ព្រឹត្តិការណ៍នេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ លោក សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាគណៈកម្មការរៀបចំការប្រកួតមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ជាឱកាសដ៏វិសេសវិសាលមួយ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាពរវាងក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុនប្រចាំកម្ពុជាផងដែរ។
អានបន្ត៖ ក្រសួងមហាផ្ទៃ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូន គោលមិត្តភាព...
(ភ្នំពេញ)៖ ក្រសួងអធិការកិច្ចនឹងបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
អានបន្ត៖ ស្អែកនេះ ក្រសួងអធិការកិច្ចបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤
ប្រមុខការទូតកម្ពុជា បានអះអាងពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រតិបត្តិការខាងត្បូង (OSC) ជាពិសេសលើកិច្ចសហប្រតិបត្តិការរួមគ្នា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ
អានបន្ត៖ រដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ...
សេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤នេះ ដោយបានដឹកភ្ញៀវទេសចរជិត ២ពាន់នាក់។ នេះបើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
អានបន្ត៖ ព្រឹកនេះ នាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាថ្មីម្ដងទៀត
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសេចក្ដីសម្រេច ស្ដីពីចាត់តាំង ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដកំពង់ឆ្នាំង ដោយចាត់តាំងបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដកំពង់ឆ្នាំង
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន តម្រង់ទិសលើកម្មវិធីសិក្សា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំង លោក អ៊ុក ពញ្ញា, លោក ភួង សោភា, លោកស្រី គង់ សុធីរី និងលោកស្រី លីម មុយឡេង ជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន។
អានបន្ត៖ សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចតែងតាំងលោក អ៊ុក ពញ្ញា, លោក ភួង សោភា,...
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងរបស់ចក្រភពអង់គ្លេស (UK Infrastructure and Projects Authority - IPA) នឹងរៀបចំសិក្ខាសាលាស្ដី «ភាពជាដៃគូរវាងចក្រភពអង់គ្លេស-កម្ពុជា សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង៖
អានបន្ត៖ រសួងសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ...
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព ឧបាសិកា ឡុង សារ៉ាត់ ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
(ប៉ារីស, បារាំង)៖ មុននឹងឡើងយន្តហោះត្រឡប់មកកម្ពុជាវិញ នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤នេះ
អានបន្ត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីបារាំង ជួបពិភាក្សាការងារ
លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រកាសថា នៅសប្តាហ៍នេះ បារាំងបានសន្យាផ្តល់កញ្ចប់ថវិកា២០០លានអឺរ៉ូ ដល់ប្រទេសកម្ពុជា ដើម្បីជួយសម្រាប់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តកម្មទឹកស្អាត។
អានបន្ត៖ បារាំង សន្យាផ្តល់កញ្ចប់ថវិកា២០០លានអឺរ៉ូ ដល់កម្ពុជា...
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្សព្វផ្សាយចេញនូវគោលដៅកម្សាន្តបៃតង ដែលជាច្រកសេដ្ឋកិច្ចបន្ថែមមួយទៀតសម្រាប់ប្រជាសហគមន៍ និងប្រជាពលរដ្ឋកម្ពុជា និងជំរុញឱ្យសមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គមចូលរួមផ្សព្វផ្សាយវប្បធម៌បៃតង ដើម្បីជួយពលរដ្ឋចាកផុតភាពក្រីក្រ។
ការលើកឡើងបែបនេះរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងក្នុងឱកាសលោកអនុញ្ញាតឱ្យសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ពីលោករដ្ឋមន្រ្តីដើម្បីរួមចំណែកក្នុងការងារបរិស្ថានបន្ត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។
គោលដៅកម្សាន្តបៃតង ដែលបានដកស្រង់ចេញពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺទិសដៅអាទិភាពរួមចំណែកលើកស្ទួយជីវភាពប្រជាសហគមន៍ឱ្យចាកផុតពីភាពក្រីក្រ តាមរយៈជំហានចម្បងៗ ដែលរួមមានការរៀបចំថ្នាលបណ្តុះកូនឈើខ្នាតអន្តរជាតិចំនួន៤កន្លែង ស្ថិតនៅខេត្តកំពង់ស្ពឺ កោះកុង/កំពង់សោម ត្បូងឃ្មុំ និងខេត្តសៀមរាប ដែលអាចមានសមត្ថភាពបណ្តុះកូនឈើ យ៉ាងតិចជាង ១លានដើម។
ឈើដែលបណ្តុះបានមាន៣ប្រភេទ ទី១ កូនឈើសម្រាប់ចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សយកទៅដាំ ទី២ បណ្តុះជាឈើជំទង់ និងទី៣ បណ្តុះកូនឈើឱ្យក្លាយជាដើមឈើធំៗ សម្រាប់លក់ជូនក្រុមហ៊ុន ឬស្ថាប័ន ដែលមានតម្រូវការដាំឈើ លំអរក្នុងបូរី ឬទីកន្លែងសាធារណៈនានា។
ក្រៅពីថ្នាលបណ្តុះកូនឈើ ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំទីតាំងកម្សាន្ត និងបោះតង់ ទុកប្រគល់ជូនប្រជាពលរដ្ឋ ក្នុងតំបន់ទាំងនោះ ឱ្យពួកគាត់រកចំណូលបាន តាមរយៈការយកថ្លៃសេវាកម្ម ពីភ្ញៀវទេសចរណ៍ ដោយអនុវត្តនូវគោលការណ៍ស្អាត តម្លៃសមរម្យចំពោះភ្ញៀវទេសចរ ដែលទាំងនេះជាវប្បធម៌ស្អាត បៃតង និងចីរភាព នៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបាននិងកំពុងផ្សព្វផ្សាយ និងអនុវត្តយ៉ាងសកម្ម ដើម្បីជំរុញឱ្យកម្ពុជាក្លាយជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ស្របនឹងការលើកឡើងនេះ លោក ជុំ ហួត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមបានប្តេជ្ញាចិត្ត ចូលរួមសហការជាមួយក្រសួងបរិស្ថាន ដើម្បីផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសការផ្សព្វផ្សាយអំពីយុទ្ធនាការនានា ដូចជាយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក និងយុទ្ធនាការដាំដើមឈើឱ្យច្រើនជាងការកាប់ រួមទាំងវិធានការ៤ចំនុចទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលក្រសួងបរិស្ថានបានដាក់ចេញ ដើម្បីបង្កើនគម្របព្រៃឈើកម្ពុជា ឱ្យបានចំនួន៦០% នៅឆ្នាំ២០៥០៕
ដកស្រង់ពី៖ Fresh News
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលរបស់ជប៉ុន បានមើលឃើញដូចគ្នាពីសារៈសំខាន់នៃការគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធឌីជីថល។
អានបន្ត៖ សម្តេចធិបតី និងរដ្ឋមន្ត្រីបរិវត្តកម្មឌីជីថលរបស់ជប៉ុន...
លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា រំពឹងការចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយសហព័ន្ធកីឡាបាល់ទះបារាំង នឹងលើកស្ទួយការអភិវឌ្ឍវិស័យកីឡាបាល់ទះកម្ពុជាមួយកម្រិតទៀត ។
អានបន្ត៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រំពឹងការចុះ MOU ជាមួយបារាំង...
ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ គណបក្សចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តក្រចេះ ដែលទើបសម្រេចតែងតាំងថ្មី ត្រូវបានធ្វើពិធីប្រកាសសមាសភាពជាផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
តាមរយៈសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានកែសម្រួលដោយ ឯកឧត្តម នេត្រ ភក្ដ្រា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ, លោក សរ ចំរុង អនុប្រធានទី១, លោក វ៉ា ថន អភិបាលខេត្តក្រចេះ អនុប្រធានប្រចាំការ, សរុបជារួម ប្រធាន អនុប្រធាន សមាជិក សមាជិកា គណបក្សចុះមូលដ្ឋានខេត្តក្រចេះ ចំនួន៣០៣រូប។
តាមរយៈសេចក្តីសម្រេច គឺសមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ឃុំ សង្កាត់នៃគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ និងសកម្មជនដែលទទួលភារកិច្ចនៅក្នុងក្រុមការងារគណបក្សចុះមូលដ្ឋាននានាក្នុងខេត្តក្រចេះ ត្រូវបន្ត ភារកិច្ចក្នុងក្រុមការងារនេះដដែល។
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងប្រធានគណៈកម្មាធិការគណបក្សខេត្ត មានសិទ្ធិស្នើចាត់តាំង កែសម្រួល បំពេញបន្ថែម ឬចាត់តាំង កែសម្រួល បំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះជួយខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ តាមការចាំបាច់។ បន្ទាប់ពីទទួលសេចក្តីសម្រេចរួចមក ឯកឧត្តម នេត្រ ភក្ដ្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ
p style="text-align: center;">
p style="text-align: center;">
p style="text-align: center;">
p style="text-align: center;">
p style="text-align: center;">
p style="text-align: center;">
p style="text-align: center;">
ដកស្រង់ពី៖ Fresh News
អនុលោកតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានផ្តោតលើជ្រុងចំនួន៣ ក្នុងនោះភាពស្អាត ភាពបៃតង និងចីរភាព។
អានបន្ត៖ បណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការដាំដុះឈើ នាំឲ្យបង្កើនគម្របព្រៃឱ្យបាន៦០%...
ក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន សំដៅលើការលើកកម្ពស់វិស័យព័ត៌មាន និងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព ក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
អានបន្ត៖ ក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ចុះ MoU...
ទីក្រុងតូក្យូ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជន បានអនុញ្ញាតឱ្យឯកឧត្តម អាកាស៊ី យ៉ាស៊ូស៊ី (Akashi Yasushi) អតីតប្រមុខ អ៊ុនតាក់ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារ New Otani ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។
អានបន្ត៖ សម្តេចតេជោ ហ៊ុន សែន ជួបអតីតប្រមុខអ៊ុនតាក់ នៅទីក្រុងតូក្យូ
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានរកឃើញថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការលើកស្ទូយសិទ្ធិសេរីភាព ក្នុងការបង្កើត និងការធ្វើសកម្មភាពរបស់សមាគម និងអង្គមិនមែនរដ្ឋាភិបាល។
អានបន្ត៖ ក្រសួងមហាផ្ទៃ រកឃើញសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន...
(ភ្នំពេញ)៖ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងអំពីលទ្ធផលប្រឡងអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP) ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ដូចមានភា្ជប់បញ្ជីរាយនាមបេក្ខជនប្រឡងជាប់ស្ថាពរ និងបម្រុង។