បណ្តាញសង្គម

វគ្គបណ្តុះបណ្តាល ស្តីពីការកសាង ផែនការអភិវឌ្ឍន៍ រយៈពេល៥ឆ្នាំ និងកម្ មវិធីវិនិយោគ ៣ឆ្នាំ រំកិលថ្នាក់ក្រោមជាតិ

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការកសាង ផែនការអភិវឌ្ឍន៍ រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំ រំកិលថ្នាក់ក្រោមជាតិ នៅសាលប្រជុំសាលា ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ ។

អាន​បន្ត៖ វគ្គបណ្តុះបណ្តាល ស្តីពីការកសាង ផែនការអភិវឌ្ឍន៍ រយៈពេល៥ឆ្នាំ និងកម្...

អភិបាលខេត្តត្បូងឃ្មុំ ផ្ញើសាររំលែកទុក្ខ ជូនក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ របស់បងប្អូនជាជនរងគ្រោះ នៅក្នុងសោកនាដកម្មរលំបាក់អគារ ក្នុងខេត្តព្រះសីហនុ ខណៈពលរដ្ឋខេត្តត្បូងឃ្មុំ រងគ្រោះ០៣នាក់!!

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈ អភិបាលខេត្តត្បូងឃ្មុំ ផ្ញើសាររំលែកទុក្ខ ជូនក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ របស់បងប្អូន ជាជនរងគ្រោះ នៅក្នុងសោកនាដកម្ម រលំបាក់អគារ ក្នុងខេត្តព្រះសីហនុ ខណៈពលរដ្ឋ ខេត្តត្បូងឃ្មុំ ០៣នាក់ ដែលជាកម្មករ សាងសង់នៅទីនោះ រងគ្រោះដោយស្លាប់ម្នាក់ និងរបួស០២នាក់ ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ ផ្ញើសាររំលែកទុក្ខ ជូនក្រុមគ្រួសារ និងញាតិមិត្តទាំងអស់...

ឯកឧត្តម កេង ប៉ុនណា និងប្រតិភូក្រសួង ការពារជាតិ បានអញ្ជើញបើកកិច្ច ប្រជុំត្រៀមរៀបចំ ពិធីខួបលើកទី៤២ ទិវាចងចាំដំណើរឆ្ពោះ ទៅការផ្តួលរំលំ របបប្រល័យ ពូជសាសន៍ ប៉ុល ពត ( ២០ មិថុនា ១៩៧៧ -២០ មិថុនា ២០១៩ )

នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម កេង ប៉ុនណា អភិបាលរងខេត្តត្បូងឃ្មុំ និងប្រតិភូក្រសួង ការពារជាតិ បានអញ្ជើញបើកកិច្ច ប្រជុំត្រៀមរៀបចំ ពិធីខួបលើកទី៤២ ទិវាចងចាំដំណើរឆ្ពោះ ទៅការផ្តួលរំលំ របបប្រល័យ ពូជសាសន៍ ប៉ុល ពត ( ២០ មិថុនា ១៩៧៧ -២០ មិថុនា ២០១៩ ) នាពេលឆាប់នេះ ។

អាន​បន្ត៖ ឯកឧត្តម កេង ប៉ុនណា និងប្រតិភូក្រសួង ការពារជាតិ បានអញ្ជើញបើកកិច្ច...

សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយទិន្ន័យ គ្រួសារក្រីក្រ និងពិគ្រោះយោបល់ ដើម្បីស្វែងរកយន្តការ អនុវត្តអន្តសញ្ញាណ កម្មគ្រួសារក្រីក្ រតាមការស្នើសុំ

លោក ស សុីណា ប្រធានមន្ទីរ ព័ត៍មាន ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ អញ្ជើញអមដំណើរ ឯកឧត្ដម ពាង ណារិទ្ធ អភិបាលរង ខេត្តត្បូងឃ្មុំ ចូលរួមសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយទិន្ន័យ គ្រួសារក្រីក្រ និងពិគ្រោះយោបល់ ដើម្បីស្វែងរកយន្តការ អនុវត្តអន្តសញ្ញាណ កម្មគ្រួសារក្រីក្ រតាមការស្នើសុំ នៅមហោស្រព ខេត្តក្រចេះ ទីរួមខេត្តក្រចេះ ។

អាន​បន្ត៖ សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយទិន្ន័យ គ្រួសារក្រីក្រ និងពិគ្រោះយោបល់...

