បណ្តាញសង្គម

ប្រធានាធិបតីហ្វីលីពីន ចាត់ឱ្យពង្រឹងសន្តិសុខដែនសមុទ្រ ខណៈភាពតានតឹងកើនឡើងជាមួយចិន នៅសមុទ្រចិនខាងត្បូង

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានចេញបញ្ជាឱ្យរដ្ឋាភិបាលលោក ពង្រឹងកិច្ចសហការបន្ថែមទៀត ទៅលើសន្តិសុខដែនសមុទ្រ ដើម្បីប្រឈមបញ្ហាធំៗជាច្រើន ចំពោះបូរណភាពទឹកដី និងសុខសន្តិភាព នៅចំពេលមួយដែលភាពតានជាមួយប្រទេសចិន មានការកើនឡើងនៅតំបន់សមុទ្រចិនខាងត្បូង។

អាន​បន្ត៖ ប្រធានាធិបតីហ្វីលីពីន ចាត់ឱ្យពង្រឹងសន្តិសុខដែនសមុទ្រ...

ការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីរបស់ លោក ពូទីន កាន់តែបង្កភាពខ្វល់ខ្វាយ ដល់អ៊ុយក្រែន

ការបោះឆ្នោតនៅរុស្ស៊ីរយៈពេលបីថ្ងៃរួចមកនេះ បានបង្ហាញថា បេក្ខជនដែលឈ្នះឆ្នោត គឺលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ដែលនឹងបន្តកាន់អំណាចរយៈពេល៦ឆ្នាំទៅមុខថែមទៀត។ តួលេខចំនួនអ្នកចេញទៅបោះឆ្នោតមានច្រើនដល់ ៧៤,២២ភាគរយ ខណៈដែលការបោះឆ្នោតឆ្នាំ ២០១៨ មាន ត្រឹមតែប្រមាណ ៦៧,៥ភាគរយតែប៉ុណ្ណោះ។

អាន​បន្ត៖ ការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីរបស់ លោក ពូទីន កាន់តែបង្កភាពខ្វល់ខ្វាយ ដល់អ៊ុយក្រែន

ចិនថា អាមេរិកគ្មានសិទ្ធិអ្វីមកជ្រៀតជ្រែក ក្នុងបញ្ហាសមុទ្រចិនខាងត្បូងឡើយ

 ចិន បាននិយាយថា សហរដ្ឋអាមេរិក មិនមានសិទ្ធិអ្វីមកជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិន ខាងត្បូងឡើយ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុង វ៉ាស៉ីនតោនប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីការពារហ្វីលីពីនប្រឆាំងការវាយប្រហារ ប្រដាប់អាវុធ នៅក្នុងដែនសមុទ្រមានបញ្ហាវិវាទមួយនេះ។

អាន​បន្ត៖ ចិនថា អាមេរិកគ្មានសិទ្ធិអ្វីមកជ្រៀតជ្រែក ក្នុងបញ្ហាសមុទ្រចិនខាងត្បូងឡើយ

ថៃ អាចនឹងខ្វះខាតហ្កាសក្នុងស្រុក សម្រាប់ផលិតអគ្គិសនី នៅក្នុងរដូវក្ដៅនេះ

ការិយាល័យផែនការ និងគោលនយោបាយថាមពលរបស់ថៃ បានឱ្យដឹងថា ការផ្គត់ផ្គង់ហ្កាសនៅក្នុងស្រុក សម្រាប់ការផលិតអគ្គិសនី អាចនឹងមានការខ្វះខាត អំឡុងរដូវក្ដៅឆ្នាំនេះ នៅពេលដែលតម្រូវការប្រើប្រាស់ អគ្គិសនីកើនឡើងខ្ពស់។

អាន​បន្ត៖ ថៃ អាចនឹងខ្វះខាតហ្កាសក្នុងស្រុក សម្រាប់ផលិតអគ្គិសនី នៅក្នុងរដូវក្ដៅនេះ

ប្រធានាធិបតីវៀតណាម លោក Vo Van Thuong លាលែងពីតំណែង ក្រោយកាន់តួនាទីបានត្រឹម១ឆ្នាំ

 រដ្ឋាភិបាលវៀតណាម បានប្រកាសឱ្យដឹងកាលពីថ្ងៃពុធថា គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានសម្រេចទទួលយកការលាលែងពីតំណែងរបស់ប្រធានាធិបតីលោក Vo Van Thuong បន្ទាប់ពីរូបលោកទើបតែឡើងកាន់តួនាទីនេះ បានត្រឹម១ឆ្នាំប៉ុណ្ណោះ។

