បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ៖ រាជរដ្ឋាភិបាលធ្វើគ្រប់យ៉ាងដើម្បីយុវជន ចំណែកយុវជនត្រូវខិតខំសិក្សា និងត្រូវចូលរួមថែររក្សាសន្តិភាពដើម្បីអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់ទៅសិស្សនិស្សិតជាង១០០០នាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីឲ្យយុវជនមានឪកាសសិក្សារៀនសូត្របានខ្ពង់ខ្ពស់ និងឪកាសការងារល្អ ទទួលបាននូវកម្រិតជីវភាពបានប្រសើរ ចំណែកយុវជនជាសិស្សនិស្សិតទាំអស់ ក្នុងនាមជាសសរទ្រូងប្រទេសជាតិ មានកាតព្វកិច្ចត្រូវខិតខំប្រឹងប្រែងសិក្សា និងត្រូវចូលរួមថែរក្សាសន្តិភាពដើម្បីអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ៖ រាជរដ្ឋាភិបាលធ្វើគ្រប់យ៉ាងដើម្បីយុវជន...

អភិបាលខេត្តត្បូងឃ្មុំ បន្តនាំយកអំណោយមនុស្សធម៌ សាខាកាកបាទក្រហមខេត្ត ចែកជូនជនងាយរងគ្រោះ ៥៤គ្រួសារបន្ថែម នៅស្រុកមេមត់

(ត្បូងឃ្មុំ)៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់អភិបាលខេត្តត្បូងឃ្មុំ តែងតែចុះតាមមូលដ្ឋាន ព្រួយបារម្ភពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដែលជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ រួមទាំងសហការី បានអញ្ជើញបន្តចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកផ្តល់ជូនដល់គ្រួសារជនងាយរងគ្រោះ ជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ និងគ្រួសារក្រីក្រចំនួន ៥៤គ្រួសារ មកពី៧ភូមិ ក្នុងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ បន្តនាំយកអំណោយមនុស្សធម៌ សាខាកាកបាទក្រហមខេត្ត...

ភូមិចំនួន២ ស្មើនឹង៩៥៤ក្បាលដី នៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនៃការវិនិច្ឆ័យ

ភូមិចំនួន២ ស្មើនឹង៩៥៤ក្បាលដី នៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនៃឯកសារនៃការវិនិច្ឆ័យហើយ

អាន​បន្ត៖ ភូមិចំនួន២ ស្មើនឹង៩៥៤ក្បាលដី នៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ...

ក្បាលដីចំនួន៣.៤៨៤ ក្នុង៦ភូមិ ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនៃការវិនិច្ឆ័យ

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ភូមិចំនួន៦ ស្មើនឹង៣.៤៨៤ក្បាលដី ស្ថិតនៅឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ

អាន​បន្ត៖ ក្បាលដីចំនួន៣.៤៨៤ ក្នុង៦ភូមិ ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ...

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិ ទី ៣

ព្រឹកថ្ងៃ ព្រហស្បត្តិ៍ ទី ២៤ ខែ តុលា ឆ្នាំ ២០១៩ នៅសាលប្រជុំ ខ សាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី ២ អាណត្តិ ទី ៣ របស់គណៈកម្មាធិការ

អាន​បន្ត៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំ...

ឯកឧត្តមបណ្ឌិត Mustapha Ahmad Marican ចុះពិនិត្យការកសាងសមិទ្ធិផលនានា ក្នុងវិហារឥស្លាម សាលារៀន នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិសុខភាពនិងការសិក្សាអប់រំ អាស៊ីអាគ្នេយ៍

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត Mustapha Ahmad Marican ប្រធានមូលនិធិសុខភាព និងការសិក្សាអប់រំ អាស៊ីអាគ្នេយ៍ (SEAWEED) និងលោកជំទាវ ព្រមទាំង លោកស្រី លី ស៊ីថុល អភិបាលរង ស្រុកពញាក្រែក បានចុះពិនិត្យវឌ្ឍនភាព នៃការជួសជុស និងការកសាង សមិទ្ធិផលនានា ក្នុងវិហារឥស្លាម សាលារៀន និងចែកសម្ភារៈសិក្សា ដល់គម្រោងអប់រំ កុមារដែលកំពុង បង្រៀនភាសាអង់គ្លេស ភាសាចិន នៅវិទ្យាល័យក្រែក ស្ថិតក្នុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តមបណ្ឌិត Mustapha Ahmad Marican ចុះពិនិត្យការកសាងសមិទ្ធិផលនានា...

