បណ្តាញសង្គម

វាសនា​ជន​ដៃដល់​ស​ម្លា​.​ប់​ប្រពន្ធ រួច​ច្រក​វ៉ាលិស​យក​ទៅ​បោះចោល ក្រោយ​បញ្ជូន​ទៅ​តុលាការ​

រាជធានីភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងជនជាឃាត.ករជាប្តីសម្លា.ប់ប្រពន្ធ រួចច្រកសាកស.ពក្នុងវ៉ាលិស ហើយដឹកពីភ្នំពេញយកទៅប្លុងចោលនៅមាត់ទន្លេ ក្រោយវិហារឥស្លាម ស្ថិតក្នុងភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនោះ បានស្ថិតនៅលើលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូង បើកការសាកសួរ ។

អាន​បន្ត៖ វាសនា​ជន​ដៃដល់​ស​ម្លា​.​ប់​ប្រពន្ធ រួច​ច្រក​វ៉ាលិស​យក​ទៅ​បោះចោល...

ចាប់ខ្លួន​គ្រូទាយ និង​គ្រូមន្តអាគម​៣​នាក់ ឆបោក​​នារី​២​នាក់ បានប្រាក់​​ជាង​៦៧​លាន​រៀល

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ បានចាប់ឃាត់ខ្លួន ក្រុមជនសង្ស័យជាគ្រូទាយសន្លឹកបៀរ និងគ្រូមន្តអាគមដោះអំពើ ចំនួន០៣នាក់ ពីបទ ឆបោកនារីរងគ្រោះ ០២នាក់ផ្សេងគ្នា អស់ប្រាក់សរុប ៦៧,៦២៣,៨០០រៀល ។ករណីឆបោកខាងលើនេះ កើតឡើងតាំងពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មកម៉្លេះ ។

អាន​បន្ត៖ ចាប់ខ្លួន​គ្រូទាយ និង​គ្រូមន្តអាគម​៣​នាក់ ឆបោក​​នារី​២​នាក់...

ឆេះ​ឃ្លាំង​ស្តុក​ទំនិញ​មួយកន្លែង លើទឹក​ដី​ថៃ ខាងជើង​ផ្សារ​រុង​ក្លឿ ជាប់​ព្រំដែន​ប៉ោយប៉ែត​

ខេត្តបន្ទាយមានជ័យ៖ នៅម៉ោង ៨ និង ៤០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានគ្រោះអគ្គិភ័យមួយ បានឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែង លើទឹកដីថៃ ខាងជើងផ្សាររុងក្លឿ ប្រហែលជាង ១គីឡូម៉ែត្រ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ឈមទឹកដីកម្ពុជា ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត។គេមិនទាន់ដឹងថា ហេតុការណ៍នោះ បណ្តាលមកពីអ្វី ហើយក៏មិនទាន់ដឹងថា ទំនិញក្នុងឃ្លាំង ដែលកំពុងកាឆាបឆេះនោះ មានពាក់ព័ន្ធជារបស់អាជីវករខ្មែរ ឬអត់នោះទេ។

អាន​បន្ត៖ ឆេះ​ឃ្លាំង​ស្តុក​ទំនិញ​មួយកន្លែង លើទឹក​ដី​ថៃ ខាងជើង​ផ្សារ​រុង​ក្លឿ...

កម្លាំងចម្រុះ ឃាត់ខ្លួនជនជាតិថៃម្នាក់ ដែលបម្រុងឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់

បន្ទាយមានជ័យ៖ កម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃម្នាក់ ដែលបម្រុងឆ្លងដែនទៅប្រទេសថៃវិញដោយខុសច្បាប់។ ការឃាត់ខ្លួននេះ បានធ្វើឡើង នៅវេលាម៉ោង ១រសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នៅចំណុចគោលដៅផ្លូវ សំផាន់ ណារិទ្ធ ស្ថិតភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

អាន​បន្ត៖ កម្លាំងចម្រុះ ឃាត់ខ្លួនជនជាតិថៃម្នាក់ ដែលបម្រុងឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់

ស្ត្រី​មាន​សតិ​មិន​គ្រប់​ម្នាក់​បង្កាត់ភ្លើង​ដាំបាយ បណ្តាល​ឱ្យ​ឆាបឆេះ​ផ្ទះ​ទុក​ចោល​មួយ​កន្លែង

ខេត្តសៀមរាប ៖ ស្ត្រីមានសតិមិនគ្រប់ម្នាក់បានបង្កាត់ភ្លើងដាំបាយ នៅក្នុងបរិវេណផ្ទះក្នុងដីឡូត៍ទុកចោលមួយកន្លែងគ្មានម្ចាស់រស់នៅ ហើយឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ឆ្លងដល់ផ្ទះជាប់របងចំនួន៣ខ្នងទៀត ដែលនៅជាប់របងជាមួយ បង្កការភ្ញាក់ផ្អើល សំណាងល្អរថយន្តពន្លត់អគ្គិភ័យមកជួយទាន់ពុំមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នោះឡើយ ហើយពន្លត់ឱ្យរលត់ទៅវិញនៅម៉ោង៤ និង៤០នាទីល្ងាចថ្ងៃដដែល។

អាន​បន្ត៖ ស្ត្រី​មាន​សតិ​មិន​គ្រប់​ម្នាក់​បង្កាត់ភ្លើង​ដាំបាយ...

សមត្ថកិច្ច ចម្រុះឈរជើង តាមព្រំដែន ទប់​ស្កាត់ពលករខ្មែរ ២កន្លែង សរុប ២០នាក់ បម្រុងឆ្លងដែន ទៅថៃ ឃាត់បានមេខ្យល់ម្នាក់

បន្ទាយមានជ័យ៖ កងកម្លាំងចម្រុះឈរជើង តាមបន្ទាត់ព្រំដែន មាននគរបាល និងយោធា បានទប់ស្កាត់ពលករខ្មែរប្រុសស្រី ២០នាក់ នៅ ២ទីតាំង ដែលបម្រុងឆ្លងដែនចូលប្រទេសថៃ។ មួយទីតាំង នៅក្នុងស្រុកម៉ាឡៃ និងមួយទីតាំងទៀត នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ សមត្ថកិច្ច ចម្រុះឈរជើង តាមព្រំដែន ទប់​ស្កាត់ពលករខ្មែរ ២កន្លែង សរុប ២០នាក់...

កម្មការិនី​រោងចក្រ​ម្នាក់​ទើប​ចេញពី​ធ្វើការ​ជួប​គ្រោះ អស់ទាំង​លុយ​ជាង​៣​ពាន់​ដុល្លារ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីជាកម្មការិនីរោងចក្រ និងជាអ្នកចងការប្រាក់ផង បានរងរបួសធ្ងន់ដោយបាក់ឆ្អឹងដងកាបិត ហើយអស់ទាំងលុយជាង៣០០០ដុល្លារ ទូរស័ព្ទដៃ និងឯកសារមួយចំនួនទៀត ខណៈពេលដែលជិះម៉ូតូចេញពីរោងចក្រឆ្ពោះទៅផ្ទះ ហើយក៏ត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបស្ពាយតាមផ្លូវ បណ្តាលឱ្យដួលច្រងាប់ច្រងិល ចំណែកជនសង្ស័យក៏គេចបាត់ស្រមោលអស់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៣ មុខវិទ្យស្ថានស្រាវជ្រាវកសិកម្ម ចំណុចភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។

អាន​បន្ត៖ កម្មការិនី​រោងចក្រ​ម្នាក់​ទើប​ចេញពី​ធ្វើការ​ជួប​គ្រោះ...

សុខ​ៗ​ដើរមក​សួរ​ថា មាន​ឃើញ​ប្រពន្ធ​អញ​អត់ លុះ​ឆ្លើយ​ថា​អត់​ឃើញ ទាញ​កាំបិត​កា​.​ប់​ក្បាល

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវរងរបួសក្បាលធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ បន្ទាប់ពីមានបុរសម្នាក់ផ្សេងទៀតទៅសួរនាំរឿងឃើញប្រពន្ធឬអត់? ហើយបុរសរងគ្រោះគ្រាន់តែឆ្លើយថា មិនឃើញសោះ ត្រូវភាគីដែលសួរកាន់កាំបិតប៉័ងតោកា.ប់មួយកាំបិតចំក្បាលបែកក្បាលហូរឈាមរងរបួសធ្ងន់តែម្តង ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អាន​បន្ត៖ សុខ​ៗ​ដើរមក​សួរ​ថា មាន​ឃើញ​ប្រពន្ធ​អញ​អត់ លុះ​ឆ្លើយ​ថា​អត់​ឃើញ...

