បណ្តាញសង្គម

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោតប្រព្រឹត្តិទៅដោយល្អប្រសើរ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

អាន​បន្ត៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ៖...

កងការពារព្រំដែនលេខ៥០៤ ក៏បង្កើនល្បាត តាមបណ្តោយព្រំដែន នៃខេត្តបាត់ដំបង

ព្រំដែនកម្ពុជា ថៃៈ កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានបន្តសហការជាមួយវរសេនាតូចនគរបាល ការពារព្រំដែនគោកទាំង ៣ វរៈ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដើរល្បាត ត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ។

អាន​បន្ត៖ កងការពារព្រំដែនលេខ៥០៤ ក៏បង្កើនល្បាត តាមបណ្តោយព្រំដែន នៃខេត្តបាត់ដំបង

រន្ទះបាញ់ស្លាប់ស្ត្រីជនជាតិចារ៉ាយម្នាក់ នៅស្រុកអូរយាដាវ ខណៈពេលស្ត្រីនោះ កំពុងតែស្ទូងស្រូវ នៅក្នុងស្រែ

រតនគិរី: កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ស្ត្រីម្នាក់ បានត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែងខណ:ពេលស្ត្រីនោះ បានចុះទៅស្ទូងស្រូវ នៅក្នុងស្រែមួយ ហើយស្របពេលមេឃកំពុងភ្លៀង ធ្លាក់ខ្លាំង លាយឡំនឹងខ្យល់កន្រ្ទាក់ផងនោះ។

អាន​បន្ត៖ រន្ទះបាញ់ស្លាប់ស្ត្រីជនជាតិចារ៉ាយម្នាក់ នៅស្រុកអូរយាដាវ ខណៈពេលស្ត្រីនោះ...

សៀមរាបៈ សមត្ថកិច្ច បានឃាត់ខ្លួនឪពុក រំលោភសេពសន្ថវៈកូនស្រី បង្កើត អាយុ១៦ឆ្នាំ បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។ ជនសង្ស័យ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣ នេះ ត្រូវបានតុលាការ សម្រេចឃុំខ្លួនហើយ ដោយចោទ ប្រកាន់ពីបទ ៖ រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស បច្ច

សៀមរាបៈ សមត្ថកិច្ច បានឃាត់ខ្លួនឪពុក រំលោភសេពសន្ថវៈកូនស្រី បង្កើត អាយុ១៦ឆ្នាំ បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។ ជនសង្ស័យ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣ នេះ ត្រូវបានតុលាការ សម្រេចឃុំខ្លួនហើយ ដោយចោទ ប្រកាន់ពីបទ ៖ រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស បច្ចុប្បន្ន ជនត្រូវចោទរូបនេះ ត្រូវបាននាំខ្លួនទៅឃុំបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តឧត្តរមានជ័យ រួចហើយ ។

អាន​បន្ត៖ សៀមរាបៈ សមត្ថកិច្ច បានឃាត់ខ្លួនឪពុក រំលោភសេពសន្ថវៈកូនស្រី បង្កើត អាយុ១៦ឆ្នាំ...

ឃាត់ខ្លួនឪពុក រំលោភសេពសន្ថវៈកូនស្រីបង្កើត អាយុ១៦ឆ្នាំ បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់

សៀមរាបៈ សមត្ថកិច្ច បានឃាត់ខ្លួនឪពុក រំលោភសេពសន្ថវៈកូនស្រី បង្កើត អាយុ១៦ឆ្នាំ បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។ ជនសង្ស័យ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣ នេះ ត្រូវបានតុលាការ សម្រេចឃុំខ្លួនហើយ ដោយចោទ ប្រកាន់ពីបទ ៖ រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស បច្ចុប្បន្ន ជនត្រូវចោទរូបនេះ ត្រូវបាននាំខ្លួនទៅឃុំបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តឧត្តរមានជ័យ រួចហើយ ។

អាន​បន្ត៖ ឃាត់ខ្លួនឪពុក រំលោភសេពសន្ថវៈកូនស្រីបង្កើត អាយុ១៦ឆ្នាំ បញ្ជូនទៅតុលាការ...

