បណ្តាញសង្គម

លោក Navalny បញ្ឆោតឱ្យចារកម្មរុស្ស៊ីម្នាក់ សារភាពពីផែនការសម្លាប់រូបលោក ដោយដាក់ថ្នាំពុលក្នុង «ខោទ្រនាប់»

  (ម៉ូស្គូ)៖ មេដឹកនាំប្រឆាំងនៅក្នុងប្រទេសរុស្ស៊ី និងជាអ្នករិះគន់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ឥតសំច្ចៃមាត់ គឺលោក Alexei Navalny បានអះអាងថាបានបោកបញ្ឆោត ឱ្យទីភ្នាក់ងារចារកម្មរុស្ស៊ីម្នាក់ សារភាពពីគម្រោងសម្លាប់រូបលោក តាមរយៈការលួចដាក់ថ្នាំពុលនៅក្នុង «ខោទ្រនាប់» របស់លោក។

អាន​បន្ត៖ លោក Navalny បញ្ឆោតឱ្យចារកម្មរុស្ស៊ីម្នាក់ សារភាពពីផែនការសម្លាប់រូបលោក...

UNICEF ដាក់ឱ្យប្រើប្រាស់ផ្ទាំងបង្ហាញព័ត៌មាន ស្តីពីទីផ្សារវ៉ាក់សាំងកូវីដ-១៩

 (យូអិន)៖ មូលនិធិអង្គការសហប្រជាជាតិ សម្រាប់កុមារ (UNICEF) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់នូវផ្ទាំងបង្ហាញព័ត៌មានស្តីពីទីផ្សាររបស់ វ៉ាក់សាំង COVID-19 ដែលជាឧបករណ៍អន្តរកម្ម ដើម្បីតាមដានការវិវត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ COVAX ដើម្បីធានាឱ្យបាននូវការទទួលបានវ៉ាក់សាំងដោយស្មើភាព និងសមធម៌ សម្រាប់ប្រទេសទាំងអស់នៅលើពិភពលោក។

អាន​បន្ត៖ UNICEF ដាក់ឱ្យប្រើប្រាស់ផ្ទាំងបង្ហាញព័ត៌មាន ស្តីពីទីផ្សារវ៉ាក់សាំងកូវីដ-១៩

នាយករដ្ឋមន្ត្រីម៉ាស៊ីឡេស៊ី នឹងក្លាយជាមនុស្សដំបូងៗគេ ដែលទទួលការចាក់ វ៉ាក់សាំងកូវីដ-១៩

  (កូឡាឡាំពួរ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មូហ៍យីដឌីន យ៉ាសស៊ីន (Muhyiddin Yassin) នឹងស្ថិតក្នុងចំណោមបុគ្គលដំបូងគេ នៅក្នុងប្រទេស ដែលនឹងទទួលការចាក់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ដើម្បីបង្កើននូវទំនុកចិត្ត ជូនដល់សាធារណជនទាំងអស់ ចំពោះប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងនេះ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីម៉ាស៊ីឡេស៊ី នឹងក្លាយជាមនុស្សដំបូងៗគេ ដែលទទួលការចាក់...

កោះតៃវ៉ាន់រកឃើញអ្នកឆ្លងកូវីដ-១៩ក្នុងស្រុក ១ករណីថ្មីបំផុត ក្រោយស្ងប់ស្ងាត់អស់ជាង៨ខែ

  (តៃប៉ិ)៖ នៅថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០នេះ កោះតៃវ៉ាន់បានប្រកាស រកឃើញអ្នកឆ្លង COVID-19 ក្នុងស្រុកចំនួនមួយករណីថ្មីបំផុត ក្រោយពីការគ្រប់គ្រងស្ថានការណ៍ឆ្លង បានយ៉ាងល្អប្រសើរអស់ជាង ៨ខែមកហើយ។

អាន​បន្ត៖ កោះតៃវ៉ាន់រកឃើញអ្នកឆ្លងកូវីដ-១៩ក្នុងស្រុក ១ករណីថ្មីបំផុត...

អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស្ម័គ្រចិត្តចូលរួមក្នុងការសួរចម្លើយ ពីសំណាក់ព្រះរាជអាជ្ញាទីក្រុងតូក្យូ

(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ បានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការសួរចម្លើយរបស់ព្រះរាជអាជ្ញាទីក្រុងតូក្យូ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ពាក់ព័ន្ធនឹងការបិទបាំងមូលនិធិ សម្រាប់ធ្វើសកម្មភាពនយោបាយ។

អាន​បន្ត៖ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស្ម័គ្រចិត្តចូលរួមក្នុងការសួរចម្លើយ...

