បណ្តាញសង្គម

ប្តី និងកូនតូច បាត់បង់ជីវិត រីឯប្រពន្ធរងរបួសធ្ងន់ ដោយសាររថយន្តតូច​បុកជាមួយរថយន្តស្ទូច នៅស្រុកចុងកាល់

ឧត្តរមានជ័យៈ រថយន្តតូយ៉ូតា កាមរី (ឆ្លាម) និងរថយន្តស្ទូច បានបុកគ្នា ពេញទំហឹង បណ្តាលឱ្យបុរស ជាឪពុក និងកូនស្រីតូចម្នាក់ បានបាត់បង់ជីវិត នៅកន្លែងកើតហេតុ ចំណែកភរិយា បានរងរបួសធ្ងន់ ។

អាន​បន្ត៖ ប្តី និងកូនតូច បាត់បង់ជីវិត រីឯប្រពន្ធរងរបួសធ្ងន់...

ប៉ូលិសបកស្រាយករណីស្ត្រីជនជាតិចិនម្នាក់ដើរចាប់ក្មេង គឺមិនមែនជាការពិតនោះទេ

ភ្នំពេញ: សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គមហ្វេសប៊ុកដែលជាផេក និងគណនីហ្វេសបុកក្លែងក្លាយមួយចំនួន ដែលបានធ្វើការផុសព័ត៌មានមិនពិត មានលក្ខណ:ញុះញង់ បំភិតបំភ័យ ក្នុងគោលបំណងអាក្រក់បង្កឲ្យមានភាពអសន្តិសុខ វឹកវរដល់សង្គមជាតិថា មានករណីស្ត្រីជនជាតិចិនម្នាក់ ដើរចាប់ក្មេង តាមពិតជាក់ស្តែងករណីនេះមិនមែនជាការពិតនោះទេ ។

អាន​បន្ត៖ ប៉ូលិសបកស្រាយករណីស្ត្រីជនជាតិចិនម្នាក់ដើរចាប់ក្មេង គឺមិនមែនជាការពិតនោះទេ

គ្រាន់តែទំនាស់ពាក្យសម្តីពេលផឹកស្រាម្ចាស់ផ្ទះកាប់ភ្ញៀវស្លាប់ក្នុងថ្លុកឈាម

កំពង់ចាម៖ បុរសជាម្ចាស់ផ្ទះបាន ទាញកាំបិតផ្គាក់កាប់លើបុរសម្នាក់ជាភ្ញៀវ រងរបួសជាច្រើនកន្លែងបណ្តាលឱ្យជនរងគ្រោះដេកដួលស្លាប់ ក្នុងថ្លុកឈាមក្នុងបរិវេណខាងមុខផ្ទះជនសង្ស័យ នៅភូមិអូរតានៅ ឃុំមៀន ស្រុកព្រៃឈរ កាលពីព្រឹកថ្ងៃទី ២២ ខែឧសភានេះ។

អាន​បន្ត៖ គ្រាន់តែទំនាស់ពាក្យសម្តីពេលផឹកស្រាម្ចាស់ផ្ទះកាប់ភ្ញៀវស្លាប់ក្នុងថ្លុកឈាម

ប៉ូលិសបង្ក្រាបគ្រឿងញៀនជិត ២០០គីឡូក្រាម និងឃាត់ខ្លួនស្ដ្រី ៣នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខុសច្បាប់ទ្រង់ទ្រាយធំ និងចាប់ខ្លួនស្ដ្រីចំនួន ៣នាក់ រួមទាំងថ្នាំញៀនប្រមាណជិត ២០០គីឡូក្រាម នៅភូមិសាស្ដ្ររាជធានីភ្នំពេញ និងខេត្តកណ្ដាលនៅ៥គោលដៅផ្សេងៗគ្នា។

អាន​បន្ត៖ ប៉ូលិសបង្ក្រាបគ្រឿងញៀនជិត ២០០គីឡូក្រាម និងឃាត់ខ្លួនស្ដ្រី ៣នាក់

លោក​អភិបាល​ក្រុងកែប តាម​ទាន់​ស្ត្រី​អាជីវករ​នៅ​ផ្សារ​ក្តាម​ លក់​បន្លំ​ភ្នែកជញ្ជីង

ខេត្តកែប ៖ តាមទាន់ស្តែងៗ ករណីអាជីវករមួយរូបនៅផ្សារក្តាម លក់បន្លំភ្នែកជញ្ជីង ថ្លឹងគ្រឿងសមុទ្រ មិនគ្រប់ទម្ងន់ លក់អោយភ្ញៀវទេសចរត្រូវបានលោក ខេង យ័ន អភិបាលក្រុងកែប ចុះអន្តរាគមន៍ភ្លាមៗ ។

អាន​បន្ត៖ លោក​អភិបាល​ក្រុងកែប តាម​ទាន់​ស្ត្រី​អាជីវករ​នៅ​ផ្សារ​ក្តាម​...

