បណ្តាញសង្គម

ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ឃា​.​តករ​បា​.​ញ់​ស​ម្លា​.​ញ់​ប្រពន្ធ ពី​បទ​ឃា​.​ត​កម្ម​ អាច​ជាប់គុក​ក្បែរ​​១​ជីវិត

រាជធានីភ្នំពេញ ៖ លោក រ័ត្ន ស៊ីថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានចេញដីកាសម្រេចឃុំខ្លួនជនសង្ស័យ ជាឃាតករបា.ញ់សម្លា.ប់ប្រពន្ធ ដាក់ពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទ.ឃា.តកម្មដែលមានស្ថានទម្ងន់ទោស និងបទ.កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត រួមនិងបទ.រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅផ្ទះលេខ១៦៨ បុរីគួរស្រូវ ៣ ផ្លូវលេខKS០៣ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា២០២ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ មាត្រា៤០ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

អាន​បន្ត៖ ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ឃា​.​តករ​បា​.​ញ់​ស​ម្លា​.​ញ់​ប្រពន្ធ...

ជន​ក្លែង​ជា​មន្ត្រី​អាវុធហត្ថ និង​កាន់កា.ប់​អាវុធ​ខុសច្បាប់ ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះកោសជប់និងម៉ាស្សាមួយកន្លែង ស្ថិតនៅផ្លូវ៣០ម៉ែត្រ ភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ពាក់ពន្ធ័ករណីក្លែងបន្លំជាមន្ត្រីកងរាជអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់។

អាន​បន្ត៖ ជន​ក្លែង​ជា​មន្ត្រី​អាវុធហត្ថ និង​កាន់កា.ប់​អាវុធ​ខុសច្បាប់...

ន្តិសុខ រថយន្តពីរគ្រឿង បុកគ្នាបណ្តាលឱ្យអ្នកបើកបរ នៃភាគីម្ខាង បាត់បង់ជីវិត

កំពត: អ្នកបើកបរនៃភាគីម្ខាង បានស្លាប់ ក្រោយរថយន្តពីរគ្រឿង បុកគ្នា ពេលធ្វើដំណើរនៅលើដងផ្លូវជាតិលេខ៣ កាលពីរសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។ ហេតុការណ៍នេះ បានកើតឡើង ក្នុងទឹកដីភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ។

អាន​បន្ត៖ ន្តិសុខ រថយន្តពីរគ្រឿង បុកគ្នាបណ្តាលឱ្យអ្នកបើកបរ នៃភាគីម្ខាង បាត់បង់ជីវិត

មេខ្យល់ជនជាតិថៃ គឺជាឃាតកដៃដល់ ប្លន់សំលាប់ស្ត្រីពលករខ្មែរម្នាក់ នៅព្រំដែននាស្រុកអូរជ្រៅ-ណូនម៉ាក់មុន

បន្ទាយមានជ័យៈ សមត្ថកិច្ចនគរបាលផែនការងារព្រំដែន នគរបាលការពារព្រំដែនគោក វរសេនាតូចលេខ៩១១ ការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នគរបាលស្រុកអូរជ្រៅ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការនឹងនគរបាលការពារព្រំដែន នគរបាលដែនដីភាគីថៃ នៅស្រុកគោកធ្យូង ខេត្តស្រះកែវ នៅថ្ងៃទី៥ ខែមីនាឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យដៃដល់ម្នាក់ ដែលបានប្លន់សម្លាប់ស្ត្រីពលករខ្មែរម្នាក់នៅច្រករបៀង នៃព្រំដែន នាស្រុកអូរជ្រៅ-ណូនម៉ាក់មុន។ ឃាតក គឺជាមេខ្យល់ នាំពលករឆ្លងដែនខុសច្បាប់ ។

អាន​បន្ត៖ មេខ្យល់ជនជាតិថៃ គឺជាឃាតកដៃដល់ ប្លន់សំលាប់ស្ត្រីពលករខ្មែរម្នាក់...