នគរបាលស្រុកមណ្ឌលសីមា ចាត់ទុកការល្បាតការពារសុវត្ថិភាព ជូនពលរដ្ឋ ជាការកាត់បន្ថយ បទល្មើសពេលរាត្រី

កោះកុង៖ ការចុះល្បាតការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាជីករ ក្នុងមូលដ្ឋាន ពេលរាត្រី ជាសកម្មភាពដ៏ប្រសើរមួយ កាត់បន្ថយបទល្មើសផ្សេង ពេលយប់ជ្រៅ។ នេះបើតាមការលើកឡើងរបស់ កងកម្លាំងនគរបាល នៃអធិការដ្ឋាន ស្រុកមណ្ឌលសីមា។

អាន​បន្ត៖ នគរបាលស្រុកមណ្ឌលសីមា ចាត់ទុកការល្បាតការពារសុវត្ថិភាព ជូនពលរដ្ឋ ជាការកាត់បន្ថយ...

ម្នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជិះម៉ូតូឌុបគ្នា រអិលដួល ត្រូវរថយន្តកិន ក្នុងទិសដៅស្របគ្នា

កំពង់ស្ពឺ: បុរសម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ ដោយសារជិះម៉ូតូឌុបគ្នា រអិលដួល ត្រូវរថយន្តបើក លឿន ពីក្រោយ បុកកិនតែម្តង។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង១០នាទី រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នៅលើផ្លូវលេខ 1KS1 ត្រង់ចំណុចភូមិគង់លឹង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

អាន​បន្ត៖ ម្នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជិះម៉ូតូឌុបគ្នា រអិលដួល...

អ្នកនាំពាក្យអយ្យការ៖ ករណីបុរសម្នាក់ប្រើកាំភ្លើងបាញ់នារីម្នាក់ត្រូវសួត តុលាការខេត្តមណ្ឌលគិរីកំពុងមានចំណាត់ការ

មណ្ឌលគិរី៖ នារីរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងក្រុមគ្រួសារបន្តឱ្យតុលាការជួយរកយុត្តិធម៌ ក្រោយពី បុរសម្នាក់ប្រើកំាភ្លើងបាញ់មួយគ្រាប់ចំសួតនារីម្នាក់រងរបួសធ្ងន់ធ្ងរ។រឿងនេះខាងតុលាការនៅមានចំណាត់ការដោយបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់ជនសង្ស័យយកដាក់ទោសតាមច្បាប់។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការតុលាការសាលា ដំបូងខេត្តមណ្ឌលគិរីចុះថ្ងៃទី៨ខែកក្កដាឆ្នាំ២០២៣។

អាន​បន្ត៖ អ្នកនាំពាក្យអយ្យការ៖ ករណីបុរសម្នាក់ប្រើកាំភ្លើងបាញ់នារីម្នាក់ត្រូវសួត...

សកម្មជន​បក្ស​​ទើសភ្នែក​ល្បែង​«​អន​ឡាញ​»​ពេល​​​ចុះឃោសនាបោះឆ្នោត​​ តែ​ពុំ​មាន​​សិទ្ធិ​បង្ក្រាប

ខេត្តបាត់ដំបង ៖ សកម្មជនគណបក្សប្រជាជនកម្ពុជាមួយចំនួនបានរិះគន់យ៉ាងចាស់ដៃចំពោះទីតាំងល្បែង«អនឡាញ»នានា ដែលកំពុងរីកដូចផ្សិតស្ទើរគ្រប់ទីកន្លែង ទាំងស្របច្បាប់ ទាំងមិនស្របច្បាប់ នៅតាមមូលដ្ឋាន ហើយទីតាំងខ្លះត្រូវបានគេដាក់នៅក្បែរសាលារៀន ។

អាន​បន្ត៖ សកម្មជន​បក្ស​​ទើសភ្នែក​ល្បែង​«​អន​ឡាញ​»​ពេល​​​ចុះឃោសនាបោះឆ្នោត​​...

ក្រោយ​ផ្ទុះ​-​អា​-​វុ​-​ធ​-​បង្ក​អសន្តិសុខ កម្លាំង​ជំនាញ​​​​ស្រាវជ្រាវ​ចា​-​ប់​​ថៃ​​ប្រុស​-​ស្រី​៧​នាក់

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីមានការផ្ទុះអា-វុ-ធបង្កអសន្តិសុខនោះ ត្រូវកម្លាំងជំនាញស្រាវជ្រាវចាប់បានជនជាតិថៃប្រុស-ស្រីចំនួន៧នាក់ និងដកហូតអា-វុ-ធ-ខ្លី២ដើម និងសារធាតុញៀនចំនួន១៦ប្រភេទត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ នៅថ្ងៃទី០៦ កក្កដា ២០២៣។

អាន​បន្ត៖ ក្រោយ​ផ្ទុះ​-​អា​-​វុ​-​ធ​-​បង្ក​អសន្តិសុខ...

