បណ្តាញសង្គម

បុរស​អនាថា អង្គុយ​ផឹកស្រា លើ​ទុយោ​ទឹក​ស្អាត​ក្រោម​ស្ពាន​ជ្រោយចង្វារ រអិល​ធ្លាក់​ទើរ​លើ​ខឿន​ថ្ម រង​របួស

រាជធានីភ្នំពេញ ៖ បុរសអនាថាម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង បានឡើងទៅអង្គុយលើទុយោទឹកស្អាតក្រោមស្ពានជ្រោយចង្វារ បំណងផឹកស្រាបន្ត ប៉ុន្តែបណ្តាលឲ្យរអិលធ្លាក់ ទៅទើរខឿនថ្ម បណ្ដាលអោយរងរបួស ហើយត្រូវបានកម្លាំងពិសេស ៧១១ ទៅជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

អាន​បន្ត៖ បុរស​អនាថា អង្គុយ​ផឹកស្រា លើ​ទុយោ​ទឹក​ស្អាត​ក្រោម​ស្ពាន​ជ្រោយចង្វារ...

ចោរ.បែ.ក.​ថ្នាំ.​ដើរ​លួច​ម៉ូតូ ​​​ម្ចាស់​ឃើញ​ទាន់​ដេញ​រត់​ចុះ​ទឹក​ព្រែក​ទន្លេ​វ៉ៃ​គោ​​

ខេត្តស្វាយរៀង ៖ មានចោរម្នាក់ចូលលួចម៉ូតូប្រជាពលរដ្ឋ តែព្រះមិនជួយត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោ ផ្អើលអ្នកជិតខាងនាំគ្នាដេញចាប់ លោកចោរភ័យស្លន់ស្លោរ ក៏លោតចុះក្នុងទឹក កំប្លោកព្រែកទន្លេវ៉ៃគោ ក៏ប៉ុន្តែគេចមិនផុតពីសមត្ថកិច្ចកងរាជអាវុធហត្ថ ព័ទ្ធចាប់បានប្រើពេលជាង១ម៉ោង ។

អាន​បន្ត៖ ចោរ.បែ.ក.​ថ្នាំ.​ដើរ​លួច​ម៉ូតូ...

ប៉េ​អឹមឃាត់ខ្លួន​មនុស្ស​០៦​នាក់​បញ្ជូន​ទៅ​តុលា​ការ​​

ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ ជនសង្ស័យមានប្រុស-ស្រីចំនួន០៦នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ដែលជាប់ពាក់នឹងការប្រព្រឹត្តបទល្មើសគ្រឿងញៀន កាលពីរសៀលថ្ងៃទី ១៤ មិនា នៅចំណុចភូមិសំរោងក្នុង ឃុំសំរោង ក្នុងស្រុកឯកភ្នំ ជាមួយនឹងការរឹបអូសបាននូវវត្ថុតាងមួយចំនួនធំ ។

អាន​បន្ត៖ ប៉េ​អឹមឃាត់ខ្លួន​មនុស្ស​០៦​នាក់​បញ្ជូន​ទៅ​តុលា​ការ​​

ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ នៅ​ខេត្តពោធិ៍សាត់ ឃ្លុំ​ដី​ជាង​១៥០​ហិ​កតា និង​ឃាត់ខ្លួន​មនុស្ស​៤​នាក់

ខេត្តពោធិ៍សាត់ ៖ ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះឃ្លុំដី បាន១៥០,៩៤ ហិកតា និងឃាត់មនុស្សខ្លួន ៤នាក់ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ចំនួន១ករណី ទៅតុលាការ នេះបើតាមក្រសួងបរិស្ថាន ។

អាន​បន្ត៖ ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ នៅ​ខេត្តពោធិ៍សាត់...

ផ្អើល​ទួលស្វាយព្រៃ! ចោរសម័យថ្មីលួ.ចម៉ាញ៉េតូម៉ូតូម្តង អស់ជាង៥០គ្រឿង

រាជធានីភ្នំពេញ ៖ កម្មករសំណង់នាំគ្នាចុះមកហូបបាយ ខណៈបម្រុងយកម៉ូតូជិះ ក៏ស្រាប់តែដេរមិនឆេះ លុះអោនមើលម៉ូតូទើបដឹងថា ម៉ូតូបានបាត់ម៉ាញេតូអស់ទៅហើយ ។

អាន​បន្ត៖ ផ្អើល​ទួលស្វាយព្រៃ! ចោរសម័យថ្មីលួ.ចម៉ាញ៉េតូម៉ូតូម្តង អស់ជាង៥០គ្រឿង

ជនបរទេស២នាក់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ករណីជួញគ្រឿងញៀ.នជាង១គីឡូឆ្លងដែន

