បណ្តាញសង្គម

សមត្ថកិច្ច ចុះឃាត់ខ្លួនបាន ៨នាក់ ក្រោយម្ចាស់ម៉ូតូម្នាក់ ប្តឹងចោទថាស្ទាក់ដេញប្លន់

បន្ទាយមានជ័យៈ សមត្ថកិច្ចនគរបាល បានចុះស្រាវជ្រាវ ហើយបាន ឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន ៨ នាក់ នៅពេលជនរងគ្រោះម្នាក់ ជាម្ចាស់ម៉ួតូ បានប្តឹងចោទថា ជនសង្ស័យបានស្ទាក់ប្លន់ ។

អាន​បន្ត៖ សមត្ថកិច្ច ចុះឃាត់ខ្លួនបាន ៨នាក់ ក្រោយម្ចាស់ម៉ូតូម្នាក់ ប្តឹងចោទថាស្ទាក់ដេញប្លន់

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សប្រុសស្រី ១២ នាក់ ពាក់ព័ន្ធករណីរារាំង សមត្ថកិច្ចអនុវត្តច្បាប់

ភ្នំពេញៈ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចូនជនសង្ស័យ ប្រុសស្រី ១២ នាក់ ទៅតុលាការ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីសាកសួរករណីរារាំង និងរំខានដល់ សមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់។

អាន​បន្ត៖ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សប្រុសស្រី ១២ នាក់ ពាក់ព័ន្ធករណីរារាំង...

ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ក្រោយ​បង្ក្រាប​ឈើ​ខុសច្បាប់​ត្រៀម​បញ្ជូនទៅ​តុលាការ​

មណ្ឌលគិរី: សមត្ថកិច្ចផ្នែកជំនាញរដ្ឋបាលព្រៃឈើបានឃាត់ខ្លួនមនុស្សពីរនាក់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយបង្ក្រាបឈើទ្រង់ទ្រាយធំមួយដែលលួចលាក់ដោយខុសច្បាប់ក្នុងទីតាំងទីលានប្រណាំងរថយន្តនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

អាន​បន្ត៖ ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ក្រោយ​បង្ក្រាប​ឈើ​ខុសច្បាប់​ត្រៀម​បញ្ជូនទៅ​តុលាការ​

រថយន្តដឹកស្រូវមួយគ្រឿងធ្លាក់ពីលើផ្លូវជាតិក្រឡាប់ខ្លួនឯងបណ្តាលអោយឆេះទាំងព្រឹក

កំពង់ឆ្នាំង:រថយន្តដឹកស្រូវមួយគ្រឿងធ្លាក់ពីលើផ្លូវជាតិក្រឡាប់ខ្លួនឯងបណ្តាលអោយឆេះទាំងព្រឹកនៅវេលាម៉ោង៧និង៧៥នាទីព្រឹកថ្ងៃទី១៤កុម្ភ:ឆ្នាំ២០២៣នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៨និង៦៩ចំណុចផ្កូវអាល្លឺម៉ង់ ស្ថិតក្នុងភូមិគោកស្តៅ ឃុំ ទឹកហូរ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។

អាន​បន្ត៖ រថយន្តដឹកស្រូវមួយគ្រឿងធ្លាក់ពីលើផ្លូវជាតិក្រឡាប់ខ្លួនឯងបណ្តាលអោយឆេះទាំងព្រឹក

សមត្ថកិច្ចកំពុងស្វែងរកអ្នកបាត់ខ្លួនដោយសារលិចទូកនៅស្ទឹងត្រែង

ស្ទឹងត្រែង:ទូកអ្នកភូមិមួយគ្រឿងដឹកមនុស្ស៨នាក់បានលិចពេលឆ្លងកាត់តំបន់ទឹកគួចខ្លាំងតាមដងទន្លេមេគង្គនៅកន្ទុយកោះហានស្ថិតក្នុងឃុំកោះស្នែងស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៣។

