បណ្តាញសង្គម

អាសូរណាស់​! ​កូ.នជិត២ខួប ត្រូវម្ដាយបង្កើត និង​ឪពុកចុងសមគំនិតគ្នា ផ្តា.ច់សង្ខារ

ខេត្តសៀមរាប ៖ កម្លាំងនគរបាលស្រុកជីក្រែង បានចុះឃាត់ខ្លួន២នាក់ប្ដីប្រពន្ធ បន្ទាប់ពីមានពលរដ្ឋរាយការណ៍ពាក់ព័ន្ធករណីសមគំនិតសម្លា.ប់កូន(ចុង)អាយុ២២ខែ នៅស្រុកស្វាយលើ យ៉ាងឃោរឃៅ។ ហេតុការណ៍ឃាត់ខ្លួន២នាក់ប្ដីប្រពន្ធខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី២២ ខែមីនាឆ្នាំ ២០ ២៤នេះ ស្ថិតនៅផ្ទះ ជនសង្ស័យ ក្នុងភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។

អាន​បន្ត៖ អាសូរណាស់​! ​កូ.នជិត២ខួប ត្រូវម្ដាយបង្កើត និង​ឪពុកចុងសមគំនិតគ្នា ផ្តា.ច់សង្ខារ

រយៈពេល​១​ស​ប្តា​ហ៍​ ​​តាម​ប្រមាញ់​ចា.ប់​បាន​វៀត​​​ណាម​​៩​នាក់​​ករណីជួញដូរ​​​គ្រឿ.ងញៀ.ន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគបាល ខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន ជនជាតិវៀតណាម ចំនួន០២កន្លែងផ្សេងគ្នា បើគិតរយៈពេល០១សប្តាហ៍ ចាប់ពីថ្ងៃទី១៣ មីនា ដល់ថ្ងៃទី២០ មីនា ២០២៤ ទើបបង្ក្រាប និងចាប់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន០៩នាក់ (ស្រី០១នាក់) រួមជាមួយវត្ថុតាងថ្នាំញៀននិងអាវុធខ្លី០១ដើម។

អាន​បន្ត៖ រយៈពេល​១​ស​ប្តា​ហ៍​...

បា.ត់លុយជាង​១ម៉ឺនដុល្លារ ប្តឹងឆែកបន្ទប់ជួលជាប់គ្នា បែកធ្លាយថ្នាំញៀ.នច្រើន​កញ្ចប់​

រាជធានីភ្នំពេញ ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីអ្នកជិតខាងបាត់ លុយជាង១ម៉ឺនដុល្លារ ក៏ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងអាជ្ញាធរសុំឆែកឆេរ ក៏ប្រទះឃើញថ្នាំញៀ.ន១០កញ្ចប់ធំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ និងបញ្ជូនទៅផ្នែកជំនាញភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។

អាន​បន្ត៖ បា.ត់លុយជាង​១ម៉ឺនដុល្លារ ប្តឹងឆែកបន្ទប់ជួលជាប់គ្នា...

ប្តីលើកដៃផ្តា.ច់ជីវិតប្រពន្ធ ក្រោយ​តិះដៀ.លរឿងមួយ

ខេត្តកំពង់ធំ ៖ មានករណីប្តីទាញពូថៅកា.ប់ប្រពន្ធរួចអា.រករសម្លា.ប់ ដោយសារតែភ្លើងប្រច័ណ្ឌ ហើយជនដៃដល់ជាប្តី ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

អាន​បន្ត៖ ប្តីលើកដៃផ្តា.ច់ជីវិតប្រពន្ធ ក្រោយ​តិះដៀ.លរឿងមួយ

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យ​ចាប់​ផាកពិន័យ​មន្ត្រី​នគរបាល​ម្នាក់ ស្រវឹង​បើកបរហើយ​មិន​ព្រម​សហការ​ពេល​ពិនិត្យ​ជាតិ​អាល់កុល

រាជធានីភ្នំពេញ ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ឲ្យផាកពិន័យតាមច្បាប់ ចំពោះមន្ត្រីគរបាលជាតិម្នាក់ ជាអនុប្រធាននាយកដ្ឋាន ដែលបើករថយន្តម៉ាកឡង់គ្រីស័រ ក្នុងអាការៈស្រវឹងកម្រិត 0,52 មីលីក្រាមក្នុង១លីត្រខ្យល់ និងមិនព្រមសហការ ពេលអនុវត្តនីតិវិធីត្រួតពិនិត្យជាតិអាល់កុលទេ ថែមទាំងយកទូរសព្ទព្យាយាមថត និងបានយកដៃរុញដើមទ្រូងនគរបាលនារី ត្រូវកម្លាំងនគរបាល បង្ខំចិត្តចាប់ជននោះវាយខ្នោះ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។

អាន​បន្ត៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យ​ចាប់​ផាកពិន័យ​មន្ត្រី​នគរបាល​ម្នាក់...