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកស្រី សាយ ស្រីលក្ខណ៍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនបរទេស២ នាក់ ម្នាក់ឈ្មោះ KNIGTHS JOEL ISIAH ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិទ្រីនីដាត តូបាហ្គោ និងម្នាក់ទៀតឈ្មោះ ARTHAN THATSANEE ភេទស្រី អាយុ៣៥ឆ្នាំ ជាជនជាតិថៃ ដាក់ពន្ធនាគារក្នុងម្នាក់ៗអស់មួយជីវិត និងពិន័យជាប្រាក់ម្នាក់៦០លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀនជាង១គីឡូក្រាម ។

អាន​បន្ត៖ ជនបរទេស២នាក់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត...

ក្រុមយុវជនផ្សារកណ្ដាល១២នាក់ លើកគ្នាទៅ​កា.ប់​ក្រុម​មាន់ទឹក ត្រូវនគរបាលរាជធានីធ្វើ​សន្និ​សីទកាសែតបង្ហាញមុខជាសាធារណៈ

រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើង«ផ្សារកណ្ដាល»ចំនួន១២នាក់ ត្រូវបានអ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញនិងរួមជាមួយ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ធ្វើសន្និសិទកាសែត បង្ហាញមុខជាសាធារណះកាលពីព្រឹកថ្ងៃទី១៤ខែមិនាឆ្នាំ ២០២៤នេះ។

អាន​បន្ត៖ ក្រុមយុវជនផ្សារកណ្ដាល១២នាក់ លើកគ្នាទៅ​កា.ប់​ក្រុម​មាន់ទឹក...

ដឹងមូលហេតុហើយ​! ករណីព្រួតគ្នា​កា.ប់យុវជនម្នាក់ ពេលឃើញជនរងគ្រោះនៅម្នាក់ឯង​

ខេត្តព្រៃវែង ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ និងបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ បន្ទាប់ពីពួកគេទាំង២នាក់បានត្រួតគ្នាកា.ប់ប្រហារទៅលើយុវជនម្នាក់ទៀតដែលជាសត្រូវស្នេហារបស់ខ្លួន តែមិនបានសម្រេច។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី ១៣ មីនា ស្ថិតនៅចំណុចភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។

អាន​បន្ត៖ ដឹងមូលហេតុហើយ​! ករណីព្រួតគ្នា​កា.ប់យុវជនម្នាក់ ពេលឃើញជនរងគ្រោះនៅម្នាក់ឯង​

ក្រុមយុវជនផ្សារកណ្ដាល១២នាក់ លើកគ្នាទៅ​កា.ប់​ក្រុម​មាន់ទឹក ត្រូវនគរបាលរាជធានីធ្វើ​សន្និ​សីទកាសែតបង្ហាញមុខជាសាធារណៈ

រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើង«ផ្សារកណ្ដាល»ចំនួន១២នាក់ ត្រូវបានអ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញនិងរួមជាមួយ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ធ្វើសន្និសិទកាសែត បង្ហាញមុខជាសាធារណះកាលពីព្រឹកថ្ងៃទី១៤ខែមិនាឆ្នាំ ២០២៤នេះ។

អាន​បន្ត៖ ក្រុមយុវជនផ្សារកណ្ដាល១២នាក់ លើកគ្នាទៅ​កា.ប់​ក្រុម​មាន់ទឹក...

ដឹងមូលហេតុហើយ​! ករណីព្រួតគ្នា​កា.ប់យុវជនម្នាក់ ពេលឃើញជនរងគ្រោះនៅម្នាក់ឯង​

ខេត្តព្រៃវែង ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ និងបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ បន្ទាប់ពីពួកគេទាំង២នាក់បានត្រួតគ្នាកា.ប់ប្រហារទៅលើយុវជនម្នាក់ទៀតដែលជាសត្រូវស្នេហារបស់ខ្លួន តែមិនបានសម្រេច។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី ១៣ មីនា ស្ថិតនៅចំណុចភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។

អាន​បន្ត៖ ដឹងមូលហេតុហើយ​! ករណីព្រួតគ្នា​កា.ប់យុវជនម្នាក់ ពេលឃើញជនរងគ្រោះនៅម្នាក់ឯង​

តុលាការ​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​ឧកញ៉ា ឡេ​ង ចាន់​ណា និង​បក្ខពួក​២​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន

ខេត្តសៀមរាប ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានសម្រេចឃុំខ្លួនឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ដាក់ពន្ធនាគារជាបណ្ដោះអាសន្នហើយ ពាក់ព័ន្ធករណីឆបោកលុយរាប់លានដុល្លារ ។

អាន​បន្ត៖ តុលាការ​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​ឧកញ៉ា ឡេ​ង ចាន់​ណា និង​បក្ខពួក​២​នាក់...

