បណ្តាញសង្គម

ប្រមុខ WHO៖ អ្នកជំងឺជាច្រើនក្នុងមន្ទីរពេទ្យ Al Shifa នៅតំបន់ហ្គាហ្សា នឹងស្លាប់ប្រសិនបើមិនជម្លៀសចេញ

(ហ្សឺណែវ)៖ ប្រមុខនៃអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ការបំផ្លិចបំផ្លាញមន្ទីរពេទ្យ Al Shifa ក្នុងតំបន់ Gaza អាចមានន័យថា ដំណើរការជម្លៀសផ្នែកវេជ្ជសាស្រ្តត្រូវធ្វើឡើងបន្ថែមទៀត។

អាន​បន្ត៖ ប្រមុខ WHO៖ អ្នកជំងឺជាច្រើនក្នុងមន្ទីរពេទ្យ Al Shifa នៅតំបន់ហ្គាហ្សា...

រុស្ស៉ីថាទំនាក់ទំនងជាមួយ NATO ធ្លាក់ដុនដាបដល់កម្រិតសូន្យ ប៉ុន្តែគ្មានបំណងចង់ផ្ទុះសង្រ្គាម ជាមួយសមាជិក NATO ណាមួយឡើយ (Video inside)

(មូស្គូ)៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Alexander Grushko បាននិយាយក្នុងបទសម្ភាសមួយ ដែលចេញផ្សាយនាថ្ងៃព្រហស្បតិ៍នេះថា ទំនាក់ទំនងរុស្ស៉ី-ណាតូ (NATO) កំពុងបន្តធ្លាក់ដុនដាបខ្លាំង ប៉ុន្តែទីក្រុងមូស្គូមិនមានចេតនា ធ្វើសង្រ្គាមជាមួយសមាជិកណាមួយ នៃបក្សសម្ព័ន្ធយោធាលោកខាងលិចនេះឡើយ។

អាន​បន្ត៖ រុស្ស៉ីថាទំនាក់ទំនងជាមួយ NATO ធ្លាក់ដុនដាបដល់កម្រិតសូន្យ...

របាយការណ៍ UN៖ ចំនួនមនុស្សស្លាប់និងរបួស ដោយសារគ្រាប់មីននៅមីយ៉ាន់ម៉ា កើនឡើងលើស១,០០០នាក់ កាលពីឆ្នាំ២០២៣

 (ណៃពិដោ)៖ អង្គការ UNICEF របស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា ចំនួនជនស៉ីវិលរួមមានទាំងកុមារ ដែលបានបាត់បង់ជីវិតនិងរងរបួស ដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងក្នុងអត្រាជិត៣ដង កាលពីឆ្នាំ២០២៣ គឺដល់ចំនួន១,០៥២នាក់ ស្របពេលដែលប្រទេសអាស៊ានមួយនេះ កំពុងហែកហួរដោយសារការប្រយុទ្ធគ្នារវាងរបបដឹកនាំយោធា ហើយនិងក្រុមចលនាតស៊ូ។

អាន​បន្ត៖ របាយការណ៍ UN៖ ចំនួនមនុស្សស្លាប់និងរបួស ដោយសារគ្រាប់មីននៅមីយ៉ាន់ម៉ា...

ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី សន្យាពង្រឹងទំនាក់ទំនងជាមួយជប៉ុន ក្រោយថាចង់បានទំនាក់ទំនងជិតស្និទ្ធជាមួយចិន (Video inside)

(តូក្យូ)៖ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី លោក Prabowo Subianto នៅថ្ងៃពុធ ទី៣ ខែមេសានេះបានប្រាប់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថា លោកចង់ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅជាមួយជប៉ុន តែ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីបានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថាលោកចង់បានទំនាក់ទំនងជិតស្និទ្ធជាមួយចិន។

អាន​បន្ត៖ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី សន្យាពង្រឹងទំនាក់ទំនងជាមួយជប៉ុន...

