បណ្តាញសង្គម

ជាងដែកម្នាក់ បាត់បង់ជីវិត ខណៈឡើងទៅដោះស្លាកប៉ាណូ ប៉ះជាមួយខ្សែកាប្លិ៍

ភ្នំពេញ៖ យុវជន ជាជាងដែកម្នាក់ បានបាត់បង់ជីវិតភ្លាមៗ ដោយសារតែចរន្តអគ្គិសនីឆក់ ពេលដែលជនរងគ្រោះ រួមជាមួយមិត្តភក្ដិរួមការងារ ៥នាក់ទៀត ឡើងកាត់ស្លាកប៉ាណូ នៅលើដំបូលឃ្លាំងមួយ ហើយបានប៉ះជាមួយខ្សែកាប្លិ៍ភ្លើង ដែលមានតង់ស្យុងខ្ពស់។លុះពេលមានគ្រោះអកុសលបែបនេះភ្លាម ម្ចាស់ទីតាំង បានឲ្យក្រុមជាង ហៅរថយន្តដឹកសពយកទៅសង្គ្រោះ។

អាន​បន្ត៖ ជាងដែកម្នាក់ បាត់បង់ជីវិត ខណៈឡើងទៅដោះស្លាកប៉ាណូ ប៉ះជាមួយខ្សែកាប្លិ៍

បាត់​​កូនៗតាំងពីព្រឹក លុះរសៀលឆោឡោដើររក​ ឃើញត្រឹមខោ​អាវ និង​ស្បែកជើង​នៅកាំជណ្តើរស្រះ​

ខេត្តកំពង់ឆ្នាំង ៖ មានករណីក្មេងប្រុសចំនួន២នាក់បានលង់ទឹកស្រះមានជម្រៅជ្រៅ កាលពីវេលារសៀល ហើយក្រុមគ្រួសារនិងអ្នកភូមិរួមទាំងប្រជាការពារបានប្រើមធ្យោបាយដូចជាម៉ាស៊ីនខ្យល់ និងប្រើម៉ាស៊ីនភ្លើង តាមរាវរករហូតប្រទះឃើញសពក្មេងរងគ្រោះទាំង២នាក់ទាំងកណ្តាលយប់ ។

អាន​បន្ត៖ បាត់​​កូនៗតាំងពីព្រឹក លុះរសៀលឆោឡោដើររក​ ឃើញត្រឹមខោ​អាវ...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ប៉ុនប៉ង​មនុស្សឃាត នៅស្រុក​កៀនស្វាយ

ខេត្តកណ្តាល ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុកកៀនស្វាយ និងមន្ត្រីពាក់ព័ន្ធ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីប៉ុនប៉ងឃាតកម្ម នាថ្ងៃទី០៧ មករា ២០២១នេះ ។

អាន​បន្ត៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ប៉ុនប៉ង​មនុស្សឃាត នៅស្រុក​កៀនស្វាយ

បញ្ជូនទៅ​តុលាការ​លើករណី​​ខ្ចី​ម៉ូតូ​ស៊ី​​ដាច់

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី០៧ មករា ក្រោយពីត្រូវឃាត់ក្នុងករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូស៊ីដាច់)។

អាន​បន្ត៖ បញ្ជូនទៅ​តុលាការ​លើករណី​​ខ្ចី​ម៉ូតូ​ស៊ី​​ដាច់

ដូចក្នុងរឿងកុន កា.ប់​ប្លន់យកស្រី​ម្នាក់​​​ទៅ​បាត់​ស្រមោល

រាជធានីភ្នំពេញ ៖ យុវសិស្សម្នាក់បានត្រូវក្មេងស្ទាវ១ក្រុម ប្រដាប់ដោយដាវសាមូរ៉ៃជិះម៉ូតូ២គ្រឿង ដេញកាប់បណ្តាលឲ្យរងរបួសធ្ងន់និងរត់ទៅដួលនៅក្នុងហាងលក់គ្រឿងអគ្គិសនីមួយ ហើយក្រុមជនដៃដល់ក៏នាំនារីវ័យក្មេងម្នាក់ទៅបាត់ ។

អាន​បន្ត៖ ដូចក្នុងរឿងកុន កា.ប់​ប្លន់យកស្រី​ម្នាក់​​​ទៅ​បាត់​ស្រមោល

បាញ់​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បញ្ជូន​អ្នកបើកបរ​ទៅ​តុលាការ ខ្មាន់កាំភ្លើង​បន្ត​គេចខ្លួន​ពី​ខេត្ត​១​ទៅ​ខេត្ត​១

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ ជនសង្ស័យម្នាក់ ជាអ្នកបើកបររថយន្ត ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។

អាន​បន្ត៖ បាញ់​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បញ្ជូន​អ្នកបើកបរ​ទៅ​តុលាការ...