ក្រុម​អាជីវករ​ក្នុង​ផ្សារ​អន្លង់​វែង​ថ្មី ព្រួយបារម្ភ​រឿង​ចោ​.​រ​លួ​.​ច​អីវ៉ាន់​ឥត​ល្ហែ ទោះ​ចាក់សោរ​ក៏​ដោយ​(​វី​ដេ​អូ​)

ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជីវករលក់ដូរនៅផ្សារអន្លង់វែងថ្មី ស្ថិតក្នុងទីរួមស្រុកអន្លង់វែង បាននាំគ្នារអ៊ូរទាំ ហើយព្រួយបារម្ភ និងត្អូញត្អែរអំពីរឿងចោ.រតែងតែធ្វើសកម្មភាពចូលលួ.ចអីវ៉ាន់របស់ពួកគាត់ ខណៈពេលដែលបានរៀបចំចាក់សោរទុកនៅក្នុងតូបលក់ ហើយក៏ត្រូវក្រុមចោ.រចូលលួចជារៀងរាល់យប់តែម្តង នៅចំណុចផ្សារអន្លង់វែង ស្ថិតនៅក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អាន​បន្ត៖ ក្រុម​អាជីវករ​ក្នុង​ផ្សារ​អន្លង់​វែង​ថ្មី...

កម្មករម្នាក់ បានធ្លាក់ស្លាប់ ក្រោយឡើងបិទដំបូលឃ្លាំង

ភ្នំពេញ៖ បុរសម្នាក់ បានធ្លាក់ស្លាប់ ក្រោយឡើងលើ ដំបូលឃ្លាំង របស់ក្រុមហ៊ុនលក់បរិក្ខារអគ្គិសនី មួយកន្លែង មិនប្រយ័ត្ន បណ្តាលឲ្យផុងជើងធ្លាក់ បែកក្បាល ហូរឈាមដាប យ៉ាងរន្ធត់តែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទី រសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងក្រុមហ៊ុន ZL.ELECTROMECHANICAL(CAMBODIA)CO.LTD តាមផ្លូវបេតុង ក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ សាត សុខ ភេទប្រុស អាយុ៤០ឆ្នាំ ជាកម្មករផ្នែកតម្លើងម៉ាស៊ីនភ្លើង ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានៅភ្នំពេញ។

អាន​បន្ត៖ កម្មករម្នាក់ បានធ្លាក់ស្លាប់ ក្រោយឡើងបិទដំបូលឃ្លាំង

ម៉ូតូពីរគ្រឿង ពន្លះគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ពីរនាក់

ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់ និងបុរសពីរនាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន បុកគ្នាចំពីមុខ យ៉ាងពេញទំហឹង កាលវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិ លេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

អាន​បន្ត៖ ម៉ូតូពីរគ្រឿង ពន្លះគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ពីរនាក់

Picture បង្ក្រាប​ទីតាំង​លេងបៀរ​និង​ប៊ូល​ដុះ​ស្លែ​មួយ​កន្លែង អ្នកលេង​រត់​ប្រ​ញ៉ា​យ

ខេត្តក្រចេះ ៖ ល្បែងស៊ីសងខុសច្បាប់មាន(លេងបៀរ និងប៊ូល)ដែលជាទីតាំងដុះស្លែរមួយកន្លែង ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួល ធ្វើការចុះបង្ក្រាបបានតែវត្ថុតាង ឯអ្នកលេងរត់គេចបាត់ស្រមោលអស់ ។

អាន​បន្ត៖ Picture បង្ក្រាប​ទីតាំង​លេងបៀរ​និង​ប៊ូល​ដុះ​ស្លែ​មួយ​កន្លែង...

បញ្ជូនរថយន្ត​និងឈើអារ ជាមួយជនសង្ស័យ ទៅរដ្ឋបាលព្រៃឈើចាត់ការបន្ត

ព្រះវិហារ៖ កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត កាលពីរសៀល ថ្ងៃទី៤ ខែកក្កដា បានបង្រ្កាបរថយន្តមួយគ្រឿង ដឹកជញ្ជូនឈើខុសច្បាប់។ ករណីនេះ បានធ្វើឡើង នៅភូមិវាលធំ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ហើយបានកសាង សំណុំរឿងបញ្ជូនទៅផ្នែកជំនាញ។