កូនតុងទីនកើបលុយរាប់សែនដុល្លារបម្រុងគេចខ្លួន ទីបំផុតជាប់ជុចសមត្ថកិច្ច

ភ្នំពេញ: ស្ត្រីម្នាក់ជាអ្នកលេងតុងទីន ដែលហៅថា”កូនតុងទីន” ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ពន្ធករណីកើបលុយតុងទីនបានរាប់សែនដុល្លារអាមេរិក ហើយព្យាយាមរត់គេចខ្លួន។

អាន​បន្ត៖ កូនតុងទីនកើបលុយរាប់សែនដុល្លារបម្រុងគេចខ្លួន ទីបំផុតជាប់ជុចសមត្ថកិច្ច

ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់ និង​ប្រើ​ហិ.ង្សា​លើ​មន្ត្រី​នគរបាល​ខណ្ឌមានជ័យ

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ (រារាំងដល់ការអនុវត្តច្បាប់) និងប្រើអំពើហិង្សាដោយចេតនាមកលើសមត្ថកិច្ច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

អាន​បន្ត៖ ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់...

​សមត្ថ​កិច្ច​កំពុង​តាម​ប្រ​មាញ់​​ចោរលួច​គោ​ដឹក​តាមឡាន ក្រោយ​បំពុល​សុនខនិងឆ្មា​​​​៥​ក្បាល

ខេត្តបាត់ដំបង ៖ គេនៅមិនទាន់កំណត់អត្តសញ្ញាណក្រុមចោរណាម្នាក់ ដែលលួចគោអ្នកភូមិចំនួន០៦ក្បាលដឹកតាមរថយន្តកាលពីសប្ដាហ៍មុនបាននៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី២៨ កុម្ភៈ តែកម្លាំងសមត្ថកិច្ចកំពុងបន្តតាមប្រមាញ់មុខសញ្ញាក្រុមចោរលួចគោនេះនៅឡើយ ក្រោយពីមានតម្រុយខ្លះៗពីគោលដៅ ។

អាន​បន្ត៖ ​សមត្ថ​កិច្ច​កំពុង​តាម​ប្រ​មាញ់​​ចោរលួច​គោ​ដឹក​តាមឡាន...

សមត្ថកិច្ចកំពុងតាមរកអ្នកបើករថយន្តបុកម៉ូតូស្លាប់ម្នាក់នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង:សមត្ថកិច្ចនគរបាលផ្នែកជំនាញកំពុងស្វែងរកអ្នកបើកបររថយន្តទំនើបមួយគ្រឿងដែលបានរត់គេចខ្លួនបន្ទាប់ពីបើករថយន្តបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមមួយរំពេចកាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចចន្លោះបង្គោលលេខ៥២៤ ៥២៥ លើផ្លូវជាតិលេខ៩ ស្ថិតនៅក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

អាន​បន្ត៖ សមត្ថកិច្ចកំពុងតាមរកអ្នកបើករថយន្តបុកម៉ូតូស្លាប់ម្នាក់នៅខេត្តស្ទឹងត្រែង

មុខសញ្ញាប្រើកាំបិតផ្គាក់ និងបុ័ងតោ កា.ប់​ប្លន់ម៉ូតូ ត្រូវនគរបាលខេត្តកណ្តាល បង្ក្រាបបាន ៥ នាក់

ខេត្តកណ្ដាល៖ កម្លាំងសមត្តកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកណ្តាល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានសហការជាមួយនគរបាលរាជធានីភ្នំពេញ និងខេត្ដសៀមរាប បើកកិច្ចប្រតិបត្ដិការស្រាវជ្រាវ និងបង្រាបមុខសញ្ញាប្រើកាំបិតបុ័ងតោ កា.ប់ប្លន់ម៉ូតូមួយករណី ដោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៥ នាក់ ក្នុងចំណោមបក្ខពួក ៧នាក់។

អាន​បន្ត៖ មុខសញ្ញាប្រើកាំបិតផ្គាក់ និងបុ័ងតោ កា.ប់​ប្លន់ម៉ូតូ ត្រូវនគរបាលខេត្តកណ្តាល...

នាយករងវិទ្យាល័យមួយនៅខេត្តកំពង់ឆ្នាំង រំលោភកូនសិស្សបានសម្រេចច្រើនដង រួចថតរូប និងវីដេអូរកំពុងរួមរ័ក្ស និងចែកចាយពេញបណ្តាញសង្គម

កំពង់ឆ្នាំង:នាយករងវិទ្យាល័យមួយនៅខេត្តកំពង់ឆ្នាំងបានរងការចោទប្រកាន់ពីក្មេងស្រីរងគ្រោះថាបាន រំលោភកូនសិស្សខ្លួនឯងបានសម្រេចច្រើនដង រួចថតរូប និងវីដេអូរកំពុងរួមរ័ក្ស និងចែកចាយពេញបណ្តាញសង្គមធ្វើអោយប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់នាង ។

អាន​បន្ត៖ នាយករងវិទ្យាល័យមួយនៅខេត្តកំពង់ឆ្នាំង រំលោភកូនសិស្សបានសម្រេចច្រើនដង រួចថតរូប...

ល្បិច​ដដែល​របស់​ក្រុម​ដៃ​មឹក ធ្វើ​ស៊ី​ញឹក​នៅ​ផ្សារ​ផេ​ន​សល​មាត់ទន្លេ ចាប់​បាន​ស្ត្រី​ម្នាក់ បញ្ជូន​ទៅ​តុលាការ

រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌដូនពេញ គ្រោងនឹងបញ្ជូនជនសង្ស័យម្នាក់ជាក្រុមដៃមឹក ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះ ក្រោយពីលេងល្បិច និងស្ទីលដដែលៗ ធ្វើជាអ្នកលក់នៅផ្សារផេនសលមាត់ទន្លេ ហើយបញ្ជាទិញគ្រឿងអលង្ការ តាមអនឡាញ ដែលមានតម្លៃសរុបជិត ៥,០០០ដុល្លារអាមេរិក ។

អាន​បន្ត៖ ល្បិច​ដដែល​របស់​ក្រុម​ដៃ​មឹក ធ្វើ​ស៊ី​ញឹក​នៅ​ផ្សារ​ផេ​ន​សល​មាត់ទន្លេ...

មនុស្សប្រុសស្រី ពីរនាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ មនុស្សប្រុសស្រី ពីរនាក់ បានស្លាប់ជាបន្តបន្ទាប់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៩៦-១៩៧ ស្ថិតក្នុងភូមិបត់គគី ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អាន​បន្ត៖ មនុស្សប្រុសស្រី ពីរនាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវជាតិលេខ៤...

ត្រៀមបញ្ជូនសំណុំរឿងបង្រ្កាបសម្ភាររុករករ៉ែមាស ទៅតុលាការ

ស្ទឹងត្រែងៈ មន្ត្រីផ្នែកជំនាញនៃមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង ត្រៀមបញ្ជូនសំណុំរឿងបង្រ្កាបសម្ភាររ៉ែមាស ខុសច្បាប់ ទៅតុលាការ បន្ទាប់ពីរឹបអូសបាន ហើយជនល្មើសមិនចូលខ្លួន មិនដោះស្រាយ។

អាន​បន្ត៖ ត្រៀមបញ្ជូនសំណុំរឿងបង្រ្កាបសម្ភាររុករករ៉ែមាស ទៅតុលាការ

ឃាត់ខ្លួនជនសង្ស័យ ពីរនាក់ ក្នុងចំណោមបក្ខពួក បីនាក់ ពាក់ព័ន្ធករណីមនុស្សឃាត គិតទុកជាមុន

ភ្នំពេញ៖ ជនសង្ស័យ ពីរនាក់ ក្នុងចំណោមបក្ខពួក បីនាក់ កាលពីវេលា ម៉ោង ៤ រសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានកម្លាំងអធិការនគរបាល ខណ្ឌកំបូល បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រិច ស្រុកអង្គស្នួល បានស្រាវជ្រាវ ឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីមនុស្សឃាត គិតទុកជាមុន ។

អាន​បន្ត៖ ឃាត់ខ្លួនជនសង្ស័យ ពីរនាក់ ក្នុងចំណោមបក្ខពួក បីនាក់ ពាក់ព័ន្ធករណីមនុស្សឃាត...

តុលាការ សម្រេចឃុំខ្លួនអ្នកគួកជេររថយន្ត សមគំនិតជាមួយអ្នកនៅផ្ទះឧកញ៉ាម្នាក់ យករថយន្តចិនទៅលក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

កណ្តាល៖ នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អឿង វណ្ណា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យ ពីរនាក់ ជាអ្នកគួកជេររថយន្ត បានសមគំនិតជាមួយអ្នកនៅផ្ទះឧកញ៉ា អុឹង ប៊ុនហូវ ជាតៃកុងរថយន្ត បានយករថយន្តចិន ទៅលក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ” សមគំនិតក្នុងអំពើលួច ” តាមមាត្រា២៩,មាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១២និង០០នាទី នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល (ក្រុមហ៊ុន តៃភីងយ៉ាង)។

អាន​បន្ត៖ តុលាការ សម្រេចឃុំខ្លួនអ្នកគួកជេររថយន្ត សមគំនិតជាមួយអ្នកនៅផ្ទះឧកញ៉ាម្នាក់...