អាន​បន្ត៖ ប្រធានាធិបតីវៀតណាម លោក Vo Van Thuong លាលែងពីតំណែង ក្រោយកាន់តួនាទីបានត្រឹម១ឆ្នាំ

លោក គីម ជុងអ៊ុន ដឹកនាំការធ្វើតេស្ដម៉ាស៊ីនប្រើឥន្ធនៈរឹង សម្រាប់មីស៊ីលល្បឿនលឿនជាងសំឡេង

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយកាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្ដ ប្រកបដោយជោគជ័យលើម៉ាស៊ីនដំណើរការដោយឥន្ធនៈរឹង សម្រាប់មីស៊ីល ល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមស៊េរីថ្មីមួយ។

អាន​បន្ត៖ លោក គីម ជុងអ៊ុន ដឹកនាំការធ្វើតេស្ដម៉ាស៊ីនប្រើឥន្ធនៈរឹង...

នាយករដ្ឋមន្រ្តីថៃ ប្រកាសឈប់ធ្វើដំណើរចេញក្រៅប្រទេស២ខែ ក្រោយរងការរិះគន់

 នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin កាលពីថ្ងៃពុធ បាននិយាយថា រូបលោកនឹងផ្អាកធ្វើដំណើរ ចេញក្រៅប្រទេស សម្រាប់រយៈពេល២ខែ ក្រោយមានមតិរិះគន់កាន់តែច្រើន ជុំវិញដំណើរទស្សនកិច្ចក្រៅ ស្រុករបស់លោក។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីថៃ ប្រកាសឈប់ធ្វើដំណើរចេញក្រៅប្រទេស២ខែ ក្រោយរងការរិះគន់

ប្រធានាធិបតីរ៉ូម៉ានី ប្រកាសចូលរួមប្រកួតប្រជែងតំណែងមេដឹកនាំ NATO

លោក Klaus Iohannis ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី បាននិយាយកាលពីថ្ងៃអង្គារថា លោកសម្រេចចិត្ត ចូលរួមប្រកួតប្រជែង ដើម្បីក្លាយជាមេដឹកនាំរបស់អង្គការណាតូ (NATO) ជាមុខតំណែងមួយ ដែលបច្ចុប្បន្ន បណ្តាប្រទេសជាសមាជិកគាំទ្រឱ្យទៅ លោក Mark Rutte នាយករដ្ឋមន្រ្តីហូឡង់។

អាន​បន្ត៖ ប្រធានាធិបតីរ៉ូម៉ានី ប្រកាសចូលរួមប្រកួតប្រជែងតំណែងមេដឹកនាំ NATO

លោក ពូទីន អះអាងថា អាវុធនុយក្លេអ៊ែររបស់រុស្ស៉ី គឺល្អជាងរបស់អាមេរិកទៅទៀត

 កាលពីថ្ងៃពុធ ថ្លែងក្នុងបទសម្ភាសមួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា អាវុធនុយក្លេអ៊ែររបស់ប្រទេសរុស្ស៉ី ទាំងប្រភេទបាញ់ចេញពីដីគោក ផ្ទៃសមុទ្រ និង អាកាស គឺខ្លាំងហើយទំនើបជាងឆ្ងាយ បើប្រៀបធៀបជាមួយរបស់សហរដ្ឋអាមេរិក។

អាន​បន្ត៖ លោក ពូទីន អះអាងថា អាវុធនុយក្លេអ៊ែររបស់រុស្ស៉ី គឺល្អជាងរបស់អាមេរិកទៅទៀត

អូស្រ្តាលីមានទំនុកចិត្តថា នឹងទទួលបាននាវាមុជទឹកនុយក្លេអ៊ែរ ទោះបីជាសហរដ្ឋអាមេរិកកាត់បន្ថយសំណើកញ្ចប់ថវិកា

 រដ្ឋមន្រ្តីទទួលបន្ទុកឧស្សាហកម្មការពារជាតិអូស្ត្រាលី បាននិយាយកាលពីថ្ងៃពុធថា អូស្រ្តាលី មានទំនុកចិត្តថា សហរដ្ឋអាមេរិក នឹងបំពេញតាមការសន្យាលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង AUKUS បន្ទាប់ពីសហរដ្ឋអាមេរិក កាត់បន្ថយថវិកាស្នើសុំ ហើយបង្កក្តីបារម្ភថា ការលក់នាវាមុជទឹកនោះ អាចត្រូវពន្យាពេល ឬលុបចោល។

អាន​បន្ត៖ អូស្រ្តាលីមានទំនុកចិត្តថា នឹងទទួលបាននាវាមុជទឹកនុយក្លេអ៊ែរ...