ទើបតែចេញពីគុ.ក តែ​អត់រាង​ចាល !

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ រួមទាំងស្រីកំណាន់ដែលជាអ្នកចែកចាយគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ។

អាន​បន្ត៖ ទើបតែចេញពីគុ.ក តែ​អត់រាង​ចាល !

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ឆបោក​ប្រាក់​បាន​ជាង១៤​ម៉ឺន​ដុល្លារ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម

រាជធានីភ្នំពេញ ៖ សកម្មភាពឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសលើបណ្តាញទំនាក់ទំនងសង្គមបន្តកើតមានឡើងជាច្រើនករណីក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កម្លាំងជំនាញនាយកដ្ឋាន បានឃាត់ជនសង្ស័យម្នាក់ ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះមួយចំនួន លើការលួចចូលគ្រប់គ្រងបណ្តាញសង្គមតេឡេក្រាម (Telegram) ឆបោកប្រាក់ក្រោមរូបភាពប្តូរប្រាក់ ទូទាត់ថ្លៃទំនិញ ឬខ្ចីប្រាក់ ឱ្យផ្ទេរតាមរយៈធនាគារ ។

អាន​បន្ត៖ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ឆបោក​ប្រាក់​បាន​ជាង១៤​ម៉ឺន​ដុល្លារ...

​មុខ​ចោរ​គាស់ថតជាប់​ច្បាស់​ក្រឡែត សង្ឃឹម​ក្របួច​.​ក​បានឆាប់​ ! ​​គាស់​ចំរឹង​បង្អួច​​ផ្ទះ​​​ពលរដ្ឋ​

រាជធានីភ្នំពេញ ៖ សកម្មភាពនិងមុខមាត់របស់ចោរគាស់ផ្ទះមួយកន្លែង ត្រូវបានថតជាប់យ៉ាងច្បាស់ៗ ខណៈកំពុងគាស់ចំរឹងបង្អួចទ្វារក្រោយផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងគគ្លើនតែម្តង ។

អាន​បន្ត៖ ​មុខ​ចោរ​គាស់ថតជាប់​ច្បាស់​ក្រឡែត សង្ឃឹម​ក្របួច​.​ក​បានឆាប់​ !...

ឈូសឆាយដីដំបូកធ្វើស្រែប្រទះឃើញគ្រាប់កាំភ្លើងធុនធ្ងន់ជាច្រើនគ្រាប់នៅស្រុកបវេល

បាត់ដំបង៖ ពលរដ្ឋខពណ:ភ្ជួរដីដំបូកពង្រីកផ្ទៃដីធ្វើស្រែបានប្រទះឃើញគ្រាប់កាំភ្លើងធុនធ្ងន់ជាច្រើនគ្រាប់នៅទីវាលស្រែអតីតសមភូមិប្រយុទ្ធជួរមុខស្រុកបវេល ខេត្តបាត់ដំបង។

អាន​បន្ត៖ ឈូសឆាយដីដំបូកធ្វើស្រែប្រទះឃើញគ្រាប់កាំភ្លើងធុនធ្ងន់ជាច្រើនគ្រាប់នៅស្រុកបវេល

បុរសម្នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង

សៀមរាបៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងដោយបើកគោយន្តបុកដើមអំពិលទឹកបារាំង។

អាន​បន្ត៖ បុរសម្នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង

សមត្ថកិច្ច កំពុងតាមចាប់ជនដែលកាប់យុវជនម្នាក់ របួសធ្ងន់

ស្ទឹងត្រែងៈ សមត្ថកិច្ចនគរបាល បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ថាៈ ករណីជនដៃដល់ កាប់យុវជនម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ឧសភា នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុង-ខេត្តស្ទឹងត្រែង កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន ពុំទាន់បាននៅឡើយ។

