម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកនោះទេ បន្ទាប់ពីក្រសួងការបរទេសអាមេរិក បង្ហាញការសង្ស័យពីតម្លាភាពនៃការស៊ើបអង្កេតរកប្រភពដើមCOVID-19។
អានបន្ត៖ សមាជិកបេសកកម្ម WHO៖ កុំពឹងផ្អែកខ្លាំងពេកលើព័ត៌មានសម្ងាត់ របស់សហរដ្ឋអាមេរិក...
(វ៉ាស៉ីនតោន)៖ អតីតមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានច្រានចោលសេចក្តីសន្និដ្ឋានរបស់អង្គការសុខភាពពិភពលោក WHO ដែលថា COVID-19 គឺមិនមែនមានប្រភពរីករាលដាលដំបូងចេញពីបណ្តាមន្ទីរពិសោធន៍ ក្នុងវិទ្យាស្ថានស្រាវជ្រាវវីរុសនៃទីក្រុងវូហាន នៅប្រទេសចិននោះឡើយ។
(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨៧,០៣១នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ១,៤៨៩នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
អានបន្ត៖ សហរដ្ឋអាមេរិក៖ មនុស្ស៨.៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,៤៨៩នាក់ស្លាប់...
(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃអង្គារនេះបានប្រកាសថា ប្រទេសដីកោះមួយនេះសម្រេចកាត់ផ្តាច់ រាល់ការទាក់ទងកម្រិតខ្ពស់ទាំងអស់ជាមួយមីយ៉ាន់ម៉ា ព្រមទាំងនឹងដាក់បម្រាមធ្វើដំណើរ លើបណ្តាថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាថែមទៀត ក្រោយរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន។
អានបន្ត៖ នូវែលសេឡង់ប្រកាស «កាត់ផ្តាច់រាល់ការទាក់ទងកម្រិតខ្ពស់ជាមួយមីយ៉ាន់ម៉ា»...
(តូក្យូ)៖ នាវាមុជទឹកមួយគ្រឿង នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (MSDF) បានប៉ះទង្គិចនឹងបាតនាវាដឹកទំនិញមួយគ្រឿង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរកោះធំស៊ីកុគូ (Shikoku) ដោយបានបណ្តាលឲ្យកងកម្លាំង ០៣នាក់នៅក្នុងនាវាមុជទឹកនោះរងរបួស។
អានបន្ត៖ នាវាមុជទឹកជប៉ុនប៉ះទង្គិចនាវាដឹកទំនិញ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក,...
(វូហាន)៖ សមាជិកក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ ស្វែងរកប្រភពដើមនៃវីរុសកូរ៉ូណា COVID-19 ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) នឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ បន្ទាប់ពីចំណាយពេលជិតមួយខែ ក្នុងការបំពេញទស្សនកិច្ចទៅកាន់ទីតាំងច្រើនក្នុងទីក្រុងវូហាន ប្រទេសចិន ជាទីដែលវីរុសនេះត្រូវបានគេរកឃើញដំបូងគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។
អានបន្ត៖ ក្រុមជំនាញអន្តរជាតិនៃ WHO នឹងធ្វើសន្និសីទសារព័ត៌មាន នៅទីក្រុងវូហានប្រទេសចិន...
(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងវិលត្រលប់ទៅចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC) វិញ ក្រោយអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដើរចេញពីស្ថាប័ននេះកាលពី ០៣ឆ្នាំមុន។
អានបន្ត៖ លោក ចូ បៃដិន នឹងដាក់សហរដ្ឋអាមេរិកចូលក្នុង ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ឡើងវិញ
(ហ្សឺណែវ)៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) នឹងរៀបចំកិច្ចប្រជុំពិសេសមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច។
អានបន្ត៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងបើកកិច្ចប្រជុំពិសេសក្នុងសប្តាហ៍នេះ...
(វៀងច័ន្ទ)៖ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Sinopharm ដែលជាអំណោយរបស់រដ្ឋាភិបាលចិន ទើបតែត្រូវបានដឹកទៅដល់ប្រទេសឡាវ នៅថ្ងៃចន្ទនេះ ហើយទន្ទឹមគ្នា ប្រទេសប៉េរូក៏ទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ចំនួន៣០០,០០០ដូស ផងដែរ។
អានបន្ត៖ ឡាវនិងប៉េរូទើបទទួលបានវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinopharm
(ញូដេលី)៖ អាជ្ញាធរឥណ្ឌា នៅរសៀលថ្ងៃអង្គារនេះ បានរាយការណ៍ឲ្យដឹងថា សាកសពមនុស្សសរុបចំនួន ២៨នាក់ហើយ ត្រូវបានរកឃើញ នៅតំបន់ដែលរងការវាយប្រហារដោយ គ្រោះធម្មជាតិបាក់ផ្ទាំងដី និងផ្ទាំងទឹកកកជម្រាលភ្នំហិម៉ាល័យ (Himalayas) ដែលស្ថិតនៅរដ្ឋអ៊ូតារ៉ាខាញ (Uttarakhand) ភាគខាងជើងនៃប្រទេសឥណ្ឌា។
អានបន្ត៖ ក្រុមសង្រ្គោះឥណ្ឌាយកបាន សាកសពមនុស្ស២៨នាក់ ខណៈ ១៧៨នាក់បន្តបាត់ខ្លួន...