អាន​បន្ត៖ សមត្ថកិច្ចកំពុងស្វែងរកអ្នកបាត់ខ្លួនដោយសារលិចទូកនៅស្ទឹងត្រែង

ម្ចាស់​ជាប់មាត់​ហូប​បាយ​ក្នុង​តូប លោក​ចោរ​លួច​​ម៉ូតូ​ដោយ​សុវត្ថិភាព​នៅ​ផ្សារ​បន្លែ«​ភូ​ពុ​យ​»

ខេត្តបាត់ដំបង ៖ ម៉ូតូម៉ាកZOOMER.X មួយគ្រឿង ត្រូវជនមិនស្គាល់អត្តសញ្ញាណលួចយក រួចជិះគេចខ្លួនដោយសុវត្ថិភាព នៅវេលាម៉ោងជាង៦ល្ងាចថ្ងៃទី ១៣ កុម្ភៈ ខណៈពេលដែលម្ចាស់កំពុងហូបបាយនៅក្នុងតូបលក់ដូរ នៅក្នុង«ផ្សារបន្លែភូពុយ» ស្ថិតក្នុងសង្កាត់អូរចា ក្រុងបាត់ដំបង។

អាន​បន្ត៖ ម្ចាស់​ជាប់មាត់​ហូប​បាយ​ក្នុង​តូប...

ប្រតិបត្តិការ ៣ថ្ងៃ នគរបាលមាត់សមុទ្រ បំបែក​មុខសញ្ញាឆក់ ឃាត់ខ្លួនប្រុសស្រីចំនួន ២៤ នាក់ បញ្ជូនទៅតុលាការ​

ខេត្តព្រះសីហនុ៖ រយៈពេល ៣ថ្ងៃកន្លងមកនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានបើកយុទ្ធនាការបំបែកសំបុកមុខសញ្ញាឆក់ ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន ២៤នាក់ ( ស្រី ៥ នាក់) ពាក់ព័ន្ធនឹងបទល្មើស លួចមានស្ថានទម្ងន់ទោស (ឆក់យកទ្រព្យសម្បត្តិ) យ៉ាងសកម្ម ក្នុងខេត្តមាត់សមុទ្រមួយនេះ។

អាន​បន្ត៖ ប្រតិបត្តិការ ៣ថ្ងៃ នគរបាលមាត់សមុទ្រ បំបែក​មុខសញ្ញាឆក់...

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៥​នាក់ ទៅ​តុលាការ ករណី​​គ្រឿងញៀ.ន

រាជធានីភ្នំពេញ ៖ នាព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៣ករណីផ្សេងគ្នា ។

អាន​បន្ត៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៥​នាក់ ទៅ​តុលាការ ករណី​​គ្រឿងញៀ.ន

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​ព្រួត​គ្នា​វាយ​បុរស​ម្នាក់​របួសធ្ងន់

រាជធានីភ្នំពេញ ៖ ករណីប្រើអំពើហិង្សាមួយ ដោយព្រួតគ្នា វាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ បញ្ជូនទៅតុលាការ ។

អាន​បន្ត៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់...

បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ “​បៀ​-​អាប៉ោង​” មួយ​កន្លែងនៅក្រុង​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ចថា មានករណីលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ (បៀ-អាប៉ោង) មួយកន្លែង ស្ថិតនៅភូមិអូរជ្រៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចមក កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានចុះបង្ក្រាបដល់កន្លែងលេងល្បែង ក្រុមអ្នកលួចលេងទាំងនោះ បានរត់បាស់ជើងសព្រាត កាត់ព្រៃវាលស្រែដូចគោហ្វូង គេចខ្លួនបាតអស់ ។

អាន​បន្ត៖ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ “​បៀ​-​អាប៉ោង​” មួយ​កន្លែងនៅក្រុង​ប៉ោយ​ប៉ែ​ត

កុមារីម្នាក់ធ្លាក់ពីលើអាគារខុនដូរជាន់ទី៨ស្លាប់នៅកន្លែង

ភ្នំពេញ៖ កុមារីជនជាតិចិនមានវ័យប្រមាណជា៣ឆ្នាំម្នាក់បានធ្លាក់ពីលើ អាគារខុនដូរ CAMATION .E1 ដែលស្ថិតនៅ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ បណ្តាលអោយស្លាប់នៅកន្លែងកាលពីវេលាម៉ោងប្រមាណ១១និង៣០នាទីថ្ងៃ ត្រង់ទី១៣ខែ កុម្ភះឆ្នាំ ២០២៣ ។

អាន​បន្ត៖ កុមារីម្នាក់ធ្លាក់ពីលើអាគារខុនដូរជាន់ទី៨ស្លាប់នៅកន្លែង

បញ្ចុកបាយកូនស្រី អាយុជាង២ខួប លើកង់បី ត្រូវរថយន្ត បុកកិនស្លាប់

ភ្នំពេញ៖ ក្មេងស្រីអាយុជាង ២ ខួបម្នាក់ ត្រូវរថយន្តដឹកទំនិញមួយគ្រឿង កិនស្លាប់ នៅកន្លែង ហើយឪពុកបានរងរបួសធ្ងន់ ខណៈពេលដែលគាត់បាន ឈប់ម៉ូតូ កង់៣ លើចិញ្ចើមផ្លូវ បញ្ចុកបាយកូនស្រី កាលពីវេលាម៉ោងប្រមាណ ៨និង៣០ នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវ ៤០ម៉ែត្រ ក្នុងភូមិក្រាំងអង្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

អាន​បន្ត៖ បញ្ចុកបាយកូនស្រី អាយុជាង២ខួប លើកង់បី ត្រូវរថយន្ត បុកកិនស្លាប់

ឃាត់ខ្លួនក្រុមជនដៃដល់ បួននាក់ ពាក់ព័ន្ធការវាយតដៃ ជាមួយសមត្ថកិច្ច

កំពង់ស្ពឺ៖ នគរបាលស្រុកថ្ពង បានឃាត់ខ្លួនក្រុមជនដៃដល់ ចំនួនបួននាក់ហើយបានបញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ កាលពីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពេលក្រុមជនដៃដល់ បានស្ទាក់វាយរថយន្ត ជនរងគ្រោះ បណ្តាលឱ្យរងការខូចខាត និងពាក់ព័ន្ធការវាយតដៃ ជាមួយសមត្ថកិច្ច មូលដ្ឋាន ។

អាន​បន្ត៖ ឃាត់ខ្លួនក្រុមជនដៃដល់ បួននាក់ ពាក់ព័ន្ធការវាយតដៃ ជាមួយសមត្ថកិច្ច

អ្នកលក់ការ៉ែមកីជិះម៉ូតូបុកគោយន្តពីក្រោយស្លាប់

ស្ទឹងត្រែង:អ្នកលក់ការ៉ែមកីម្នាក់ពេលធ្វើដំណើរតាមផ្លូវត្រឡប់មកផ្ទះវិញជួបឧបទ្ទវហេតុជិះម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឲ្យធ្លាយពោះវៀនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុកាលពីវេលាម៉ោងជាង៧យប់ថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៣នៅចំណុចជិតផ្លូវចូលវារីអគ្គិសនីភូមិវាលរំពេរ ឃុំកំភុន ស្រុកសេសាខេត្តស្ទឹងត្រែង។

អាន​បន្ត៖ អ្នកលក់ការ៉ែមកីជិះម៉ូតូបុកគោយន្តពីក្រោយស្លាប់

ជម្លោះជេរបញ្ចោរគ្នា៖ ស្រ្តីម្នាក់ វាយក្បាលបុរសម្នាក់ ស្លាប់នៅស្រុកស្វាយលើ

សៀមរាបៈ ស្រ្តីជាជនដៃដល់ម្នាក់ បានត្រូវនគរបាលឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនមកតុលាការ ចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី១២ ខែកុម្ភៈនេះ ដោយសារស្ត្រីនោះ បានយកបន្ទះឈើ វាយក្បាលបុរសម្នាក់ ពីលើផ្នែកខាងក្រោយ បណ្ដាលឱ្យបែករយះ ហូរឈាមរហូតដល់ស្លាប់ ក្រោយពីបុរសនោះ បង្កជម្លោះជេរបញ្ចោរ គ្នាជាមួយស្រ្តីម្នាក់នោះ។