យុវជនម្នាក់ ហែកគុករត់បាន ៤៥នាទី នៅមណ្ឌលគិរី

មណ្ឌលគិរី៖ ជនត្រូវចោទម្នាក់ ដែលកំពុងឃុំខ្លួន នៅក្នុងពន្ធនាគារខេត្តមណ្ឌលគិរី រត់ចេញពីពន្ធនាគារ នៅវេលាម៉ោង ៩ និង ១៥ព្រឹក ថ្ងៃទី០៧ មករា ឆ្នាំ២០២០ នេះ ខណៈពេលមន្ត្រីអនុរក្សអនុញ្ញាតឲ្យអ្នកអ្នកទោសទាំងអស់ចេញ មកងូតទឹកសម្អាតខ្លួន។

អាន​បន្ត៖ យុវជនម្នាក់ ហែកគុករត់បាន ៤៥នាទី នៅមណ្ឌលគិរី

​គ្រោះថ្នាក់​ចរាចរណ៍ឆក់យកជីវិត​៤​នាក់ ​របួសធ្ងន់​២នាក់

ខេត្តស្ទឹងត្រែង ៖ យ៉ាងហោចណាស់មនុស្ស៤នាក់បានបាត់បង់ជីវិត និង២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ ។ តាមប្រភពព័ត៌មានអោយដឹងថា កាលពីវេលាម៉ោង១និង១០នាទីថ្ងៃទី៤ ខែមករា ឆ្នាំ២០ ២១ នៅចំណុចអូរកណ្តុរ ស្ថិតក្នុងភូមិសាស្ត្រ ភូមិកំពុងសាម៉ី ឃុំស្រឡាពីរ ស្រុកឆែប ខេត្ត ព្រះវិហារ ចំងាយប្រមាណ៣៥០ម៉ែត្រពីព្រំប្រទល់ស្ទឹងត្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកជាមួយម៉ូតូ បណ្តាលអោយយុវជនចំនួន២នាក់បាត់បងជីវិតលើដងផ្លូវជាតិលេខ៩។

អាន​បន្ត៖ ​គ្រោះថ្នាក់​ចរាចរណ៍ឆក់យកជីវិត​៤​នាក់ ​របួសធ្ងន់​២នាក់

ឃុំខ្លួនផ្កាយ១ យោធា ​ដែលយក​កាំភ្លើង វាយសន្តិសុខ បែកក្បាល

ខេត្តកណ្តាល៖ នាល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ លោក ថោង ផល្លារង្ស៊ី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ លើលោកផ្កាយ ១យោធា ដែលបានយកកាំភ្លើង វាយសន្តិសុខ បែកក្បាល។ យោធាផ្កាយ១ ជាបុគ្គលិកគ្លីនិកនេះ ត្រូវបានចោទប្រកាន់ពីបទ” ប្រើប្រាស់អាវុធគ្មានខុសច្បាប់ តាមមាត្រា២០ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា” តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

អាន​បន្ត៖ ឃុំខ្លួនផ្កាយ១ យោធា ​ដែលយក​កាំភ្លើង វាយសន្តិសុខ បែកក្បាល

នាំ​ខ្លួន​ឧកញ៉ា សង ថន មក​សាកសួរ​បន្ថែម​ពាក់​ពន្ធ​សំណុំរឿង​ចំនួន​៤​បទល្មើស

រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានតម្រូវឲ្យអនុរក្សពន្ធនាគារព្រៃស នាំខ្លួនឧកញ៉ា សង ថន មកសាកសួរបន្ថែមពាក់ពព័ន្ធសំណុំរឿងចំនួន៤បទល្មើស ករណីទិញលក់ដីរដ្ឋនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

អាន​បន្ត៖ នាំ​ខ្លួន​ឧកញ៉ា សង ថន មក​សាកសួរ​បន្ថែម​ពាក់​ពន្ធ​សំណុំរឿង​ចំនួន​៤​បទល្មើស

