បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូលចំនួន២ នៅខែវិច្ឆិកាខាងមុខនេះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកូរ៉េខាងត្បូង នៅខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលចំនួន២។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកូរ៉េខាងត្បូង...

សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវពុទ្ធបរិស័ទ រួមសាមគ្គីគ្នាប្រឆាំងទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលប្រមាថអង្គព្រះមហាក្សត្រ និងចង់បំផ្លាញកម្ពុជា

(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ និងកងកម្លាំងប្រដាប់អាវុធ រួមសាមគ្គីគ្នា ប្រឆាំងទៅនឹងទង្វើក្បត់ជាតិ ដែលហ៊ានប្រមាថព្រះមហាក្សត្រ ដែលជីវិតតម្កល់លើត្បូងនៃប្រជាពលរដ្ឋកម្ពុជា។

អាន​បន្ត៖ សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវពុទ្ធបរិស័ទ...

ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន៖ ការចូលរួមថែរក្សាសន្តិភាព គឺបន្តដំណើរអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីអនាគតយើង និងកូនចៅយើង

(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ, តំណាងរាស្រ្ត អមដំណើរដោយលោក លោកស្រី ជាក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានបាន អញ្ជើញដឹកនាំបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តមង្គលខេត្តារាមព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជាង១,០០០នាក់។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន៖ ការចូលរួមថែរក្សាសន្តិភាព...

រដ្ឋមន្ត្រីហិរញ្ញវត្ថុប៊្រុយណេដារូសាឡាម សន្យាជំរុញវិនិយោគមកកាន់ប្រទេសកម្ពុជា

(ប្រ៊ុយណេដារូសាឡាម)៖ រដ្ឋមន្ត្រីទី២ ក្រសួងហិរញ្ញវត្ថុ ប្រទេសប្រ៊ុយណេដារូសាឡាម លោក DATO SERI SETIA DR AWANG HAJI MOHD AMIN LIEW BIN ABDULLAH បានកោតសរសើរនូវការរីកចម្រើនរបស់ប្រទេសកម្ពុជា និងសន្យាជំរុញវិនិយោគពីប្រទេសប្រ៊ុយណេដារូសាឡាម ដើម្បីបោះទុនវិនិយោគនៅប្រទេសកម្ពុជា។

អាន​បន្ត៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុប៊្រុយណេដារូសាឡាម សន្យាជំរុញវិនិយោគមកកាន់ប្រទេសកម្ពុជា

ទេសរដ្ឋមន្ដ្រី អៀង មូលី បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «របកគំហើញលើលទ្ធភាព បញ្ជ្រាបការឆ្លើយតបនឹងមេរោគអេដស៍ ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់»

(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី របកគំហើញលើលទ្ធភាព បញ្ជ្រាបការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ នៅសណ្ឋាគារសាន់វ៉េ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

អាន​បន្ត៖ ទេសរដ្ឋមន្ដ្រី អៀង មូលី បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «របកគំហើញលើលទ្ធភាព...

លោក ផៃ ស៊ីផាន៖ សម រង្ស៉ី កំពុងយកឈាមប្រជាពលរដ្ឋខ្មែរធ្វើជាព្រំ ដើម្បីដណ្ដើមអំណាច

(ភ្នំពេញ)៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានលើកឡើងថា នយោបាយដែលទណ្ឌិត សម រង្ស៉ី ខំដើរតាមមេកើយបរទេស ដែលរៀបចំឲ្យនេះ ជានយោបាយដែលកំពុងយកឈាមប្រជាពលរដ្ឋខ្មែរ ដើម្បីធ្វើជាកម្រាលព្រំ ក្នុងការឈានទៅដណ្ដើមអំណាចតែប៉ុណ្ណោះ។

អាន​បន្ត៖ លោក ផៃ ស៊ីផាន៖ សម រង្ស៉ី កំពុងយកឈាមប្រជាពលរដ្ឋខ្មែរធ្វើជាព្រំ ដើម្បីដណ្ដើមអំណាច

មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ ដែលជាទីផ្សារបោះដុំផលិតផលដ៏ធំមួយ នឹងបើកដំណើរការនៅតំបន់សក្តានុពលខណ្ឌសែនសុខ នាដើមឆ្នាំ២០២០

(ភ្នំពេញ)៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park នឹងក្លាយជាទីផ្សារបោះដុំផលិតផល ដ៏សម្បូរបែបនៅដើមឆ្នាំ២០២០ឆាប់ៗខាងមុខ ខណៈដែលបច្ចុប្បន្ននេះ B2B Park បាននិងកំពុងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់បណ្តាក្រុមហ៊ុន និងហាងលក់ទំនិញបោះដុំ-រាយនានាជាច្រើន ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍អេទ្បិចត្រូនិច និងព័ត៌មានវិទ្យា ម្ហូបអាហារ និងភេសជ្ជៈផងដែរ។

អាន​បន្ត៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ ដែលជាទីផ្សារបោះដុំផលិតផលដ៏ធំមួយ...

កម្ពុជា-កូរ៉េ រួមបង្កើតមជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាលសញ្ញាបត្រជាន់ខ្ពស់ បច្ចេកទេសថែរក្សាសម្ផស្ស និងច្នៃម៉ូតសក់នៅកម្ពុជា

(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ការថែទាំសម្រស់ស្ត្រីកម្ពុជា ឱ្យស្របតាមការវិវត្តន៍របស់សង្គមជាតិនោះ វិទ្យាសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានសហការជាមួយសាកលវិទ្យាល័យ Konyang Cyber University (KUCU) របស់ប្រទេសកូរ៉េខាងត្បូង សហការគ្នា បង្កើតមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលសញ្ញាបត្រជាន់ខ្ពស់ បច្ចេកទេសថែរក្សាសម្ផស្ស និងច្នៃម៉ូតសក់ដល់ស្ត្រីដោយផ្អែកលើ ICT ក្នុងប្រព័ន្ធអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា។

អាន​បន្ត៖ កម្ពុជា-កូរ៉េ រួមបង្កើតមជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាលសញ្ញាបត្រជាន់ខ្ពស់...

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលស្មូនដី គឺជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង ដែលត្រូវអភិរក្ស និងជំរុញការអភិវឌ្ឍផលិតផលស្មូនដីកម្ពុជា

(កំពង់ឆ្នាំង)៖ «រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានកំពុងសិក្សាអំពីសក្តានុពល នៃផលិតផលស្មូនដី ដែលជាអត្តសញ្ញាណរបស់ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការអភិរក្ស និងជំរុញការអភិវឌ្ឍផលិតផលស្មូនដីកម្ពុជា សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលជាសិប្បករស្មូនដី»។

អាន​បន្ត៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលស្មូនដី គឺជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង...

ស្ថានទូតអាមេរិក រៀបចំវេទិកាថ្នាក់តំបន់ស្តីពី ការអប់រំ និងពិព័រណ៍ថ្នាក់ឧត្តមសិក្សា សហរដ្ឋអាមេរិក ឆ្នាំ២០១៩ សម្រាប់និស្សិតកម្ពុជា

(ភ្នំពេញ)៖ តំណាង EducationUSA ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងស្ថានទូតអាមេរិក ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ វេទិកាថ្នាក់តំបន់ជាលើកដំបូងស្តីពី ការសិក្សានៅសហរដ្ឋអាមេរិក និងរៀបចំពិព័រណ៍ថ្នាក់ឧត្តមសិក្សា។ វេទិកានេះ បានរៀបចំធ្វើឡើង នាសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

អាន​បន្ត៖ ស្ថានទូតអាមេរិក រៀបចំវេទិកាថ្នាក់តំបន់ស្តីពី ការអប់រំ...

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី អញ្ជើញគោរពវិញ្ញាណក្ខន្ធកងអង្គរក្ស ឱកាសបុណ្យកាន់បិណ្ឌ នៅបញ្ជាការដ្ឋានអង្គរក្ស

(កណ្ដាល)៖ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា ជាពុទ្ធសាសនិកជន ចូលរួមពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌជាប្រពៃណីជាតិ នៃវេនទី៥ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៨នេះ បញ្ជាការដ្ឋានអង្គរក្ស បានប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ ដល់អតីតយុទ្ធជន និងយុទ្ធនារីនៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្ម និងទទួលមរណភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន នាពេលកន្លងមក។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី អញ្ជើញគោរពវិញ្ញាណក្ខន្ធកងអង្គរក្ស...

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អំពាវនាវឲ្យប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្ដិភាព ដើម្បីឲ្យប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ

(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ តំណាងរាស្រ្ត នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្ដរួមគ្នាថែរក្សាសុខសន្ដិភាព ដើម្បីឲ្យប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អំពាវនាវឲ្យប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្ដិភាព...

អភិបាលរាជធានីភ្នំពេញ ទុកពេល១០ថ្ងៃ ដល់អ្នកសង់របងរំលោភកម្មសិទ្ធិអ្នកដទៃ ក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ បើមិនរុះរើចេញ អាជ្ញាធរនឹងចាត់ការមិនទទួលខុសត្រូវឡើយ

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងលើកចុងក្រោយ ដោយទុកពេល ១០ថ្ងៃប៉ុណ្ណោះដល់ឈ្មោះ ចក់ សារ៉ាន់ និងអ្នកទាំងឡាយ ដែលបានសាងសង់របងហ៊ុមព័ទ្ធរំលោភលើដីកម្មសិទ្ធិអ្នកដទៃ លើសពីទំហំដែលខ្លួនត្រូវទទួលបាន ស្ថិតក្នុងតំបន់B នៃតំបន់អភិវឌ្ឍន៍ឬស្សីកែវ ត្រូវអញ្ជើញមកបំពេញបែបបទ ទទួលយកដីឡូតិ៍ នៅទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្ស នៃសាលារាជធានីភ្នំពេញ ជាន់ទី៧ អាគារសាងសង់ថ្មី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

អាន​បន្ត៖ អភិបាលរាជធានីភ្នំពេញ ទុកពេល១០ថ្ងៃ ដល់អ្នកសង់របងរំលោភកម្មសិទ្ធិអ្នកដទៃ...