សម្តេចក្រឡាហោម ស ខេង ចែកមួកសុវត្ថិភាព ចំនួន៤០០០មួក ជូនប្រជាពលរដ្ឋ ក្នុងឱកាសប្រារព្ធទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២

សម្តេចក្រឡាហោម ស ខេង ចែកមួកសុវត្ថិភាព ចំនួន៤០០០មួក ជូនប្រជាពលរដ្ឋ ក្នុងឱកាសប្រារព្ធទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែលធ្វើឡើង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទល់មុខវិទ្យាល័យហ៊ុនសែន ពញាក្រែក។

អាន​បន្ត៖ សម្តេចក្រឡាហោម ស ខេង ចែកមួកសុវត្ថិភាព ចំនួន៤០០០មួក ជូនប្រជាពលរដ្ឋ...

ឯកឧត្តម កេង ប៊ុនណា អញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកត្បូងឃ្មុំ អាណត្តិទី៣

នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលា ស្រុកត្បូងឃ្មុំ បានប្រារព្ធប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ស្រុកត្បូងឃ្មុំ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម កេង ប៊ុនណា អភិបាលរង ខេត្តត្បូងឃ្មុំ ក្នុងនោះមានការ អញ្ចើញចូលរួមពី ថ្នាក់ដឹងនាំមន្ទីរ\ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការគ្របគ្រង់ ធនធានមនុស្សសាលាខេត្ត និងមន្ត្រីរាជការ ជាច្រើនកុះករ ។

អាន​បន្ត៖ ឯកឧត្តម កេង ប៊ុនណា អញ្ជើញជាអធិបតី...

ពិធីប្រកាសចូលកាន់ មុខតំណែង ក្រុមប្រឹក្សា ស្រុកអូរាំងឪ អាណត្តិទី៣

នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់ មុខតំណែង ក្រុមប្រឹក្សា ស្រុកអូរាំងឪ អាណត្តិទី៣ ក្នុងនោះមានការ អញ្ជើញចូលរួមពី នាយកស្តីទី រដ្ឋបាល សាលាខេត្ត លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូរាំងឪ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ យ៉ាងច្រើនកុះករ នៅសាលាស្រុកអូររាំងឪ ។

អាន​បន្ត៖ ពិធីប្រកាសចូលកាន់ មុខតំណែង ក្រុមប្រឹក្សា ស្រុកអូរាំងឪ អាណត្តិទី៣

ពិធីប្រកាសចូលកាន់ មុខតំណែង ក្រុមប្រឹក្សា ស្រុកមេមត់ អាណត្តិទី៣

នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម កេង ប៊ុណ្ណា អភិបាលរងនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់ មុខតំណែង ក្រុមប្រឹក្សា ស្រុកមេមត់ អាណត្តិទី៣ ក្នុងនោះមាន ការអញ្ជើញចូលរួមពី នាយករងទីចាត់ការ ធនធានមនុស្សសាលាខេត្ត លោកអភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ យ៉ាងច្រើនកុះករ នៅសាលា ស្រុកមេមត់។

អាន​បន្ត៖ ពិធីប្រកាសចូលកាន់ មុខតំណែង ក្រុមប្រឹក្សា ស្រុកមេមត់ អាណត្តិទី៣

ពិធីប្រកាស ចូលកាន់មុខ តំណែងក្រុម ប្រឹក្សាក្រុងសួង អាណត្តិទី៣

នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុម ប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ចូលកាន់មុខ តំណែងក្រុម ប្រឹក្សាក្រុងសួង អាណត្តិទី៣ ក្នុងនោះ មានការអញ្ចើញ ចូលរួមពី នាយករដ្ឋបាល សាលាខេត្ត ថ្នាក់ដឹងនាំមន្ទីរ \អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ ជាច្រើនកុះករ ។

អាន​បន្ត៖ ពិធីប្រកាស ចូលកាន់មុខ តំណែងក្រុម ប្រឹក្សាក្រុងសួង អាណត្តិទី៣

លោក ស សុីណា ប្រធានមន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ តំណាងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ព្រឹកនេះ!! តំណាងឯកឧត្ដម រដ្ឋមន្ត្រីក្រសួង ព័ត៌មាន លោក ស សុីណា ប្រធានមន្ទីរ ព័ត៍មាន ខេត្តត្បូងឃ្មុំ រួមដំណើរដោយ លោក អនុប្រធាន មន្ទីរទាំង២រូប និងមន្ត្រីរាជការ ក្រោមឳវាទ អញ្ជើញចូលរួម គោរពវិញ្ញាណ ក្ខន្ធសព ឯកឧត្ដម ឃឹម សារិទ្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវត្តមហោ គិរីបឹងដែង ភូមិបឹងដែង ឃុំកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។  ១៤-០៦-២០១៩ 

អាន​បន្ត៖ លោក ស សុីណា ប្រធានមន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ...

សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យប្រៃសណីយ៍ ជូនដល់មន្ត្រីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ចំនួន៣ខេត្ត រួមមាន ៖ ខេត្តកំពង់ចាម មណ្ឌលគិរី និងខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញេ ជាអធិបតី បើកសិក្ខាសាលា ស្ដីពីការ ផ្សព្វផ្សាយ លិខិតបទដ្ឋាន គតិយុត្ត ក្នុងវិស័យ ប្រៃសណីយ៍ ជូនដល់មន្ត្រី មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ចំនួន៣ខេត្ត រួមមាន ៖ ខេត្តកំពង់ចាម មណ្ឌលគិរី និងខេត្តត្បូងឃ្មុំ នៅសាលា ប្រជុំមន្ទីរប្រៃស ណីយ៍ និងទូរគមនាគមន៍ ខេត្តត្បូងឃ្មុំ ៕

អាន​បន្ត៖ សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យប្រៃសណីយ៍...

ហូបនំបញ្ចុកទាំងអស់គ្នា មហាគ្រួសារកម្ពុជា!! មន្ត្រីសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំចុះត្រួតពិនិត្យ ផលិតផលម្ហូបអាហារនំបញ្ចុក និងបន្លែ នៅផ្សារនានា ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ លទ្ធភាពគ្មានសារធាតុគីមីនោះឡើយ

(ត្បូងឃ្មុំ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យបងប្អូនមហាគ្រួសារខ្មែរក្នុង និងក្រៅប្រទេសទាំងអស់ ចូលរួមហូបនំបញ្ចុកសន្តិភាពទាំងអស់គ្នា ពិសេសក្នុងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ។

អាន​បន្ត៖ ហូបនំបញ្ចុកទាំងអស់គ្នា មហាគ្រួសារកម្ពុជា!!...

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយកាកបាទក្រហមខេត្ត ទៅចែកជូន៤០គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់​ ក្នុងឃុំជីរោទិ៍ទី១ និងអំពាវនាវឲ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់!!

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយ ឯកឧត្តម កេង ប៊ុណ្ណា អភិបាលរងខេត្ត និងលោកជំទាវ ឡេង សុខា ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ព្រមទាំងលោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្ត និងក្រុមការងារជាច្រើនរូបទៀត បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋចំនួន ៤០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ រលំ និងរបើកដំបូលផ្ទះ ចំនួន៤ភូមិ ក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយកាកបាទក្រហមខេត្ត...

អភិបាលខេត្តត្បូងឃ្មុំ៖ បើពលរដ្ឋស្រលាញ់ខេត្តត្បូងឃ្មុំពិត ត្រូវរួមគ្នាស្រលាញ់លើកកម្ពស់ អនាម័យបរិស្ថាន ព្រោះបរិស្ថានស្អាតផ្តើមចេញពីយើងគ្រប់ៗគ្នា!!

(ត្បូងឃ្មុំ)៖ ឆ្នាំនេះ ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥មិថុនា ក្រោម ប្រធានបទ <<រួមគ្នាទប់ស្កាត់ការបំពុលខ្យល់>> ដែលធ្វើឡើងនាថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០១៩នេះ នៅ វិទ្យាល័យ ហ៊ុនសែន ពញាក្រែក ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត សសយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ក្រោមការរៀបចំដោយមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ៖ បើពលរដ្ឋស្រលាញ់ខេត្តត្បូងឃ្មុំពិត...

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ខេត្តត្បូងឃ្មុំទាំងអស់ និងគ្រូបង្វឹក ឲ្យខិតខំបន្ថែមទៀត ក្នុងការហ្វឹកហាត់ ឲ្យក្លាយខ្លួនទៅជាកីឡាករល្អ មានជំនាញយ៉ាងពិតប្រាកដ

នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល លើកទឹកចិត្ត ដល់ក្រុមកីឡា បាល់ទាត់ ខេត្តត្បូងឃ្មុំ ដែលបាននាំយក ពានរង្វាន់លេខ១ នៃពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ បង្កើតប្រវត្តិសាស្ត្រថ្មី សម្រាប់ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ...

ប្រកាសទទួលស្គាល់ សមាសភាព ប្រធានគណៈកម្មាធិការ អនុសាខា កាកបាទក្រហមកម្ពុជា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ លោកជំទាវ ឡេង សុខា អភិបាលរងខេត្ត និងជាប្រធានស្ដីទីកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានអញ្ចើញ ជាអធិបតី ប្រកាសទទួលស្គាល់ សមាសភាព ប្រធានគណៈកម្មាធិការ អនុសាខា កាកបាទក្រហមកម្ពុជា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងនោះ មានការចូលរួមពី អភិបាលរង ស្រុកក្រូចឆ្មារ ព្រះសង្ឃ មេឃុំ និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត ។

អាន​បន្ត៖ ប្រកាសទទួលស្គាល់ សមាសភាព ប្រធានគណៈកម្មាធិការ អនុសាខា កាកបាទក្រហមកម្ពុជា...

