បណ្តាញសង្គម

យុវជនពីរនាក់ បើកម៉ូតូដួលខ្ទាតម្នាក់ ចូលក្រោមរថយន្តកិនស្លាប់ និងម្នាក់ទៀត ខ្ទាតចេញ រងរបួសស្រាល

/ ភ្នំពេញៈ យុវជនម្នាក់ បានស្លាប់ និងម្នាក់ទៀត រងរបួសស្រាល បន្ទាប់ពីបើកម៉ូតូវ៉ាជែងមិនប្រយ័ត្ន ទាក់ដៃចង្កូតនឹងរថយន្តក្រឡុកសុីម៉ង់ត៍ អ្នកបើក ម៉ូតូខ្ទាតចូលក្រោមរថយន្ត អ្នកជិះពីក្រោយខ្ទាតចេញ នៅវេលាម៉ោង ៧ យប់ ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣

អាន​បន្ត៖ យុវជនពីរនាក់ បើកម៉ូតូដួលខ្ទាតម្នាក់ ចូលក្រោមរថយន្តកិនស្លាប់ និងម្នាក់ទៀត...

ជួស​ជុល​ម៉ូតូ​បាន​ចំណូល​តិច​ពេក ក៏​បន្ថែម​មុខ​ជំនួញ​​គ្រឿ​-​ង​-​ញៀ​-​ន​-​ជាង​១​គីឡូក្រាម

ខេត្តបាត់ដំបង ៖ ជាងជួសជុលម៉ូតូម្នាក់ទំនងរកចំណូលបានតិចតួចពេក ក៏មានមហ្ចិចតាងាកទៅចាប់យកមុខជំនួញជួញដូរគ្រឿងញៀនបន្ថែមទៀត តែចៃដន្យត្រូវកម្លាំងកងរាជអាវុធហត្ថតាមដានរហូតត្រូវឃាត់ខ្លួន និងដកហូតវត្ថុតាងគ្រឿងញៀនបានជាង០១គីឡូក្រាម រួមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត កាលពីរសៀលថ្ងៃទី១៩ មិថុនា នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង ។

អាន​បន្ត៖ ជួស​ជុល​ម៉ូតូ​បាន​ចំណូល​តិច​ពេក...

បុរសពីរនាក់ ជិះម៉ូតូឌុបគ្នា ឡើងវ៉ាជែងរថយន្ត ជ្រុលទៅទាក់ដៃចង្កូតម៉ូតូ បណ្តាលឲ្យដួលស្លាប់ម្នាក់ របួសស្រាលម្នាក់

ភ្នំពេញ៖ បុរសពីរនាក់ បានជិះម៉ូតូឌុបគ្នា ទៅធ្វើការ ហើយបានឡើងវ៉ា រថយន្តដែលជិះតាមបណ្តោយផ្លូវស្របគ្នាប៉ុន្តែជាអកុសល វ៉ាមិនផុត បែរជាជ្រុលទៅទាក់ ដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿងទៀត ដែលជិះបញ្ច្រាសគ្នា បណ្តាលដួលបោកក្បាល ស្លាប់ម្នាក់ និងម្នាក់ទៀត ដែលជាអ្នករួមដំណើរ បានរងរបួសស្រាល។

អាន​បន្ត៖ បុរសពីរនាក់ ជិះម៉ូតូឌុបគ្នា ឡើងវ៉ាជែងរថយន្ត ជ្រុលទៅទាក់ដៃចង្កូតម៉ូតូ...

ករណីក្មេងទំនេីង នៅស្រុកមង្គលបូរី ដែលលើកគ្នាវាយកាប់ចាក់ ព្រោះគំនុំ ត្រូវសមត្ថកិច្ចបង្ក្រាបហើយ

បន្ទាយមានជ័យៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរី បានឃាត់ខ្លួនក្មេងទំនេីង ចំនួន ៤នាក់ ករណីធ្វើឱ្យខូចខាត ដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង ២១និង៤៦ នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ ករណីក្មេងទំនេីង នៅស្រុកមង្គលបូរី ដែលលើកគ្នាវាយកាប់ចាក់ ព្រោះគំនុំ...