សម្ដេច ស ខេង បញ្ចប់មុខតំណែងនាយប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិសៀមរាប, តែងតាំងឧត្តមសេនីយ៍ត្រី ទឹម សុភា ជំនួសវិញ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ត្រី អ៊ុ ករុណា ពីនាយប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាស យានដ្ឋានអន្ដរជាតិសៀមរាប ដោយរក្សាមុខតំណែងជា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

អាន​បន្ត៖ សម្ដេច ស ខេង...

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញកាន់បិណ្ឌទី៤ នៅវត្តលង្កាព្រះកុសុមារាម

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមហាឧបាសិកា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ក្នុងឱកាសកាន់បិណ្ឌទី៤ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អាន​បន្ត៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញកាន់បិណ្ឌទី៤...

នាយករដ្ឋមន្ត្រីកម្ពុជា៖ បើថៃដេញពលករកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ចេញពីប្រទេសនោះ សេដ្ឋកិច្ចខ្លួននឹងធ្លាក់ចុះធ្ងន់

(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ថៃជាប្រទេសទទួលពលករច្រើនជាងគេ ចេញពីកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ហើយសម្តេចថ្លែងទៀតថា ប្រសិនបើថៃបណ្ដេញពលករ ប្រទេសទាំងនេះចេញនោះ សេដ្ឋកិច្ចខ្លួននឹងធ្លាក់ចុះធ្ងន់តែម្តង។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីកម្ពុជា៖ បើថៃដេញពលករកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ចេញពីប្រទេសនោះ...

សម្តេចតេជោ ហ៊ុន សែន៖ តើចង្រៃអ្វីនៅកម្ពុជា? យើងខំស្វែងរកឱកាសការងារក្រៅប្រទេស បែរជាគេថាយើងបញ្ជូនពលរដ្ឋឱ្យទៅស៊ីឈ្នួលគេ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការងឿងឆ្ងល់ថា តើចង្រៃអ្វីនៅកម្ពុជា? រាជរដ្ឋាភិបាលបានខិតខំស្វែងរកឱកាសការងារ នៅក្រៅប្រទេសឱ្យពលរដ្ឋរបស់ខ្លួន បែរជាត្រូវគេចោទថា យើងបញ្ជូនពលរដ្ឋខ្លួនឱ្យទៅស៊ីឈ្នួលគេទៅវិញ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ តើចង្រៃអ្វីនៅកម្ពុជា? យើងខំស្វែងរកឱកាសការងារក្រៅប្រទេស...

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងពិភាក្សាជាមួយថៃ ដើម្បីរៀបចំរក្សាទុកអតីតភាពការងារជូនពលករកម្ពុជា

(សៀមរាប)៖ ថ្លែងចេញពីខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា កំពុងធ្វើការពិភាក្សាជាមួយភាគីថៃ ដើម្បីរៀបចំរក្សាទុក អតីតភាពការងារជូនពលករកម្ពុជា ដែលធ្វើការនៅទីនោះ ពេលមកធ្វើការនៅប្រទេសកម្ពុជាវិញ។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងពិភាក្សាជាមួយថៃ...

សម្តេចពញាចក្រី ហេង សំរិន និងលោកជំទាវ ចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៤ នៅវត្តក្រពើហា ក្រុងតាខ្មៅ ខេត្តកណ្តាល

(កណ្តាល)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទំាងបុត្រាបុត្រី ចៅប្រុសចៅស្រី និងមន្រ្តីរាជការជាច្រើន បានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ តាមគន្លងប្រពៃណីនិងសាសនា។

អាន​បន្ត៖ សម្តេចពញាចក្រី ហេង សំរិន និងលោកជំទាវ ចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៤...

ទេសរដ្ឋមន្រ្តី គន់ គីម៖ ទឹកជំនន់ប៉ះពាល់ប្រជាពលរដ្ឋជិត ៩ម៉ឺនគ្រួសារ និងជាង ៦ម៉ឺនផ្ទះ

(កំពង់ចាម)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ទឹកជំនន់ដែលកំពុងវាយប្រហារតាម ខេត្តមួយចំនួន បានប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ៩ម៉ឺនគ្រួសារ និងផ្ទះជាង ៦ម៉ឺនខ្នង។

អាន​បន្ត៖ ទេសរដ្ឋមន្រ្តី គន់ គីម៖ ទឹកជំនន់ប៉ះពាល់ប្រជាពលរដ្ឋជិត ៩ម៉ឺនគ្រួសារ និងជាង...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខ័ណ្ឌ CLMTV នៅខេត្តសៀមរាប

(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» ដែលកម្មវិធីនេះត្រូវបានរៀបចំនៅសណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន...