បណ្តាញសង្គម

សាលាដំបូងខេត្តកំពត បង្គាប់ឱ្យឃុំខ្លួនយុវជន ២ នាក់ ព្រោះតែគប់កញ្ចក់រថយន្ត

កំពត: តុលាការខេត្តកំពត បានសម្រេចឃុំខ្លួនយុវជន ២នាក់ក្រោមបទគប់កញ្ចក់រថយន្តអ្នកដទៃ។ផ្អែកតាមដីការបស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពត ចុះថ្ងៃទី៤ ខែឧសភាឆ្នាំ២០២៣ មានខ្លឹមសារថា បង្គាប់ឱ្យឃុំខ្លួនឈ្មោះ រឹម រ៉ាម អាយុ ២០ឆ្នាំ និងឈ្មោះប៉ាត់ កុយ អាយុ ១៩ឆ្នាំ នៅក្នុងពន្ធនាគារខេត្តកំពត ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

អាន​បន្ត៖ សាលាដំបូងខេត្តកំពត បង្គាប់ឱ្យឃុំខ្លួនយុវជន ២ នាក់ ព្រោះតែគប់កញ្ចក់រថយន្ត

ស្លាប់បួននាក់ ករណីបាក់រណ្តៅដីបូមមាស នៅតំបន់ស្នងអន ខេត្តកំពង់ធំ

កំពង់ធំ៖ បុរសជាកម្មករចំនួនបួននាក់ ត្រូវដីបាក់សង្កត់ស្លាប់នៅកន្លែងនឹងកើតហេតុ ក្នុងពេលកំពុងធ្វើបូមយករ៉ែមាស។ ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងជាង១០នៅទីតាំងរណ្ដៅបូមមាសមួយកន្លែង ស្ថិតនៅចំណុចអូរក្រហាក់ខាងលិចស្ទឹង តំបន់ស្មងអន ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

អាន​បន្ត៖ ស្លាប់បួននាក់ ករណីបាក់រណ្តៅដីបូមមាស នៅតំបន់ស្នងអន ខេត្តកំពង់ធំ

អគ្គិភ័យ កំពុង​ឆាបឆេះ​កា​ស៊ី​ណូ​ឃ្វី​ន​កូរ​ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ព័ត៌មានជាបឋម បានអោយដឹងថា នៅវេលាម៉ោង០៩និង៥៣នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នេះមានករណីអគ្គិភ័យ កំពុងឆាបឆេះនៅកាស៊ីណូ ឃ្វីនកូរ ជិតសាលាខេត្តចាស់ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អាន​បន្ត៖ អគ្គិភ័យ កំពុង​ឆាបឆេះ​កា​ស៊ី​ណូ​ឃ្វី​ន​កូរ​ ក្រុងព្រះសីហនុ

ចាប់​វៀតណាម​ប្រុស​-ស្រី​នៅ​ក្រុង​បា​វិត ពីបទ​​ជួ​.​ញ​.​ដូរ​និង​ចែកចាយ​គ្រឿ​.​ង​.​ញៀ​.​ន​

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង កាលពីថ្ងៃទី០១ ឧសភា បានចាប់បញ្ជូនជនសង្ស័យប្រុស-ស្រីចំនួន០៥នាក់ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

អាន​បន្ត៖ ចាប់​វៀតណាម​ប្រុស​-ស្រី​នៅ​ក្រុង​បា​វិត...

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ប្រដេញ​ចាប់​បាន​ជនសង្ស័យ​២​នាក់ ឆក់​ទូរ​សព្ទ​ជនបរទេស

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង២១និង១៥នាទីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណរដ្ឋ ចុះល្បាតតាមបណ្តោយផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

អាន​បន្ត៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ប្រដេញ​ចាប់​បាន​ជនសង្ស័យ​២​នាក់ ឆក់​ទូរ​សព្ទ​ជនបរទេស

សមត្ថកិច្ច​កោះហៅ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ចំនួន​២ ឲ្យ​ចូលខ្លួន​! ករណី​(ខ​មិន​)ធ្វើ​ឲ្យ​យល់​ច្រឡំ​លើ​កងកម្លាំង​ពន្លត់​អគ្គិភ័យ

រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅម៉ោង៩និង៣៧នាទីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសកោះហៅឲ្យម្ចាស់គណនីហ្វេសប៊ុកចំនួនពីរ ចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ ! ក្រោយពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អ៊ុក គឹមអឿន ទិញលក់ចលនទ្រព្យកៀនស្វាយ ដែលបានខមិនថា “ល្អដែរឡានទឹកទៅដល់ឈរមើល” និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Long Socheata ដែលបានខមិនថា “ថីបានមិនបាញ់ទឹក” ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ ។

អាន​បន្ត៖ សមត្ថកិច្ច​កោះហៅ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ចំនួន​២ ឲ្យ​ចូលខ្លួន​!...