ហ្វីលីពីន និងជប៉ុន លុបចោលការប្រកាសអាសន្នពីរលកស៊ូណាមិ ក្រោយគ្រោះរញ្ជួយដីវាយប្រហារតៃវ៉ាន់ (Video inside)

(ម៉ានីល)៖ ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីហ្វីលីពីន បានលុបចោលការប្រកាសអាសន្នពីរលកស៊ូណាមិ នៅភាគខាងជើងនៃប្រទេសវិញហើយ បន្ទាប់ពីគ្រោះរញ្ជួយដី កម្រិតធ្ងន់មួយវាយប្រហារកោះតៃវ៉ាន់ នៅព្រឹកថ្ងៃពុធ ទី៣ ខែមេសានេះ ខណៈជប៉ុនបានលុបចោលការណែនាំពាក់ព័ន្ធនឹងការប្រកាសអាសន្ននេះដែរ។

អាន​បន្ត៖ ហ្វីលីពីន និងជប៉ុន លុបចោលការប្រកាសអាសន្នពីរលកស៊ូណាមិ...

មនុស្សស្លាប់កើនដល់៧នាក់ និងរបួសជាង៧៣០នាក់ ក្នុងគ្រោះរញ្ជួយដីនៅកោះតៃវ៉ាន់

 (តៃប៉ិ)៖ អាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា ចំនួនមនុស្សបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយនាថ្ងៃពុធនេះ បានកើនដល់៧នាក់ ខណៈតួលេខអ្នកដែលរងរបួស ក៏បានកើនផងដែរ គឺដល់ចំនួន៧៣៦នាក់។

អាន​បន្ត៖ មនុស្សស្លាប់កើនដល់៧នាក់ និងរបួសជាង៧៣០នាក់ ក្នុងគ្រោះរញ្ជួយដីនៅកោះតៃវ៉ាន់

ឥណ្ឌូណេស៉ី ចុះកិច្ចព្រមព្រៀងទិញនាវាមុជទឹក២គ្រឿង ពីក្រុមហ៊ុនបារាំង

 (ប៉ារីស)៖ ក្រុមហ៊ុនផលិតនាវារបស់រដ្ឋាភិបាលបារាំង Naval Group បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនទើបតែបានចុះកិច្ចព្រមព្រៀងមួយ ជាមួយកងទ័ពជើងទឹកនៃប្រទេសឥណ្ឌូណេស៉ី ស្តីពីការទិញ-លក់នាវាមុជទឹក Scorpene ចំនួន២គ្រឿង ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់តម្លៃនៃកិច្ចព្រមព្រៀងនោះឡើយ។

អាន​បន្ត៖ ឥណ្ឌូណេស៉ី ចុះកិច្ចព្រមព្រៀងទិញនាវាមុជទឹក២គ្រឿង ពីក្រុមហ៊ុនបារាំង

ក្រុមរដ្ឋមន្រ្តីការបរទេស NATO នឹងពិចារណាលើផែនការផ្តល់ជំនួយយោធាសរុប ១០០ពាន់លានអឺរ៉ូ ក្នុងរយៈពេល៥ឆ្នាំ សម្រាប់អ៊ុយក្រែន

 (ព្រុចសែល)៖ ក្រុមរដ្ឋមន្រ្តីការបរទេស NATO ត្រូវជួបគ្នានាថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីមធ្យោបាយស្វែងរកយន្តការរឹងមាំយូរអង្វែងមួយ សម្រាប់ការគាំទ្រផ្នែកយោធា ដល់អ៊ុយក្រែន ដោយក្នុងនោះរួមមានទាំងសំណើផ្តល់មូលធិនិសរុបចំនួន ១០០ពាន់លានអឺរ៉ូ ឬស្មើនឹង១០៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំ ហើយនិងផែនការមួយ ដែលត្រូវបានមើលឃើញថា ជាវិធីដើម្បីការពារកុំឱ្យលោក ដូណាល់ ត្រាំ អាចកាត់បន្ថយការផ្តល់ជំនួយដល់អ៊ុយក្រែន ប្រសិនបើលោកត្រឡប់មកក្លាយជា ប្រធានាធិបតីអាមេរិក ម្តងទៀត។

អាន​បន្ត៖ ក្រុមរដ្ឋមន្រ្តីការបរទេស NATO នឹងពិចារណាលើផែនការផ្តល់ជំនួយយោធាសរុប...

