រាជធានីភ្នំពេញ ៖ តាមរយៈស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលវៀតណាមបានជូនថវិកាមានទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិកជូនដល់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺយោងតាមលិខិតមួយច្បាប់របស់លោក ហ្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផ្ញើរជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ ថា ៖«ខ្ញុំសូមផ្តាំផ្ញើរនូវការសួរខុសទុក្ខ និងជូនពរសុខភាពដោយស្មោះស្ម័គ្របំផុតដល់សម្តេចតេជោ នាយករដ្ឋមន្ត្រី ។
អានបន្ត៖ វៀតណាមផ្តល់ថវិកា២០ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជាប្រយុទ្ធជំងឺកូវី...
(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ២០២១នេះ ខ្លួនបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន១៣ ដែលមានទុនវិនិយោគចំនួន ១,៣៦៩.២លានដុល្លារអាមេរិក បង្កើតបានការងារថ្មីរាប់ពាន់កន្លែង។ គម្រោងវិនិយោគថ្មីទាំង១៣នោះរួមមាន៖
អានបន្ត៖ ក្នុងខែមីនា គម្រោងវិនិយោគថ្មីចំនួន១៣ ទុនវិនិយោគសរុបជាង ១៣០០លានដុល្លារ...
រាជធានីភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២០កន្លងទៅ បើទោះបីជាកម្ពុជានិងពិភពលោកជួបបញ្ហាប្រឈមដោយសារតែកូវីដ១៩ក្ដី តែការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក៏ឃើញថាសម្រេចបានកំនើនខ្ពស់ ធៀបនឹងឆ្នាំ២០១៩ មុនវិបត្តិកូវីដ១៩ ។
(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះបង្ហាញថា គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) និង អាស្រ្តាហ្សេនីកា (Astra Zeneca) ជូនជនស៊ីវិលទូទាំងប្រទេស សរុបទាំងអស់ចំនួន៖ ២៨៨,៦៨៤នាក់។
អានបន្ត៖ ក្រសួងសុខាភិបាល៖ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ Sinopharm និង Astra Zeneca...
រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញតម្រូវឱ្យផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ឬគ្រឿងស្រវឹង នៅចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹក នេះបើយោរដ្ឋបាលរាជធានីភ្នំពេញបានសម្រេច ដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល ២ (ពីរ) សប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ។
អានបន្ត៖ អាជ្ញាធរភ្នំពេញឱ្យផ្អាកការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ...
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដកហូតមធ្យោបាយធ្វើដំណើរ ចំពោះអ្នកធ្វើដំណើរដោយបំពាននឹងបំរាម ដែលបានដាក់ចេញ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។
អានបន្ត៖ TOP NEWS: អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យដកហូតមធ្យោបាយធ្វើដំណើរ...
(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានចេញមកកែតម្រូវជាថ្មីចំពោះសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីម្សិលមិញ ពាក់ព័ន្ធនឹងការកំណត់អាយុរបស់អ្នកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC)។
រាជធានីភ្នំពេញ៖ អតីតមន្ដ្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិម្នាក់ ដែលមានតួនាទីជាជំនួយការលោក សម រង្ស៉ី លោកស្រី ជូឡុង សូម៉ារ៉ា លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យលោក សម រង្ស៉ី បូករួមជាមួយមនុស្សចំនួន ២នាក់ទៀត
អានបន្ត៖ អតីតជំនួយការលោកសមរង្ស៊ី សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន
(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃនេះ បានអំពាវនាវដល់បណ្តាអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ រួមគ្នាពង្រឹងក្រមសីលធម៌ និងសុជីវធម៌ក្នុងការផ្សព្វផ្សាយព័ត៌មាន ហើយចៀសវាងឆក់ឱកាសនៅក្នុងគ្រាលំបាកនៃស្ថានភាពកូវីដ១៩ បង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុល ដែលនាំឲ្យមានការយល់ខុស បង្កើតទោសកំហុសឲ្យខ្លួនឯង និងបង្កើតភាពអាប់អួក្នុងសង្គម។
អានបន្ត៖ ស.ស.ស.ក អំពាវនាវឱ្យអ្នកសារព័ត៌មានរួមគ្នាពង្រឹងក្រមសីលធម៌...
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសារាចរណែនាំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រយៈពេលថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។
អានបន្ត៖ TOP NEWS: សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំពីវិធានការបង្ការ...
រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានប្រោសព្រះរាជវិភាគទាន២០ ម៉ឺនដុល្លារសម្រាប់ទ្រទ្រង់ការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ» ដែលមន្ទីរពេទ្យមួយនេះត្រូវបានរាជរដ្ឋាភិបាលសម្រេចរៀបចំជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ។
ខេត្តកណ្តាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧកញ៉ា ស៊ុយ សុផាន ដែលបានទទួលមរណភាព កាលពីវេលាម៉ោង០៧និង៥៥នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ ។
(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តអំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជា និងសិង្ហបុរី លើគ្រប់វិស័យ។
អានបន្ត៖ សម្តេច ហេង សំរិន សម្តែងការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនង...
រាជធានីភ្នំពេញ ៖ នៅក្នុងវិបត្តិនៃជំងឺកូវីដ ១៩ ក្នុងឆ្នាំ ២០២១នេះ កម្ពុជានៅតែអាចបន្តនាំចេញផលិតផលមួយចំនួនទៅកាន់ទីផ្សារអន្តរជាតិក្នុងផលិតផលកសិកម្មក៏ត្រូវបាននាំចេញជាបន្តបន្ទាប់ដែរ ជាក់ស្ដែងក្នុងរយៈពេលជិត ៣ខែដើមឆ្នាំ ២០២១នេះ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសវៀតណាមចំនួន ១.១៤៦.៨៤៤ តោន ។
អានបន្ត៖ កម្ពុជានាំចេញស្រូវទៅប្រទេសវៀតណាមជាង ១,១៤លានតោនត្រឹមតែរយៈពេលជិត ៣ខែ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
អានបន្ត៖ TOP NEWS: ព្រះមហាក្សត្រ ប្រោសព្រះរាជទានថវិកា ២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ...
រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី៣០ មីនា ២០២១នេះ បានប្រកាសបដិសេធទាំងស្រុង ចំពោះក្រុម Group ហ្វេសប៊ុកមួយឈ្មោះថា «ទទក-TVK2» ហើយមិនទទួលខុសត្រូវរាល់ការផ្សព្វផ្សាយព័ត៌មានទាំងអស់នៅក្នុងក្រុមនេះឡើយ និងសូមស្នើដល់សមត្ថកិច្ចជំនាញចាត់វិធានការតាមច្បាប់ផងដែរ ។
អានបន្ត៖ ទូរទស្សន៍ជាតិកម្ពុជា ស្នើដល់សមត្ថកិច្ចចាត់វិធានការ...
(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង ដែលបានឆ្លងជំងឺកូវីដ១៩ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានសរសេរសំណេរមួយតាមណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនកាលពីរាត្រីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្រ្តីរាជការសាលាក្រុង ប្រជាពលរដ្ឋ និងមិត្តភក្តិទាំងឡាយដែលបានផ្ញើសារ និងតេសួរសុខទុក្ខ ព្រមទាំងជូនពរឲ្យលោកឆាប់ជាសះស្បើយ។
អានបន្ត៖ អភិបាលរងក្រុងស្វាយរៀងដែលឆ្លងកូវីដ១៩ អំពាវនាវឲ្យអ្នកដែលធ្លាប់ប៉ះពាល់លោកផ្ទាល់...
រាជធានីភ្នំពេញ ៖ ព្រៃ និងស្មៅងាប់ៗ នៅក្នុងប្រឡាយអូវែងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ជាច្រើនម៉ោង បង្កអោយមានការភ័យខ្លាច ឆេះរាលដាលទៅដល់លំនៅឋានប្រជាពលរដ្ឋ ហើយសមត្ថកិច្ច និងអាជ្ញាធរ បានចេញរថយន្តជាច្រើនគ្រឿងទៅអន្តរាគមន៍។
អានបន្ត៖ ភ្លើងឆេះព្រៃក្នុងប្រឡាយអូវែងយ៉ាងសន្ធោសន្ធៅផ្អើលប្រជាពលរដ្ឋ...
(ភ្នំពេញ)៖ របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះបានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) លើកទី១ ជូនកងកម្លាំងកើនដល់ចំនួនសរុប ១៣៨,៥៣៦នាក់ ខណៈចាក់លើកទី២ បានចំនួន១០៩,១២២នាក់។
អានបន្ត៖ ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដលើកទី១...
(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ និងទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរុបទាំងអស់ចំនួន៥រូប។
អានបន្ត៖ ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងរដ្ឋលេខាធិការ,...
ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមគួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្តរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយកនាយករងរដ្ឋបាលសាលាខេត្តអភិបាលក្រុង ស្រុក លោក ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំដល់ក្រុង ស្រុក ត្រូវបន្តអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងឱ្យពួកគាត់ចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនៅតាមក្រុង ស្រុក បន្តទៀត ។
អានបន្ត៖ អភិបាលខេត្តរៀបចំចាក់វ៉ាក់សាំងកូវីដក្នុងក្របខ័ណ្ឌទូទាំងខេត្តរបស់រដ្ឋ...