អាន​បន្ត៖ ជម្លោះជេរបញ្ចោរគ្នា៖ ស្រ្តីម្នាក់ វាយក្បាលបុរសម្នាក់ ស្លាប់នៅស្រុកស្វាយលើ

អគ្គីភ័យ​បាន​នឹង​កំពុង​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​​ក្រុង​ប៉ោយប៉ែត​

បន្ទាយមានជ័យ: នៅពីម៉ោងជិត៧ ដល់ម៉ោងជិត៨ព្រឹក ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ នេះអគ្គីភ័យបាននឹងកំពុងឆាបឆេះយ៉ាងសន្ធោរសន្ធៅលើផ្ទះពលរដ្ឋជាប់ៗគ្នានៅផ្លូវជាតិលេខ៥ ខាងត្បូង ឬម្ខាងផ្លូវទល់មុខធនាគារអេស៊ីលីដាក្រុងប៉ោយប៉ែត ក្នុងភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អាន​បន្ត៖ អគ្គីភ័យ​បាន​នឹង​កំពុង​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​​ក្រុង​ប៉ោយប៉ែត​

ហ្វាយ​ខេត្តតាកែវ ណែនាំ​​មេ​ប៉ូលិស​ខេត្ត និង​មេ​ប៉េ​អ៊ឹម​ខេត្ត ត្រូវរួម​គ្នា​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ឲ្យ​ខាន​តែ​បាន!

ខេត្តតាកែវ ៖ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ណែនាំដល់លោកស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវរួមគ្នា បង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបាន ចំពោះក្រុមក្មេងទំនើង និងចោរលួច ចោរឆក់ គ្រឿងញៀន ដើម្បីពង្រឹងការអនុត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ។

អាន​បន្ត៖ ហ្វាយ​ខេត្តតាកែវ ណែនាំ​​មេ​ប៉ូលិស​ខេត្ត និង​មេ​ប៉េ​អ៊ឹម​ខេត្ត...

ជនសង្ស័យ​០២​នាក់ លួច​សម្ភារ​ក្រុមហ៊ុន គេចខ្លួន​ជិត​៨​ខែ ​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួនបញ្ជូន​ទៅ​តុលាការ​

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ០២នាក់ បានលួចយកសម្ភារអេឡិចត្រូនិចរបស់ក្រុមហ៊ុន អិលជី រួចរត់គេចខ្លួន រយៈពេលជិត០៨ខែ ក៏ត្រូវកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ។

អាន​បន្ត៖ ជនសង្ស័យ​០២​នាក់ លួច​សម្ភារ​ក្រុមហ៊ុន គេចខ្លួន​ជិត​៨​ខែ...

ធ្វើ​ខុស​គេច​មិន​ផុត​! បុរស​២​នាក់​លប​ឆ្មក់​ជនបរទេស​តែ​មិន​សម្រេច លុះ​នាំ​គ្នា​រត់​ក៏​ជួប​គ្រោះថ្នាក់​រត់​មិន​រួច

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យទៅសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនបរទេសដែលកំពុងដើរថ្មើរជើង តែមិនបានសម្រេច ហើយក៏ជិះរត់គេចខ្លួនទៅបុករ៉ឺម៉កដឹកផ្លែឈើលក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចខាងមុខក្រុមហ៊ុនដឹកជញ្ជូនវិរៈប៊ុនថាំ តាមបណ្តោយផ្លូវ២១៥កែងផ្លូវ១៣៤ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។

 សេចក្តីរាយការណ៍បន្តថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ មាស រះទិត្យ អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនជាតិបរទេសប្រុសស្រីចំនួន២នាក់បានធ្វើដំណើរដោយថ្មើរជើងតាមបណ្ដោយផ្លូវ២១៥ ទិសដៅពីជើងទៅត្បូង។

លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យ និងបក្សពួកបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1Q-3022 តាមពីក្រោយជនរងគ្រោះ រួចក៏បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីរងគ្រោះដែលស្ពាយចំហៀងខ្លួន បណ្តាលឲ្យដាច់ខ្សែកាបូប ប៉ុន្តែឆក់មិនបានសម្រេចនោះទេ។

ប្រភពដដែលបន្តថា បន្ទាប់មក ជនសង្ស័យក៏បានព្យាយាមជិះម៉ូតូដើម្បីរត់គេចខ្លួន តែជាអកុសលក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូរ៉ឺម៉កលក់ផ្លែឈើ បណ្តាលឲ្យដួលម៉ូតូតែម្តង។ ខណៈពេលនោះ ក៏មានប្រជាពលរដ្ឋបានជួយចេញមកធ្វើការស្ទាក់ចាប់ជនសង្ស័យម្នាក់ និងម្នាក់ទៀតបានងើប រួចរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។

បន្ទាប់មកប្រជាពលរដ្ឋក៏បាននាំគ្នាស្វាគមន៍ជនសង្ស័យដែលចាប់បាននោះម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនតែម្តង រួចក៏ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ចុះមកធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។

 ក្រោយពេលកើតហេតុ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕ 

ដកស្រង់ពី៖កោះសន្តិភាព

សូមម្ចាស់គោ បង្កើនការប្រុងប្រយ័ត្ន! ព្រលែង​គោ ដើរតាមផ្លូវ បើបង្កគ្រោះថ្នាក់ចរាចរណ៍ គោ​ងាប់​ហើយ តែម្ចាស់គោ ត្រូវទទួលខុសត្រូវ​ថែមទៀត

ខេត្តស្វាយរៀង៖ មានគ្រោះថ្នាក់ចរាចរណ៍ ២កន្លែងផ្សេងគ្នា បណ្តាលឲ្យសត្វគោ ០៤ក្បាល ងាប់ភ្លាមៗ នៅនឹងកន្លែង។ ១ក្បាលទៀត របួសធ្ងន់ ហើយរថយន្ត មិនទាន់អស់ល្បឿន ក៏បានរេចង្កូត ទៅបុករបងផ្ទះអ្នកស្រុក បាក់អស់ ២ផ្ទាំង។

អាន​បន្ត៖ សូមម្ចាស់គោ បង្កើនការប្រុងប្រយ័ត្ន! ព្រលែង​គោ ដើរតាមផ្លូវ...

កម្មករសំណង់ម្នាក់រងគ្រោះរបួសដោយដាច់ខ្សែដងសន្ទូចពេលរុះរើខ្មោចអាគារកាស៊ីណូនៅក្រុងប៉ោយប៉ែតកំពុងតែសង្រ្គោះ

បន្ទាយមានជ័យ: មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរក្រុងប៉ោយប៉ែត បានបំភ្លឺព័ត៌មាននៅថ្ងៃទី០៩ខែកុម្ភ:ថា កម្មករសំណង់ម្នាក់ដែលរងគ្រោះរបួសដោយរមៀលធ្លាក់ចុះ ព្រោះដាច់ខ្សែដងសន្ទូចក្នុងសកម្មភាពរុះរើខ្មោចអាគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ត្រូវបញ្ជូនទៅមន្ទីរពហុព្យាបាលឯកជន មិនបានទៅមន្ទីរពេទ្យរដ្ឋទេ តែទោះយ៉ាងណា ជនរងគ្រោះក៏បានធូរស្រាលដែរ ហើយឈ្មោះអ្នកជម្ងឺក៏ភ័ន្តច្រឡំឈ្មោះគ្នា និងក៏មិនបានស្លាប់ដែរ ។

អាន​បន្ត៖ កម្មករសំណង់ម្នាក់រងគ្រោះរបួសដោយដាច់ខ្សែដងសន្ទូចពេលរុះរើខ្មោចអាគារកាស៊ីណូនៅក្រុងប...