រុស្ស៉ី ថាកំពុងធ្វើការដើម្បីដកឈ្មោះក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករ

(មូស្គូ)៖ រុស្ស៉ី បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថាមានរឿងសំខាន់មួយត្រូវពិភាក្សា ជាមួយមេដឹកនាំក្រុមតាលីបង់ ដែលកំពុងគ្រប់គ្រងអាហ្វហ្កានីស្ថាន ហើយ កំពុងធ្វើការដើម្បីដកឈ្មោះក្រុមនេះចេញពីបញ្ជីអង្គការភេរវកររបស់ខ្លួន។

អាន​បន្ត៖ រុស្ស៉ី ថាកំពុងធ្វើការដើម្បីដកឈ្មោះក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករ

អ៊ុយក្រែន ប្រាប់ពលរដ្ឋរងគ្រោះ អាចចុះឈ្មោះទាមទារសំណងការខូចខាតទ្រព្យសម្បត្តិ ដោយសារសង្រ្គាមរបស់រុស្ស៉ី

  (កៀវ)៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ប្រជាជនអ៊ុយក្រែន អាចចាប់ផ្តើមប្តឹងទាមទារសំណង ការខូចខាត ដែលពួកគេទទួលរងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី តាមកម្មវិធីបង្កើតថ្មីមួយ ដែលចុះនៅក្នុងទីក្រុងឡាអេ នៃប្រទេសហូឡង់។

អាន​បន្ត៖ អ៊ុយក្រែន ប្រាប់ពលរដ្ឋរងគ្រោះ អាចចុះឈ្មោះទាមទារសំណងការខូចខាតទ្រព្យសម្បត្តិ...

រដ្ឋ Maryland ទទូចដល់សភាអនុម័តថវិកាឱ្យបានឆាប់ ដើម្បីសាងសង់ស្ពានក្នុងទីក្រុង Baltimore ឡើងវិញ (Video inside)

(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋ Maryland លោក Wes Moore បានស្នើសុំឱ្យគណបក្សសាធារណរដ្ឋធ្វើការជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីអនុម័តថវិកាសហព័ន្ធដែលត្រូវការយកមកសាងសង់ស្ពានក្នុងទីក្រុង Baltimore និងដើម្បីធ្វើឱ្យដំណើរការសេដ្ឋកិច្ចនៃទីក្រុងកំពង់ផែមួយនេះ ត្រឡប់មករកសភាពដើមវិញ។

អាន​បន្ត៖ រដ្ឋ Maryland ទទូចដល់សភាអនុម័តថវិកាឱ្យបានឆាប់ ដើម្បីសាងសង់ស្ពានក្នុងទីក្រុង...

អាមេរិកគ្រោងរៀបចំកិច្ចប្រជុំកំពូលត្រីភាគី ជាមួយជប៉ុននិងកូរ៉េខាងត្បូង នៅខែកក្កដា ឆ្នាំនេះ

 (តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងរៀបចំឱ្យមានកិច្ចប្រជុំកំពូលមួយរវាង ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយនិងសមភាគីជប៉ុនព្រមទាំងកូរ៉េខាងត្បូងរបស់លោក នាខែកក្កដា ឆ្នាំនេះ នៅក្រៅកិច្ចប្រជុំ NATO ដែលនឹងធ្វើឡើងក្នុងរដ្ឋធានីវ៉ាស៉ីនតោន។

អាន​បន្ត៖ អាមេរិកគ្រោងរៀបចំកិច្ចប្រជុំកំពូលត្រីភាគី ជាមួយជប៉ុននិងកូរ៉េខាងត្បូង...

ប្រធានាធិបតីកូរ៉េខាងត្បូង ថារដ្ឋាភិបាលចំហទ្វារជានិច្ច ក្នុងការចរចាជាមួយក្រុមវេជ្ជបណ្ឌិត ដើម្បីបញ្ចប់សកម្មភាពកូដកម្ម

 (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរបស់លោក នឹងបើកទូលាយក្នុងការពិភាក្សា ជាមួយក្រុមវេជ្ជបណ្ឌិតដែលជំទាស់នឹងផែនការបង្កើនចំនួននិស្សិតចូលរៀននៅសាលាពេទ្យ ខណៈចោទប្រកាន់ក្រុមអ្នករិះគន់ថា មិនបើកចិត្តទទួលយកបញ្ហាខ្វះខាតវេជ្ជបណ្ឌិត។

អាន​បន្ត៖ ប្រធានាធិបតីកូរ៉េខាងត្បូង ថារដ្ឋាភិបាលចំហទ្វារជានិច្ច...