បុគ្គលិកក្រុមហ៊ុនវីរៈប៊ុនថាំម្នាក់ សម្រាកក្នុងរថយន្តក្រុមហ៊ុន ឆ្លងចរន្តអគ្គិសនី ឆេះស្លាប់

ភ្នំពេញ៖ បុរសម្នាក់ បានឆេះស្លាប់ នៅក្នុងរថយន្តក្រុងរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ខណៈមកពីខួបកំណើតគេ បានយកកង្ហារដោត នៅក្នុងព្រីរថយន្ត ជាអកុសលបានឆ្លងចរន្តអគ្គិសនី ឆាបឆេះ យ៉ាងសន្ធោសន្ធៅ។

អាន​បន្ត៖ បុគ្គលិកក្រុមហ៊ុនវីរៈប៊ុនថាំម្នាក់ សម្រាកក្នុងរថយន្តក្រុមហ៊ុន...

ត្រៀមបញ្ជូនគ្រឿងចក្រឈួសឆាយដី រាប់សិបហិកតា ទៅតុលាការ

ស្ទឹងត្រែង៖ សមត្ថកិច្ចជំនាញនៃសង្កាត់រដ្ឋបាលព្រៃឈើ ដុងក្រឡ បាននិយាយឱ្យដឹង នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ថា សង្កាត់រដ្ឋបាលព្រៃឈើ ដុងក្រឡ ត្រៀមនឹងបញ្ជូនសំណុំរឿងចាប់គ្រឿងចក្រមួយគ្រឿង ទៅតុលាការ ដើម្បីបន្តនីតិវិធីពីបទ ឈួសឆាយដីព្រៃខុសច្បាប់។

អាន​បន្ត៖ ត្រៀមបញ្ជូនគ្រឿងចក្រឈួសឆាយដី រាប់សិបហិកតា ទៅតុលាការ

បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ករណី​បា​.​ញ់​ស​ម្លា​.​ប់​បុរស​ចិន​ម្នាក់ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តហើយ ពាក់ព័ន្ធករណីបា.ញ់សម្លា.ប់ជនជាតិចិនម្នាក់ កាលពីវេលាម៉ោង០៩និង៤០នាទីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អាន​បន្ត៖ បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ករណី​បា​.​ញ់​ស​ម្លា​.​ប់​បុរស​ចិន​ម្នាក់...

មន្ត្រីនគរបាលថ្នាក់វរ:សេនីយ៍ម្នាក់បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯង

ស្វាយរៀង ៖ មន្ត្រីនគរបាលម្នាក់មានឋានន្តរសក្តិវរៈសេនីយ៍ត្រីផ្នែកអន្តោរប្រវេសន៍ត្រូវបានគេប្រទះឃើញស្លាប់ក្នុងរថយន្តកាលពីនៅវេលាម៉ោង១៧និង២៥នាទី ល្ងាចថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២៣ស្ថិតក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

អាន​បន្ត៖ មន្ត្រីនគរបាលថ្នាក់វរ:សេនីយ៍ម្នាក់បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯង

រថយន្តបុកម៉ូតូ នៅស្រុកមង្គលបូរី៖ បងប្រុសស្លាប់ ប្អូនប្រុស រងរបួសធ្ងន់

បន្ទាយមានជ័យ៖ បងប្អូនប្រុស ពីរនាក់ បានបើកបរ និងរួមដំណើរលើ ម៉ូតូ១គ្រឿង ឆ្លងផ្លូវ ត្រូវបានរថយន្តហ្វតសេរី ឆ្នាំ២០២៣ បុកពេញទំហឹង បណ្តាលឱ្យ បងប្រុសស្លាប់ និងប្អូនប្រុស របួសធ្ងន់ ។

អាន​បន្ត៖ រថយន្តបុកម៉ូតូ នៅស្រុកមង្គលបូរី៖ បងប្រុសស្លាប់ ប្អូនប្រុស រងរបួសធ្ងន់

ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ជា​មុខសញ្ញា​លួច​ម៉ូតូ​ឆ្លងខេត្ត

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ០២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យ សហការជាមួយនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីកាច់សោលួចម៉ូតូ កាលពីវេលាម៉ោង០៨និង ១៥នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការតាហៀវ ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

អាន​បន្ត៖ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ជា​មុខសញ្ញា​លួច​ម៉ូតូ​ឆ្លងខេត្ត

មុខសញ្ញាប្លន់ម៉ូតូយ៉ាងសកម្ម លើកំណាត់ផ្លូវជាតិលេខ៣ ត្រូវជាប់អន្ទាក់របស់ សមត្ថកិច្ចស្រុកត្រាំកក់

តាកែវៈ នគរបាលស្រុកត្រាំកក់ ខេត្តតាកែវ បាននិយាយឱ្យដឹង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា នេះថាៈ មុខសញ្ញាប្លន់យកម៉ូតូយ៉ាងសកម្ម លើកំណាត់ ផ្លូវជាតិលេខ៣ ត្រូវជាប់អន្ទាក់របស់សមត្ថកិច្ចស្រុកត្រាំកក់។

អាន​បន្ត៖ មុខសញ្ញាប្លន់ម៉ូតូយ៉ាងសកម្ម លើកំណាត់ផ្លូវជាតិលេខ៣ ត្រូវជាប់អន្ទាក់របស់...