ប្រធានាធិបតីតួកគី ព្រមានប្រឆាំងនឹងរាល់សកម្មភាព នាំឱ្យសង្រ្គាមអ៊ុយក្រែន រាលដាលចូលទឹកដី​ NATO

  (អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃអង្គារ ទី១២ ខែមីនានេះថាគ្រប់ជំហានទាំងឡាយណាដែលដុតបញ្ឆេះសង្រ្គាមកាន់តែខ្លាំង នៅអ៊ុយក្រែន ឬអាចសាយភាយចូលទឹកដី NATO គួរតែត្រូវបានបញ្ចៀស ហើយថារូបលោកនឹងជួបលោក វ្ល៉ាឌីមៀ ពូទីន ក្រោយការបោះឆ្នោតប្រធានាធិបតីរុស្ស៉ីនៅក្នុង ខែមីនានេះ។

អាន​បន្ត៖ ប្រធានាធិបតីតួកគី ព្រមានប្រឆាំងនឹងរាល់សកម្មភាព នាំឱ្យសង្រ្គាមអ៊ុយក្រែន...

យន្ដហោះចម្បាំង Tejas របស់ឥណ្ឌា ធ្លាក់ជាលើកដំបូង ក្នុងពេល ៨ឆ្នាំ

  (ញូវដេលី)៖ យន្ដហោះចម្បាំងផលិតក្នុងស្រុកមួយគ្រឿងរបស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់កាលពីថ្ងៃអង្គារ ទី១២ ខែមីនា នៅរដ្ឋ Rajasthan ស្ថិតនៅភាគខាងលិច នៃប្រទេស ដែលនេះជាគ្រោះថ្នាក់ធ្លាក់លើកដំបូងបំផុតចាប់តាំងពីយន្ដហោះចម្បាំងមួយនេះត្រូវបានដាក់ឱ្យប្រើ កាលពីជាង៨ឆ្នាំមុន។

អាន​បន្ត៖ យន្ដហោះចម្បាំង Tejas របស់ឥណ្ឌា ធ្លាក់ជាលើកដំបូង ក្នុងពេល ៨ឆ្នាំ

លោក ម៉ាក្រុង លើកពេលបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ុយក្រែន

 វិមានប្រធានាធិបតីបារាំង បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ទៅកាន់ប្រទេសអ៊ុយក្រែន នឹងត្រូវធ្វើឡើងនៅប៉ុន្មានសប្ដាហ៍ខាងមុខ ត្រូវបានលើក ពេលជាលើកទី២។

អាន​បន្ត៖ លោក ម៉ាក្រុង លើកពេលបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ុយក្រែន

ប្រធានាធិបតីតួកគីថា ប្រទេសកាន់សាសនាឥស្លាមធំៗ ធ្វើឱ្យប៉ាឡេស្ទីនខកចិត្ត

 ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា បណ្តាប្រទេសកាន់សាសនាឥស្លាមធំៗ ធ្វើការមិនគ្រប់គ្រាន់ទេ ដើម្បីបញ្ឈប់ការសម្លាប់អាយុជីវិតជនស៉ីវិលប៉ាឡេស្ទីន ពីសំណាក់កងទ័ពអ៉ីសា្រអែល នៅតំបន់ហ្គាហ្សា ខណៈដែលសង្រ្គាមឈានចូលដល់ខែទី ៦ហើយ។

អាន​បន្ត៖ ប្រធានាធិបតីតួកគីថា ប្រទេសកាន់សាសនាឥស្លាមធំៗ ធ្វើឱ្យប៉ាឡេស្ទីនខកចិត្ត

គណៈកម្មការបោះឆ្នោតថៃស្នើឱ្យតុលាការធម្មនុញ្ញ រំលាយគណបក្សប្រឆាំង Move Forward

 កាលពីថ្ងៃអង្គារ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីទាមទារជាផ្លូវការឱ្យតុលាការរំលាយគណបក្សប្រឆាំង Move Forward។

អាន​បន្ត៖ គណៈកម្មការបោះឆ្នោតថៃស្នើឱ្យតុលាការធម្មនុញ្ញ រំលាយគណបក្សប្រឆាំង Move Forward

