រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថា នៅពេលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនកុមារ និងយុវជនចប់នៅពេលខាងមុខនេះអាចនឹងឈានដល់បើកដំណើរការសាលារៀនឡើងវិញជាជំហានៗ ។
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបើកផ្លូវឱ្យក្រុមហ៊ុនរកស៊ីផ្នែកឱសថអាចនាំចូលវ៉ាក់សាំងកូវីដ១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក មកចែកចាយនៅកម្ពុជា។
អានបន្ត៖ TOP NEWS: ក្រសួងសុខាភិបាល អនុញ្ញាតឱ្យវិស័យឯកជននាំចូលវ៉ាក់សាំងជំងឺកូវីដ១៩...
រាជធានីភ្នំពេញ ៖ អាជ្ញាធរសមត្ថកិច្ចគយកម្ពុជា រកឃើញសាច់ក្របី បង្កកនាំចូលពីប្រទេសឥណ្ឌា ចំនួន៥ កុងតឺន័រ ក្នុងនោះមាន ៣ កុងតឺន័រ រកឃើញមានផ្ទុកវីរុសកូវីដ-១៩ ខណៈដែលសាច់ក្របីទាំងអស់នោះ នឹងត្រូវនាំយកលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៧ កក្កដា ២០២១ បានជម្រាបទៅប្រធានក្រុមហ៊ុននាំចូលថា អនុលោមតាមប្រការលេខ២ នៃប្រកាសរបស់គណៈកម្មការចំពោះកិច្ច មានភារកិច្ចចាត់វិធានការកម្ទេចចោលសាច់បង្កក និងមុខទំនិញផ្សេងទៀត ដែលបានរកឃើញថា មានវីរុសកូវីដ-១៩ ដូច្នេះសូមក្រុមហ៊ុនផ្ដល់កិច្ចសហការជាមួយគណៈកម្មការចំពោះកិច្ចក្នុងវិធានការនេះ ចូលរួមកម្ទេចសាច់ក្របីបង្កក ដើម្បីចូលរួមក្នុងការទប់ស្កាត់កូវីដ-១៩ ទាំងអស់គ្នា ។
អានបន្ត៖ សាច់ក្របី ៥កុងតឺន័រ នាំចូលពីឥណ្ឌា កម្ពុជារកឃើញ ៣កុងតឺន័រ...
លោកជំទាវកិត្តិសង្គហបណ្ឌិតឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងថា ក្រោមនយោបាយនៃយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុន សែន បានផ្តល់ជូនកាដូយ៉ាងពិសេសដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ទទួលនូវសុខសន្តិភាពនិងការអភិវឌ្ឍន៍គ្រប់ថ្នាក់មូលដ្ឋាន។
អានបន្ត៖ លោកជំទាវម៉ែន សំអន ៖ ក្រោមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចតេជោ...
(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋ ឱ្យមានភ្ញាក់រលឹក ព្រោះថាឃើញបងប្អូនយើងមួយចំនួន ហាក់ដូចជាភ្លេចខ្លួន និងមានសំអាងទៅលើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយភ្លេចវិធានការការពារខ្លួន ដោយមានការប្រមូលផ្ដុំហូបចុបជុំគ្នា ការជួយជុំគ្នាច្រើន គឺជាការបង្កឱកាសឱ្យមានរីករាលដាលជំងឺកូវីដ១៩ធំណាស់ ជាពិសេសសូមកុំភ្លេចថា ក្នុងបរិបទនៃការរាតត្បាតវីរុសបម្លែងថ្មី។
អានបន្ត៖ លោកស្រី ឱ វណ្ណឌីន៖ បរិបទរាតត្បាតវីរុសបម្លែងថ្មី ស្ថានភាពអាចទៅហួសបន្ទាត់ក្រហម...
រាជធានីភ្នំពេញ ៖ ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យលេខ ៤៣៤ ដោយប្រគល់គ្រឿងឥស្សរិយយស ថ្នាក់មិត្តភាព (Order of Friendship) ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
អានបន្ត៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រគល់គ្រឿងឥស្សរិយយស មិត្តភាព ជូនសម្តេចតេជោ...
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានលើកឡើងថា ជំនួយជាបន្តបន្ទាប់របស់ប្រទេសជប៉ុន បានឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសទាំងពីរ។
អានបន្ត៖ ប្រមុខការទូតកម្ពុជា៖ ជំនួយជាបន្តបន្ទាប់របស់ជប៉ុន...
(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋកមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ អាយុជាង ១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៣នាក់ ដែលក្នុងម្នាក់ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
អានបន្ត៖ លោកស្រី ឱ វណ្ណឌីន នាំយកថវិការបស់ សម្ដេចតេជោ ប្រគល់ជូនដល់លោកតា លោកយាយ...
លោកបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភាជាតិ ព្រមទាំងជាប្រធានមូលនិធិសម្រាប់និស្សិតខេត្តកំពត អមដំណើរដោយលោក
អានបន្ត៖ និស្សិតឆ្នើម២រូប ដែលត្រូវបន្តការសិក្សា នៅប្រទេសបារាំង ទទួលបានថវិកាក្នុងម្នាក់...
រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំពុងស្វែងរកកិច្ចអន្តរាគមន៍ឲ្យមានការទិញស្រូវពីកសិករ នៅពេលដែលតម្លៃស្រូវត្រូវគេដឹងថា បានធ្លាក់ថ្លៃគួរឲ្យព្រួយបារម្ភ នាពេលចុងក្រោយនេះ ។
អានបន្ត៖ ក្រសួងកសិកម្ម កំពុងជំរុញក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មដោះស្រាយស្រូវធ្លាក់ថ្លៃ
គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍ ដែលជាគណៈកម្មការទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការ តាមប្រព័ន្ធអនឡាញ
អានបន្ត៖ គណៈកម្មការទី៧ នៃរដ្ឋសភា សម្រេចបានសមិទ្ធផលមួយចំនួន គួរឲ្យកត់សម្គាល់...
រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ថា ចៅៗរបស់សម្ដេចជិត១០នាក់ដែលដល់អាយុចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងត្រូវចាក់មុនគេ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ។
អានបន្ត៖ សម្ដេចតេជោ ៖ ចៅៗ១០នាក់នឹងទៅចាក់វ៉ាក់សាំង នាថ្ងៃទី១ សីហាខាងមុខ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ នឹងអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
អានបន្ត៖ យប់នេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅព្រលានយន្តហោះ
រាជធានីភ្នំពេញ ៖ ដើម្បីឲ្យអ្នកបើកបរដឹងច្បាប់ពីទោសនៃការដកពិន្ទុបណ្ណបើកបរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានស្នើក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវផ្សព្វផ្សាយពីនីតិវិធីនៃការដកពិន្ទុបណ្ណបើកបរ និងប្រឡងបំពេញពិន្ទុឡើងវិញ ខណៈកម្មវិធីនេះនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ ដើមឆ្នាំ២០២២ ។
រាជធានីភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន
អានបន្ត៖ ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារ រំលែកទុក្ខ ជូនប្រធានាធិបតី ស៊ី...
(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងទៅនឹងការផ្សាយបំភ្លៃរបស់សារព័ត៌មាន Reuters ដែលសរសេរថា «ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា»។
អានបន្ត៖ ស្ថានទូតចិននៅកម្ពុជា ប្រតិកម្មនឹងការបំភ្លៃរបស់សារព័ត៌មាន Reuters ថា «ក្រុម...
មន្រ្តីមកពីក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះទៅវាយតម្លៃគម្រោងស្ថាបនាផ្លូវជាតិលេខ ៣ ដែលបញ្ចប់ស្ទើរ ១០០ ភាគរយ មុនធ្វើការប្រកាសប្រគល់ទទួល និងដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន។ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃ ២១ កក្កដា ២០២១ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យការងារបច្ចេកទេសសាងសង់កំណាត់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (China Road and Bridge Corporation) និងភាគីពាក់ព័ន្ធ។
អានបន្ត៖ មន្រ្តីក្រសួងសាធារណការចុះទៅវាយតម្លៃគុណភាពផ្លូវជាតិលេខ ៣...
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងកោតសរសើរ ដល់នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ( ITPR) នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំអភិវឌ្ឍកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមជួយដល់មន្រ្តីនគរបាលចរាចរណ៍ ដែលខិតខំធ្វើការដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
អានបន្ត៖ សម្តេចក្រឡាហោម ស ខេង កោតសរសើរនាយកដ្ឋាន ITPR ក្រសួងសាធារណការ...
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធកម្មវិធី Zoom ដេីម្បីពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពការស្ថាបនាផ្លូវមួយចំនួន នៅខេត្តព្រះសីហនុ និងខេត្តកែប ។
អានបន្ត៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំពិនិត្យ...
សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (ស ស ក ច-CCJA) នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ បានបន្តរៀបចំពិធីចែកអំណោយជូនដល់អ្នកសារព័ត៌មានកម្ពុជា ដែលជួបប្រទះកង្វះខាតជីវភាពចំនួន៣៥នាក់ ក្នុងអំឡុងពេលប្រឈមនឹងការរាតត្បាតជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ក្នុងទីស្នាក់ការកណ្តាល ស ស ក ច អគារសមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។លោក សយ សុភាព សហប្រធានភាគីកម្ពុជា នៃ ស ស ក ច បានថ្លែងទៅកាន់អង្គពិធី ដោយបានសាកសួរសុខទុក្ខ ដល់បងប្អូនអ្នកសារព័ត៌មាន ដែលមានវត្តមាននាឱកាសនេះ។
អានបន្ត៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បន្តចែកអំណោយជូនអ្នកកាសែតដែលជួបការលំបាក
រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងសុខាភិបាលបានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះថា វ៉ាក់សាំងកូវីដ-១៩ ឈ្មោះ Johnson & Johnson របស់អាមេរិក ចំនួន ១ លានដូសនឹងដឹកមកដល់កម្ពុជានាពេលឆាប់ៗខាងមុខ ដែលជាជំនួយតាមរយៈយន្តការ កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដជាសាកលកូលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
អានបន្ត៖ កម្ពុជានឹងទទួលបានវ៉ាក់សាំង Johnson & Johnson ចំនួន១លានដូសតាមរយៈយន្តការ Covax