មណ្ឌលសុខភាពឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តម្លៃប្រមាណជិត៧ម៉ឺនដុល្លា នឹងលិចរូបរាងឡើងនៅពេលឆាប់ៗនេះ

  ខេត្តត្បូងឃ្មុំ ៖ មណ្ឌលសុខភាព ឃុំជាំ ស្រុកមេមត់ តម្លៃប្រមាណជិត ៧ម៉ឺនដុល្លា ត្រូវបានរៀបចំពិធី សែនក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋាន សាងសង់ហើយ ក្រោមជំនួយ ឧបត្ថម្ភពីអង្គការ ភូមិសន្តិភាព អន្តរជាតិអាល្លឺម៉ង នឹងលិចរូបរាងឡើង នៅពេលឆាប់ៗនេះ ។

អាន​បន្ត៖ មណ្ឌលសុខភាពឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តម្លៃប្រមាណជិត៧ម៉ឺនដុល្លា...

ជម្លោះដីធ្លីអូសបន្លាយជាង១២ឆ្នាំ, ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ចាត់ឲ្យក្រុមការងារដោះស្រាយបញ្ចប់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

 (ត្បូងឃ្មុំ)៖ ជម្លោះដីធ្លី ដ៏រ៉ាំរ៉ៃមួយ បានអូសបន្លាយ ជាង១២ឆ្នាំ ស្ថិតនៅភូមិក្រូចឆ្មារលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ត្រូវបានដោះស្រាយ បញ្ចប់ហើយ រហូតបានប្រគល់ ប័ណ្ណកម្មសិទ្ធិដីធ្លីជូន ពួកគាត់ទៀតផង ។

អាន​បន្ត៖ ជម្លោះដីធ្លីអូសបន្លាយជាង១២ឆ្នាំ, ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា...

ឯកឧត្តមរដ្ឋមន្ត្រី វង សូត នាំយកថវិការជាង២៩លានរៀល ទៅផ្តល់ជូនគ្រួសារ ផង់ វាន សមាជិកក្រុមប្រឹក្សាឃុំក្រែក ដែលស្លាប់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរ ពេលធ្វើដំណើរទៅបោះឆ្នោតព្រឹកមិញ!!

(ត្បូងឃ្មុំ)៖ បន្ទាប់ពីទទួលដំណឹងថា លោក ផង់ វាន សមាជិកក្រុមប្រឹក្សាឃុំក្រែក បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ ពេលធ្វើដំណើរទៅ បោះឆ្នោតព្រឹកមិញនេះ ភ្លាមៗ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ កណ្តាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

អាន​បន្ត៖ ឯកឧត្តមរដ្ឋមន្ត្រី វង សូត នាំយកថវិការជាង២៩លានរៀល ទៅផ្តល់ជូនគ្រួសារ ផង់ វាន...

មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ផ្សព្វផ្សាយស្ដីពីសក្កានុពលវិស័យទេសចរណ៍ក្នុងខេត្ត ដល់និស្សិតសាកលវិទ្យាល័យចំនួន៤ មកពីរាជធានីភ្នំពេញ និងខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ មន្ទីរទេសចរណ៍ ខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ ស្ដីពីសក្កានុពលវិស័យ ទេសចរណ៍ក្នុងខេត្ត ក្រោមវត្តមានលោក អឿន រិទ្ធ ប្រធានមន្ទីរ ទេសចរណ៍ ខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការចូលរួម ពីអង្គការ ក្រុមនិសិ្សត មកពីសាកលវិទ្យាល័យ៤ គឺសាកលវិទ្យាល័យ វិទ្យាសាស្ត្រ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ និងសាកលវិទ្យាល័យ គ្រប់គ្រងសេដ្ឋកិច្ច(UME) និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត ។

អាន​បន្ត៖ មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ផ្សព្វផ្សាយស្ដីពីសក្កានុពលវិស័យទេសចរណ៍ក្នុងខេត្ត...

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បើកកិច្ចប្រជុំពិភាគ្សាការងារត្រៀមប្រារព្ធកម្មវិធីខួបទី១៥៦ អឌ្ឍចន្ទក្រហមសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ច ប្រជុំពិភាគ្សា ការងារត្រៀមរៀប ចំកម្មវិធីខួបទី១៥៦ អឌ្ឍចន្ទក្រហម សាខាកាកបាទក្រហម កម្ពុជា ខេត្តត្បូងឃ្មុំ និងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ ស្អែកនេះ។

អាន​បន្ត៖ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