បណ្តាញសង្គម

ខ្លាំងបាត់! ឈ្លោះ​តាម​ហ្វេ​ស​ប៊ុក លុះ​​ស្វែង​រក​គូទំនាស់​ឃើញ​កាប់​​គ្មានញញើតដៃ​

ខេត្តបន្ទាយមានជ័យ ៖ គ្រាន់តែទំនាស់គ្នាតាមរយ:លេងហ្វេសប៊ុកសោះ យុវជន៣នាក់បានតាមស្វែងរកគូទំនាស់ឃើញទាញកាំបិតកាប់ជនរងគ្រោះចំក បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះបង្ក្រាប ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់នៅវេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ហើយនាំយកមកបញ្ជាការមូលដ្ឋានដើម្បីសាកសួរ ចំណែកជនសង្ស័យម្នាក់ទៀតជាជនដៃដល់បានរត់គេចខ្លួនបាត់។

អាន​បន្ត៖ ខ្លាំងបាត់! ឈ្លោះ​តាម​ហ្វេ​ស​ប៊ុក លុះ​​ស្វែង​រក​គូទំនាស់​ឃើញ​កាប់​​គ្មានញញើតដៃ​

កំពុង​ឈរ​ចាំ​ប្អូន​បើកទ្វារ​ផ្ទះ ស្រាប់​តែ​​ជនសង្ស័យ​មក​ឆ្មក់​តែ​មិន​សម្រេច

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់វាយខ្នោះ បន្ទាប់ពីធ្វើសកម្មភាពប៉ុនប៉ងវាយប្លន់យកកង់ និងទូរស័ព្ទដៃពីយុវជនម្នាក់ដែលកំពុងឈរចាំអ្នកផ្ទះចាក់សោទ្វារឲ្យ តែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២និង២០នាទីរំលងអធ្រាត្រ ថ្ងៃទី30 ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរវាលព្រះមេរុហ៍ ផ្ទះលេខ៣៣Eo ផ្លូវ១៧៨ ភូមិ២ ក្រុមទី៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

អាន​បន្ត៖ កំពុង​ឈរ​ចាំ​ប្អូន​បើកទ្វារ​ផ្ទះ ស្រាប់​តែ​​ជនសង្ស័យ​មក​ឆ្មក់​តែ​មិន​សម្រេច

ឃាត់ខ្លួន​នារី​ម្នាក់ ក្រោយ​សម្តេច​តេ​ជោ​ បញ្ជា​ឲ្យចាប់​ឧបករណ៍​តេស្ត Covid-19

រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនអ្នកលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ដោយខុសច្បាប់ម្នាក់ នៅសង្កាត់គីឡូម៉ែត្រលេខ៦ នេះបើតាមលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ ។

អាន​បន្ត៖ ឃាត់ខ្លួន​នារី​ម្នាក់ ក្រោយ​សម្តេច​តេ​ជោ​ បញ្ជា​ឲ្យចាប់​ឧបករណ៍​តេស្ត Covid-19

ចាប់បានហើយ ខ្មាន់កាំភ្លើងបាញ់រះជិត ១០​គ្រាប់ ម្តុំ​អតីត​បឹងកក់​យប់​មិញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលបង្កការបាញ់បោះ កាលពីវេលាម៉ោង២២និង១០នាទីយប់ថ្ងៃទី២៩ មីនា ឆ្នាំ២០២០នៅម្តុំអតីតបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួនបានហេីយ និងរៀបចំសំណុំរឿងដេីម្បីបញ្ជូនទៅតុលាការ ៊។

អាន​បន្ត៖ ចាប់បានហើយ ខ្មាន់កាំភ្លើងបាញ់រះជិត ១០​គ្រាប់ ម្តុំ​អតីត​បឹងកក់​យប់​មិញ

សកម្មជន​ហ្វេ​ស​ប៊ុ​ក ខ្លាសរ អស់លក្ខណ៍​ពាក់​ព័​ន្ធ​គ្រឿង​ញៀន

រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះរ៉េត សារុន អាយុ៤០ឆ្នាំ ដែលគេស្គាល់ថា ជាសកម្មជន និងជាម្ចាស់អាក់ខោនហ្វេសប៊ុក ខ្លាសរ ដែលគេអះអាងថា ពូកែជេរតាមបណ្តាញសង្គមហ្វេសប៊ុក ត្រូវបាននគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន រួមជាមួយយុវជនម្នាក់ទៀត ព្រមទាំងដកហូតបានថ្នាំញៀន១កញ្ចប់ផងដែរ។