ក្បាលដីចំនួន៤២៩៣ ត្រូវបានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

(បងប្អូនប្រជាពលរដ្ឋដែរជាម្ចាស់ក្បាលដី ត្រូវមានកាតព្វកិច្ចក្នុងការពិនិត្យមើល ឈ្មោះ កម្មសិទ្ធដី និងប្រភេទដី អោយបានត្រឹមត្រូវ ដើម្បីកុំឲ្យមានបញ្ហាទៅ

អាន​បន្ត៖ ក្បាលដីចំនួន៤២៩៣ ត្រូវបានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ...

លោកឧកញ៉ា សុខ ហ៊ាង ជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្បូងឃ្មុំ

ឆ្លងកាត់ការរៀបចំបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តត្បូងឃ្មុំ ធ្វើឡើងនៅមន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ ចាប់ផ្ដើមពីម៉ោង៨ព្រឹក

អាន​បន្ត៖ លោកឧកញ៉ា សុខ ហ៊ាង ជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្បូងឃ្មុំ

សភាពាណិជ្ជកម្មមណ្ឌលខេត្តត្បូងឃ្មុំ បោះឆ្នោតជ្រើសរើសប្រធានអាណត្តិទី១ លើកទី១

សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានបោះឆ្នោតជ្រើសរើសប្រធានអាណត្តិទី១ លើកទី១ នៅមន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ

អាន​បន្ត៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តត្បូងឃ្មុំ បោះឆ្នោតជ្រើសរើសប្រធានអាណត្តិទី១ លើកទី១

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ណែនាំឲ្យសមាជិកគណបក្សទាំងអស់ នៅថ្ងៃទី៩វិច្ឆិកា

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ណែនាំឲ្យសមាជិកគណបក្សទាំងអស់ នៅថ្ងៃទី៩វិច្ឆិកា រួមគ្នាជាមួយសម្តេចតេជោ រៀបចំពិសារអំបុកសាមគ្គី តាមវត្តអារាមទូទាំងខេត្តត្បូងឃ្មុំ!!

(ត្បូងឃ្ម)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ បានណែនាំឲ្យសមាជិកសមាជិកាគណបក្សប្រជាជនខេត្តត្បូងឃ្មុំទាំងអស់ រៀបចំជួបជុំគ្នានៅតាមវត្តអារាមទូទាំងខេត្ត ដើម្បីចូលរួមជាមួយសម្តេចតេជោ ពិសារ អំបុកសាមគ្គី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដែលជាការពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ណែនាំឲ្យសមាជិកគណបក្សទាំងអស់ នៅថ្ងៃទី៩វិច្ឆិកា

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីក្រោមឱវាទ សម្អាតបរិស្ថានជុំវិញមន្ទីរព័ត៌មានខេត្ត ដើម្បីសុខភាពនិងថែរក្សាបរិស្ថាន

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះកាប់សម្អាតស្មៅ និងព្រៃស្ដុកជុំវិញបរិវេណមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដើម្បីចូលរួម

អាន​បន្ត៖ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីក្រោមឱវាទ...

អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការញុះញង់ ធ្វើសកម្មភាពខុសច្បាប់ ក្រោមការអូសទាញពីសំណាក់ជនក្បត់ជាតិ សម រង្ស៊ី

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំពាវនាវ ឲ្យប្រជាពលរដ្ ឋទាំងអស់ ដែលជ្រុលផុងខ្លួនផ្សំគំនិត បង្កចលាចល ធ្វើសកម្មភាព ខុសច្បាប់នានា ដោយជឿតាមការញុះញង់ អូសទាញពីសំណាក់ ជនក្បត់ជាតិសមរង្ស៊ី សូមចូលខ្លួនសារភាព ងាកបកក្រោយ នៅមិនទាន់ ហួសពេលនោះទេ ព្រោះថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ នៅទទួលធ្វើការលើកលែង គឺសម្តេចមិនដែល បោះបង់ រត់ចោល ពលរដ្ឋខ្មែរម្តង ណានោះឡើយ ក្នុងនាមឈាមជ័រ ខ្មែរតែមួយ សញ្ជាតិខ្មែរតែមួយ ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការញុះញង់...

អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចែកពូជស្រូវ ជាង៤១តោន ដល់កសិករចំនួន៩ភូមិ ក្នុងឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

ក្រោយពីទឹកជំនាន់ជាន់លិចបំផ្លាញស្រូវរាប់សិបហិចតាក្នុងស្រុកអូរាំងឪកន្លងមក ឃើញបែបនេះ អាជ្ញាធរជាតិបានផ្តល់ស្រូវចំនួន៤១តោន ដល់កសិករ

អាន​បន្ត៖ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចែកពូជស្រូវ ជាង៤១តោន ដល់កសិករចំនួន៩ភូមិ ...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