ករណី​​​​ឆ.ក់​កាបូប​ស្ត្រី​ម្នាក់​បាន​សម្រេច ​សមត្ថ​កិច្ច​​​បាន​ត្រឹម​មើ​ល​ចោរ​ក្នុង​កាមេរ៉ា​សុវត្ថិភាព

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវចោរជិះម៉ូតូតាម«ឆក់យកកាបូបលុយ និងទូរស័ព្ទ» បានសម្រេចទាំងព្រឹក ពេលគាត់កំពុងជិះម៉ូតូតាមដងផ្លូវ កាលពីវេលាម៉ោងជាង៥ព្រឹកថ្ងៃទី២៣ មីនា ត្រង់ចំណុចភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង រីឯសមត្ថកិច្ចបានត្រិមឆែកពិនិត្យមើលសកម្មភាពចោរ ក្នុងកាមេរ៉ាសុវត្ថិភាពដូចមុនៗតែប៉ុណ្ណោះ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវក្រុមចោរជិះដេញតាមឆក់យកកាបូបលុយនោះ ឈ្មោះ ហៃ ជូ ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ជិះម៉ូតូម៉ាកស្គូពី ។

អាន​បន្ត៖ ករណី​​​​ឆ.ក់​កាបូប​ស្ត្រី​ម្នាក់​បាន​សម្រេច...

ដកហូត​លុយ​ដុល្លារ​ក្លែងក្លាយ​មួយ​ចំនួន​ពី​ក្រុម​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​៤​នាក់

ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យចំនួន០៤នាក់ ដែលមុខសញ្ញាជួញដូរគ្រឿងញៀនស្នាក់ និងលាក់ខ្លួន រួមជាមួយវត្ថុតាងមួយចំនួន ក្នុងនោះមានលុយដុល្លារក្លែងក្លាយ(ក្រដាសសម្រាប់សែន)ផងនោះ ត្រូវបានកម្លាំងនគរបាលក្រុងច្បារមន ឃាត់ខ្លួនបាននៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

អាន​បន្ត៖ ដកហូត​លុយ​ដុល្លារ​ក្លែងក្លាយ​មួយ​ចំនួន​ពី​ក្រុម​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​៤​នាក់

តាម​ចាប់​ជនសង្ស័យ​ម្នាក់ ប្រើ​ពូថៅ​កា.ប់​មនុស្ស​២​នាក់​របួសធ្ងន់​នៅ​ខេត្តព្រៃវែង រត់គេច​ខ្លួន​ទៅ​ធ្វើ​កម្មករ​សំណង់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ

ខេត្តព្រៃវែង ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពប្រើពូថៅកាប់ទៅលើជនរងគ្រោះ២នាក់ រងរបួសធ្ងន់ នៅខេត្តព្រៃវែង រួចមកក៏បានរត់គេចខ្លួនទៅធ្វើកម្មករសំណង់ក្នុងខេត្តព្រះសីហនុ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមចាប់ខ្លួនបានក្នុងការដ្ឋានសំណង់មួយកន្លែងនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ មីនា ម្សិលមិញនេះ ។

អាន​បន្ត៖ តាម​ចាប់​ជនសង្ស័យ​ម្នាក់...

នគរបាល​ខណ្ឌទួលគោក ស្រាវជ្រាវ​ឃាត់ខ្លួន​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ ករណី​ធាក់​ប្លន់​យក​ម៉ូតូ​០១​គ្រឿង

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ទឹកល្អក់១ បានធ្វើការស្រាវជ្រាវបង្ក្រាប ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិ.ង្សា (ធាក់ប្លន់យកម៉ូតូ០១គ្រឿង) នៅចំណុចមុខផ្ទះលេខ១៧៩ ផ្លូវលេខ១៣៨ ក្រុមទី២៥ ភូមិ ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល០៥និង០៥នាទីទៀបភ្លឺថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។

អាន​បន្ត៖ នគរបាល​ខណ្ឌទួលគោក ស្រាវជ្រាវ​ឃាត់ខ្លួន​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់...