សមត្ថកិច្ច បញ្ជូនអភិបាលរងក្រុងបូកគោ ទៅសាលាដំបូង ក្រោមបទសង្ស័យប្រើហិង្សា

កំពត: ក្រោយបំពេញសំណុំបែបបទរួចរាល់ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ កម្លាំងនៃស្នងការដ្ឋាននគរបាល ខេត្តកំពត បានបញ្ជូនលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ទៅសាលាដំបូង ដើម្បីចាត់ការបន្ត ក្រោមបទ សង្ស័យ ប្រើហិង្សាលើភរិយា។

អាន​បន្ត៖ សមត្ថកិច្ច បញ្ជូនអភិបាលរងក្រុងបូកគោ ទៅសាលាដំបូង ក្រោមបទសង្ស័យប្រើហិង្សា

រថយន្តធុនធំ បុកម៉ូតូ អូសជាច្រើនម៉ែត្រ បណ្តាលឲ្យនារីម្នាក់ ស្លាប់

ភ្នំពេញៈ នារីម្នាក់ បានស្លាប់ បន្ទាប់ពីជិះម៉ូតូសុខៗ ត្រូវរថយន្ត ធុនធំ មកពីក្រោយ បុកអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ១២និង ៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៏ ទី២៧ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវហ្រ្គេន ភ្នំពេញ កែងនឹងផ្លូវ ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អាន​បន្ត៖ រថយន្តធុនធំ បុកម៉ូតូ អូសជាច្រើនម៉ែត្រ បណ្តាលឲ្យនារីម្នាក់ ស្លាប់

ចុះស៊ើបអង្កេត ក្រោយឃើញមនុស្ស ពីរនាក់ ស្លាប់ក្នុងព្រៃ

ស្ទឹងត្រែង៖ សមត្ថកិច្ចនគរបាល និងគ្រូពេទ្យ បានចុះពិនិត្យ ស៊ើបអង្កេត ក្រោយពីមានគេប្រទះឃើញមនុស្ស ពីរនាក់ ស្លាប់ក្នុងរោងប្រក់តង់ ជាមួយសម្ភារមួយចំនួន នៅក្នុងព្រៃ។

អាន​បន្ត៖ ចុះស៊ើបអង្កេត ក្រោយឃើញមនុស្ស ពីរនាក់ ស្លាប់ក្នុងព្រៃ

បង្រ្កាបគ្រឿងញៀនពីរគោលដៅ ឃាត់ខ្លួនជនជាតិចិនពីរនាក់ និងរឹបអូសសារធាតុញៀន ជាង៣គីឡូក្រាម

ភំ្នពេញ ៖ អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន

អាន​បន្ត៖ បង្រ្កាបគ្រឿងញៀនពីរគោលដៅ ឃាត់ខ្លួនជនជាតិចិនពីរនាក់ និងរឹបអូសសារធាតុញៀន...

សមត្ថកិច្ច ឃាត់ខ្លួនអភិបាលរងក្រុងបូកគោម្នាក់ ពីបទប្រើហិង្សាលើភរិយា

កំពតៈ ដោយទទួលគោលការណ៍ ពីអភិបាលខេត្ត និងព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំពត សមត្ថកិច្ច បានឃាត់ខ្លួនលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ក្រោមបទសង្ស័យប្រើហិង្សា លើភរិយា។

អាន​បន្ត៖ សមត្ថកិច្ច ឃាត់ខ្លួនអភិបាលរងក្រុងបូកគោម្នាក់ ពីបទប្រើហិង្សាលើភរិយា

ឃាត់ខ្លួនជនសង្ស័យម្នាក់ រំដោះបានសត្វស្វាស្រូវ ជិត ១០ ក្បាល

ណ្ឌលគីរីៈ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បានឃាត់ខ្លួន ជនសង្ស័យម្នាក់ រំដោះបានសត្វស្វាស្រូវ ជិត ១០ ក្បាល ខណៈដែលជន សង្ស័យ ធ្វើសកម្មភាពដឹកសត្វ និងជួញដូរសត្វព្រៃខុសច្បាប់ កាលពីល្ងាច ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣។

អាន​បន្ត៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ រំដោះបានសត្វស្វាស្រូវ ជិត ១០ ក្បាល

សមត្ថកិច្ច បញ្ជូនប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជាសារ៉ន និងបក្ខពួក ទៅសាលាដំបូងខេត្ត

កំពតៈ ក្រោយបំពេញសំណុំរឿងរួចរាល់ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន និងបក្ខពួក ៨ នាក់ទៀត ទៅសាលាដំបូង ពីបទសង្ស័យឆបោក។

អាន​បន្ត៖ សមត្ថកិច្ច បញ្ជូនប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជាសារ៉ន និងបក្ខពួក...

ជនសង្ស័យពីរនាក់ ហែកបន្ទប់ឃុំឃាំង របស់អធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ រត់គេចខ្លួនបាត់

ភ្នំពេញៈ ជនសង្ស័យចំនួន ពីរនាក់ ក្នុងនោះ មានជនបរទេស ម្នាក់ និងខ្មែរម្នាក់ បានហែកបន្ទប់ឃុំឃាំងរបស់អធិការដ្ឋាន នគរបាលខណ្ឌ ឬស្សីកែវ រត់គេចខ្លួនបាត់ កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ។

អាន​បន្ត៖ ជនសង្ស័យពីរនាក់ ហែកបន្ទប់ឃុំឃាំង របស់អធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ...