សមត្ថកិច្ច​ស្ទាក់​ចាប់​បាន ប្រហិត​ចម្រុះ សាច់​មាន់ និង​ជើងមាន់ ខូចគុណភាព​ជាង​៥​តោន

ខេត្តបាត់ដំបង ៖ ប្រហិតចម្រុះ សាច់មាន់ និងជើងមាន់ ខូចគុណភាព ចំនួន ៥,០៣៦គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង និងមន្ត្រីគយចល័តតំបន់៤ ស្ទាក់ចាប់បាន នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិដូង ។

អាន​បន្ត៖ សមត្ថកិច្ច​ស្ទាក់​ចាប់​បាន ប្រហិត​ចម្រុះ សាច់​មាន់ និង​ជើងមាន់...

ស៊ីឈ្នួល​ផ្សារ​ដែក ធ្វើ​ផ្ទះ លើកដែក មិន​ប្រយ័ត្ន ប៉ះ​ខ្សែភ្លើង ឆក់ ធ្លាក់​ពីលើ​ដំបូល ​

បន្ទាយមានជ័យ៖ បុរសម្នាក់ ស៊ីឈ្នួលផ្សារដែក ធ្វើផ្ទះ នៅពេលលើកដែក មិនប្រយ័ត្ន ប៉ះខ្សែភ្លើង ឆក់ ធ្លាក់ពីលើដំបូល បណ្តាលឲ្យបាត់បង់ជីវិត កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតភូមិអូរអណ្តូងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី។

អាន​បន្ត៖ ស៊ីឈ្នួល​ផ្សារ​ដែក ធ្វើ​ផ្ទះ លើកដែក មិន​ប្រយ័ត្ន ប៉ះ​ខ្សែភ្លើង ឆក់...

ក្តុកក្តួល​ណាស់​! បញ្ជូន​ស​.​ព​ប្រពន្ធ​ទៅ​ធ្វើបុណ្យ​បូជា​នៅ​វត្ត​ទួល​សង្កែ​រួច ក៏​ស្លា​.​ប់​ទៅ​តាម​ប្រពន្ធ

រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់ បានគាំងបេះដូងស្លា.ប់នៅក្បែរឈាបនដ្ឋានក្នុងវត្តទួលសង្កែ ទៅតាមប្រពន្ធ បន្ទាប់ពីដឹកស.ពប្រពន្ធដែលមិនទាន់រៀបការទៅធ្វើបុណ្យនៅវត្ត ហើយបូជារួច ស្រាប់តែអង្គុយដួលស្លា.ប់ទៅតាមក្រោយតែម្តង។

អាន​បន្ត៖ ក្តុកក្តួល​ណាស់​!...

ជម្លោះ​រវាង​ក្មេង​ទំនើង​២​ក្រុម ភាគី​ម្ខាង​ផ្ទុះអាវុធ​១​គ្រាប់ វាយ​ភាគី​ម្ខាង​ទៀត​រង​របួស

រាជធានីភ្នំពេញ ៖ ករណីក្រុមក្មេងទំនើងចំនួន ២ក្រុម មានជម្លោះនឹងគ្នា ឈានដល់ដេញវាយគ្នា បណ្តាលអោយឲ្យភាគីម្ខាង ដែលមានគ្នា២នាក់ រងរបួសក្បាល និងបាក់ធ្មេញ ។

អាន​បន្ត៖ ជម្លោះ​រវាង​ក្មេង​ទំនើង​២​ក្រុម ភាគី​ម្ខាង​ផ្ទុះអាវុធ​១​គ្រាប់...

បុរសក្លាហាន ​ហ៊ានចូល​លួច​ទូរស័ព្ទ​​អ្នកជំងឺ​កូ​វី​ដ-១៩ នៅវិទ្យាល័យ​ជម្ពូ​វ័​ន្ដ បាន​សម្រេច​២​លើក

រាជធានីភ្នំពេញ ៖ ក្រុមគ្រូពេទ្យជួរមុខ ហួសចិត្តនឹងជនសង្ស័យមួយរូប រហូតដល់ប្រសិទ្ធនាមឲ្យថា មហាចោរក្លាហាន ព្រោះថាបុរសសង្ស័យរូបនេះហ៊ានចូលលួចទូរស័ព្ទដៃរបស់អ្នកជំងឺកូវីដ-១៩ ចំនួន២ដង ខណៈដែលអ្នកជំងឺកំពុងសម្រាកនៅមណ្ឌលព្យាបាលកម្រិតស្រាលនៃវិទ្យាល័យជម្ពូវ័ន្ដ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ។

អាន​បន្ត៖ បុរសក្លាហាន ​ហ៊ានចូល​លួច​ទូរស័ព្ទ​​អ្នកជំងឺ​កូ​វី​ដ-១៩...

បុរស​៣​នាក់ ផឹកស៊ី​កណ្តាលផ្លូវ បើក​ភ្លេង​ឮ​ខ្លាំង ប៉ូលិស​នាំ​ចូល​ប៉ុស្តិ៍

រាជធានីភ្នំពេញ ៖ មុននេះបន្តិច ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះរូបភាព និងខ្លឹមសារ នៅយប់ថ្ងៃទី០៧ មិថុនា ២០២១នេះថា ក្រុមជួបជុំផឹកស៊ី ចាក់ធុងបាស់ បើកសំឡេងរំខានអ្នកជិតខាង នៅចំកណ្តាលផ្លូវលំ ភូមិព្រៃព្រីងខាងជើង១ សង្តាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាតំបន់ប្រឈមខ្ពស់ ក្នុងការឆ្លងរាលដាលវីរុសកូវីដ-១៩ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលដឹកនាំខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់និងនាំខ្លួនបុរសទាំង៣នាក់នេះ យកមកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។

អាន​បន្ត៖ បុរស​៣​នាក់ ផឹកស៊ី​កណ្តាលផ្លូវ បើក​ភ្លេង​ឮ​ខ្លាំង ប៉ូលិស​នាំ​ចូល​ប៉ុស្តិ៍

ក្រុមក្មេងស្ទាវ បង្ហោះ​ម៉ូតូ ត្រូវបាន​រថយន្ត​ស៊េរី​ទំនើប បុក បាត់បង់​ជីវិត​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់​

ភ្នំពេញ៖ បុរសម្នាក់ បើកបររថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន ដល់ចំណុចបំបែកជាបួន មិនបានប្រុងប្រយ័ត្ន ជាន់ហ្វ្រាំងមិនទាន់ ក៏បុកជាមួយនឹងម៉ូតូមួយគ្រឿង ដែលកំពុងជិះបង្ហោះកង់មុខ ត្រូវរថយន្តបុកពេញទំហឹង ធ្វើអោយមនុស្សម្នាក់ បាត់បង់ជីវិត និងម្នាក់ទៀត រងបួសធ្ងន់។

អាន​បន្ត៖ ក្រុមក្មេងស្ទាវ បង្ហោះ​ម៉ូតូ ត្រូវបាន​រថយន្ត​ស៊េរី​ទំនើប បុក...

ក្រុម​ក្មេង​ទំនើង ដេញ​វាយ​គ្នា រហូត​សមត្ថកិច្ច ផ្ទុះអាវុធ ២​គ្រាប់ ឃាត់​បាន ៣​នាក់​

ភ្នំពេញ៖ ក្មេងទំនើងមួយក្រុម ដេញវាយយុវជនមួយក្រុមទៀត មិនបាន ក៏ខឹងចិត្តកាប់រថយន្តរំសាយកំហឹង តែមិនមែនរថយន្តដៃគូជម្លោះឡើយ បែរជាកាប់រថយន្តប្រជាពលរដ្ឋ មិនដឹងរឿងអ្វី បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍ ផ្ទុះអាវុធ ២គ្រាប់ នៅវេលាម៉ោង ១ និង ៣០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នៅភូមិអ័រគីដេ ក្រោយផ្សារបឹងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

អាន​បន្ត៖ ក្រុម​ក្មេង​ទំនើង ដេញ​វាយ​គ្នា រហូត​សមត្ថកិច្ច ផ្ទុះអាវុធ ២​គ្រាប់ ឃាត់​បាន...

រថយន្ត​ឡង់​គ្រី​ស័​រ បុក​រះ​កន្លែង​លក់​កាហ្វេ និង​នំប៉័ង​សាច់ ហើយ​ព្យាយាម បើក​រត់

ភ្នំពេញ៖ រថយន្តឡង់គ្រីស័រមួយគ្រឿង ខណៈអ្នកបើកបរ បានបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករះតូបលក់កាហ្វេ និងនំប៉័ងសាច់ បណ្តាលឲ្យខូចខាត។

អាន​បន្ត៖ រថយន្ត​ឡង់​គ្រី​ស័​រ បុក​រះ​កន្លែង​លក់​កាហ្វេ និង​នំប៉័ង​សាច់ ហើយ​ព្យាយាម...

ឃើញ​ស្តែង​នឹង​ភ្នែក​ចោរឆក់​បុរស​ម្នាក់​ក៏​បើករថយន្ត​ដេញ​តាម​ដើម្បី​ជួយ តែ​ត្រូវ​រង​គ្រោះ​ខ្លួនឯង

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជនជាតិស្បែកខ្មៅម្នាក់បានបើករថយន្តតាមផ្លូវក៏ឃើញជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសជនជាតិស្បែក.សម្នាក់ដែលកំពុងតែដើរនិយាយទូរស័ព្ទ ពេលនោះបុរសជនជាតិស្បែកខ្មៅបានបើករថយន្តដេញតាមបុកជនសង្ស័យឱ្យដួល ស្រាប់តែត្រូវជនសង្ស័យយកដាវកែច្នៃមកគំរាម ធ្វើឱ្យបុរសជនជាតិស្បែកខ្មៅភ័យក៏រត់ចោលរថយន្តតែម្តង ចំណែកជនសង្ស័យក៏បានបើកទ្វាររថយន្ត រួចលួចយកទូរស័ព្ទអស់៣គ្រឿងទៀត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវ១៤៨ កែងនឹងផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ។

អាន​បន្ត៖ ឃើញ​ស្តែង​នឹង​ភ្នែក​ចោរឆក់​បុរស​ម្នាក់​ក៏​បើករថយន្ត​ដេញ​តាម​ដើម្បី​ជួយ...

ល្បិច​បោក​ សូមកុំ​ចុច! បើ​ឃើញ​សារ ឈ្នះ​រង្វាន់ “​មូលនិធិ​សុខុមាលភាព​កូ​កា​-​កូ​ឡា​”

រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាព្រលប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានសង្កេតឃើញនូវសារចែករំលែកបន្ត ទាក់ទងនឹងការឈ្នះរង្វាន់ពីមូលនិធិសុខុមាលភាពកូកា-កូឡា តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក តួយ៉ាងកម្មវិធី Messenger និងកម្មវិធី WhatsApp ដែលមានខ្លឹមសារថា “ចុចដើម្បីចូលរួមស្ទង់មតិ មានឱកាសឈ្នះ 200000រៀល” ពីក្រុមហ៊ុនកូកាកូឡា ដោយគ្រាន់តែធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ។

អាន​បន្ត៖ ល្បិច​បោក​ សូមកុំ​ចុច! បើ​ឃើញ​សារ ឈ្នះ​រង្វាន់...

ប្រតិបត្តិការ​​២​ថ្ងៃ ចាប់​ជនសង្ស័យ​៤​នាក់ ដកហូត​គ្រឿងញៀន ៣​កញ្ចប់​ធំ នៅ​ស្រុក​ពាម​រក៍

ខេត្តព្រៃវែង ៖ ជនសង្ស័យ ដែលជាមុខសញ្ញា អ្នកជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន ៤នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាប់ឃាត់ខ្លួន និងដកហូតបានថ្នាំញៀនចំនួន ៣កញ្ចប់ធំ ។

អាន​បន្ត៖ ប្រតិបត្តិការ​​២​ថ្ងៃ ចាប់​ជនសង្ស័យ​៤​នាក់ ដកហូត​គ្រឿងញៀន ៣​កញ្ចប់​ធំ...

៣​នាក់​ឪពុក​កូន ដែល​ប្រឈម​ជាប់គុក​អស់​១​ជីវិត ប៉ុន្តែ​មាន​អ្នក​ច្បាប់​សុំ​ឲ្យ​ចោទ​ត្រឹម​មនុស្សឃាត​ដោយ​អ​ចេតនា​វិញ

ខេត្តស្ទឹងត្រែង ៖ ក្រោយការស៊ើបអង្កេតយ៉ាងហ្មត់ចត់ពីនគរបាលជំនាញ នៃការិយាល័យកោសល្យវិច្ច័យ និងបច្ចេកទេសវិទ្យាសាស្ត្រ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ជាមួយនិងគ្រូពេទ្យ កំណត់ហេតុ ត្រួតពិនិត្យសាកសព និងការវិនិច្ច័យ បានបញ្ជូនទៅនគរបាលព្រហ្មកំរិតធ្ងន់ ធ្វើការដាក់បន្ទុកលើជនសង្ស័យ ចំនួន៣នាក់ ឪពុកនិងកូន ដោយសម្រេចចោទពីបទឃា.តកម្មដោយមានទា.រុណកម្មអំពើឃោ.ឃៅ ក្នុងជំពូកទី១ ផ្នែកទី១ មាត្រា២០៥ ទោសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។

អាន​បន្ត៖ ៣​នាក់​ឪពុក​កូន ដែល​ប្រឈម​ជាប់គុក​អស់​១​ជីវិត...