លិខិតបដិសេធ៖ ឃាតក ដែល​បាញ់​សម្លាប់មន្ត្រីនគរបាល មិន​មែន​ជាយោធិនទ័ពពិសេសទេ

ភ្នំពេញ៖ បញ្ជាការដ្ឋានទ័ពពិសេស បានចេញលិខិតបដិសេធ នៅយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ដោយប្រកាសបដិសេធ និងបញ្ជាក់ថា ឃាតក ដែលបានបាញ់សម្លាប់មន្ត្រីនគរបាល ក្នុងបញ្ហាទំនាស់គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ពុំមែនជាយោធិន នៅក្នុងបញ្ជាការដ្ឋានទ័ពសេស ដែលជាអតីតកងពលតូចទ័ពពិសេសឆត្រយោង ៩១១ នោះទេ។

អាន​បន្ត៖ លិខិតបដិសេធ៖ ឃាតក ដែល​បាញ់​សម្លាប់មន្ត្រីនគរបាល មិន​មែន​ជាយោធិនទ័ពពិសេសទេ

ចាប់បាន ២នាក់ និង ២នាក់ទៀត រត់រួច ក្រោយឆក់កាបូបពីនារីម្នាក់

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ក្នុងចំណោមគ្នា ៤នាក់ បានឆក់កាបូបពីនារីម្នាក់ បានសម្រេចហើយ តែរត់អត់រួច ត្រូវនារីរងគ្រោះ ស្រែក «ចោរៗ» បង្កឲ្យមាន ការភ្ញាក់ផ្អើលឆោឡោ និងជិះម៉ូតូបុកជនសង្ស័យ បណ្ដាលឲ្យដួល។

អាន​បន្ត៖ ចាប់បាន ២នាក់ និង ២នាក់ទៀត រត់រួច ក្រោយឆក់កាបូបពីនារីម្នាក់

មន្ត្រី​យោធា​សារភាពមូល​ហេតុ​ជុំ​វិញ​ការ​វាយ​សន្តិសុខរហូត​សន្លប់

ខេត្តកណ្ដាល ៖ មន្ត្រីយោធាហើយតាមព័ត៌មានបឋមថា ជាម្ចាស់មន្ទីរសម្រាកព្យបាល និងសម្ភព សុខ ម៉េង ដែលបានយកកាំភ្លើងខ្លីវាយក្បាលបុរសជាសន្តិសុខបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរបែករយះហូរឈាមនៅស្រុកអង្គស្នួលនោះ ត្រូវបានស្គាល់អត្តសញ្ញាណ និងតួនាទីព្រមទាំងអង្គភាពហើយ ចំណែកឯអត្តសញ្ញាណបុរសរងគ្រោះក៏ត្រូវបានស្គាល់ហើយដែរ។

អាន​បន្ត៖ មន្ត្រី​យោធា​សារភាពមូល​ហេតុ​ជុំ​វិញ​ការ​វាយ​សន្តិសុខរហូត​សន្លប់

ខណៈ​នេះ សមត្ថកិច្ច​កំពុង​ឡោម​ព័ទ្ធ​ព្រៃ នៅ​ស្រុក​កោះ​ញែក សង្ស័យ​ខ្មាន់កាំភ្លើងរ​ត់ទៅ​លាក់ខ្លួន

ខេត្តមណ្ឌលគីរី ៖ បើតាមសេចក្តីរាយការណ៍ បានអោយដឹងជាបឋមថា ចាប់តាំងពីវេលាម៉ោង ៨យប់ថ្ងៃទី៤ មករា ២០២១នេះ កម្លាំងសមត្ថកិច្ចខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងសមត្ថកិច្ចមកពីរាជធានីភ្នំពេញ កំពុងតាមប្រមាញ់ចាប់ជនដៃដល់នៅព្រៃមួយកន្លែង ករណីបាញ់សម្លាប់ មន្ត្រីប៉ូលិសម្នាក់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ។

អាន​បន្ត៖ ខណៈ​នេះ សមត្ថកិច្ច​កំពុង​ឡោម​ព័ទ្ធ​ព្រៃ នៅ​ស្រុក​កោះ​ញែក...