តុលាការ​ខេត្តសៀមរាប សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ឈ្មោះ ឡេ​ង ចាន់​ណា និង​បក្ខពួក ចំនួន​០៣​បទល្មើស

ខេត្តសៀមរាប ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានអោយដឹងថា បន្ទាប់ពីបានធ្វើការស្តាប់ចម្លើយ ពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានា នៅក្នុងសំណុំរឿងឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់ រាប់លានដុល្លារ តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់ទៅលើជនសង្ស័យ រួមមាន ៖ ១. ឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ អគ្គនាយិកា ២. ឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ៣០ឆ្នាំ ជាអគ្គនាយករង ៣. ឈ្មោះ ផុន សាមាន ភេទប្រុស អាយុ៣១ឆ្នាំ ជាអគ្គនាយករង ៤.បក្ខពួក ។

អាន​បន្ត៖ តុលាការ​ខេត្តសៀមរាប សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ឈ្មោះ ឡេ​ង ចាន់​ណា និង​បក្ខពួក...

អតីតមន្ត្រី​យោធា វ័យ​ចំណាស់​ម្នាក់ ចុះ​ដាក់​មង​ក្នុង​ស្រះ​ជម្រៅ​ជាង​៤​ម៉ែត្រ លង់ទឹក​ស្លា​.​ប់

ខេត្តប៉ៃលិន ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានគេស្គាល់ថា ជាអតីតមន្ត្រីយោធា បាននាំប្រពន្ធទៅដាក់មងក្នុងស្រះទឹកមួយកន្លែងនៅក្បែរផ្ទះរបស់ខ្លួន លុះប្រពន្ធ សុំទៅងូតទឹកឯផ្ទះ១ភ្លែត ស្រាប់តែពេលត្រឡប់មកវិញបាត់ប្តី រកមិនឃើញ ក៏ស្រែកឱ្យអ្នកជិតខាងជួយដើររក និងចុះរាវក្នុងទឹកស្រះ ដោយចំណាយពេលជាច្រើនម៉ោង នៅតែរកមិនឃើញ ព្រោះស្រះទឹកធំហើយជ្រៅ រហូតដល់ពេលព្រឹក ទើបប្រទះឃើញស.ពអណ្តែតទឹក បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។

អាន​បន្ត៖ អតីតមន្ត្រី​យោធា វ័យ​ចំណាស់​ម្នាក់ ចុះ​ដាក់​មង​ក្នុង​ស្រះ​ជម្រៅ​ជាង​៤​ម៉ែត្រ...

ផ្សាយ​ផ្ទាល់​លក់​សំណាក​សត្វព្រៃ តាម​ហ្វេ​ស​ប៊ុ​ក សមត្ថកិច្ច​ចម្រុះ​ចុះ​ចាប់​ដល់​ផ្ទះ ក្នុង​ក្រុង​ស្ទឹង​ត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើកណ្ដាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើការឆែកឆេរលំនៅឋានមួយកន្លែង ស្ថិតនៅក្នុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

អាន​បន្ត៖ ផ្សាយ​ផ្ទាល់​លក់​សំណាក​សត្វព្រៃ តាម​ហ្វេ​ស​ប៊ុ​ក...

ឣា​វុ​ធ​ហត្ថ ​ឃាត់ខ្លួនក្មេង​ទំនើង ២៦​នាក់ បញ្ជូនទៅ​តុលាការ​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងធ្វើប្រតិបត្តិការនៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បង្ក្រាបករណីក្រុមក្មេងទំនើងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួនបានចំនួន២៦នាក់ ហើយនៅរសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីឣនុវត្តតាមនីតិវិធី ។

អាន​បន្ត៖ ឣា​វុ​ធ​ហត្ថ ​ឃាត់ខ្លួនក្មេង​ទំនើង ២៦​នាក់ បញ្ជូនទៅ​តុលាការ​ខេត្តបន្ទាយមានជ័យ

សមត្ថកិច្ចបណ្តេញ​ជនជាតិ​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី ១៧​នាក់ ចេញពី​កម្ពុជា ក្រោយ​បង្ក្រាប​គ្រឿងញៀ.ន​ក្នុង​ក្លឹ​ប​មួយ នៅ​ខេត្តកណ្តាល

រាជធានីភ្នំពេញ ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួនជនជាតិម៉ាឡេស៊ី ចំនួន០៣នាក់ និងជនជាតិឥណ្ឌូនេស៊ី ចំនួន ១៤នាក់ ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីរៀបចំឯកសារ ត្រៀមបណ្តេញចេញកម្ពុជា បន្ទាប់ពីពួកគេ ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងក្លឹបកម្សាន្ត «ហ្គាឡាក់ស៊ី១៤២» ភូមិព្រែកស៊ីង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ។

អាន​បន្ត៖ សមត្ថកិច្ចបណ្តេញ​ជនជាតិ​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី ១៧​នាក់ ចេញពី​កម្ពុជា...

