ខេត្តព្រៃវែង ៖ ជនសង្ស័យ ដែលជាមុខសញ្ញា អ្នកជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន ៤នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាប់ឃាត់ខ្លួន និងដកហូតបានថ្នាំញៀនចំនួន ៣កញ្ចប់ធំ ។
អានបន្ត៖ ប្រតិបត្តិការ២ថ្ងៃ ចាប់ជនសង្ស័យ៤នាក់ ដកហូតគ្រឿងញៀន ៣កញ្ចប់ធំ...
ខេត្តស្ទឹងត្រែង ៖ ក្រោយការស៊ើបអង្កេតយ៉ាងហ្មត់ចត់ពីនគរបាលជំនាញ នៃការិយាល័យកោសល្យវិច្ច័យ និងបច្ចេកទេសវិទ្យាសាស្ត្រ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ជាមួយនិងគ្រូពេទ្យ កំណត់ហេតុ ត្រួតពិនិត្យសាកសព និងការវិនិច្ច័យ បានបញ្ជូនទៅនគរបាលព្រហ្មកំរិតធ្ងន់ ធ្វើការដាក់បន្ទុកលើជនសង្ស័យ ចំនួន៣នាក់ ឪពុកនិងកូន ដោយសម្រេចចោទពីបទឃា.តកម្មដោយមានទា.រុណកម្មអំពើឃោ.ឃៅ ក្នុងជំពូកទី១ ផ្នែកទី១ មាត្រា២០៥ ទោសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។
ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីអគ្គីភ័យឆាប់ឆេះរោងចក្រផលិតតុក្កតាធ្វើអំពីថ្ម មួយកន្លែងដែលស្ថិតនៅ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ត្រូវបានកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តកណ្ដាលចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍ករណីអគ្គីភ័យនេះផងដែរ ។
អានបន្ត៖ អគ្គិភ័យឆេះរោងចក្រផលិតតុក្កតា ក្នុងក្រុងតាខ្មៅ...
ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសជំទង់ម្នាក់ គេប្រទះឃើញបាត់បង់ជីវិត ដោយអណ្តែតទឹកអូរតាសឹក ចម្ងាយ ១៥០០ម៉ែត្រ ខាងជើងភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។
អានបន្ត៖ បាត់ខ្លួនមួយយប់ ស្អែកព្រឹកឡើង ប្រទះឃើញអណ្តែតក្នុងទឹកអូរ
ភ្នំពេញ៖ ជនសង្ស័យ ២នាក់ បានឆក់ទូរសព្ទដៃពីនារីម្នាក់ មិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច ឃាត់បានភ្លាមៗ កាលពីវេលាម៉ោង ១០ និង៥០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុង ជាប់ផ្លូវរថភ្លើង ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
អានបន្ត៖ ចោរឆក់ទូរសព្ទពីនារីម្នាក់ មិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច...
ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃតែមួយ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន២នាក់បានស្លា.ប់ដាច់ដោយឡែកពីគ្នា ក្នុងករណីបញ្ចប់ជីវិតដោយលេ.បថ្នាំ នៅស្រុកមង្លបូរី និងស្រុកស្វាយចេក ។
អានបន្ត៖ ត្រឹម១ថ្ងៃ! នេន១អង្គ និងបុរសពិការម្នាក់ ធ្វើរឿងស្មានមិនដល់ដូចគ្នា
ភ្នំពញ៖ កម្លាំងនគរបាលខណ្ឌដង្កោ និងនគរបាលប៉ុស្តិ៍ព្រៃស ខណៈពេលចេញល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មើស នៅក្នុងមូលដ្ឋាន បានឃើញជនសង្ស័យ ដែលជាមុខសញ្ញាចោរ ៣នាក់ ជាមុខសញ្ញាកាច់សោកម៉ូតូ និងគាស់ផ្ទះ។ ក្រោយមក ប៉ូលិស ក៏បានឃាត់ខ្លួនបានអ្នកទទួលផលពីចោរ ៤នាក់ទៀត។
បន្ទាយមានជ័យ៖ សមត្ថកិច្ចថៃ បានឃាត់ខ្លួនពលករខ្មែរចំនួន ១៩នាក់ និងមេខ្យល់ ចំនួន ២នាក់ ដែលនាំពលករខ្មែរ ឆ្លងដែនទៅថៃ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រស្រុកអារ័ញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ។តាមព័ត៌មានថៃ មានប្រជាពលរដ្ឋខ្មែរប្រុស/ស្រី ចំនួ ១៩នាក់ និងមេខ្យល់ ២នាក់ បានលួចឆ្លងដែនចូលក្នុងទឹកដីថៃ ដោយខុសច្បាប់ នៅពេលដែលប្រទេសថៃ កំពុងពង្រឹងការទប់ស្កាត់ និងបង្ការទប់ស្កាត់កូវីដ.១៩។
អានបន្ត៖ សមត្ថកិច្ចថៃ ឃាត់ខ្លួនពលករខ្មែរ ១៩នាក់ និងមេខ្យល់ ២នាក់...
រាជធានីភ្នំពេញ ៖ ជាលទ្ធផលជោគជ័យមួយនៃបេសកកម្មរយៈពេល៣ថ្ងៃ បង្ក្រាបលើទីតាំងកែច្នៃផលិតគ្រឿងញៀន៤កន្លែងរបស់កម្លាំងសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលមានការសហការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជនបរទេសចំនួន៦នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០គីឡូក្រាម ។
អានបន្ត៖ បេសកកម្ម៣ថ្ងៃចាប់បានជនឧក្រិដ្ឋ៦នាក់ដោយជោគជ័យ
បន្ទាយមានជ័យ៖ ប៉េអឹម បានឃាត់ខ្លួនមេខ្យល់ ៣នាក់ ដែលនាំពលករខ្មែរ ៤នាក់ បម្រុងឆ្លងដែន ទៅប្រទេសថៃ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ មេខ្យល់ទាំងនោះ ត្រូវបានប៉េអឹម កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។
អានបន្ត៖ ឃាត់ខ្លួនមេខ្យល់ ៣នាក់ ដែលនាំពលករខ្មែរ ៤នាក់...
រាជធានីភ្នំពេញ ៖ កម្លាំងអធិកាដ្ឋានរនគរបាលខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីទំនាស់ ហើយយកថ្មទម្រជើងឆត្រវាយសម្លាប់បុរសម្នាក់ ។
ភ្នំពេញ៖ ក្រោយពីការធ្វើចត្តាឡីស័កចប់រយៈពេល ១៤ថ្ងៃ ក្រុមអ្នកបើករថយន្តឈ្នួល និងម៉ូតូកង់បី ដែលត្រូវអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ ខណៈពេលចូលទៅដឹកភ្ញៀវ អំឡុងពេលផ្ទុះជំងឺកូវីដ១៩ ខ្លាំង នៅតំបន់ក្រហម កាលពីកន្លះខែមុននោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ។
អានបន្ត៖ ក្រុមអ្នកបើករថយន្តឈ្នួល និងម៉ូតូកង់បី ដែលចូលទៅដឹកភ្ញៀវនៅតំបន់ក្រហម...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌចំការមន ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យរូបនោះ បានធ្វើសកម្មភាពគាស់តូប រួចលួចយកម៉ាស៊ីនឆុងកាហ្វេ ហើយរត់គេចខ្លួនបានរយៈពេល១២ម៉ោង ។
រាជធានីភ្នំពេញ ៖ បន្ទាប់ពីតារាសម្តែងនាង ដេនី ក្វាន់ បានទម្លាយនូវរឿងរ៉ាវប្តឹងប្តល់គ្នាជាមួយម្ចាស់សណ្ឋាគារ សមុទ្រមាស (Gold Sea Hotel) ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ឧសភា ២០២១នេះ ពាក់ព័ន្ធការបង្កប់កាមេរ៉ាលួចថតនៅក្នុងបន្ទប់គេងរបស់នាង រឿងរ៉ាវនេះត្រូវបានប្អូនប្រុស ដេននី ក្វាន់ បានបង្ហាញបន្ថែមពីកាមេរ៉ាដែលបង្កប់ក្នុងបន្ទប់នោះ ។
អានបន្ត៖ ប្អូនប្រុស ដេនី ក្វាន់ បង្ហាញពី កាមេរ៉ាបង្កប់ក្នុងបន្ទប់សណ្ឋាគារ...