បង្ក្រាបដឹកជញ្ជូនគ្រឿ.ង.ញៀ.ន.​ជិត៧០០គីឡូក្រាម និងឃាត់បាន​វៀតណាម២នាក់

រាជធានីពេញ ៖ អនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៩ មីនា ឆ្នាំ២០២៤ វេលាម៉ោង៦ និង៤០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានបង្ក្រាបនៅ គោលដៅទី១៖ ចំណុចខុនដូរហ្សង់អេលីហ្សេ បន្ទប់លេខ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងគោលដៅទី២៖ ចំណុចខុនដូផ្លាទីនីនបេ បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អាន​បន្ត៖ បង្ក្រាបដឹកជញ្ជូនគ្រឿ.ង.ញៀ.ន.​ជិត៧០០គីឡូក្រាម និងឃាត់បាន​វៀតណាម២នាក់

លទ្ធផល៧​ថ្ងៃ នៃ​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កា.ប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញបទបញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំកម្លាំងកងអន្តរាគមន៍ប្រមាណជិត ៣០០នាក់ ជាមួយមធ្យោបាយ-គ្រឿងបំពាក់ ចេញទៅភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិសាត់ ដើម្បីជួយគាំទ្រទៅដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិ ដែលបាននិងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

អាន​បន្ត៖ លទ្ធផល៧​ថ្ងៃ នៃ​យុទ្ធនាការ​ទប់ស្កាត់...

នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្រោយ​ឆក់​ទូរ​សព្ទ​ដៃ​១​គ្រឿង​ពី​ជន​រង​គ្រោះ

រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទដៃជនរងគ្រោះ ១គ្រឿងម៉ាក iPhone12promax ។

អាន​បន្ត៖ នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់...

១ក្រុមជិះរ៉ឺម៉ក​ដឹក​គ្នាទៅធ្វើសកម្មភាព​កា.ត់ខ្សែភ្លើង ​ប៉ះចំថ្ងៃស៊.យ អស់លក្ខណ៍៣នាក់​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចដេញតាមឃាត់ខ្លួនបាន រួចបញ្ជូនទៅធ្វើការសាកសួរបន្តនៅប៉ុស្តិ៍ជ័យជម្នះ បន្ទាប់ពីធ្វើសកម្មភាពកាត់ខ្សែភ្លើង កាលពីវេលាម៉ោង២និង៤០នាទីឈានចូលព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ តាមផ្លូវលេខ១៩ កែង២១៤ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ១ក្រុមជិះរ៉ឺម៉ក​ដឹក​គ្នាទៅធ្វើសកម្មភាព​កា.ត់ខ្សែភ្លើង ​ប៉ះចំថ្ងៃស៊.យ...

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​បទល្មើស​កា.ប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ រាប់​សិប​កន្លែង​ ក្នុង​ទំហំ​ច្រើន​ពាន់​ហិ​កតា

ខេត្តមណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ យកជាកម្មសិទ្ធិផ្ទាល់ខ្លួន កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដែលដឹកនាំបញ្ជាដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញាររង អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ។

អាន​បន្ត៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តមណ្ឌលគិរី...

កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ឃាត់​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​កា.ប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ

ខេត្តមណ្ឌលគិរី ៖ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹកដោយលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលសាលាខេត្ត មន្ទីរបរិស្ថានខេត្ត នគរបាលស្នងការខេត្ត និងគណៈបញ្ជាការឯកភាពស្រុកពេជ្រា និងដោយមានការសម្របសម្រួលនីតិវិធីដោយលោកលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ(កាប់រានដីព្រៃ) កាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្នុងដែនជម្រកសត្វព្រៃណាំលៀរ ស្ថិតនៅភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

អាន​បន្ត៖ កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ឃាត់​ជនសង្ស័យ​ម្នាក់...

ឆ្លង​ចរន្តអគ្គិសនី​ ឆាបឆេះ​ហាង​ផឹកស៊ី​ខ្នាត​តូច​មួយ​កន្លែង​ក្នុងស្រុក​អង្គស្នួល

ខេត្តកណ្ដាល ៖ អគ្គិសនីបានឆាបឆេះហាងផឹកស៊ីខ្នាតតូចមួយកន្លែង បណ្ដាលឲ្យខូចខាតហាងសម្ភារប្រើប្រាស់ជាច្រើន ព្រមទាំងគ្រឿងតុបតែងហាងផងដែរ ដែលបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី។ ភ្លាមៗនោះ អាជ្ញាអរ និងសមត្ថកិច្ច បានចេញទៅកាន់កន្លែងកើតហេតុជួយពន្លត់ភ្លើង ហើយដោយមានការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យផង ទើបភ្លើងរលត់ទៅវិញទាំងស្រុង មិនរាលដាលដល់ផ្ទះផ្សេងទៀត ។

