បណ្តាញសង្គម

កម្ពុជា-រវ៉ានដា ស្វែងរក​ឱកាសបង្កើតទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរ

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតប្រទេសរវ៉ានដា បានឯកភាពគ្នាក្នុងការស្វែងរកឱកាសដើម្បីកសាងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

អាន​បន្ត៖ កម្ពុជា-រវ៉ានដា ស្វែងរក​ឱកាសបង្កើតទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរ

សម្តេចតេជោ ហ៊ុន សែន មិនជឿថាមានការឈ្លានពានវប្បធម៌ទេ តែបារម្ភរឿងស្ម័គ្រចិត្តទទួលយកវប្បធម៌របស់ប្រជាពលរដ្ឋ ដែលនាំឱ្យបាត់បង់វប្បធម៌ជាតិ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា សម្តេចមិនជឿថា មានការឈ្លានពានវប្បធម៌ទេ តែអ្វីដែលសម្តេចបារម្ភ និងត្រូវប្រុងប្រយ័ត្ននោះ គឺការស្ម័គ្រចិត្តទទួលយកវប្បធម៌របស់ប្រជាពលរដ្ឋ ដែលនាំឱ្យបាត់បង់វប្បធម៌ជាតិ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន មិនជឿថាមានការឈ្លានពានវប្បធម៌ទេ...

កម្ពុជា ចិន ឯកភាពលើការបង្កើនបរិមាណនាំចេញអង្ករ

ភ្នំពេញ៖ កម្ពុជា និងចិន នឹងពិនិត្យលទ្ធភាពចុះអនុស្សរណៈ យោគយល់គ្នា (MoU) លើកទី៧ ដើម្បីបើកផ្លូវលើការនាំចេញអង្ករកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត ទៅកាន់ប្រទេសចិន។

អាន​បន្ត៖ កម្ពុជា ចិន ឯកភាពលើការបង្កើនបរិមាណនាំចេញអង្ករ

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យគ្រប់ផ្នែកខិតខំរក្សាវប្បធម៌ខ្មែរឱ្យត្រឹមត្រូវតាមក្បួនខ្នាត កុំឱ្យអ្នកជំនាន់ក្រោយយល់ច្រឡំ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ជំរុញឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងធម្មការនិងសាសនា និងគ្រប់ផ្នែកពាក់ព័ន្ធត្រូវរួមគ្នារក្សាឱ្យបាននូវទម្រង់ដើមនៃវប្បធម៌ខ្មែរ រាល់ពេលកសាង ឬរៀបចំសិល្បៈណាមួយត្រូវធ្វើឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត បញ្ជាក់ឱ្យបានច្បាស់លាស់នៃសម័យកាលសិល្បៈនីមួយៗ ដើម្បីជៀសវាងការនាំឱ្យមានការយល់ច្រឡំដល់អ្នកជំនាន់ក្រោយ។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន...

កម្ពុជាត្រៀមចុះអនុស្សរណៈយោគយល់គ្នាជាមួយភាគីចិន លើការបង្កើនបរិមាណនាំចេញអង្ករ

(ភ្នំពេញ)៖ កម្ពុជា និងចិន នឹងពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់គ្នា (MOU) លើកទី៧ ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីបើកផ្លូវលើការនាំចេញអង្ករកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត ទៅកាន់ប្រទេសចិន ខណៈកម្ពុជាបានស្នើសុំភាគចិនបន្ថែមបរិមាណនៃការនាំចេញអង្ករពីកម្ពុជា។

អាន​បន្ត៖ កម្ពុជាត្រៀមចុះអនុស្សរណៈយោគយល់គ្នាជាមួយភាគីចិន លើការបង្កើនបរិមាណនាំចេញអង្ករ

ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គសម្រេចលើបណ្ដឹងរបស់បក្សចំនួនពីរ

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេចលើបណ្ដឹងតវ៉ារបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ពាក់ព័ន្ធនឹងការទាមទារឲ្យ គ.ជ.ប ទទួលចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត។

អាន​បន្ត៖ ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គសម្រេចលើបណ្ដឹងរបស់បក្សចំនួនពីរ

គ.ជ.ប បង្ហាញលទ្ធផលបណ្ដោះអាសន្ន នៃការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ចូលរួមយកព័ត៌មាន ក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្ដោះអាសន្ន នៃការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ចូលរួមយកព័ត៌មាន ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

អាន​បន្ត៖ គ.ជ.ប បង្ហាញលទ្ធផលបណ្ដោះអាសន្ន នៃការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ...