អាន​បន្ត៖ បញ្ជូនរថយន្ត​និងឈើអារ ជាមួយជនសង្ស័យ ទៅរដ្ឋបាលព្រៃឈើចាត់ការបន្ត

ចាប់ខ្លួន​បុរស​២​នាក់ ដោយ​ម្នាក់​ដើរ​តាម​ភូមិ​ប៉ះ​អី​យក​នឹង និង​ម្នាក់​ទៀត​រង់ចាំ​ទទួល​ទិញ

ខេត្តតាកែវ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មុខសញ្ញាដើរលួ.ចក្នុងភូមិ ដោយលួ.ចមិនរើសមុខ ប៉ះអីយកនឹងម្នាក់ និងម្នាក់ទៀតជាអ្នករង់ចាំទទួលទិញផលចោ.រកម្មពីអ្នកលួច កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនបាន ពាក់ព័ន្ធអំពើលួ.ច និងទទួលផលចោ.រកម្ម។

អាន​បន្ត៖ ចាប់ខ្លួន​បុរស​២​នាក់ ដោយ​ម្នាក់​ដើរ​តាម​ភូមិ​ប៉ះ​អី​យក​នឹង...

សមត្ថកិច្ច បង្ក្រាបទីតាំង​​ឆ្នោត​លាភ​មហា​សម្បត្តិ​(​ឡូ​តូ​) បង្កប់​ល្បែង​អន​ឡាញ ០២​កន្លែង ក្នុងស្រុក​កណ្តៀង ចែករំលែក

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្តៀង ដឹកនាំដោយលោក អ៊ន សុផល្លា អភិបាលរងស្រុក ដោយមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តៀង ចំនួន០៤នាក់

អាន​បន្ត៖ សមត្ថកិច្ច បង្ក្រាបទីតាំង​​ឆ្នោត​លាភ​មហា​សម្បត្តិ​(​ឡូ​តូ​)...

មន្ត្រី​នគរបាល​ក្រុង​ពោធិ៍សាត់ ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ករណី​លួច​ម៉ូតូ

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យចំនួន០៣នាក់ ត្រូវសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណីចោរកម្មលួចម៉ូតូ មួយគ្រឿង កាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី០១ ខែកក្តដាឆ្នាំ២០២៣ នៅចំណុចតូបលក់ដូរ ស្ថិតនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

អាន​បន្ត៖ មន្ត្រី​នគរបាល​ក្រុង​ពោធិ៍សាត់ ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ករណី​លួច​ម៉ូតូ

បុរសម្នាក់ជិះម៉ូតូចេញពីផ្ទះកូនត្រូវរថយន្តបុកពីក្រោយស្លាប់

ភ្នំពេញ៖ បុរសម្នាក់ ខណៈទើបតែជិះម៉ូតូចេញពីផ្ទះកូនមិនបានប៉ុន្មានម៉ែត្រផង ត្រូវបានរថយន្តបុកពីក្រោយស្លាប់ កាលពីវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុច ផ្លូវ៥០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អាន​បន្ត៖ បុរសម្នាក់ជិះម៉ូតូចេញពីផ្ទះកូនត្រូវរថយន្តបុកពីក្រោយស្លាប់

ដើររកបន្លែផ្លែឈើក្នុងព្រៃជាន់មីនបណ្តាលឱ្យផ្ទុះរបួសដាច់ជើងម្ខាង

ព្រះវិហារ: ប្រជាពលរដ្ឋពីរនាក់បានដើរចូលព្រៃរកបន្លែផ្លែឈើ ហើយក៏ជាន់មីនបន្សល់ពីសម័យសង្គា្រមបណ្តាលឱ្យផ្ទុះរងរបួសធ្ងន់ម្នាក់ ដោយដាច់ជើងម្ខាង។ ហេតុការណ៍នេះ បានកើតឡើងនៅម្តុំខ្សែបន្ទាត់ព្រំដែនភ្នំណងទឹម ភូមិឈើទាលគង ឃុំ-ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីម៉ោងជាង១១ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។

អាន​បន្ត៖ ដើររកបន្លែផ្លែឈើក្នុងព្រៃជាន់មីនបណ្តាលឱ្យផ្ទុះរបួសដាច់ជើងម្ខាង

ស្លាប់ម្នាក់ របួសបួននាក់ ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រុងសៀមរាប

សៀមរាបៈ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបួននាក់ទៀតបានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅកណ្តាលក្រុងសៀមរាប។

អាន​បន្ត៖ ស្លាប់ម្នាក់ របួសបួននាក់ ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រុងសៀមរាប