អាន​បន្ត៖ សមត្ថកិច្ច កំពុងតាមចាប់ជនដែលកាប់យុវជនម្នាក់ របួសធ្ងន់

សន្តិសុខធនាគារ ABA ម្នាក់ ដេកស្លាប់បង្កការភ្ញាក់ផ្អើល

រតនគិរី ៖ បុរសម្នាក់ដែលជាសន្តិសុខធនាគារ ABA បានដេកស្លាប់ក្នុងអង្រឹង បង្កឱ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។ ហេតុការណ៍នោះ បានកើតឡើង នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

អាន​បន្ត៖ សន្តិសុខធនាគារ ABA ម្នាក់ ដេកស្លាប់បង្កការភ្ញាក់ផ្អើល

យុវជនម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីរើសគ្រាប់ យកទៅដំលេង បណ្តាលឱ្យផ្ទុះ

កំពង់ឆ្នាំង: នៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៣ យុវជនម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីរើសគ្រាប់ យកទៅដំលេងបណ្តាលឱ្យផ្ទុះ នៅពេលយុវជននោះ បានទៅរកអុសជាមួយឪពុករបស់ខ្លួន ។

អាន​បន្ត៖ យុវជនម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីរើសគ្រាប់ យកទៅដំលេង បណ្តាលឱ្យផ្ទុះ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា : ពុំការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ

ភ្នំពេញ: នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ឲ្យដឹងថា នាពេលកន្លងទៅនេះ ទំព័រហ្វេសប៊ុកឈ្មោះ “អនុរក្ស”, “កាមទេពលឹមហុង” និងគណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន។

អាន​បន្ត៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា : ពុំការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន...

អ្នក​រស់នៅ​ក្នុង​បុរី​រស្មី​បាត់ដំបង​៥កំពុង​បារម្ភ​ពី​សុវត្ថិ​ភាព​និង​បញ្ហា​អសន្តិសុខ ​!!!

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋ និងអាជីវករមួយចំនួន ដែលកំពុងរស់នៅក្នុងបុរី «រស្មីបាត់ដំបង៥» ស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង កំពុងព្រួយបារម្ភកាន់តែខ្លាំងអំពីសុវត្ថិភាពរស់នៅ និង បញ្ហាអសន្តិសុខដែលកំពុងកើតឡើងនៅក្នុងបុរី ក្រោយពីមានចោរធ្វើសកម្មភាពគាស់ផ្ទះសម្បែងប្រជាពលរដ្ឋចូលលួចទ្រព្យសម្បត្តិ កើតឡើងស្ទើរទាំងយប់ ទាំងថ្ងៃ តែគេពុំឃើញមានសមត្ថកិច្ចចុះសួរនាំ ឬមានវិធានការទប់ស្កាត់ ឬធ្វើការបង្ក្រាបបានម្ដងណាឡើយ រហូតមកទល់ពេលនេះ ខណៈសកម្មភាពពួកចោរប៉ុន្មានថ្ងៃចុងក្រោយនេះកាន់គគ្លើនឡើងៗ ។

អាន​បន្ត៖ អ្នក​រស់នៅ​ក្នុង​បុរី​រស្មី​បាត់ដំបង​៥កំពុង​បារម្ភ​ពី​សុវត្ថិ​ភាព​និង​បញ្ហា​អសន្...

ក្របី១ក្បាល បានងាប់ និងផ្ទះ ៥៦ខ្នង រងការខូចខាត ដោយសារខ្យល់កន្ត្រាក់

កំពត: សត្វក្របី១ក្បាល បានងាប់ ព្រមទាំងផ្ទះប្រជាពលរដ្ឋ ចំនួន ៥៦ខ្នង រងការខូចខាត ដោយសារបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្នុងភូមិសាស្ត្រស្រុកបន្ទាយមាសកាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

អាន​បន្ត៖ ក្របី១ក្បាល បានងាប់ និងផ្ទះ ៥៦ខ្នង រងការខូចខាត ដោយសារខ្យល់កន្ត្រាក់

សូម​ប្រុង​ប្រយ័ត្ន​កូនចៅ​! មក​ស្តាប់​ក្មេង​ៗ​ដែល​រត់​រួច​ពី​ក្រ​ញ៉ាំ​ស្ត្រី​ម្នាក់​ប៉ង​ចាប់ពង្រត់​ចេញពី​ភូមិ