អាន​បន្ត៖ សកម្មជន​ហ្វេ​ស​ប៊ុ​ក ខ្លាសរ អស់លក្ខណ៍​ពាក់​ព័​ន្ធ​គ្រឿង​ញៀន

ឃើញអង្គុយ​​​វាលស្រែ​ម្នាក់​ឯង លុះ​ឃាត់ឆែកបែកធ្លាយក្នុងកញ្ចប់បារី

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបានពងទឹក នៃអធិការរដ្ឋាននគរបាលខណ្ឌដង្កោចាប់ខ្លួន ខណៈពេលកំពុងអង្គុយលក់គ្រឿងញៀននៅវាលស្រែមួយកន្លែង ដោយនគរបាលដកហូតបានគ្រឿងញៀនដែលជនសង្ស័យម្នាក់ដាក់នៅក្នុងកញ្ចប់បារី១ ព្រមទាំងវត្ថុតាងមួយចំនួនទៀតផងដែរ បន្ទាប់មកបាននាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។

អាន​បន្ត៖ ឃើញអង្គុយ​​​វាលស្រែ​ម្នាក់​ឯង លុះ​ឃាត់ឆែកបែកធ្លាយក្នុងកញ្ចប់បារី

ចោរលួច​រថយន្ត ពេល​នេះ​អស់លក្ខណ៍​ហើយ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យលួចរថយន្តម្នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន កាលពីម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។

អាន​បន្ត៖ ចោរលួច​រថយន្ត ពេល​នេះ​អស់លក្ខណ៍​ហើយ

ចាប់​បាន​ម្នាក់​ទៀត​ហើយ ជនសង្ស័យ​លួច​ស្លាក​លេខ​រថយន្ត

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បក្សពួកជនសង្ស័យលួចស្លាកលេខរថយន្តម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ស្រាវជ្រាវឃាត់ខ្លួនបានកាលពីម៉ោង១រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះខ្មោច ស្ថិតក្នុងភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ក្រោយពីព្យាយាមគេចខ្លួនអស់រយៈពេលជាង១០ម៉ោង។

អាន​បន្ត៖ ចាប់​បាន​ម្នាក់​ទៀត​ហើយ ជនសង្ស័យ​លួច​ស្លាក​លេខ​រថយន្ត

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​សាំង វេរ​លុយ និង​លក់​អីវ៉ាន់​ចាប់ហួយ​ស្លាប់​ម្នាក់​របួស​៣​នាក់

រាជធានីភ្នំពេញ ៖ ផ្ទះលក់អីវ៉ាន់ចាប់ហួយ និងសាំងព្រមទាំងវេលុយ ទ្រូម៉ានី ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យជាប់ស្ត្រីចំណាស់ម្នាក់ស្លាប់នៅក្នុងផ្ទះ និងរបងរបួស ប្រុសស្រី ក្មេងចាស់៣នាក់។

អាន​បន្ត៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​សាំង វេរ​លុយ...

ខ្លាំងបាត់! ខឹង​​ប្អូនស្រី និង​ឪពុក​ស្តីឱ្យ​​រឿង​មើល​ទូរ​ទស្ស​ន៍ ​ដេញ​កាប់​ពេញ​ភូមិ

ខេត្តកណ្តាល ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប្អូនស្រី និងឪពុកបង្កើតស្តីឱ្យរឿងមើលទូរទស្សន៍ ហើយបើកសំលេងឮខ្លាំងពេក ធ្វើឱ្យជនសង្ស័យខឹងក៏ដេញកាប់ផ្អើលពេញភូមិ បណ្តាលឱ្យជនរងគ្រោះជាឪពុករងរបួសភ្នែកខាងស្តាំ ។

អាន​បន្ត៖ ខ្លាំងបាត់! ខឹង​​ប្អូនស្រី និង​ឪពុក​ស្តីឱ្យ​​រឿង​មើល​ទូរ​ទស្ស​ន៍...

ចូលធ្វើសកម្មភាពម្តុំធនាគារ អស់លក្ខណ៍ត្រឹមសន្តិសុខ​

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាសន្តិសុខយាមនៅក្រោយធនាគារមួយកន្លែង ខណៈគាត់កំពុងដើរយាមល្បាត ស្រាប់តែមានជនសង្ស័យម្នាក់ចូលមកលើកប៉ៅអ៊ី និងរើសម្ភារៈនៅលើប៉ៅអីនោះ ហើយក៏ត្រូវបុរសជាសន្តិសុខឃើញទាន់ក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ច។

អាន​បន្ត៖ ចូលធ្វើសកម្មភាពម្តុំធនាគារ អស់លក្ខណ៍ត្រឹមសន្តិសុខ​

កំពុងតាមចាប់មុខសញ្ញាចោរម្នាក់ទៀត​ ករណី​លួួច​ស្លាក​លេខ​​ឡាន​

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីលួចស្លាករថយន្តរបស់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលនៅថ្ងៃទី២៤ មីនា ។

