បណ្តាញសង្គម

ជនជាតិចិនម្នាក់ ប្រើហិង្សាលើបុគ្គលិកខ្មែរ ដោយសារខឹងមិនឲ្យបន្ទោរបង់ ពីមុខហាង

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានខឹងនឹងបុគ្គលិកផ្សារទំនើប មួយកន្លែង រហូតមានការជេរប្រមាថ និងស្ទុះទៅវាយចំកណ្តាលមុខ ដោយសារ ខឹងបុគ្គលិកផ្សារទំនើបនោះ ទៅឃាត់មិនឲ្យបន្ទោរបង់ លើបង្គោលភ្លើង ក្នុងបរិវេណផ្សារទំនើប។ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១១ៈ២៥ នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចមុខបរិវេណ អគារផ្សារទំនើបសូហូ (SOHO Mall) ស្ថិតនៅផ្លូវជាប់ស្ថានទូតរុស្សី កែងផ្លូវរដ្ឋសភាជាតិ ក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

អាន​បន្ត៖ ជនជាតិចិនម្នាក់ ប្រើហិង្សាលើបុគ្គលិកខ្មែរ ដោយសារខឹងមិនឲ្យបន្ទោរបង់ ពីមុខហាង

កម្លាំង​នគរបាល​ស្រុក​វាល​វែង បង្ក្រាប​ក្មេង​ទំនើង​២​ក្រុម ករណី​វាយតប់​គ្នា

ខេត្តពោធិ៍សាត់ ៖ កម្លាំងប៉ុស្តិ៍ប្រម៉ោយ កាលពីវេលាម៉ោង០៨និង៥០នាទីព្រឹកថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ដឹកនាំដោយលោកវរសេនីយ៍ត្រី យន ប៊ុនធា អធិការរង បានចុះបង្ក្រាបក្រុមក្មេងទំនើងចំនួនពីរក្រុម ករណីវាយតប់គ្នា នៅចំណុចលើផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

អាន​បន្ត៖ កម្លាំង​នគរបាល​ស្រុក​វាល​វែង បង្ក្រាប​ក្មេង​ទំនើង​២​ក្រុម ករណី​វាយតប់​គ្នា

ហ៊ានមែន! ឡើងរបងក្រោយផ្ទះ ចូលទៅគាស់​ទូដែក​យក​អស់​ប្រហែល​ជាង​១​ម៉ឺនដុល្លារ

ខេត្តកំពត ៖ ផ្ទះពលរដ្ឋមួយគ្រួសារ ដែលប្តីឈ្មោះ គង់ ហៀង អាយុ៦៥ឆ្នាំ ប្រពន្ធឈ្មោះ ជា ថេត ស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៣១ ក្នុងភូមិឈើទាល ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស បានត្រូវក្រុមចោរលួចគាស់យកទ្រព្យសម្បត្តិ កាលពីវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ដោយគាស់ទូដែកយកមាសប្រាក់សរុបប្រហែលជាជាង១ម៉ឺនដុល្លារ ។

អាន​បន្ត៖ ហ៊ានមែន! ឡើងរបងក្រោយផ្ទះ ចូលទៅគាស់​ទូដែក​យក​អស់​ប្រហែល​ជាង​១​ម៉ឺនដុល្លារ

ស្រ្តីម្នាក់ រៀនបើករថយន្ត បណ្ដាលឱ្យបុកមនុស្ស ស្លាប់ពីរនាក់ និងរងរបួសធ្ងន់ធ្ងរ បួននាក់

បន្ទាយមានជ័យៈ ស្រ្តីម្នាក់ រៀនបើកបររថយន្ត ដោយប្តីជាអ្នក បង្ហាត់ ចេះតិចតួច បានបើកបុកអ្នកជិះម៉ូតូ ឱ្យរងរបួស ហើយដោយមានការភ័យ ស្លន់ ស្ត្រីនោះ បើករថយន្តកាន់តែលឿន ហើយមកបុកអ្នកលក់ដូរ ដែលកំពុងអង្គុយ លក់ បន្លែ សាច់ បណ្តាលឱ្យមនុស្ស បីនាក់ ស្លាប់ និង បួននាក់ រងរបួសធ្ងន់ រួចរថយន្តនោះ បានជ្រុលចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ។

អាន​បន្ត៖ ស្រ្តីម្នាក់ រៀនបើករថយន្ត បណ្ដាលឱ្យបុកមនុស្ស ស្លាប់ពីរនាក់ និងរងរបួសធ្ងន់ធ្ងរ...