ខេត្តបាត់ដំបង ៖ មន្ត្រីរដ្ឋបាលស្រុកមោងប្ញស្សី រួមទាំងមន្ត្រីមូលដ្ឋានផង កាលពីថ្ងៃទី១៧ ឧសភា បានចុះទៅសួរនាំ និងសួរសុខទុក្ខក្មេងប្រុសម្នាក់ និងក្មេងស្រីចំនួន០២នាក់ នៅភូមិរុណ ឃុំគារ ស្រុកមោងប្ញស្សី ដែលត្រូវស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ចាប់ពង្រត់ចេញពីភូមិដឹកតាមម៉ូតូយកទៅរហូតដល់ទឹកដីខេត្តពោធិ៍សាត់ទើបពួកគេប្រើល្បិចរត់រួចត្រឡប់មកផ្ទះវិញ ។

អាន​បន្ត៖ សូម​ប្រុង​ប្រយ័ត្ន​កូនចៅ​!...

ប៉ូលិសបញ្ជូនស្ត្រីស្រស់ស្អាត លក់ផលិតផល តាមអនឡាញ ទៅតុលាការ ខណៈមានអ្នកអន្តរាគមន៍

ភ្នំពេញៈ សមត្ថកិច្ច បានបញ្ជូនខ្លួនស្ត្រី ស្រស់ស្អាតម្នាក់ ដែលជាអ្នកលក់ ផលិតផលតាមអនឡាញ ទៅសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ នេះ គឺមកដល់ពេលនេះ ចៅក្រម នៅមិនទាន់សម្រេច យ៉ាងណានៅឡើយទេ ខណៈមានអ្នកអន្តរាគមន៍ រត់ការដោះលែងស្ត្រីរូបនោះ នៅក្រៅឃុំ។ នេះបើយោងតាមប្រភពពីសាលាដំបូងរាជធានីភ្នំពេញ។

អាន​បន្ត៖ ប៉ូលិសបញ្ជូនស្ត្រីស្រស់ស្អាត លក់ផលិតផល តាមអនឡាញ ទៅតុលាការ ខណៈមានអ្នកអន្តរាគមន៍

បុរស​២​នាក់​ត្រូវ​ពលរដ្ឋ​នាំ​គ្នា​ឡោម​ព័ទ្ធ​ចាប់​ក្របួច​​ជាប់ ក្រោយ​ហ៊ាន​ចូល​ក្នុងផ្ទះ​គេ​យក​ម៉ូតូ

ខេត្តស្វាយរៀង ៖ ក្រុមចោរចំនួន២នាក់បានមកធ្វើសកម្មភាពលួចម៉ូតូ ហើយត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាដេញព័ទ្ធចាប់បានទាំង២នាក់ រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត។

អាន​បន្ត៖ បុរស​២​នាក់​ត្រូវ​ពលរដ្ឋ​នាំ​គ្នា​ឡោម​ព័ទ្ធ​ចាប់​ក្របួច​​ជាប់...

ក្រុមប្រដាប់អាវុធ ប្លន់អាជីវករលក់មាស នៅផ្សារស្ទឹងមានជ័យចាស់

ភ្នំពេញៈ អាជីវករលក់មាស នៅផ្សារស្ទឹងមានជ័យចាស់ ត្រូវបានក្រុមប្រដាប់អាវុធ ប្លន់យកគ្រឿងអលង្ការ និងលុយ សរុបប្រមាណជាង ២០ ម៉ឺនដុល្លារអាម៉េរិក កាលពីម៉ោងជាង ៧ ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ក្រុមប្រដាប់អាវុធ ប្លន់អាជីវករលក់មាស នៅផ្សារស្ទឹងមានជ័យចាស់

ទាស់សម្តីគ្នា ចាក់បងប្រុសបង្កើត មួយកំាបិត ស្លាប់

Views: 3 ដោយ៖ សុខុម / មណ្ឌលគិរី៖ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីចាក់បងប្រុសបង្កើតខ្លួនឯង បណ្តាលឱ្យស្លាប់ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះចាំចំការ ក្រោយ អង់តែន ០១២ ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូមស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

អាន​បន្ត៖ ទាស់សម្តីគ្នា ចាក់បងប្រុសបង្កើត មួយកំាបិត ស្លាប់