ចិន បញ្ជូនកងនាវាផ្ទុកយន្តហោះចម្បាំង ទៅធ្វើសមយុទ្ធយោធា ក្នុងតំបន់សមុទ្រចិនខាងត្បូង (Video inside)

(ប៉េកាំង)៖ កងទ័ពជើងទឹកចិន នៅថ្ងៃចន្ទនេះ បានប្រកាសឲ្យដឹងថា កងនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំងសានទុង (Shandong) ដែលចិន អភិវឌ្ឍ និងសាងសង់នៅក្នុងស្រុក បានធ្វើដំណើរឆ្ពោះទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីធ្វើសមយុទ្ធជាប្រចាំ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

អាន​បន្ត៖ ចិន បញ្ជូនកងនាវាផ្ទុកយន្តហោះចម្បាំង ទៅធ្វើសមយុទ្ធយោធា...

ហ្វីលីពីននឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួន៣០លានដូសពីក្រុមហ៊ុន Novavax នៅពាក់កណ្តាលឆ្នាំ២០២១ (Video inside)

(ម៉ានីល)៖ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក ធីអូដូរ៉ូ ឡក់ស៊ីន (Teodoro Locsin) នៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ នេះបាននិយាយថា ហ្វីលីពីនរំពឹងនឹងទទួលបានវ៉ាក់សាំង COVID-19 សរុបចំនួន ៣០លានដូស ពីក្រុមហ៊ុនអាមេរិក ណូវ៉ាវ៉ាក់ (Novavax) នៅត្រឹមខែកក្កដា ឆ្នាំ២០២១ ខណៈរដ្ឋាភិបាលលោក រ៉ឌ្រីហ្គោ ឌូតឺតេ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ធានាឱ្យបាននូវការផ្គត់ផ្គង់ និងចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ដែលមានចំនួនច្រើនជាង ១០០លាននាក់។

អាន​បន្ត៖ ហ្វីលីពីននឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួន៣០លានដូសពីក្រុមហ៊ុន Novavax...

សេអ៊ូល ហាមឃាត់ការជួបជុំគ្នា ចាប់ពីមនុស្ស៥នាក់ឡើងទៅ ខណៈកូរ៉េខាងត្បូងមានអ្នកស្លាប់ប្រចាំថ្ងៃដោយសារកូវីដ-១៩ ច្រើនបំផុតមិនធ្លាប់មាន (Video inside)

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បានសម្រេចចិត្តរឹតបន្តឹងវិធានការរឹតត្បិតប្រឆាំង COVID-19 នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញ តាមរយៈការដាក់បម្រាម ជួបជុំ ឬប្រមូលផ្ដុំមនុស្សចាប់ពី៥នាកឡើងទៅ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងជំងឺរាតត្បាតមួយ កំឡុងរដូវកាលបុណ្យណូអែល និងបុណ្យចូលឆ្នាំសកល នៅពេលខាងមុខនេះ។

អាន​បន្ត៖ សេអ៊ូល ហាមឃាត់ការជួបជុំគ្នា ចាប់ពីមនុស្ស៥នាក់ឡើងទៅ...

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ «៣៨២នាក់ទៀត» ដែលពាក់ព័ន្ធនឹងការផ្ទុះ ករណីឆ្លងក្នុងខេត្ត Samut Sakhon

 (បាងកក)៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាសនៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា អ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុប ៣៨២នាក់ទៀត ត្រូវបានរកឃើញបន្ថែមទៀត ដោយក្នុងចំណោមអ្នកឆ្លងទាំងនោះ ភាគច្រើនបំផុតគឺជាពលករចំណាកស្រុក ដែលស្ថិតនៅក្នុងខេត្ត សាមុត សាខន (Samut Sakhon) ភាគនិរតីប្រទេសថៃ។

អាន​បន្ត៖ ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ «៣៨២នាក់ទៀត» ដែលពាក់ព័ន្ធនឹងការផ្ទុះ...