ដុត​បំផ្លាញ​ចោល​បារី​ម៉ាក TEXAS (​ក្លែងក្លាយ​) ចំនួន​៤១​ប៉ិច នៅ​ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ចាត់តាំងលោកវរសេនីយ៍ទោ ប្រាក់ ធី នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច និងដោយមានការឯកភាពពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង

អាន​បន្ត៖ ដុត​បំផ្លាញ​ចោល​បារី​ម៉ាក TEXAS (​ក្លែងក្លាយ​) ចំនួន​៤១​ប៉ិច នៅ​ខេត្តបាត់ដំបង

ចាប់​បាន​មុខសញ្ញា​ឆក់​កាបូប​កម្មការិនី​រោងចក្រ​ម្នាក់ និង​ម្នាក់​ទៀត​គេចខ្លួន​បាត់

ខេត្តព្រះសីហនុ ៖ នគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្របួចបានមុខសញ្ញាឆក់កាបូបកាបូបកម្មការិនីរោងចក្រម្នាក់ និងបន្តតាមចាប់ខ្លួនបក្សពួកម្នាក់ទៀតដែលកំពុងគេចខ្លួន។

អាន​បន្ត៖ ចាប់​បាន​មុខសញ្ញា​ឆក់​កាបូប​កម្មការិនី​រោងចក្រ​ម្នាក់...

កម្លាំងចម្រុះបន្តចុះធ្វើលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យតាមបណ្តោយផ្លូវជាតិលេខ១ ដើម្បីបង្ការទប់ស្កាត់បទល្មើសនានា

ស្វាយរៀង: លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាប្រធានការិយាល័យBLO បាវិត តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត កាលពីព្រលប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះបានបន្តដឹកនាំកម្លាំងចម្រុះចុះធ្វើលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យតាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយ ១៤០០ម៉ែត្រ ពីច្រកទ្វារព្រំដែនអន្តរជាតិបាវិតគឺនៅខាងមុខផ្សារអន្តរជាតិតែម្តង ដើម្បីបង្ការទប់ស្កាត់បទល្មើសឆ្លងដែនពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់។

សមាសភាពចូលរួមមាន លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត លោកស្នងការរងនគរបាលខេត្ត កម្លាំងនគរបាលក្រុង កងរាជអាវុធហត្ថក្រុងជាច្រើននាក់ផងដែរ។ លោកអភិបាលរងខេត្តបានឱ្យដឹងថាគោលបំណងនៃការចុះធ្វើលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យនៅតាមបណ្ដោយផ្លូវជាតិលេខ១នេះមានបំណងដើម្បីស្រាវជ្រាវស្វែងរកមុខសញ្ញាចែកចាយចរាចរណ៍គ្រឿងញៀននៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជានិងវៀតណាម។

សូមរម្លឹកផងដែរថា សម្រាប់ប្រទេសកម្ពុជាយើងមាត់ច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៤ ដែលត្រូវធ្វើលំហាត់ល្បាតនេះគឺទី១ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ,ទី ២ មាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀង,ទី ៣ មាត់ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំខេត្តកណ្ដាលនិងទី ៤ មាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកខេត្តកំពត។ ចំណែកខាងភាគទីវៀតណាមក៏ធ្វើដូចគ្នាផងដែរដើម្បីទប់ស្កាត់ការចរាចរណ៍ជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់នៅតាមព្រំដែនរវាងប្រទេសទាំងពីរ ៕

ដកស្រង់ពី៖រស្មីកម្ពុជា

កម្លាំង​នគរបាល​ក្រុង​សំរោង នាំខ្លួន​ក្មេង​ទំនើង​១៥​នាក់ មក​អប់​រំ ករណី​វា​.​យ​គ្នា

ខេត្តឧត្តរមានជ័យ ៖ កម្លាំងជំនាញ បានឃាត់ខ្លួនក្រុមក្មេងទំនើង បានចំនួន១៥នាក់ នាំមកធ្វើការសាកសួរ និងធ្វើការអប់រំ នៅអធិការដ្ឋាននគរបាលក្រុងសំរោង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល១០និងង៣០នាទីយប់ថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចភូមិរំដួលវាសនា សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

អាន​បន្ត៖ កម្លាំង​នគរបាល​ក្រុង​សំរោង នាំខ្លួន​ក្មេង​ទំនើង​១៥​នាក់ មក​អប់​រំ...

នគរបាល​រាជធានី​ភ្នំពេញ បំភ្លឺ ករណី​បុរស​៤នាក់​ព្រួត​វា​.​យ ២​នាក់​ប្តី​ប្រពន្ធ​ជា​សន្តិសុខ​យាម​បុរី

រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បានសេចក្តីបកស្រាយបំភ្លឺ ទាក់ទងទៅនឹងការចុះផ្សាយខុសពីការពិតរបស់សារព័ត៌មានមួយ ដោយចោទប្រកាន់មកលើសមត្ថកិច្ច មិនទទួលបណ្តឹង និងទារលុយ១០០ដុល្លារ ករណីហិង្សា បុរសបួននាក់ព្រួតវា.យ ពីរនាក់ប្តីប្រពន្ធជាសន្តិសុខយាមបុរី មួយកន្លែង ។

អាន​បន្ត៖ នគរបាល​រាជធានី​ភ្នំពេញ បំភ្លឺ ករណី​បុរស​៤នាក់​ព្រួត​វា​.​យ...

ផ្ទុះគ្រាប់បេ នៅក្បែរតំបន់អភិវឌ្ឍន៍ថ្មី ភូមិតានី ឃុំរុនតាឯក បណ្តាលឱ្យមនុស្ស រងរបួស ពីរនាក់

សៀមរាបៈ មនុស្ស ពីរនាក់ បានរងរបួស ដោយសារតែការផ្ទុះ គ្រាប់បេ នៅក្បែរតំបន់អភិវឌ្ឍន៍ថ្មី ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីវេលាម៉ោង ១២និង២០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។

អាន​បន្ត៖ ផ្ទុះគ្រាប់បេ នៅក្បែរតំបន់អភិវឌ្ឍន៍ថ្មី ភូមិតានី ឃុំរុនតាឯក បណ្តាលឱ្យមនុស្ស...

ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ បានបាញ់សម្លាប់ខ្លួន ដោយសារមានជំងឺ ប្រចាំកាយ

ភ្នំពេញ៖ បុរសម្នាក់ ជាមន្ត្រីនគរបាលស័ក្ក៤ នៃមន្ទីរប្រឆាំង បទល្មេីសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចចិត្តដក កាំភ្លើង បាញ់សម្លាប់ខ្លួន បណ្តាលឱ្យស្លាប់មួយរំពេច បង្កការភ្ញាក់កាលពីវេលាម៉ោង ២ និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥៣BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ បានបាញ់សម្លាប់ខ្លួន ដោយសារមានជំងឺ ប្រចាំកាយ

ឡាវ ២នាក់ នាំថ្នាំគ្រឿងញៀ.នជាង ១២គ.ក ឆ្លង​ដែន​ចូល​ទឹកដីកម្ពុជា ដោយបន្លំ​ដាក់ក្រោម​ស្ករត្នោត និងលាយដីខ្សាច់​

ខេត្តស្ទឹងត្រែង៖ ជនជាតិឡាវ ២នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ចាប់ខ្លួនជាមួយវត្ថុតាងថ្នាំញៀន ១៣កញ្ចប់ធំ ស្មើជាង ១២គ.ក កាលពីវេលាម៉ោង ៧ និង០៥នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

អាន​បន្ត៖ ឡាវ ២នាក់ នាំថ្នាំគ្រឿងញៀ.នជាង ១២គ.ក ឆ្លង​ដែន​ចូល​ទឹកដីកម្ពុជា...