អតីតមេដឹកនាំតៃវ៉ាន់ លោក Ma Ying-jeou ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចរយៈពេល១១ថ្ងៃ នៅប្រទេសចិន

  (តៃប៉ិ)៖ អតីតមេដឹកនាំកោះតៃវ៉ាន់ លោក Ma Ying-jeou បានចាកចេញពីតៃវ៉ាន់នាថ្ងៃចន្ទនេះ ដើម្បីចាប់ផ្តើមដំណើរបំពេញទស្សនកិច្ច ដែលមានរយៈពេលសរុប១១ថ្ងៃ ទៅកាន់ប្រទេសចិន ហើយអំឡុងពេលនោះ រូបលោកក៏ត្រូវគេរំពឹងថា អាចនឹងជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង ថែមទៀតផង។

អាន​បន្ត៖ អតីតមេដឹកនាំតៃវ៉ាន់ លោក Ma Ying-jeou...

ប៉ូលិសអ៉ីស្រាអែល ចាប់ខ្លួនប្អូនស្រីមេដឹកនាំក្រុមហាម៉ាស ក្នុងករណីស៉ើបអង្កេតភេរវកម្ម

 (ហ៊្សេរុយសាឡិម)៖ នាថ្ងៃចន្ទនេះ ប៉ូលិសអ៉ីស្រាអែលបាននិយាយថា ពួកគេបានចាប់ខ្លួនប្អូនស្រី របស់មេដឹកនាំក្រុមហាម៉ាសប៉ាឡេស្ទីន លោក Ismail Haniyeh ក្រោមក្របខណ្ឌនៃការស៉ើបអង្កេតភេរវកម្ម នៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល។

អាន​បន្ត៖ ប៉ូលិសអ៉ីស្រាអែល ចាប់ខ្លួនប្អូនស្រីមេដឹកនាំក្រុមហាម៉ាស...

នាយករដ្ឋមន្ត្រីថៃថា ការប្រែក្លាយកាស៊ីណូទៅជាអាជីវកម្មស្របច្បាប់ ដើម្បីជួយបង្កើនប្រាក់ចំណូល និងបង្កើតការងារ

  (បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានឱ្យដឹងនៅចុងសប្តាហ៍មុនថា រដ្ឋាភិបាលថៃកំពុងពិចារណា លើសេចក្តីព្រាងច្បាប់កាស៊ីណូ ហើយប្រសិនបើច្បាប់នេះ ទទួលបានការអនុម័តពីសភា វិស័យនេះនឹងបង្កើតការងារ និងចំណូលរដ្ឋកាន់តែច្រើន ថែមទាំងជួយឱ្យមានការបង្កើតគម្រោងកម្សាន្តដ៏ធំផងដែរ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីថៃថា ការប្រែក្លាយកាស៊ីណូទៅជាអាជីវកម្មស្របច្បាប់...

វៀតណាមចង់រៀនសូត្រពីចិន ស្តីពីផែនការអភិវឌ្ឍបណ្តាញផ្លូវរថភ្លើងល្បឿនលឿន

  (ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា វៀតណាមកំពុងព្យាយាមរៀនសូត្រពីចិន ដើម្បីអភិវឌ្ឍបណ្តាញផ្លូវរថភ្លើងល្បឿនលឿនដំបូងបំផុត នៅក្នុងប្រទេសរបស់ខ្លួន។

អាន​បន្ត៖ វៀតណាមចង់រៀនសូត្រពីចិន ស្តីពីផែនការអភិវឌ្ឍបណ្តាញផ្លូវរថភ្លើងល្បឿនលឿន

មនុស្សមួយក្រុមត្រូវបានចាប់ជាចំណាប់ខ្មាំង ក្នុងអគារមួយនៅទីក្រុង Ede នៃប្រទេសហូឡង់

 (អាំស្ទែដាំ)៖ ប៉ូលិស បានឱ្យដឹងថា មនុស្សមួយក្រុមត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នៅអគារមួយក្នុងទីក្រុងភាគកណ្តាលប្រទេសហូឡង់នាថ្ងៃសៅរ៍នេះ ដោយមានការជម្លៀសមនុស្សចេញពីផ្ទះ ហើយផ្នែកកណ្តាលទីក្រុងត្រូវបានបិទ។