ព្រួតគ្នា ស្ទាក់វាយយុវជនម្នាក់ យកម៉ូតូ ត្រូវប៉ូលិស ចាប់បាន ៨នាក់ បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែត និងកម្លាំងផែននគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យ ៨នាក់ ទៅតុលាការ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពីជនសង្ស័យទាំងនេះ បានព្រួតគ្នា វាយយុវជនម្នាក់ យកម៉ូតូ។

អាន​បន្ត៖ ព្រួតគ្នា ស្ទាក់វាយយុវជនម្នាក់ យកម៉ូតូ ត្រូវប៉ូលិស ចាប់បាន ៨នាក់ បញ្ជូនទៅតុលាការ

ល្បិច​ដដែល​របស់​ក្រុម​ដៃ​មឹក ធ្វើ​ស៊ី​ញឹក​នៅ​ផ្សារ​ផេ​ន​សល​មាត់ទន្លេ ចាប់​បាន​ស្ត្រី​ម្នាក់ បញ្ជូន​ទៅ​តុលាការ

រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌដូនពេញ គ្រោងនឹងបញ្ជូនជនសង្ស័យម្នាក់ជាក្រុមដៃមឹក ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះ ក្រោយពីលេងល្បិច និងស្ទីលដដែលៗ ធ្វើជាអ្នកលក់នៅផ្សារផេនសលមាត់ទន្លេ ហើយបញ្ជាទិញគ្រឿងអលង្ការ តាមអនឡាញ ដែលមានតម្លៃសរុបជិត ៥,០០០ដុល្លារអាមេរិក ។

អាន​បន្ត៖ ល្បិច​ដដែល​របស់​ក្រុម​ដៃ​មឹក ធ្វើ​ស៊ី​ញឹក​នៅ​ផ្សារ​ផេ​ន​សល​មាត់ទន្លេ...

ស្លាប់មនុស្សពីរនាក់ បន្ទាប់ពីជិះម៉ូតូបុកគោយន្តកន្ត្រៃ នៅស្រុកថ្ពង

កំពង់ស្ពឺ: មនុស្សពីរនាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូមិនប្រយ័ត្ន បុកជាមួយគោយន្តកន្ត្រៃ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៩១-៩២ ត្រង់ចំណុច ភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២០២៣។

អាន​បន្ត៖ ស្លាប់មនុស្សពីរនាក់ បន្ទាប់ពីជិះម៉ូតូបុកគោយន្តកន្ត្រៃ នៅស្រុកថ្ពង

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៨​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀ.ន

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ (ស្រី០២នាក់) ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។

អាន​បន្ត៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៨​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀ.ន

នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ បីនាក់ ករណីជួញដូរ និងផ្ដល់ទីតាំង ឲ្យប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១០ យប់ បានឃាត់ខ្លួនជនសង្ស័យ ចំនួន បីនាក់ ករណីជួញដូរ និងផ្ដល់ទីតាំង ឲ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដាវកែច្នៃ) ស្ថិតត្រង់ចំណុចផ្លូវបេតុង មុខផ្ទះគ្មានលេខ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អាន​បន្ត៖ នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ បីនាក់ ករណីជួញដូរ និងផ្ដល់ទីតាំង...

ឆាបឆេះព្រៃចំការស្វាយ៖ អ្នកភូមិព្រៃគប់ ខ្លាចរាលឆេះផ្ទះ តែកម្លាំងសមត្ថកិច្ចចម្រុះ តស៊ូពន្លត់បានសម្រេច

បន្ទាយមានជ័យៈ ភ្លើងបានឆាបឆេះព្រៃចំការស្វាយ ទំហំ ៤-៥ ហិកតា នាំឱ្យប្រជាពលរដ្ឋ នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ភ័យខ្លាចស្លន់ ស្លោរ ថានឹងអាចរាលឆេះផ្ទះពួកគាត់ នៅក្បែរៗនោះ ប៉ុន្តែត្រូវមន្ត្រីអាជ្ញាធរ កងកម្លាំង ចម្រុះ បានប្រើរថយន្តបាញ់ទឹក អស់រយៈពេល ៣ ម៉ោង ទើបពន្លត់អគ្គិភ័យនោះ បានសម្រេច ។

អាន​បន្ត៖ ឆាបឆេះព្រៃចំការស្វាយ៖ អ្នកភូមិព្រៃគប់ ខ្លាចរាលឆេះផ្ទះ...