លោកស្រី ឃួន សុដារី ៖ សន្តិសុខទឹក ពិតជាមានភាពពាក់ព័ន្ធទៅនឹងវិស័យជាច្រើនដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ៖ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានទទួលលោក ចែ អ៊ីលប្យុន (Jae-il Byun) ប្រធានក្រុមប្រឹក្សាសភាទឹកអាស៊ី (Asia National Assembly Water Consultative) ហៅកាត់ថា AAWC ចូលជួបសម្តែងការគួរសម ក្នុងឱកាសដឹកនាំគណៈប្រតិភូ អញ្ជើញមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ីលើកទី៥ នៅកម្ពុជា ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

អាន​បន្ត៖ លោកស្រី ឃួន សុដារី ៖ សន្តិសុខទឹក...

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី-ប៉ាស៊ីហ្វិក, អគ្គនាយក ARDB រំពឹងនាំប្រយោជន៍បន្ថែមដល់ជាតិ

(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៧ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី-ប៉ាស៊ីហ្វិក -Association of Development Financing Institutions in Asia and the Pacific (ADFIAP) នៅខែឧសភា ឆ្នាំ២០២៤។

អាន​បន្ត៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ...

សាធារណរដ្ឋឆេក និងមន្ទីរពេទ្យកុមារជាតិរួមគ្នាបង្កើត ម៉ូបាលអេប ថ្មីមួយដើម្បីគាំពារដល់សុខភាពមាតា​ និងទារក

សាធារណរដ្ឋឆេក និងមន្ទីរពេទ្យកុមារជាតិ បានរួមគ្នាអភិវឌ្ឍន៍ ម៉ូបាលអេប ថ្មីមួយដើម្បីគ្រប់គ្រងព័ត៍មានសុខភាពមាតានិងទារកឱ្យបានកាន់តែល្អប្រសើរសំដៅកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារកឱ្យកាន់តែថយចុះថែមទៀត។

អាន​បន្ត៖ សាធារណរដ្ឋឆេក និងមន្ទីរពេទ្យកុមារជាតិរួមគ្នាបង្កើត ម៉ូបាលអេប...

មន្ទីរពេទ្យតេជោសែនកោះធំ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែសីហា ២០២៣

ភ្នំពេញ: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយតំណាងសប្បុរសជនបរទេស នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MoU) នៃគម្រោងការងារផ្គត់ផ្គង់សម្ភារៈ

អាន​បន្ត៖ មន្ទីរពេទ្យតេជោសែនកោះធំ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែសីហា ២០២៣

ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ក្រោយដំណើរទទួលបានជោគជ័យប្រកបដោយមោទនភាពជាប្រវត្តិសាស្ត្រ​ (Video inside)

(ភ្នំពេញ)៖ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញប្រកបដោយក្តីរីករាយ និងភាតរៈអស់រយៈប្រមាណ១៦ថ្ងៃ ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលរៀបចំឡើងជាលើកដំបូងនៅកម្ពុជា ក្នុងរយៈពេល៦៤ឆ្នាំ បានបិទបញ្ចប់ទាំងស្រុងហើយ។

អាន​បន្ត៖ ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម...

សម្តេច ស ខេង៖ សន្តិភាពសព្វថ្ងៃ ជាចំណែកមួយនៃពលិកម្មយ៉ាងធំធេងរបស់កម្លាំងនគរបាលជាតិ

ក្នុងឱកាសខួបអនុស្សារីយ៍លើកទី៧៨ឆ្នាំ របស់នគរបាលជាតិ ថ្ងៃទី១៦ ខែឧសភានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារជូនពរថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ព្រមទាំងបានរំលេចថា សន្តិភាពដែលកម្ពុជាកំពុងមាន គឺជាការរួមចំណែក និងពលិកម្មយ៉ាងធំធេងរបស់កងកម្លាំងនគរបាលជាតិ។ក្រោមការដឹកនាំដ៏មានសក្តានុពលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឱ្យប្រទេសរួចផុតពីសង្គ្រាម និងអាចស្វែងរកសន្តិភាពយ៉ាងពេញលេញ។

អាន​បន្ត៖ សម្តេច ស ខេង៖ សន្តិភាពសព្វថ្ងៃ ជាចំណែកមួយនៃពលិកម្មយ៉ាងធំធេងរបស់កម្លាំងនគរបាលជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ចាត់ឲ្យតំណាងអញ្ជើញសួរសុខទុក្ខលោកស្រី យូ អយ ដល់គេហដ្ឋាន

(ភ្នំពេញ)៖ ក្នុងឱកាសដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងសប្បាយរីករាយ និងមានមោទកភាពចំពោះកីទ្បាករ កីទ្បាការិនីកម្ពុជា ដែលដណ្តើមបានមេដាយយ៉ាងច្រើនជូនជាតិ

អាន​បន្ត៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ចាត់ឲ្យតំណាងអញ្ជើញសួរសុខទុក្ខលោកស្រី យូ អយ...