អាន​បន្ត៖ កំពុងតាមចាប់មុខសញ្ញាចោរម្នាក់ទៀត​ ករណី​លួួច​ស្លាក​លេខ​​ឡាន​

ស៊យម៉្លេះ! ធ្វើ​សកម្ម​ភាព​មិន​សម្រេច​ហើយ ដួល​ម៉ូតូខ្លួនឯងទៀត

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ប្រជាពលរដ្ឋនៅតាមដងផ្លូវ តែបានមិនសម្រេចនោះទេ បែរជាដួលម៉ូតូខ្លួនឯងទៅវិញ រួចក៏រត់ចោលម៉ូតូបាត់ ក្រោយមកប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ជិតខ្លោងទ្វារវត្តទួលសុភាឃួន ដែលស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

អាន​បន្ត៖ ស៊យម៉្លេះ! ធ្វើ​សកម្ម​ភាព​មិន​សម្រេច​ហើយ ដួល​ម៉ូតូខ្លួនឯងទៀត

ស៊យម៉្លេះ! ធ្វើ​សកម្ម​ភាព​មិន​សម្រេច​ហើយ ដួល​ម៉ូតូខ្លួនឯងទៀត

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ប្រជាពលរដ្ឋនៅតាមដងផ្លូវ តែបានមិនសម្រេចនោះទេ បែរជាដួលម៉ូតូខ្លួនឯងទៅវិញ រួចក៏រត់ចោលម៉ូតូបាត់ ក្រោយមកប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ជិតខ្លោងទ្វារវត្តទួលសុភាឃួន ដែលស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

អាន​បន្ត៖ ស៊យម៉្លេះ! ធ្វើ​សកម្ម​ភាព​មិន​សម្រេច​ហើយ ដួល​ម៉ូតូខ្លួនឯងទៀត

តុលាការ​សម្រេច​ហើយ ក្រុម​ចោរ​ដែល​រត់​មក​ភ្នំពេញ រួច​បុក​ឡាន​គេ​ពី​ក្រោយ

ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្រុមចោរឆក់នៅលើដងផ្លូវយ៉ាងសកម្ម២នាក់ ត្រូវនគរបាលក្រុងតាខ្មៅសហការជាមួយនគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនភ្លាម‌ៗ ខណៈជនសង្ស័យធ្វើសកម្មភាពរួចជិះម៉ូតូគេចខ្លួនទៅបុកគូទរថយន្តពីក្រោយកាលពីថ្ងៃទី១៨ មីនា នៅចំណុចតាមផ្លូវ២០៦ ភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅនោះ ពេលនេះជនសង្ស័យទាំង២នាក់ត្រូវលោកស្រី ពេជ ម៉ារែន ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ «លួចមានស្ថាទម្ងន់ទោស» តាមមាត្រា៣៥៣ និង៣៥៧ នៃក្រមព្រហ្មទណ្ឌហើយ។

អាន​បន្ត៖ តុលាការ​សម្រេច​ហើយ ក្រុម​ចោរ​ដែល​រត់​មក​ភ្នំពេញ រួច​បុក​ឡាន​គេ​ពី​ក្រោយ

ស្រីស្អាតរូបនេះថា៖ ខកចិត្តស្តាយខ្លួន​ខ្លាំង ព្រោះ​​ចាញ់បោកប្រុស​ស្នេហ៍

រាជធានីភ្នំពេញ ៖ នារីម្នាក់បានសម្តែងការខកចិត្ត ក្រោយពេលសមត្ថកិច្ចធ្វើការឃាត់ខ្លួន ភ្ជាប់ជាមួយសារធាតុញៀនប្រមាណជាកន្លះគីឡូក្រាមដោយនាងនិយាយថា បានចាញ់បោកប្រុសម្នាក់អស់ទាំងខ្លួនបង់ទាំងប្រាណ ត្រូវជាប់ខ្នោះ ព្រោះប្រុសម្នាក់នោះបានយកគ្រឿងញៀនមកផ្ញើទុកឲ្យជួយលក់ ហើយរូបគេបានគេចខ្លួនបាត់ ។