នាយករដ្ឋមន្រ្តីហៃទីលាលែងពីតំណែង បន្ទាប់ពីប្រទេសធ្លាក់ក្នុងភាពចលាចល

 នាយករដ្ឋមន្រ្តីហៃទី លោក Ariel Henry ដែលកំពុងស្ថិតនៅដែនដីអាមេរិក Puerto Rico ស្របពេល ប្រទេសលោក កំពុងធ្លាក់ក្នុងភាពចលាចលនោះ បានសម្រេចលាលែងពីតំណែងហើយ ដើម្បីព្យាយាមបន្ធូរ បន្ថយ វិបត្តិ។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីហៃទីលាលែងពីតំណែង បន្ទាប់ពីប្រទេសធ្លាក់ក្នុងភាពចលាចល

ឥណ្ឌា ធ្វើតេស្ដបាញ់មីស៊ីលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ ច្រើនគ្រាប់ ដោយជោគជ័យ

 នាយរដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីថ្ងៃចន្ទ បានប្រកាសថា ឥណ្ឌា បានធ្វើតេស្ដបាញ់ មីស៊ីល បាលិស្ទីគមួយគ្រាប់ផលិតក្នុងស្រុក ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់ ប្រកបដោយ ជោគជ័យជាលើកដំបូង។

អាន​បន្ត៖ ឥណ្ឌា ធ្វើតេស្ដបាញ់មីស៊ីលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ ច្រើនគ្រាប់...

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនមេបញ្ជាការកំពូលរុស្ស៊ី ចំនួន ២រូប

 នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួន មេបញ្ជាការយោធារុស្ស៊ី លោក Sergei Ivanovich Kobylash និងលោក Viktor Nikolaevich Sokolov ដោយចោទប្រកាន់ពួកគេទាំងពីររូប ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។

អាន​បន្ត៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនមេបញ្ជាការកំពូលរុស្ស៊ី ចំនួន...

ចិនចោទថា អាមេរិកកំពុងប្រើហ្វីលីពីនធ្វើជាកូនអុក នៅសមុទ្រចិនខាងត្បូង

 កាលពីថ្ងៃពុធ ចិន បានចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកថា កំពុងប្រើប្រាស់ប្រទេសហ្វីលីពីន ធ្វើជាកូន អុករបស់ខ្លួននៅសមុទ្រចិនខាងត្បូង ស្របពេលដែលភាពតានតឹងនៅតែបន្តកើនឡើង រវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល ជុំវិញបញ្ហាជម្លោះទឹកដីនៅដែនសមុទ្រនេះ។

អាន​បន្ត៖ ចិនចោទថា អាមេរិកកំពុងប្រើហ្វីលីពីនធ្វើជាកូនអុក នៅសមុទ្រចិនខាងត្បូង

វៀតណាម កត់ឈ្មោះក្រុមប្រឆាំងនៅក្រៅប្រទេស ដែលមានមូលដ្ឋានលើទឹកដី អាមេរិក ចូលបញ្ជីអង្គការភេរវកម្ម

រដ្ឋាភិបាលវៀតណាមកាលពីថ្ងៃពុធ បានប្រកាសថា ខ្លួន បានសម្រេចកត់ឈ្មោះក្រុមនយោបាយចំនួន២ ដែលធ្វើប្រតិបត្តិការចេញពីទឹកដីសហរដ្ឋអាមេរិក ចូលក្នុងបញ្ជីអង្គការភេរវកម្ម ជាមួយការចោទប្រកាន់ថា ពួកគេនៅពីក្រោយផែនការវាយប្រហារផ្សេងៗ និងការជំរុញឱ្យមានចលនាផ្តាច់ខ្លួន។

អាន​បន្ត៖ វៀតណាម កត់ឈ្មោះក្រុមប្រឆាំងនៅក្រៅប្រទេស ដែលមានមូលដ្ឋានលើទឹកដី អាមេរិក...

ហ្វីលីពីនបង្ហាញចេតនាចង់ដោះស្រាយវិវាទដែនសមុទ្រ ជាមួយចិនដោយសន្តិវិធី ប៉ុន្តែទទូចឱ្យចិនឈប់ធ្វើទុក្ខបុកម្នេញ

 (ម៉ានីល)៖ នាថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Enrique Manalo បាននិយាយថា ប្រទេសរបស់លោកមានបំណងចង់ដោះស្រាយបញ្ហាជម្លោះដែនសមុទ្រជាមួយចិនដោយសន្តិវិធី ប៉ុន្តែលោកក៏ឆ្លៀតឱកាសផងដែរ ទទូចឱ្យទីក្រុងប៉េកាំងឈប់ធ្វើទុក្ខបុកម្នេញលើហ្វីលីពីនតទៅទៀត។

អាន​បន្ត៖ ហ្វីលីពីនបង្ហាញចេតនាចង់ដោះស្រាយវិវាទដែនសមុទ្រ ជាមួយចិនដោយសន្តិវិធី...