​អភិបាល​រាជធានី​៖ ការអភិវឌ្ឍ​របស់​រា​ជ​ធានី​ភ្នំពេញ គឺ​មិនអាច​ផ្តាច់​បាន​ពី​ការចូលរួម ជួយឧបត្ថម្ភ​គាំទ្រ​ពី ប្រទេស​បារាំង​បានឡើយ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថាៈ ការអភិវឌ្ឍរីកចំរើនរបស់រាជធានីភ្នំពេញ គឺមិនអាចផ្តាច់បានពី ការចូលរួមជួយឧបត្ថម្ភគាំទ្រ ពីប្រទេសបារាំងបានឡើយ ដោយតាមរយៈសមាគម អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បារាំងបានជួយរាជធានី ភ្នំពេញ ជាច្រើន។

អាន​បន្ត៖ ​អភិបាល​រាជធានី​៖ ការអភិវឌ្ឍ​របស់​រា​ជ​ធានី​ភ្នំពេញ...

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត មួយខ្នងកម្ពស់៤ជាន់ ១២បន្ទប់ និងសមិទ្ធផលនានា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង

(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត មួយខ្នង កម្ពស់៤ជាន់ ១២បន្ទប់ និងសមិទ្ធផលនានា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង។

អាន​បន្ត៖ សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់...

សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តលក្ខរាជា

ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តលក្ខរាជា ដែលចំណាយថវិកាជាង១លានដុល្លារ ស្ថិតនៅឃុំកំពងចក ស្រុករំដួល ខេត្តស្វាយរៀង។

អាន​បន្ត៖ សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តលក្ខរាជា

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដឹកនាំគណៈប្រតិភូ​មកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព

(ឥណ្ឌូនេស៊ី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាពវិញហើយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...

ជប៉ុនផ្តល់ជំនួយឥតសំណងជិត៧ម៉ឺនដុល្លារសម្រាប់គម្រោងគាំទ្រការសង្កេតការណ៍បោះឆ្នោត

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិគូសាណូណិ ថវិកាចំនួន ៦៩.៣៣៣ ដុល្លារ សម្រាប់

អាន​បន្ត៖ ជប៉ុនផ្តល់ជំនួយឥតសំណងជិត៧ម៉ឺនដុល្លារសម្រាប់គម្រោងគាំទ្រការសង្កេតការណ៍បោះឆ្នោត

សម្តេចតេជោ ហ៊ុន សែន៖ ការពង្រឹងសហគមន៍អាស៊ាន មិនត្រូវធ្វើឲ្យប៉ះពាល់ដល់គោលការណ៍គ្រឹះទាំងឡាយ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ានឡើយ

(ភ្នំពេញ)៖ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ សម្ដេចតេជោ ហ៊ុន សែន រួមជាមួយនឹងប្រមុខរដ្ឋដឹកនាំអាស៊ានដទៃទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន (AIPA) កិច្ចប្រជុំប្រមុខដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន កិច្ចប្រជុំប្រមុខដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន និងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន ជាមួយក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ ការពង្រឹងសហគមន៍អាស៊ាន...

ប្រធានសហព័ន្ធតៃក្វាន់ដូ សម្រេចផ្តល់គ្រូបង្វឹកជួយបង្ហាត់ ដល់អ្នកកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីឱ្យមានសុខភាពល្អ និងអាចធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិ

(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសម្រេចផ្តល់នូវគ្រូបង្វឹកកីឡាតៃក្វាន់ដូ-ITF ដើម្បីជួយបង្វឹក និងបង្ហាត់បង្រៀនដល់បងប្អូននៅក្នុង «មជ្ឈមណ្ឌលឱកាសខ្ញុំ» ក្រោយចប់ការប្រកួតស៊ីហ្គេមលើកទី៣២ ដើម្បីឱ្យមានសុខភាពល្អ និងកាយសម្បទារឹងមាំ និងអាចធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិ និងបានរស់នៅជួបជុំជាមួយក្រុមគ្រួសារវិញ។

អាន​បន្ត៖ ប្រធានសហព័ន្ធតៃក្វាន់ដូ សម្រេចផ្តល់គ្រូបង្វឹកជួយបង្ហាត់...