​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ចោរ​គាស់​ផ្ទះ​​នៅឡើយទេ​​មកទល់ពេលនេះ​

ខេត្តបាត់ដំបង ៖ រយៈពេល០៣ថ្ងៃហើយ សមត្ថកិច្ចពុំទាន់មានតម្រុយពីមុខសញ្ញាជនសង្ស័យ ដែលគាស់លំនៅឋានអ្នកលក់ត្រីចូលលួចគ្រឿងអល័ង្ការ និងប្រាក់អស់ច្រើនក្រាស់ក្រែល នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំនៅឡើយទេ តែមន្ត្រីជំនាញកំពុងបន្តការស៊ើបអង្កេតរបស់ខ្លួននៅឡើយ ។

អាន​បន្ត៖ ​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ចោរ​គាស់​ផ្ទះ​​នៅឡើយទេ​​មកទល់ពេលនេះ​

បុរសម្នាក់ស្លាប់នៅនឹងកន្លែង ចំណែករថយន្តទំនើបខ្ទេចមួយកំណាត់មុខយ៉ាងដំណំ

កំពង់ឆ្នាំង: នៅថ្ងៃទី២១ខែមីនាឆ្នាំ ២០២៣វេលាម៉ោង៥និង៣០នាទីបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងករណី គ្រោះថា្នក់ចរាចរណ៍រវាងរថយន្តទំនើបជាមួយនិងម៉ូតូស្ថិតនៅកំណាត់ផ្លូវជាតិលេខ ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៥និង១២៦ ស្ថិតនៅក្នុងភូមិតាប៉ាង.ឃុំចក.ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង៊។

អាន​បន្ត៖ បុរសម្នាក់ស្លាប់នៅនឹងកន្លែង ចំណែករថយន្តទំនើបខ្ទេចមួយកំណាត់មុខយ៉ាងដំណំ

អគ្គិភ័យឆេះផ្ទះអស់​ ៥ខ្នង នៅខណ្ឌចំការមន​មូលហេតុឆ្លងចរន្តអគ្គិសនី

ភ្នំពេញ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ អស់ចំនួន ៥ ខ្នង ទាំងស្រុងបានកើតឡើងនៅវេលាម៉ោង ៧និង៤៥ នាទី ព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នេះ ស្ថិតនៅតាមបណ្តោយផ្លូវ ១០៥ ភូមិ៤ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ត្រូវកម្លាំងសមត្ថកិច្ចជំនាញ គ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ៩និង១៥នាទីព្រឹក ដោយប្រេីប្រាស់ទឹកអស់១៤ឡាន។សមត្ថកិច្ច បានឲ្យដឹងថាៈ

អាន​បន្ត៖ អគ្គិភ័យឆេះផ្ទះអស់​ ៥ខ្នង នៅខណ្ឌចំការមន​មូលហេតុឆ្លងចរន្តអគ្គិសនី

បុរសជនជាតិចិនម្នាក់ទៀតហើយ បានលោតពីលើអាគារខ្ពស់ សម្លាប់ខ្លួន នៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ទៀតហើយ ដែលបានលោតពីលើ អាគារខ្ពស់ ដើម្បីសម្លាប់ខ្លួន ទោះបីសមត្ថកិច្ចព្យាយាម ជួយសង្គ្រោះយ៉ាងណាក្តី នេះក៏ជាជនរងគ្រោះទី៣ ហើយ ដែលស្លាប់ដោយសារការធ្លាក់ពីលើអាគារខ្ពស់ នៅក្រុងព្រះសីហនុ។

អាន​បន្ត៖ បុរសជនជាតិចិនម្នាក់ទៀតហើយ បានលោតពីលើអាគារខ្ពស់ សម្លាប់ខ្លួន នៅក្រុងព្រះសីហនុ

ចាប់ខ្លួន​បុរស​ម្នាក់ ក្នុង​ចំណោម​២​នាក់ ក្រោយ​ត្រូវ​បុរស​ស្រី​២​នាក់​ដេញ​តាម​ក្រោយ​រួច​ស្រែក​ផ្អើល