អាន​បន្ត៖ ស្រីស្អាតរូបនេះថា៖ ខកចិត្តស្តាយខ្លួន​ខ្លាំង ព្រោះ​​ចាញ់បោកប្រុស​ស្នេហ៍

ចាប់​បាន​ម្នាក់ រត់​រួច​ម្នាក់ ក្រោយ​ស្ត្រី​ម្នាក់​ស្រែក​ឱ្យ​អ្នក​ភូមិ​ជួយ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពចូលទៅលួចម៉ូតូ១គ្រឿងបានសម្រេច រួចបាននាំគ្នាជិះគេចខ្លួន ប៉ុន្តែត្រូវម្ចាស់ឃើញទាន់និងស្រែកចោរៗធ្វើឲ្យជនសង្ស័យភ័យពេកក៏បានជិះម៉ូតូជ្រុលទៅបុករ៉ឺហ្គាលូបង្ហូទឹក បណ្ដាលឲ្យដួល ទើបត្រូវអ្នកភូមិចាប់បានម្នាក់រួចវាយទាត់ធាក់រងរបួសទ្រោមខ្លួន បន្ទាប់មកក៏ប្រគល់ជូននគរបាលសាកសួរនិងចាត់ការតាមច្បាប់ ចំណែកបក្ខពួកម្នាក់ទៀតបានជិះម៉ូតូ១គ្រឿងផ្សេងទៀតដែលជាមធ្យោបានធ្វើសកម្មភាពគេចខ្លួន បាត់ស្រមោល ។

អាន​បន្ត៖ ចាប់​បាន​ម្នាក់ រត់​រួច​ម្នាក់ ក្រោយ​ស្ត្រី​ម្នាក់​ស្រែក​ឱ្យ​អ្នក​ភូមិ​ជួយ

​ឪពុកខ្ចី​កាំភ្លើង​គេ​ទៅ​ឆ្លុះ​សត្វព្រៃ មិនទាន់ទៅ​ផង កូនយកលេងរាលកៃ​បាញ់ម្តាយ​មានផ្ទៃពោះ​

ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់មានផ្ទៃពោះ៥ខែបានបាត់បង់ជីវិត ដោយសារកូនប្រុសអាយុ១២ឆ្នាំម្នាក់យកកាំភ្លើងកែច្នៃមកភ្ជង់ម្តាយលេង ស្រាប់តែរាលកៃបាញ់ចំម្តាយដែលកំពុងមានផ្ទៃពោះ បណ្តាលឱ្យបាត់បង់ជីវិត ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្លង្ក័ ខេត្តកំពង់ធំ ។

អាន​បន្ត៖ ​ឪពុកខ្ចី​កាំភ្លើង​គេ​ទៅ​ឆ្លុះ​សត្វព្រៃ មិនទាន់ទៅ​ផង...

កាមេ​រ៉ូ​ន​ម្នាក់​ជាប់ជុច​ពាក់​ព័ន្ធ​ឆបោកប្រាក់​ជាង៣ម៉ឺន​ដុល្លារ​រឿង​ចូល​ហ៊ុន​ទិញ​លក់​ដី​

រាជធានីភ្នំពេញ ៖ បុរសជនជាតិកាមេរ៉ូនម្នាក់ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីឆ.បោកប្រាក់ពីពាណិជ្ជករខ្មែចំនួន៣៥០០០ដុល្លារអាមេរិក រឿងចូលហ៊ុនគ្នារកស៊ីទិញលក់ដី ។

អាន​បន្ត៖ កាមេ​រ៉ូ​ន​ម្នាក់​ជាប់ជុច​ពាក់​ព័ន្ធ​ឆបោកប្រាក់​ជាង៣ម៉ឺន​ដុល្លារ​រឿង​ចូល​ហ៊ុន​ទិ...

អត់មានចិត្ត​ខន្តី​នៅក្នុង​​​ថ្ងៃ​មង្គល​ការ​គេ​​ទេ​ឬ​?

ខេត្តកណ្ដាល ៖ សេចក្តីរាយការបឋមបានឲ្យដឹងថា កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១២ មីនា មានករណីហឹង្សាមួយបានកើតឡើងក្នុងរោងការមុខផ្ទះមួយកន្លែង ស្ថិតភូមិក្រោម ឃុំព្រែកអញ្ចាញស្រុកមុខកំពូល ខេត្តកណ្ដាល រវាងកម្មកររត់តុជាមួយអ្នកចាក់មេក្រូក្នុងពិធីមង្គលការនេះ ។

អាន​បន្ត៖ អត់មានចិត្ត​ខន្តី​នៅក្នុង​​​ថ្ងៃ​មង្គល​ការ​គេ​​ទេ​ឬ​?

ជិះសុខៗទៅបុកប៉ូលិស ចាប់ជាប់បែកធ្លាយខ្ទេច​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងចូលក្នុងបារាស់ត្រួតពិនិត្យច្បាប់ចរាចរណ៍របស់សមត្ថកិច្ច រួចក៏ជ្រុលទៅបុកសមត្ថកិច្ច បង្កការភ្ញាក់ផ្អើល លុះសមត្ថកិច្ចឃាត់ខ្លួនឆែកឆេរ ស្រាប់តែរកឃើញថ្នាំញៀននៅក្រោមកែបម៉ូតូចំនួនមួយកញ្ចប់ធំ ។

អាន​បន្ត៖ ជិះសុខៗទៅបុកប៉ូលិស ចាប់ជាប់បែកធ្លាយខ្ទេច​