ជិះរថយន្តតាក់ស៊ី មកពីលេងបងប្អូននៅខេត្តតាកែវ ចុះបត់ជើងតូចដើរឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្ត មិនចាំម៉ាកនិងផ្លាកលេខ បុកកិនបែកក្បាលធ្លាយខួរបណ្តាលឲ្យស្លាប់ភ្លាមៗ ខណ:ចុះពីលើរថយន្តតាក់ស៊ីដើរឆ្លង់ផ្លូវបម្រុងទៅបត់ជើងតូច ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ជាង៣រសៀលថ្ងៃទី ១៤ខែមិថុនាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អាន​បន្ត៖ ជិះរថយន្តតាក់ស៊ី មកពីលេងបងប្អូននៅខេត្តតាកែវ...

អាជ្ញាធរកំពុងស្រាវជ្រាវរកម្ចាស់ក្របីដែលជល់ពលរដ្ឋរបួសនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ លោកវរសេនីយ៍ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី១៤ខែមិថុនាថា មកទល់ពេលនេះ អាជ្ញាធរនិងសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវរកប្រភពសត្វក្របីនិងម្ចាស់ក្របីដើម្បីនាំមកជួយចេញសោហ៊ុយព្យបាលនិងការប៉ះប៉ូវដល់ជនរងគ្រោះក្នុងតម្លៃសមល្មម ។ ពាក់ព័ន្ធនឹងករណីនេះ លោកបានអះអាងថា សមត្ថកិច្ចនឹងមិនកសាងសំណុំរឿងនេះ ជាបទល្មើសទេ ដោយចាត់ទុកជាអព្ភូហេតុឬគ្រោះថ្នាក់ដោយធម្មជាតិប៉ុណ្ណោះ ហើយក៏នឹងស្វែងរកជនរងគ្រោះផ្សេងទៀត ដើម្បីនឹងអោយអាជ្ញាធរមានសមត្ថកិច្ចនិងសប្បុរសជនបានទៅសួរសុខទុក្ខនិងអាចផ្តល់អំណោយ ។

អាន​បន្ត៖ អាជ្ញាធរកំពុងស្រាវជ្រាវរកម្ចាស់ក្របីដែលជល់ពលរដ្ឋរបួសនៅក្រុងប៉ោយប៉ែត

ជិះម៉ូតូបុកគ្នាទាំងកណ្តាលយប់នៅក្រុងកំពង់ចាមស្លាប់ម្នាក់របួសបួននាក់

កំពង់ចាម៖ ម៉ូតូពីរគ្រឿងបានបុកគ្នា គឺបណ្តាលមកពីការបត់ខ្វះការប្រុងប្រយ័ត្នធ្វើឱ្យ យុវជនម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម និងបួននាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល នៅលើផ្លូវកែងក្បែរវិទ្យាល័យបឹងកុក ស្ថិតក្នុងភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាមកាលពីម៉ោងជិត ១១ យប់ថ្ងៃទី ១៣ មិថុនាកន្លងទៅនេះ។

អាន​បន្ត៖ ជិះម៉ូតូបុកគ្នាទាំងកណ្តាលយប់នៅក្រុងកំពង់ចាមស្លាប់ម្នាក់របួសបួននាក់

អាវុធហត្ថខេត្តស្ទឹងត្រែង ព័ទ្ធចាប់ល្បែងស៊ីសងតាមអនឡាញ ជាច្រើនកន្លែង

ស្ទឹងត្រែងៈ លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដឹកនាំកម្លាំង កងរាជអាវុធហត្ថ ព័ទ្ធទីតាំង ល្បែងស៊ីសងឡូតូ តាមអនឡាញ ជាច្រើនកន្លែងក្នុងក្រុងស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