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង បោះពួយយ៉ាងលឿន ខណៈពេលដែលមានគេជិះដេញតាមពីក្រោយ រួចស្រែកថា «ចោរៗ» ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ក៏ជិះម៉ូតូជ្រុលទៅបុករថយន្តដែលឈប់ចតចោល បណ្ដាលដួលតែម្តង។ ភ្លាមៗនោះ ជនសង្ស័យម្នាក់បានងើបរត់ឡើងម៉ូតូបក្សពួករត់គេចខ្លួនបាត់ស្រមោល និងម្នាក់ទៀតរត់មិនរួច ក៏ត្រូវសន្តិសុខចាប់បាន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចជាប់អគារវឌ្ឍនៈ តាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ១០២ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JA-6106 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿនទៀតផង។ ស្របពេលនោះដែរ ក៏មានបុរសនារីចំនួន២នាក់បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ជិះដេញតាមពីក្រោយ និងស្រែកថា «ចោរៗ» ដោយមិនដឹងថា តើជាករណីអ្វីអោយពិតប្រាកដនោះទេ0x017d7។

 ប្រភពដដែលបន្តថា លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យនោះក៏បានបត់ស្ដាំទៅផ្លូវ១០២ ក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុកគូទរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល2-2089 ដែលឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតក្រពឹតផ្នែកខាងក្រោយ ចំណែកឯឆ្វេង។ រីឯម៉ូតូជនសង្ស័យវិញ ក៏បានដួលរងការខូចខាតបន្តិចបន្តួចផងដែរ។

 ប្រភពដដែលបន្តទៀតថា ខណៈពេលនោះ ជនសង្ស័យម្នាក់ដែលជាអ្នករួមដំណើរពីក្រោយ ក៏បានងើបរត់ឡើងជិះម៉ូតូរបស់បក្សពួកមួយគ្រឿងទៀត រត់គេចខ្លួនបាត់ស្រមោល។ ចំណែកឯជនសង្ស័យម្នាក់ទៀត ដែលជាអ្នកបើកម៉ូតូក៏ព្យាយាមងើបរត់ចោលម៉ូតូបានប្រមាណ២០០ម៉ែត្រចេញពីកន្លែងកើតហេតុ តែក៏ត្រូវបានសន្តិសុខដែលយាមនៅអគារវឌ្ឍនៈ ចាប់ឃាត់ខ្លួនយកមកវិញ។

ដោយឡែក បុរសនិងនារីដែលជិះដេញតាមពីក្រោយជនសង្ស័យនោះ ក៏បានជិះម៉ូតូដេញតាមជនសង្ស័យដែលរត់ឡើងជិះម៉ូតូបក្សពួកនោះជាបន្តទៀតបាត់ទៅ។ បន្ទាប់មក ក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។

 ក្រោយមក ជនសង្ស័យដែលត្រូវសន្តិសុខឃាត់ជាប់នោះ បានឆ្លើយប្រាប់មូលហេតុដែលខ្លួនរត់ចោលម៉ូតូថា «ខ្លួនត្រូវគេដេញវា.យ ទើបខ្លួនរត់ចោលម៉ូតូ» និងបាននិយាយថា «មកពីខ្លួនជិះលឿនពេក ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបរបស់គេ ដែលមានតម្លៃថ្លៃ ទើបភ័យពេក ហើយក៏រត់ចោលម៉ូតូតែម្តង»។

ក្រោយពេលកើតហេតុ ជនសង្ស័យ និងម៉ូតូ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីធ្វើសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕

 ដកស្រង់ពី៖កោះសន្តិភាព

មុខសញ្ញា​ដដែល​! បុរស​២​នាក់​ធ្លាប់​ជាប់​ពន្ធនា​គារ​​ម្តង​ហើយ ចេញ​វិញ​ធ្វើ​សកម្មភាព​ទៀត

ខេត្តសៀមរាប ៖ មុខសញ្ញាដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារចំនួន២នាក់ ពីបទ.លួចនោះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងសៀមរាប ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីលួចអាគុយកាណូត។

 ជនសង្ស័យខាងលើនេះ ម្នាក់មានឈ្មោះ ឈន សុខេន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុង-ខេត្តសៀមរាប (ធ្លាប់ជាប់ពន្ធនាគារករណីអំពើលួចម៉ូតូ)។ និងម្នាក់ទៀតមានឈ្មោះ ចក់ ចៀន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិន ពិតប្រាកដ មានទីលំនៅនៅភូមិទី៦ ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ក្រុង-ខេត្តសៀមរាប (ធ្លាប់ជាប់មណ្ឌលកែប្រែបន្សាបគ្រឿងញៀ.ន) និងពាក់ព័ន្ធនឹងករណី អំពើលួច (លួចអាគុយកាណូត) ព្រមទាំងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ.នទៀត។