បង្ក្រាបសង្វៀនជល់មាន់ និង​អាប៉ោងដ៏ធំ នៅស្រុកកណ្តាល​ស្ទឹង ឃាត់ ១២នាក់

កណ្តាល៖ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីលេងល្បែងជល់មាន់ និងអាប៉ោងទ្រង់ទ្រាយធំ ព្រមទាំងបើកលេងស្ទើររៀងរាល់ថ្ងៃនោះ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ស្រុកកណ្តាលស្ទឹង បានចុះបង្ក្រាប និងឃាត់ខ្លួនអ្នកលេង ១២នាក់ ដែលក្នុងនោះ មានអង្គរក្សម្នាក់ផងដែរ។

អាន​បន្ត៖ បង្ក្រាបសង្វៀនជល់មាន់ និង​អាប៉ោងដ៏ធំ នៅស្រុកកណ្តាល​ស្ទឹង ឃាត់ ១២នាក់

ជិះម៉ូតូ មកពីផ្ទះបងប្អូន ត្រូវចោរ​ធាក់ប្លន់ យកម៉ូតូបានសម្រេច

ភ្នំពេញ៖ ស្រី្តម្នាក់ ជិះម៉ូតូត្រឡប់មកពីផ្ទះបងប្អូន ត្រូវជនសង្ស័យ ធាក់ផ្ដួល ប្លន់យកម៉ូតូ បានសម្រេច ហើយជិះគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ចោរប្លន់នេះ បានកើតឡើង កាលវេលាម៉ោង ៧ និង ៣០ នាទី យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងភូមិព្រៃល្វា ជិតវត្តព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ សេង ស្រីដេត អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ម៉ូតូរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ចាំតែស្លាក ភ្នំពេញ 5616 បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណងត្រឡប់ទៅផ្ទះជួលវិញ។ម្ចាស់ម៉ូតូ បានប្រាប់ថា នៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូទៅលេងផ្ទះជួលរបស់បងនៅក្បែរផ្ទះជួលរបស់គាត់ដែរ លុះដល់ម៉ោងកើតហេតុ បានជិះម៉ូតូត្រឡប់មកផ្ទះវិញ ខណៈពេលកំពុងតែជិះសុខៗ ក៏ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាព ដោយជិះម៉ូតូមកជិត ហើយក៏បានធាក់ម៉ូតូរបស់គាត់ បណ្ដាលឲ្យដួល រងរបួសស្រាល បន្ទាប់ជនសង្ស័យបាននាំគ្នាលើកយកម៉ូតូគាត់ ជិះរត់គេចខ្លួន បាត់ស្រមោលពីកន្លែងកើតហេតុ។

ភ្លាមៗនោះ ជនរងគ្រោះ បានស្រែកថា ចោរៗ អោយគេជួយដែរ តែគ្មានអ្នកណា ជួយគាត់ទេ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលចោមចៅទី២។

ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលដែលជនសង្ស័យធ្វើសកម្មភាពប្លន់ មានគ្នាចំនួន ៥នាក់ ក្នុងនោះ មានម៉ូតូចំនួន ៣គ្រឿង សុទ្ធតែម៉ាកហុងដាឌ្រីម ដោយមិនចាំស្លាកលេខ ក្នុងចំណោមនោះ មានម៉ូតូពីរគ្រឿង ជិះមានគ្នាពីរនាក់ ចំណែកម៉ូតូមួយគ្រឿងទៀតជិះតែម្នាក់ឯង ជានាក់ធាក់ម៉ូតូគាត់ អោយដួល ហើយម៉ូតូមួយគ្រឿងទៀត ជិះមានគ្នាពីរនាក់ បានចុះលើកយកម៉ូតូគាត់ ជិះគេចខ្លួនបាត់តែម្ដងទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២ បានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ហើយក៏ធ្វើការស្រាវជ្រាវរកមុខសញ្ញាខាងជនសង្ស័យខាងលើ ដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព

 

 

 

 

រថយន្តហាយឡែនដឺ បើកលឿនបុកម៉ូតូឆ្លងផ្លូវ បណ្តាលឱ្យ.ស្លាប់.ម្នាក់

ខេត្តសៀមរាប៖ រថយន្តហាយឡែនដឺ បើកបរក្នុងល្បឿនលឿនទៅបុកម៉ូតូ ដែលបានបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យលោកតាម្នាក់ .ស្លាប់. នៅនឹងកន្លែងយ៉ាងអណោចអធ័ម។

អាន​បន្ត៖ រថយន្តហាយឡែនដឺ បើកលឿនបុកម៉ូតូឆ្លងផ្លូវ បណ្តាលឱ្យ.ស្លាប់.ម្នាក់

សមត្ថកិច្ចសង្ស័យករណីមួយ ក្រោយឃើញ​ទាំងសព និងម៉ូតូ​ក្រោមស្ពាន​

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញបាត់បង់ជីវិតក្រោមម៉ូតូនៅក្នុងទឹកប្រឡាយក្រោមស្ពាន បានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នៅចំណុចស្ពានថ្មមួយកន្លែង ស្ថិតក្នុងភូមិតាឡូ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

អាន​បន្ត៖ សមត្ថកិច្ចសង្ស័យករណីមួយ ក្រោយឃើញ​ទាំងសព និងម៉ូតូ​ក្រោមស្ពាន​

ប្រតិកម្ម​មិនពេញ​ចិត្ត​លើ​ទង្វើ​​អាជ្ញា​ធរ​​អប្សរា​​បាញ់​​ស្វា​ទម្លាក់​ពី​​​ចុង​​ឈើ

ខេត្តសៀមរាប ៖ កម្លាំងអាជ្ញាធរអប្សរានិងកម្លាំងរដ្ឋបាលព្រៃឈើបានចុះទៅប្រមូលសត្វស្វានៅតំបន់ឧទ្យានអង្គរ ដោយបានលើកឡើងថា សត្វស្វាទាំងនេះធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរ ខណៈប្រតិបត្តិការនោះកំពុងធ្វើឡើង នៅថ្ងៃទី២៩ ធ្នូ ក៏បានប៉ះទង្គិចគ្នាមូយប្រាវ រវាងអាជ្ញាធរនិងពលរដ្ឋនោះ គឺដោយសារតែអាជ្ញាធរបានបាញ់ (ខ្វះបច្ចេក ទេស) ទម្លាក់សត្វស្វាពីលើចុងឈើងាប់អស់២ក្បាល ។

អាន​បន្ត៖ ប្រតិកម្ម​មិនពេញ​ចិត្ត​លើ​ទង្វើ​​អាជ្ញា​ធរ​​អប្សរា​​បាញ់​​ស្វា​ទម្លាក់​ពី​​​ចុង​...

ពេលនេះ ប្រទះ​ឃើញ​ឡាន​របស់​ខ្មាន់​​កាំ​ភ្លើង​ហើយ !

រាជធានីភ្នំពេញ ៖ ខណៈនេះ មានការប្រទះឃើញរថយន្តមួយគ្រឿង ដែលគេអះអាងថា ជារថយន្តរបស់ខ្មាន់កាំភ្លើង នៅត្រង់ចំណុចផ្លូវលេខ៤២ (ខាងកើតភ្នំរាប) ក្នុងភូមិស្វាយឧត្តម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ដែលបាញ់សម្លាប់លោកនាយរងការិយាល័យកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញ និងជាថៅកែហាងលក់បាយ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ ធ្នូ នេះ ។

អាន​បន្ត៖ ពេលនេះ ប្រទះ​ឃើញ​ឡាន​របស់​ខ្មាន់​​កាំ​ភ្លើង​ហើយ !

បុរស​ម្នាក់​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ភូមិ​ត្រពាំង​ពោធិ៍​ភ្ញាក់ផ្អើល​ទាំង​ព្រឹក

រាជធានីភ្នំពេញ ៖ បុរសដែលជាជនអនាថា ម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ នៅលើចិញ្ចើមផ្លូវមួយកន្លែងដោយពុំដឹងថា ស្លាប់តាំងពីពេលណាមកទេ ហើយមូលហេតុនៃការស្លាប់ក៏ពុំត្រូវបានដឹងឡើយ ប៉ុន្តែតាមការសន្និដ្ឋានរបស់នគរបាលសង្ស័យថា បុរសនេះស្លាប់ដោយជម្ងឺគាំងបេះដូង ដែលហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

អាន​បន្ត៖ បុរស​ម្នាក់​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ភូមិ​ត្រពាំង​ពោធិ៍​ភ្ញាក់ផ្អើល​ទាំង​ព្រឹក