ឃាត់ខ្លួនជនសង្ស័យម្នាក់ រំដោះបានសត្វស្វាស្រូវ ជិត ១០ ក្បាល

មណ្ឌលគីរីៈ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បានឃាត់ខ្លួន ជនសង្ស័យម្នាក់ រំដោះបានសត្វស្វាស្រូវ ជិត ១០ ក្បាល ខណៈដែលជន សង្ស័យ ធ្វើសកម្មភាពដឹកសត្វ និងជួញដូរសត្វព្រៃខុសច្បាប់ កាលពីល្ងាច ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣។

អាន​បន្ត៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ រំដោះបានសត្វស្វាស្រូវ ជិត ១០ ក្បាល

ស្នងការ​ខេត្ដកំពត កោះហៅ​​លោក គឹ​ម បញ្ញា អភិបាលរង​ក្រុង​បូកគោ ចូល​បំភ្លឺ​ករណី​ប្រើ​ហិ​.​ង្សា​ច្រើន​សារ​លើ​ភរិយា

ខេត្តកំពត ៖ លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ នៅម៉ោង៤រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានចូលខ្លួនមកបំភ្លឺ នៅអធិការដ្ឋាននគរបាលក្រុងកំពតហើយ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត អញ្ជើញលោក គឹម បញ្ញា ចូលមកបំភ្លឺករណីហិ.ង្សាលើភរិយារបស់ខ្លួន ។

អាន​បន្ត៖ ស្នងការ​ខេត្ដកំពត កោះហៅ​​លោក គឹ​ម បញ្ញា អភិបាលរង​ក្រុង​បូកគោ...

ចុះ​ធ្វើ​រដ្ឋបាល​ក្នុង​ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​គ្រឿងញៀ.ន

ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់៣ បានចុះធ្វើរដ្ឋបាលចំហរ នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ស្ថិតនៅភូមិថ្មី ក្រុម១០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ទោ តាក រៀម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ។

អាន​បន្ត៖ ចុះ​ធ្វើ​រដ្ឋបាល​ក្នុង​ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​គ្រឿងញៀ.ន

នគរបាលក្រុងខេមរភូមិន្ទឃាត់ខ្លួនជនសង្ស័យម្នាក់ ខ្ចី​ម៉ូតូ​គេយក​ទៅដាក់​បញ្ចាំ

ខេត្តកោះកុង ៖ កម្លាំងនគរបាល ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធខ្ចីម៉ូតូគេយកទៅដាក់បញ្ចាំ ។

អាន​បន្ត៖ នគរបាលក្រុងខេមរភូមិន្ទឃាត់ខ្លួនជនសង្ស័យម្នាក់ ខ្ចី​ម៉ូតូ​គេយក​ទៅដាក់​បញ្ចាំ

ស្ទឹងត្រែង៖ សមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ បន្ទាប់ពីជាប់សង្ស័យដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆេះ បង្កការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅភូមិភ្នំធាតុ សង្កាត់–ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ស្ទឹងត្រែង៖ សមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ បន្ទាប់ពីជាប់សង្ស័យដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆេះ បង្កការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅភូមិភ្នំធាតុ សង្កាត់–ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

អាន​បន្ត៖ ស្ទឹងត្រែង៖ សមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ...

យុវជន​១​ក្រុម​ព្រួត​វា​.​យ​ប្រុស​ស្រី​៣​នាក់ ទោះ​សុំ​ទោស​ក៏​ដោយ ថែម​ទាំង​ឆ្លៀតឱកាស​បន្លំ​ទៀត

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវជនមួយក្រុមមានគ្នាជាច្រើននាក់ ជិះម៉ូតូចំនួន១០គ្រឿង បានមកព្រួតវា.យទៅលើយុវជនប្រុសស្រីចំនួន៣នាក់ បណ្ដាលឲ្យយុវតីម្នាក់រងរបួសស្នាមពេញមុខ និង.ក។

អាន​បន្ត៖ យុវជន​១​ក្រុម​ព្រួត​វា​.​យ​ប្រុស​ស្រី​៣​នាក់ ទោះ​សុំ​ទោស​ក៏​ដោយ...

សមត្ថកិច្ចចម្រុះ បង្ក្រាបក្រុមអ្នកប្រមាញ់ ដែលចូលទៅបរបាញ់សត្វព្រៃ ក្នុងដែនសហគមន៍ ត្រពាំងក្រើញ

កំពង់ស្ពឺ៖ សមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការ ឡោមព័ទ្ធ ក្រុមអ្នកប្រមាញ់ប្រដាប់ដោយអាវុធ ដែលចូលទៅបរបាញ់សត្វព្រៃ ក្នុងដែនសហគមន៍ ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

អាន​បន្ត៖ សមត្ថកិច្ចចម្រុះ បង្ក្រាបក្រុមអ្នកប្រមាញ់ ដែលចូលទៅបរបាញ់សត្វព្រៃ...