ក្រុមយុទ្ធនាការលោក ដូណាល់ ត្រាំ នឹងប្រើដង្ហើមចុងក្រោយ ស្នើឲ្យតុលាការកំពូលអាមេរិក «លុបចោលលទ្ធផលបោះឆ្នោត»

 (វ៉ាស៊ីនតោន)៖ ក្រុមយុទ្ធនាការបោះឆ្និតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្តងទៀតបានប្រកាសថា ខ្លួននឹងស្នើសុំឲ្យតុលាការកំពូលអាមេរិក លុបចោលលទ្ធផលបោះឆ្នោត កាលថ្ងៃទី០៣ ខែវិច្ឆិកា ដែលជាកិច្ចប្រឹងប្រែងចុងក្រោយបំផុត ដើម្បីបង្វែរដំណើរការបោះឆ្នោត និងជាចេតនាបង្កឲ្យមានមន្ទិល ចំពោះភាពស្របច្បាប់នៃប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន។

អាន​បន្ត៖ ក្រុមយុទ្ធនាការលោក ដូណាល់ ត្រាំ នឹងប្រើដង្ហើមចុងក្រោយ...

អង្គការ WHO កំពុងធ្វើការជិតស្និទ្ធជាមួយចក្រភពអង់គ្លេស ក្រោយមានការរកឃើញវីរុសកូវីដ-១៩ថ្មីមួយ ដែលហាក់អាចឆ្លងរាលដាលឆាប់រហ័សជាងធម្មតា

(ឡុងដ៍)៖ អង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថា ខ្លួនកំពុងធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយក្រុមមន្រ្តីជំនាញចក្រភពអង់គ្លេស ជុំវិញការរកឃើញវីរុស COVID-19 ថ្មីមួយ ដែលហាក់មានសមត្ថភាពឆ្លងរាលដាលឆាប់រហ័សខុសពីធម្មតា។

អាន​បន្ត៖ អង្គការ WHO កំពុងធ្វើការជិតស្និទ្ធជាមួយចក្រភពអង់គ្លេស...

ម៉ាឡេស៊ី នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុន Pfizer-BioNTech នៅខែកុម្ភៈ ឆ្នាំក្រោយ

(គូឡាឡាំពួរ)៖ ម៉ាឡេស៊ី នៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ បាននិយាយថាខ្លួនរំពឹងនឹងទទួលបានដូសដំបូងនៃវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech នៅខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។

អាន​បន្ត៖ ម៉ាឡេស៊ី នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុន Pfizer-BioNTech នៅខែកុម្ភៈ...

លោក ដូណាល់ ត្រាំ៖ រុស្ស៉ីទំនងគ្មានពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារព័ត៌មានវិទ្យាលើអាមេរិកថ្មីៗនេះនោះទេ

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ បានអះអាងថា ការវាយប្រហារទ្រង់ទ្រាយធំតាមប្រព័ន្ធព័ត៌មានវិទ្យាមកលើរដ្ឋាភិបាលអាមេរិកកាលពីពេលថ្មីៗនេះ ហាក់ពុំបានបង្កបញ្ហាធ្ងន់ធ្ងរឡើយដោយអ្វីៗស្ថិតក្រោមការគ្រប់គ្រងបាន ហើយលោកក៏បាននិយាយផ្ទុយពីការវាយតម្លៃរបស់រដ្ឋបាលលោកផ្ទាល់ ដែលថារុស្ស៉ីជាអ្នកនៅពីក្រោយទង្វើនេះផងដែរ។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ៖...

សហរដ្ឋអាមេរិក៖ មនុស្សជិត ១៩ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង ២,៥០០នាក់ទៀតស្លាប់ នៅក្នុងពេល២៤ម៉ោង!

 (វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតអាក្រក់បំផុតដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៨៩,៤១៥នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ២,៥៥៦នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្សជិត ១៩ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង...

ថៃរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅទីក្រុងបាងកក បន្ទាប់ពីមានការឆ្លងរាលដាលនៅខេត្តសាមុតសាខន

 (បាងកក)៖ ក្រសួងសុខាភិបាលថៃនាថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុបចំនួន ៥៧៦ករណី ប៉ុន្តែក្នុងនោះរាប់បញ្ចូលទាំង៥១៦ករណី ដែលត្រូវបានរាយការណ៍តាំងតែពីយប់ថ្ងៃសៅរ៍ម្សិលមិញ។

អាន​បន្ត៖ ថៃរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅទីក្រុងបាងកក...