អាន​បន្ត៖ ឆ្លង​ចរន្តអគ្គិសនី​ ឆាបឆេះ​ហាង​ផឹកស៊ី​ខ្នាត​តូច​មួយ​កន្លែង​ក្នុងស្រុក​អង្គស្នួល

ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង ១០​នាក់ ករណី​ជិះ​ម៉ូតូ​ដេញ​កា​.​ប់​គ្នា នៅ​ខណ្ឌដូនពេញ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៥នាក់ កំពុងជិះម៉ូតូ ស្រែកឡូឡា តាមដងផ្លូវសាធារណៈ បង្កភាពអនាធិបតេយ្យនៅតាមដងផ្លូវ នៅចំណុចមុខព្រះបរមវាំង ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ខណៈកម្លាំងកំពុងធ្វើការល្បាតនៅក្នុងមូលដ្ឋាន ។

អាន​បន្ត៖ ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង ១០​នាក់ ករណី​ជិះ​ម៉ូតូ​ដេញ​កា​.​ប់​គ្នា...

បា.ត់គោ១ក្បាល! ម្ចាស់​ទៅប្តឹង ក៏ស្រាវជ្រាវរកឃើញចោរកំពុងព.ន្លះយកសា.ច់

ខេត្តក្រចេះ ៖ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ បានទទួលពាក្យបណ្ដឹងផ្ទាល់មាត់ពីឈ្មោះស្លេះ យូសុះ ភេទប្រុស អាយុ៤៦ឆ្នាំ ជាខ្មែរអ៊ិស្លាម រស់នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ថា នៅវេលាម៉ោងប្រហែល៨ ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ គាត់បានយកគោជាច្រើនក្បាល ទៅចងឱ្យស៊ីស្មៅនៅលើដីចម្ការរបស់អ្នកស្រុក ស្ថិតក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

អាន​បន្ត៖ បា.ត់គោ១ក្បាល! ម្ចាស់​ទៅប្តឹង ក៏ស្រាវជ្រាវរកឃើញចោរកំពុងព.ន្លះយកសា.ច់

ជម្លោះក្នុងគ្រួសារ! ចៅ​លបដុ.តផ្ទះជីតាបង្កើត ឆេះម៉ត់

ខេត្តតាកែវ ៖ តាមសេចក្ដីរាយការណ៍ឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២៤ មានបុរសម្នាក់ជាមនុស្សប្រើប្រាស់គ្រឿងញឿន ដោយមានជម្លោះក្នុងគ្រួសារ ក៏កើតក្ដីមួម៉ៅលបដុតផ្ទះជីតា បង្កើត បណ្តាលឱ្យឆេះហ្មត់ខានស្នាក់អាស្រ័យ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។

អាន​បន្ត៖ ជម្លោះក្នុងគ្រួសារ! ចៅ​លបដុ.តផ្ទះជីតាបង្កើត ឆេះម៉ត់

អ្នកស្រុក​កោះ​ញែក ពុល​ស្លា​.​ប់​២​នាក់ កំពុង​សង្គ្រោះ​៣​នាក់ ក្រោយ​ទទួលទាន​សាច់​ជ្រូកព្រៃ

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៏ជាបឋមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ មានករណីប្រជាពលរដ្ឋពុលសាច់ជ្រូកព្រៃ(សាច់ជូរ) បណ្ដាលឲ្យស្លា.ប់ពីរនាក់ និងកំពុងសម្រាកព្យាបាលចំនួន០៣នាក់ទៀត នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។

អាន​បន្ត៖ អ្នកស្រុក​កោះ​ញែក ពុល​ស្លា​.​ប់​២​នាក់ កំពុង​សង្គ្រោះ​៣​នាក់...

នគរបាល​ខណ្ឌឫស្សីកែវ ឃាត់​ម៉ូតូ​៩​គ្រឿង បំពាក់​ស៊ី​ម៉ាំង​ខុស​បច្ចេកទេស និង​រោទ៍​ខ្លាំង​ៗ​ឲ្យ​ម្ចាស់​ស្តាប់

រាជធានីភ្នំពេញ ៖ ម៉ូតូដែលកែច្នៃ បំពាក់បំពង់ស៊ីម៉ាំងខុសបបច្ចេកទេស បង្កសំឡេងឮខ្លាំងៗ ប៉ះពាល់ដល់បរិស្ថាន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវ ឃាត់ទុកជាបន្តបន្ទាប់ ចំនួន៩គ្រឿង ដើម្បីមានវិធានការតាមនិតីវីធី ។

អាន​បន្ត៖ នគរបាល​ខណ្ឌឫស្សីកែវ ឃាត់​ម៉ូតូ​៩​គ្រឿង បំពាក់​ស៊ី​ម៉ាំង​ខុស​បច្ចេកទេស...