(ដាណឺម៉ាក)៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសដាណឺម៉ាក ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹង វិធានការរឹតត្បិតទប់ស្កាត់ជំងឺ COVID-19 និងស្របពេលដែលរដ្ឋាភិបាលប្រទេសអឺរ៉ុបនេះ មានគម្រោងចង់ដាក់ឲ្យអនុវត្តនូវ លិខិតឌីជីថលបញ្ជាក់អំពីការចាក់វ៉ាក់សាំង។
អានបន្ត៖ ប្រជាជនដាណឺម៉ាករាប់រយនាក់នាំគ្នាធ្វើបាតុកម្ម ប្រឆាំងវិធានការទប់ស្កាត់កូវីដ-១៩
(រ៉ង់ហ្គូន)៖ ប៉ូលិសមីយ៉ាន់ម៉ាបានចាប់ខ្លួនបាតុករជាច្រើននាក់ ដែលបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាសាជាថ្មីនៅថ្ងៃអង្គារនេះ ដើម្បីប្រឆាំងរដ្ឋប្រហារ និងអំពាវនាវឱ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូជី និងមន្ត្រីដទៃទៀតដែលកំពុងជាប់ឃុំ។
អានបន្ត៖ ប៉ូលិសមីយ៉ាន់ម៉ាចាប់ខ្លួនបាតុករជាច្រើននាក់ នៅក្នុងទីក្រុង Mandalay...
(រ៉ង់ហ្គូន)៖ កងកម្លាំងប៉ូលិសមីយ៉ាន់ម៉ា នៅក្នុងរដ្ឋធានីណៃពិដោ បានប្រើប្រាស់កាណុងបាញ់ទឹក ទៅលើក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នាតវ៉ានៅថ្ងៃចន្ទនេះ មួយសប្តាហ៍បន្ទាប់ពីការកើតមានរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូជី ចេញពីអំណាច។
អានបន្ត៖ ប៉ូលិសមីយ៉ាន់ម៉ាប្រើកាណុង បាញ់ទឹកលើក្រុមបាតុករ ដែលប្រមូលផ្តុំគ្នាតវ៉ា...
(ញូដេលី)៖ អាជ្ញាធរឥណ្ឌានៅថ្ងៃចន្ទ ដើមសប្ដាហ៍ថ្មីនេះបានអះអាងថា ខ្លួនកំពុងបើកប្រត្តិបត្តិការជួយសង្គ្រោះ ក្រុមកម្មករដែលមានគ្នាចន្លោះពី ៣៥-៤០នាក់ដែលត្រូវបានគេរាយការណ៍ថា បាននិងកំពុងជាប់គាំងនៅក្នុងរូងក្រោមដីមួយ ស្ថិតនៅរដ្ឋអ៊ូតារ៉ាខាញ (Uttarakhand) ភាគខាងជើងនៃប្រទេសឥណ្ឌា ដែលត្រូវបានវាយប្រហារដោយគ្រោះធម្មជាតិ បាក់ផ្ទាំងដី និងផ្ទាំងទឹកកកជម្រាលភ្នំហិម៉ាល័យ (Himalayas) កាលពីថ្ងៃអាទិត្យម្សិលមិញ។
អានបន្ត៖ ឥណ្ឌាបន្តការជួយសង្គ្រោះកម្មកររាប់សិបនាក់ ដែលកំពុងជាប់ខ្លួន...
(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក គុយ ធានកៃ (Cui Tiankai) បាននិយាយថា ប្រទេសក្នុងតំបន់អាស៊ីនឹងមានភាពងាយស្រួល ក្នុងការដោះស្រាយបញ្ហារបស់ពួកគេ បើសិនជាគ្មានការលូកដៃពីបរទេស ឬកម្លាំងខាងក្រៅណាមួយ។
អានបន្ត៖ ឯកអគ្គរដ្ឋទូតចិន៖ «ប្រទេសអាស៊ីនឹងងាយដោះស្រាយបញ្ហារវាងគ្នា...
(ប៉េកាំង)៖ សមាជិកម្នាក់នៃក្រុមអ្នកជំនាញរបស់ អង្គការសុខភាពពិភពលោក (WHO) ដែលកំពុងបំពេញបេសកម្មស្រាវជ្រាវ ក្នុងគោលដៅស្វែងរកប្រភពដើម នៃការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19) បាននិយាយថា ភាគីចិនបានផ្តល់សិទ្ធិពេញលេញដល់ក្រុមរបស់ខ្លួន ក្នុងការស៉ើបអង្កេតទៅលើទីតាំង និងបុគ្គលិកមួយចំនួន ដែលខ្លួនបានដាក់ការស្នើសុំ ហើយវាជាកម្រិតមួយនៃការបើកចំហ ហួសពីការរំពឹងទុក។
អានបន្ត៖ ចិនផ្តល់សិទ្ធិយ៉ាងពេញលេញដល់ក្រុមជំនាញ WHO ដើម្បីធ្វើការស៊ើបអង្កេត...