WHO ព្រមាន៖ «ខណៈជំងឺកូវីដ-១៩ កំពុងបន្តរាតត្បាតនៅអឺរ៉ុប ចំនួនអ្នកកើត Depression ក៏កំពុងកើនឡើងផងដែរ» (Video inside)

(កូពែនហាក)៖ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃសុក្រសប្តាហ៍នេះ លោក ហានស៍ គ្លូក (Hans Kluge) នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុបបានអះអាងថា ខណៈជំងឺរាតត្បាត COVID-19 បាននិងកំពុងបន្តឆ្លងរាលដាល ពាសពេញទ្វីបអឺរ៉ុបនារដូវវិស្សមកាលនេះ បញ្ហាវិបត្តិសុខភាពផ្លូវចិត្ត ក៏នឹងកើនឡើងផងដែរ។

អាន​បន្ត៖ WHO ព្រមាន៖ «ខណៈជំងឺកូវីដ-១៩ កំពុងបន្តរាតត្បាតនៅអឺរ៉ុប ចំនួនអ្នកកើត...

អេស្ប៉ាញត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជននៅថ្ងៃទី២៧ ខែធ្នូ ទៅតាមការសម្រេចរបស់អឺរ៉ុប

(ម៉ាឌ្រីត)៖ រដ្ឋមន្ត្រីសុខាភិបាលអេស្ប៉ាញលោក សាលវ៉ាដឺ អ៊ីលឡា (Salvador Illa) បានថ្លែងថា ការចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19 នឹងត្រូវបានចាប់ផ្តើមនៅថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះហើយ។

អាន​បន្ត៖ អេស្ប៉ាញត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជននៅថ្ងៃទី២៧ ខែធ្នូ...

ចិននឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ក្រុមមនុស្សមានអាទិភាព នៅអំឡុងដើមឆ្នាំ២០២១

(ប៉េកាំង)៖ មន្ត្រីគណៈកម្មាធិការសុខភាពជាតិចិន (NHC) នៅថ្ងៃសៅរ៍នេះបានប្រកាសឲ្យដឹងថា ប្រទេសចិននឹងចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 ជូនដល់ក្រុមមនុស្សមានអាទិភាព នៅអំឡុងរដូវរងារ និងនិទាឃរដូវ (ចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១)។

អាន​បន្ត៖ ចិននឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ក្រុមមនុស្សមានអាទិភាព...

មូលដ្ឋានទ័ពដ៏សំខាន់របស់អាមេរិក-NATO នៅអាហ្វហ្គានីស្ថាន រងការវាយប្រហារដោយគ្រាប់រ៉ុក្កែត

 (កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថាន បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ក្រុមសកម្មប្រយុទ្ធបានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ទៅលើមូលដ្ឋានទ័ពដ៏សំខាន់មួយ របស់កងកម្លាំងអង្គការ NATO ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងស្រុក បាក្រាម (Bagram) នៃខេត្ត ផាវ៉ាន (Parwan) ស្ថិតនៅភាគខាងជើងរដ្ឋធានីកាប៊ុល។

អាន​បន្ត៖ មូលដ្ឋានទ័ពដ៏សំខាន់របស់អាមេរិក-NATO នៅអាហ្វហ្គានីស្ថាន...

វ៉ាក់សាំងកូវីដ-១៩នៃក្រុមហ៊ុន Moderna ទទួលការគាំទ្រពេញទំហឹង ពីក្រុមពិគ្រោះយោបល់ជូន រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA (Video inside)

(វ៉ាស៊ីនតោន)៖ គណៈកម្មាធិការប្រឹក្សាយោបល់ពីខាងក្រៅ ឲ្យរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានសម្តែងការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Moderna នៅក្នុងករណីបន្ទាន់។

អាន​បន្ត៖ វ៉ាក់សាំងកូវីដ-១៩នៃក្រុមហ៊ុន Moderna ទទួលការគាំទ្រពេញទំហឹង...

ក្រុមហ៊ុនអាមេរិក Pfizer ដាក់ពាក្យស្នើសុំទៅ ក្រសួងសុខាភិបាលជប៉ុន ឲ្យអនុម័តការប្រើប្រាស់ វ៉ាក់សាំងកូវីដ-១៩

 (តូក្យូ)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ថ្ងៃសុក្រនេះបានប្រកាសឲ្យដឹងថា ខ្លួនបានដាក់ពាក្យស្នើសុំការប្រើប្រាស់វ៉ាក់សាំង COVID-19 ក្នុងករណីបន្ទាន់បន្ទាប់ពីបានទទួលបានការអនុញ្ញាត នៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិករួចមកហើយនោះ។

អាន​បន្ត៖ ក្រុមហ៊ុនអាមេរិក Pfizer ដាក់ពាក្យស្នើសុំទៅ ក្រសួងសុខាភិបាលជប៉ុន...