ឈ្មួញ​នាំ​ចូល​ពី​ថៃ សាច់​ក្លា​ស្សេ និង​ប្រហិត​ចម្រុះ​ខូចគុណភាព​ជិត​៨០០​គីឡូក្រាម សមត្ថកិច្ច​ចាប់​បាន ដុត​កម្ទេច​ចោល

ខេត្តបន្ទាយមានជ័យ ៖ ផលិតផលប្រហិតចម្រុះ និងសាច់មាន់ ដែលនាំចូលពីប្រទេសថៃ ចំនួន៧៨៣គីឡូក្រាម ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញធ្វើការដុតកម្ទេចចោល កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅទីលានចាក់សំរាម មួយកន្លែងក្នុងបរិវេណដីឡូតិ៍ ១កន្លែង ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

អាន​បន្ត៖ ឈ្មួញ​នាំ​ចូល​ពី​ថៃ សាច់​ក្លា​ស្សេ...

កម្លាំង​នគរបាល​ខេត្តសៀមរាប ចាប់ខ្លួន​ឧកញ៉ា ឡេ​ង ចាន់​ណា និង​បក្ខពួក​ហើយ ពាក់ព័ន្ធ​ឆបោករាប់​លាន​ដុល្លារ

ខេត្តសៀមរាប ៖ ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនហើយ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ នៅក្នុងខេត្តសៀមរាប តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ។

អាន​បន្ត៖ កម្លាំង​នគរបាល​ខេត្តសៀមរាប ចាប់ខ្លួន​ឧកញ៉ា ឡេ​ង ចាន់​ណា និង​បក្ខពួក​ហើយ...

ឆ្មក់ចូលសង្វៀនមាន់ ចាប់​អាគក០៣ក្បាល ម៉ូតូ១០គ្រឿង រីឯអ្នកជល់រត់ពេញចម្ការ​

ខេត្តបាត់ដំបង ៖ អាគកយ៉ាងតិច៣ក្បាល និងម៉ូតូចំនួន១០គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថរឹបអូសបានក្នុងកិច្ចប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង កាលពីរសៀលថ្ងៃទី១១ មីនា ខណៈអ្នកញៀននឹងល្បែងនេះ រាប់សិបនាក់កំពុងស្រែកហ៊ោសប្បាយនៅក្នុងចម្ការដូងប្រេងមួយកន្លែង នៅភូមិស្នូល ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក តែអ្នកប្រព្រឹត្តបានរត់ប្រសាចពេញចម្ការដូង ។

អាន​បន្ត៖ ឆ្មក់ចូលសង្វៀនមាន់ ចាប់​អាគក០៣ក្បាល ម៉ូតូ១០គ្រឿង រីឯអ្នកជល់រត់ពេញចម្ការ​

ចោរឆក់​ទូរ​សព្ទ​បាន​សម្រេច ជួប​គ្រោះថ្នាក់​ចរាច​ណ៍ ត្រូវ​ពលរដ្ឋ​ចាប់​បាន​វាយ​ទ្រម​ខ្លួន

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួន វាយទ្រមខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃ ១គ្រឿងម៉ាក IPhone11promax) ពីយុវសិស្សម្នាក់ បានសម្រេច ហើយជិះគេចខ្លួន តែសំណាងអាក្រក់ជួបគ្រោះថ្នាក់ចរាចរណ៍ ។

អាន​បន្ត៖ ចោរឆក់​ទូរ​សព្ទ​បាន​សម្រេច ជួប​គ្រោះថ្នាក់​ចរាច​ណ៍...

លួ.ចខ្ទឹមស ខ្ទឹមបំពង ​បំរុងនាំគ្នាជិះម៉ូតូគេចខ្លួន តែ​ត្រូវម្ចាស់​ឃើញទាន់ ស្រែកផ្អើល​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចខ្ទឹមស និងខ្ទឹមបំពងពីលើកង់បី តែត្រូវបានម្ចាស់ឃើញទាន់ និងហក់ធាក់ធ្លាក់ពីលើម៉ូតូឃាត់ខ្លួនបានភ្លាមៗ ។

អាន​បន្ត៖ លួ.ចខ្ទឹមស ខ្ទឹមបំពង ​បំរុងនាំគ្នាជិះម៉ូតូគេចខ្លួន តែ​ត្រូវម្ចាស់​ឃើញទាន់...