បណ្តាញសង្គម

ជន​សង្ស័​យ​​លួច​ម៉ូតូ​ពី​ប៉ៃលិន​ជិះទៅ​ជាប់អន្ទាក់​ប៉េ​អឹមនៅ​​ស្រុក​កំ​រៀង

ខេត្តបាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្រោយមានសេចក្ដីរាយការណ៍ថា បានលួចយកម៉ូតូគេមួយគ្រឿងពីស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី១៨ សីហា ហើយថែមទាំងដកហូតម៉ូតូ០២គ្រឿង ។

អាន​បន្ត៖ ជន​សង្ស័​យ​​លួច​ម៉ូតូ​ពី​ប៉ៃលិន​ជិះទៅ​ជាប់អន្ទាក់​ប៉េ​អឹមនៅ​​ស្រុក​កំ​រៀង

ចាប់ខ្លួនបុរសម្នាក់ពីបទជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់

តាកែវៈ នគរបាលបានចាប់ខ្លួនបុរសម្នាក់តាមពីបទជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។ ជនដែលត្រូវចោទ បានធ្វើការចាប់ខ្លួននៅ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣នេះ

អាន​បន្ត៖ ចាប់ខ្លួនបុរសម្នាក់ពីបទជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់

ប្រជាពលរដ្ឋ ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ ២​គ្រាប់ ពេល​ដើរ​កាច់​ទំពាំង​ព្រៃ

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋនាំគ្នាដើរកាច់ទំពាំងព្រៃ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន២គ្រាប់ ក្នុងនោះ០១គ្រាប់ ជាប្រភេទ M14 និង២គ្រាប់ទៀត គ្រាប់មីន ៦០មីលីម៉ែត្រ នៅក្បែរគុម្ពឫស្សីមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល ភ័យព្រលឹងចុងសក់ ទើបរាយការជូនសមត្ថកិច្ច ឲ្យចុះទៅពិនិត្យ និងខាងមន្ត្រីស៊ីម៉ាក់ យកទៅទុកកម្ទេចចោល ។

អាន​បន្ត៖ ប្រជាពលរដ្ឋ ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ ២​គ្រាប់ ពេល​ដើរ​កាច់​ទំពាំង​ព្រៃ

ម្ចាស់​ចម្ការ ប្ដឹង​នគរបាល​ប៉ុស្តិ៍​សាលា​ក្រៅ ចាប់​ជនសង្ស័យ​០៣​នាក់ លួច​កាច់​ពោត

ខេត្តប៉ៃលិន ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ នៅវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានទទួលពាក្យបណ្ដឹងពីម្ចាស់ចម្ការពោតម្នាក់ ឈ្មោះ ហ៊ាន់ រ៉ន ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប្ដឹងករណីចោរលួចកាច់ពោត ក្នុងចម្ការរបស់គាត់ នៅចំណុចទល់មុខមណ្ឌលសុខភាពភ្នំស្ពង់ ស្ថិតនៅក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

អាន​បន្ត៖ ម្ចាស់​ចម្ការ ប្ដឹង​នគរបាល​ប៉ុស្តិ៍​សាលា​ក្រៅ ចាប់​ជនសង្ស័យ​០៣​នាក់ លួច​កាច់​ពោត

ហ៊ានដល់ម្ល៉ឹងបុរសថៃ​២នាក់ លុះចាប់បាន​ម្នាក់​ៗ​​ស្វា​គមន៍ទាំងកំរោល

ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិថៃ២នាក់សុំម្ចាស់ហាងមើលទូរស័ព្ទក៏ឆក់រត់គេច តែត្រូវម្ចាស់ស្រែកឆោឡោ ក៏ត្រូវអ្នកស្រុកចាប់បានដោយស្វាគមន៍ម្នាក់មួយដៃមួយជើង ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ស្ថិតភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

អាន​បន្ត៖ ហ៊ានដល់ម្ល៉ឹងបុរសថៃ​២នាក់ លុះចាប់បាន​ម្នាក់​ៗ​​ស្វា​គមន៍ទាំងកំរោល

ករណីរំដោះអ្នកទោសនៅខេត្តសៀមរាប ចាប់​បាន​វិញ៦នាក់​

សេចក្តីរាយការណ៍បឋមថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមឧក្រិដ្ឋជនដែលពាក់ព័ន្ធករណីរំដោះអ្នកទោសនៅខេត្តសៀមរាប ត្រូវបង្ក្រាបបានចំនួន៦នាក់ហើយ ។ នេះបើតាមលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ ។

អាន​បន្ត៖ ករណីរំដោះអ្នកទោសនៅខេត្តសៀមរាប ចាប់​បាន​វិញ៦នាក់​

សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​លើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ស្រុក​ក្រគរ

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បានចុះអធិការកិច្ចច្រឹប និងតម្រឹមរបាំងសាច់អួន ខុសក្រឡា និងលើសប្រវែងកំណត់ នៅផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកក្រគរ ។

អាន​បន្ត៖ សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​លើ​ផ្ទៃ​បឹង​ទន្លេសាប...

ភ្លើងប្រចណ្ឌ បណ្ដាលឱ្យមនុស្សពីរនាក់បាត់បង់ជីវិត

កំពង់ស្ពឺ:បុរសម្នាក់តែងតែប្រចណ្ឌ ប្រពន្ធ ដាក់អ្នក ដទៃបានយកពូថៅកាប់ទៅលើភរិយារហូតដល់ស្លាប់។ក្រោយបង្ក ជន ដៃដល់បាន រួចរត់គេចទៅធ្វើអត្តឃាតដោយចងកនៅក្នុងព្រៃ។

អាន​បន្ត៖ ភ្លើងប្រចណ្ឌ បណ្ដាលឱ្យមនុស្សពីរនាក់បាត់បង់ជីវិត

បុរសម្នាក់ បើកម៉ូតូបុករបាំងថ្ម ពេញទំហឹង បណ្ដាលឱ្យស្លាប់

ងគ្រោះ មានឈ្មោះ សុះ យូកូប អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ ធ្វើការនៅធនាគារ ស្នាក់នៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិតាអត ឃុំពារនី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយជិះម៉ូតូម៉ាក SUZUKI SMASH ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1I.9900 ជិះតែម្នាក់ឯង។

អាន​បន្ត៖ បុរសម្នាក់ បើកម៉ូតូបុករបាំងថ្ម ពេញទំហឹង បណ្ដាលឱ្យស្លាប់

មន្ត្រីជលផលចម្រុះ ចុះរុះរើ និងបំផ្លាញចោលរបាំងស្បៃមុង ២២ កន្លែង ក្នុងដែនទឹកនៃខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការជាមួយសង្កាត់ជលផល ស្រុកជលគីរី និងសហគមន៍នេសាទ បានបន្តចុះរុះរើ កាប់បំផ្លាញចោល នូវរបាំងស្បៃមុង ចំនួន ២២ កន្លែង ក្នុងដែនទឹកនៃខេត្តកំពង់ឆ្នាំង កាលពីនៅថ្ងៃទី១៤ សីហា ២០២៣ ។

អាន​បន្ត៖ មន្ត្រីជលផលចម្រុះ ចុះរុះរើ និងបំផ្លាញចោលរបាំងស្បៃមុង ២២ កន្លែង...

ថ្ងៃទី១៦ ខែសីហា៖ តុលាការ បើកសវនាការរឿងក្តីលោក ថាច់ សេដ្ឋា រឿងចេញសែកស្អុយ

ភ្នំពេញៈ នៅថ្ងៃទី១៦ ខែសីហា ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការរឿងក្តីលោក ថាច់ សេដ្ឋា ពីអង្គហេតុ មិនបំពេញកាតព្ កិច្ចចំពោះ ឧបករណ៍ ដែលអាចជួញដូរ បានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សង។សមាសភាពចៅក្រមជំនុំជម្រះ រួមមានៈ លោកស្រី ឈុន ដាវី ជាចៅក្រម , តំណាង អយ្យការ លោកប្លង់ សុផល និងក្រឡាបញ្ជីសវនាការលោកស្រី ម៉ុង សៀកលីង ។

អាន​បន្ត៖ ថ្ងៃទី១៦ ខែសីហា៖ តុលាការ បើកសវនាការរឿងក្តីលោក ថាច់ សេដ្ឋា រឿងចេញសែកស្អុយ

តុលាការសម្រេចដោះលែងពលរដ្ឋ៥នាក់ក្នុងករណីរានដីសាធារណៈរបស់រដ្ឋក្នុងខេត្តបាត់ដំបង

បាត់ដំបង: តុលាការខេត្តបាត់ដំបងបានសម្រេចដោះលែងពលរដ្ឋចំនួន៥នាក់ជាបណ្តោះអាសន្នក្នុងករណីរានឈូសឆាយដីសាធារណ:របស់រដ្ឋជាង១.០០០ហិកតាក្នុងភូមិសាស្ត្រស្រុកសំឡូត។

អាន​បន្ត៖ តុលាការសម្រេចដោះលែងពលរដ្ឋ៥នាក់ក្នុងករណីរានដីសាធារណៈរបស់រដ្ឋក្នុងខេត្តបាត់ដំបង

ចាប់ខ្លួន​ចិន​២​នាក់​នាំ​ទៅ​ប៉ុស្តិ៍ ក្រោយ​បើករថយន្ត​​ពន្លះ​ម៉ូតូ​កង់​បី ថែម​ទាំង​បង្ក​ហិ​.​ង្សា​ផ្អើល​ផ្លូវ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនជាតិចិនពីរនាក់ស្រវឹងជោកជាំ រួចបើករថយន្តម៉ាក Mercedes រ៉េចង្កូតទៅបុកជាមួយនឹងម៉ូតូកង់បី ដែលជិះបញ្ច្រាសទិសគ្នា បន្ទាប់មកក៏ចុះពីលើរថយន្ត រួចទៅបង្កហិ.ង្សាជាមួយប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលចុះទៅធ្វើការអន្តរាគមន៍ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងមុខភោជនីយដ្ឋានចាំបង តាមបណ្ដោយផ្លូវ១០១១ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

អាន​បន្ត៖ ចាប់ខ្លួន​ចិន​២​នាក់​នាំ​ទៅ​ប៉ុស្តិ៍ ក្រោយ​បើករថយន្ត​​ពន្លះ​ម៉ូតូ​កង់​បី...

កូនប្រុស យកកាំបិតប៉័ងតោ ដេញកាប់ម្តាយបង្កើត អាយុ ៨៨ឆ្នាំ នៅស្រុកត្រាំកក់

តាកែវៈ កូនប្រុស បានយកកាំបិតប៉័ងតោ ដេញកាប់ម្តាយបង្កើត មានអាយុ ៨៨ ឆ្នាំ នៅស្រុកត្រាំកក់ តែជននោះ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្នុងករណីហិង្សាគំរាមកំហែងសម្លាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងគ្រួសារ។

អាន​បន្ត៖ កូនប្រុស យកកាំបិតប៉័ងតោ ដេញកាប់ម្តាយបង្កើត អាយុ ៨៨ឆ្នាំ នៅស្រុកត្រាំកក់

អាវុធហត្ថខេត្តបន្ទាយមានជ័យ ​បញ្ជូនជនសង្ស័យ​ជនជាតិថៃ​ម្នាក់​ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ​ជួញដូរ និងរក្សាទុក នូវសារធាតុញៀន

បន្ទាយមានជ័យៈ កងរាជអាវុធហត្ថខេត្ត ផ្នែកប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ ករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចមុខក្លិប MEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ អាវុធហត្ថខេត្តបន្ទាយមានជ័យ ​បញ្ជូនជនសង្ស័យ​ជនជាតិថៃ​ម្នាក់​ ទៅសាលាដំបូងខេត្ត...

ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​អុស ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់អុស នៃអធិការដ្ឋាននគរបាលស្រុកជលគីរី នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិថ្មី ភូមិគៀនតាម៉ា និងភូមិព្រែកឆ្ដោរ ក្នុងភូមិសាស្ត្រឃុំកំពង់អុស ។

អាន​បន្ត៖ ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​អុស ខេត្តកំពង់ឆ្នាំង

បញ្ជូន​ក្រុម​ចោរ​គាស់​ផ្ទះ លួច​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ទៅ​តុលាការខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យ ដែលតែងតែធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ កន្លងមក ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួនបានចំនួន០៣នាក់ និងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ។ សមត្ថកិច្ច បានអោយដឹងថា ការឃាត់ខ្លួនក្រុមជនសង្ស័យ បានកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ភូមិព្រៃតាចាប ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

អាន​បន្ត៖ បញ្ជូន​ក្រុម​ចោរ​គាស់​ផ្ទះ លួច​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ...

បីខេត្ត មកប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ២៦​ មិថុនា​២០២៣​ នឹងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ ខេត្តចំនួន ៣ គឺខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន បានរួមគ្នាប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៣ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ក្រោមប្រធានបទៈ

អាន​បន្ត៖ បីខេត្ត មកប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ២៦​ មិថុនា​២០២៣​...

ករណីមន្រ្តីនគរបាលម្នាក់បើករថយន្តដេញបុកអ្នកដទៃសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមនីតិវិធី

កំពង់ចាម៖ ករណីមន្រ្តីនគរបាលខេត្តកំពង់ចាមម្នាក់បើករថយន្ត ដេញបុកយុវជនជាអ្នកជិះម៉ូតូម្នាក់ ដោយសារតែទំនាស់ស្នេហាត្រីកោណទាំងកណ្តាលអធ្រាត្រ យប់ថ្ងៃទី ៩ខែសីហាម្សិលមិញ គឺសមត្ថកិច្ចបានចាប់ឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីហើយ ខណៈខាងភាគីរងគ្រោះបានដាក់ពាក្យបណ្តឹង ទៅកាន់អធិការនគរបាលក្រុងកំពង់ចាម ដោយបានទាមទារសំណងជំងឺចិត្តចំនួន ៥.០០០ ដុល្លារ។ហេង សុខលីដា កំពុងដើរចេញពីសៃវៀនមាន់ជល់មួយកន្លែងក្នុងស្រុកត្បូងឃ្មុំកាលមិនទាន់ឃាត់ខ្លួន។

អាន​បន្ត៖ ករណីមន្រ្តីនគរបាលម្នាក់បើករថយន្តដេញបុកអ្នកដទៃសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមនីតិវិ...

ចាប់ខ្លួនបុរសម្នាក់ គំរាមអតីតគូស្នេហ៍របស់ខ្លួន ថានឹងចែកចាយរូបភាព វីដេអូអាក្រាតកាយ

ភ្នំពេញៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនបុគ្គល មួយរូប ពាក់ព័ន្ធនឹងការគម្រាមនារី ដែលជាអតីតគូស្នេហ៍ចាស់របស់ខ្លួន ថានឹងចែកចាយ រូបភាព វីដេអូអាក្រាតកាយ ដែលខ្លួនធ្លាប់បានថត ក្នុងកំឡុងពេលរួមដំណេកជាមួយគ្នា។

អាន​បន្ត៖ ចាប់ខ្លួនបុរសម្នាក់ គំរាមអតីតគូស្នេហ៍របស់ខ្លួន ថានឹងចែកចាយរូបភាព...

នៅ​ញញឹមបានទៀត! ចោរ​ប្ល-ន់ដណ្តើម​កាបូប​របស់​​នារីលក់​កាហ្វេ

រាជធានីភ្នំពេញ ៖ ទីបំផុត ជនសង្ស័យជិះម៉ូតូដែលមានតែគ្រោងឆ្អឹងយកកូនកាំបិតភ្ជង់ប្លន់កាបូបរបស់នារីលក់កាហ្វេ ត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវឃាត់ខ្លួនបានហើយ ។

អាន​បន្ត៖ នៅ​ញញឹមបានទៀត! ចោរ​ប្ល-ន់ដណ្តើម​កាបូប​របស់​​នារីលក់​កាហ្វេ