ចំណែកជនរងគ្រោះមានឈ្មោះ ឯល រ៉ូនី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិទី៥ សង្កាត់ចុងឃ្នៀស ក្រុង-ខេត្តសៀមរាប។ បើតាមសមត្ថកិច្ចឲ្យដឹងថា កាលវេលាម៉ោង៣យប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចកំពង់ផែចុងឃ្នៀស ស្ថិតក្នុងភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុង-ខេត្តសៀមរាប មានករណីចោរលួចអាគុយកាណូតរបស់ប្រជាពលរដ្ឋ ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចដោះអាគុយម៉ាក GS ពណ៌ខៀវ.ស មានកម្លាំង១២០អំពែ ដោះយកចេញទៅបាត់ ខណៈពេលដែលម្ចាស់បានចតកាណូតទុក រួចចូលសម្រាកក្នុងលំនៅដ្ឋាន។

 ក្រោយពីទទួលបបានណ្តឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចក៏បានកំណត់មុខសញ្ញាភ្លាម គឺពិតជាចោរមុខដដែល ដែលធ្លាប់ជាប់ពន្ធនាគារនោះ បន្ទាប់មកសមត្ថកិច្ចក៏បើកការស្រាវជ្រាវ និងស្វែងរកជនសង្ស័យទាំងពីរនាក់ខាងលើ ទើបឈានដល់ការឃាត់ខ្លួន និងចាប់បានវត្ថុតាង (អាគុយ) របស់ជនរងគ្រោះមកវិញផងដែរ។

ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើបានសារភាព «ពួកគេខ្លួនពិតជាបានធ្វើសកម្មភាពលួចអាគុយរបស់ប្រជាពលរដ្ឋនោះពិតមែន»។ ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមុខសញ្ញាលួចអាគុយកាណូតទាំង២នាក់នេះ ទៅកាន់សលាដំបូងខេត្ត ដើម្បីតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព

 

ចាប់​ក្មេង​ទំនើង​៣​នាក់ ប្រើ​ជំ​ពាម​កៅស៊ូ​បា​.​ញ់​គ្រាប់​ដែក បំបែក​កញ្ចក់​រថយន្ដ​អ្នកដំណើរ នៅ​ស្រុក​ឱ​រ៉ា​ល់

ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានចាប់ឃាត់ជនសង្ស័យចំនួន៣នាក់ បញ្ជូនខ្លួនទៅតុលាការនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រោយពីក្រុមក្មេងទំនើងទាំងនេះ ប្រើជំពាមកៅស៊ូ បាញ់គ្រាប់ដែក និងគ្រាប់ថ្ម ទៅលើរថយន្ដអ្នកដំណើរ បណ្ដាលឲ្យបែកកញ្ចក់ ។

អាន​បន្ត៖ ចាប់​ក្មេង​ទំនើង​៣​នាក់ ប្រើ​ជំ​ពាម​កៅស៊ូ​បា​.​ញ់​គ្រាប់​ដែក...

ប្តី​ប្រពន្ធ​២​នាក់ និង​ក្មួយ​អាយុ​ជាង​២​ឆ្នាំ​ជួប​គ្រោះ​លើ​ផ្លូវ​ព្រះ​មុនី​វង្ស ក្រោយ​ជួប​បុរស​២​នាក់​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្តីប្រពន្ធ២នាក់ រួមដំណើរជាមួយក្មួយប្រុសម្នាក់ បានជិះម៉ូតូសណ្តោងរ៉ឺម៉កចេញពីផ្ទះ ក្នុងគោលបំណងទៅទិញផ្លែឪឡឹកនៅម្តុំផ្សារនាគមាស ដើម្បីយកទៅលក់បន្ត លុះពេលធ្វើដំណើរមកដល់ពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច ហើយធ្វើអោយម៉ូតូរបស់ជនរងគ្រោះរេចង្កូតជ្រុលទៅបុកជាមួយនឹងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់រ៉ឺម៉ករងរបួសធ្ងន់-ស្រាលចំនួន៣នាក់តែម្តង។

អាន​បន្ត៖ ប្តី​ប្រពន្ធ​២​នាក់...