អាន​បន្ត៖ អាវុធហត្ថខេត្តស្ទឹងត្រែង ព័ទ្ធចាប់ល្បែងស៊ីសងតាមអនឡាញ ជាច្រើនកន្លែង

ចាប់ខ្លួនស្ត្រីម្នាក់នៅខេត្តសៀមរាប ពីបទក្លែងបន្លំ តាមអំណាចតុលាការ

សៀមរាបៈ កាលពីថ្ងៃទី១៣ ខែមិថុនា ២០២៣ កន្លងទៅនេះ ស្រ្តីដែលជាម្ចាស់អចលនទ្រព្យ ដាំសុវណ្ណរីអង្គរ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាបចាប់ខ្លួនពីបទក្លែងបន្លំ តាមអំណាចតុលាការ ខេត្តសៀមរាប។

អាន​បន្ត៖ ចាប់ខ្លួនស្ត្រីម្នាក់នៅខេត្តសៀមរាប ពីបទក្លែងបន្លំ តាមអំណាចតុលាការ

ជិះម៉ូតូបុកទ្រូងផ្លូវស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ពីរនាក់

ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ ផាន់ លិន ភេទប្រុស អាយុ ២០ ឆ្នាំជាង មុខរបរ កម្មករដាំផ្កា រស់នៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ជិះម៉ូតូម៉ាក HONDA BEAT ពណ៌ក្រហម លាយស ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1KB.0151 ជិះឌុបគ្នាបីនាក់ អ្នកស្លាប់ជាអ្នកឌុប និងអ្នករងរបួសធ្ងន់ស្រាល ពីរនាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

អាន​បន្ត៖ ជិះម៉ូតូបុកទ្រូងផ្លូវស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ពីរនាក់

ប្រជាពលរដ្ឋ ជីកដីខាងក្រោយផ្ទះ ដាំដំណាំ បានប្រទះឃើញកេសគ្រាប់បែកដៃ

កំពង់ឆ្នាំង: នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្នម្នាក់ បានជីកដីខាងក្រោយផ្ទះ ដាំដំណាំ នៅពេលភ្លៀងកំពុងធ្លាក់ ហើយក៏បានប្រទះឃើញ កេសគ្រាប់បែកដៃ ហើយបន្ទាប់ម គាត់ក៏បានរាយការណ៍បន្ទាន់ ជូននគបាលប៉ុស្ដិ៍ រដ្ឋបាលឃុំស្រែថ្មី ដើម្បីមកយកចេញភ្លាមៗផងដែរ។លោកវរសេនីយ៍ឯក ទឹម ចន្ធី អធិការនគបាលស្រុករលាប្អៀរ បានឱ្យដឹង នៅព្រឹកថ្ងៃទី ១៣ មិថុនា នេះថាៈ

អាន​បន្ត៖ ប្រជាពលរដ្ឋ ជីកដីខាងក្រោយផ្ទះ ដាំដំណាំ បានប្រទះឃើញកេសគ្រាប់បែកដៃ

ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូ ត្រូវរថយន្តបុក

កំពង់ស្ពឺ: ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូ ហើយត្រូវរថយន្តបុក នៅតាមផ្លូវលំ ស្ថិតក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

អាន​បន្ត៖ ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូ ត្រូវរថយន្តបុក

បញ្ជូនជនសង្ស័យកាប់ជនរងគ្រោះ ឱ្យរបួសធ្ងន់ ទៅតុលាការ

ស្ទឹងត្រែងៈ កម្លាំងសមត្ថកិច្ចនគរបាលក្រុងស្ទឹងត្រែង បានកសាងសំណុំរឿង បញ្ជូនសង្ស័យម្នាក់ ករណីកាប់ជនរងគ្រោះ ចំនួន ២ កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ទៅតុលាការ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

អាន​បន្ត៖ បញ្ជូនជនសង្ស័យកាប់ជនរងគ្រោះ ឱ្យរបួសធ្ងន់ ទៅតុលាការ

រថយន្តដឹកដីបុករះម៉ូតូនិងម៉ូតូកង់៣ឈប់ស្តុបកិនស្លាប់២នាក់បងប្អូននិងរបួស៥នាក់

ភ្នំពេញ៖ បុរស២នាក់បងប្អូនបានស្លាប់នៅនឹងកន្លែងនិងក្មេងចាស់៥នាក់ទៀតបានរងរបួសស្រាលនិងធ្ងន់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ ដែលបង្កដោយរថយន្ត

អាន​បន្ត៖ រថយន្តដឹកដីបុករះម៉ូតូនិងម៉ូតូកង់៣ឈប់ស្តុបកិនស្លាប់២នាក់បងប្អូននិងរបួស៥នាក់