អាន​បន្ត៖ មនុស្សមួយក្រុមត្រូវបានចាប់ជាចំណាប់ខ្មាំង ក្នុងអគារមួយនៅទីក្រុង Ede នៃប្រទេសហូឡង់

ប្រធានាធិបតីប៉េរូច្រានចោលលទ្ធភាព នៃការលាលែងពីតំណែង ចំពោះមុខរឿងអាស្រូវនាឡិកាដៃ Rolex

  (លីម៉ា)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីនៃប្រទេសប៉េរូ លោកស្រី Dina Boluarte បាននិយាយថា លោកស្រីនឹងមិនចុះចេញពីតំណែងឡើយ បន្ទាប់ពីផ្ទះរបស់លោកស្រី ត្រូវបានអាជ្ញាធរចុះឆែកឆេរក្រោមក្របខណ្ឌ នៃការស៉ើបអង្កេតមួយពាក់ព័ន្ធអំពើពុករលួយ។

អាន​បន្ត៖ ប្រធានាធិបតីប៉េរូច្រានចោលលទ្ធភាព នៃការលាលែងពីតំណែង ចំពោះមុខរឿងអាស្រូវនាឡិកាដៃ...

អគ្គិភ័យធំមួយឆាបឆេះទីតាំងស្តុកគ្រាប់រំសេវយោធា នៅក្បែររដ្ឋធានីប្រទេសឥណ្ឌូណេស៉ី ប៉ុន្តែពុំបង្កឱ្យមានមនុស្សស្លាប់ ឬរងរបួសទេ

(ហ្សាការតា)៖ មន្រ្តីយោធាឥណ្ឌូណេស៉ី បានឱ្យដឹងថា គ្រោះអគ្គិភ័យធំមួយបានឆាបឆេះ នៅទីតាំងដេប៉ូស្តុកគ្រាប់រំសេវមួយកន្លែង ក្បែរទីក្រុងហ្សាការតា ប៉ុន្តែវាត្រូវបានពន្លត់ទៅវិញដោយជោគជ័យ ខណៈយោធាកំពុងពិនិត្យមើល នៅតំបន់ជុំវិញនោះ ដើម្បីប្រមែប្រមូលវត្ថុធាតុផ្សេងៗ ដែលអាចបានហោះខ្ទាតចេញ ដោយសារការផ្ទុះឡើងអំឡុងអគ្គិភ័យ។

អាន​បន្ត៖ អគ្គិភ័យធំមួយឆាបឆេះទីតាំងស្តុកគ្រាប់រំសេវយោធា នៅក្បែររដ្ឋធានីប្រទេសឥណ្ឌូណេស៉ី...

កាណាដាបញ្ជូនទាហានទៅជួយបណ្តុះបណ្តាល កងកម្លាំងនៃក្រុមប្រទេសតំបន់សមុទ្រការីបង់ សម្រាប់បេសកកម្មហៃទី

 (អូតាវ៉ា)៖ ក្រសួងការពារជាតិកាណាដា បានប្រកាសឱ្យដឹងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា ប្រទេសកាណាដាបានបញ្ជូនកងទ័ពប្រមាណ៧០នាក់ ទៅកាន់ប្រទេសហ្សាម៉ាអ៉ីក ដើម្បីជួយបង្ហាត់បង្រៀនកងកម្លាំងមកពី ក្រុមប្រទេសនៃតំបន់សមុទ្រការីបង់ (Caribbean) ដែលត្រូវចូលរួមក្នុងបេសកកម្ម ដែលអនុញ្ញាតដោយអង្គការសហប្រជាជាតិ (UN) នៅឯប្រទេសហៃទី។

អាន​បន្ត៖ កាណាដាបញ្ជូនទាហានទៅជួយបណ្តុះបណ្តាល កងកម្លាំងនៃក្រុមប្រទេសតំបន់សមុទ្រការីបង់...