រាជធានីភ្នំពេញ ៖ ជុំវិញការស្លា.ប់របស់បុរសម្នាក់ ត្រូវបានគេដាក់ការសង្ស័យថា ត្រូវជនដៃដល់សម្លា.ប់តាំងពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ រហូតដល់ព្រឹកថ្ងៃដដែល ទើបបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញស.ពបុរសរងគ្រោះរូបនោះដេកស្លា.ប់ក្នុងថ្លុកឈា.ម ស្ថិតនៅតាមបណ្តោយផ្លូវប៉េតុងមួយកន្លែង ទល់មុខនឹងផ្សារបឹងទំពន់ ក្នុងភូមិសន្សំកុសល៣ សង្កាត់បឺងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អានបន្ត៖ ឃា.តករសារភាពពីមូលហេតុឈានដល់ការផ្តាច់ជីវិតបុរសម្នាក់នៅម្តុំទល់មុខផ្សារបឹង...
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៣កន្លែង ដោយឡែកគ្នា មានចំនួន ៧គ្រាប់ ត្រូវបានអង្គភាពកំចាត់មីន ទទួលយកកម្ទេចចោល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
អានបន្ត៖ ប្រជាពលរដ្ឋ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៣កន្លែង ចំនួន ៧គ្រាប់...
បន្ទាយមានជ័យ៖ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមេខ្យល់ ដែលបាននាំពលករឆ្លងដែនដោយខុសច្បាប់ ចំនួន ១៧នាក់។ មេខ្យល់ទាំងពីរនាក់នោះ ត្រូវបានប៉ូលិស កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
អានបន្ត៖ ប៉ូលិសក្រុងប៉ោយប៉ែត ឃាត់ខ្លួនមេខ្យល់ ២នាក់ ដែលនាំពលករឆ្លងដែនដោយខុសច្បាប់ ១៧នាក់
បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព លួចកាច់សោកម៉ូតូបាន ១គ្រឿង អោយមិត្តភក្តិយកទៅបញ្ចាំបាន ៦ម៉ឺនរៀល ក៏ត្រូវបានចាប់ខ្លួន បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
អានបន្ត៖ ជនសង្ស័យម្នាក់ លួចកាច់សោកម៉ូតូ យកបាន ១គ្រឿង អោយមិត្តភក្តិ យកទៅបញ្ចាំ បាន...
ព្រៃវែង៖ កំលាំងកងរាជអាវុធហត្ថ ខេត្តព្រៃវែង បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយទាំងយប់ ដោយបានចុះបង្ក្រាប និងចាប់ឃាត់ខ្លួនមនុស្សមួយក្រុម ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀនមួយចំនួនផងដែរ។
អានបន្ត៖ ចាប់ខ្លួនមនុស្សប្រុសស្រី ៦នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរថ្នាំញៀន
ខេត្តកំពង់ចាម ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ស្នងការនគរបាលខេត្ត ក៏ដូចជាស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបំបែកសំណុំរឿងករណីប្លន់ម៉ូតូនៅក្នុងស្រុកបាធាយ។
ខេត្តមណ្ឌលគិរី៖ មនុស្សប្រុសស្រីចំនួន ១១នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២១ ក្រោយរកឃើញមានការពាក់ព័ន្ធនឹងគ្រឿងញៀន។
អានបន្ត៖ ១១នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀន