បណ្តាញសង្គម

គ្រាន់តែ​​ប្រពន្ធ​មិន​ហៅ​ហូប​បាយ ប្តីផ្ទុះកំហឹង​គ.ប់​១​កាំបិ.ត​យ៉ាងរន្ធ.ត់​

ខេត្តត្បូងឃ្មុំ ៖ បុរសជាប្ដីខឹងប្រពន្ធមិនហៅហូបបាយ ក៏បង្កជម្លោះពាក្យសំដីឈានដល់ប្រើអំពើហិ.ង្សា ដោយបុរសជាប្ដីយកកាំបិ.តផ្គាក់គ.ប់ត្រូវដៃប្រពន្ធខាងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិនាំមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ។

អាន​បន្ត៖ គ្រាន់តែ​​ប្រពន្ធ​មិន​ហៅ​ហូប​បាយ ប្តីផ្ទុះកំហឹង​គ.ប់​១​កាំបិ.ត​យ៉ាងរន្ធ.ត់​

អាជ្ញាធរខណ្ឌទួលគោក នឹងអនុវត្តវិធានការ​រដ្ឋបាល រុះរើតូបលក់ដូរ នៅជុំវិញ​មន្ទីរ​ពេទ្យកុមារ​ជាតិ នៅថ្ងៃសុក្រ សប្តាហ៍នេះ

ភ្នំពេញ៖ «ករណីសណ្តាប់ធ្នាប់ ជុំវិញមន្ទីរពេទ្យកុមារជាតិ បងប្អូនអាជីវករមួយចំនួនធំ បានចូលរួមសហការជាមួយអាជ្ញាធរខណ្ឌហើយ ដោយបានរុះរើរួចរាល់ និងកំពុងរុះរើបន្ថែមទៀត។ នៅសេសសល់មួយចំនួនតូច ដែលមិនទាន់រុះរើ ហើយបើមិនអនុវត្ត តាមខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌទេ នឹងអនុវត្តវិធានការរដ្ឋបាល នៅថ្ងៃសុក្រសប្តាហ៍នេះ»។

អាន​បន្ត៖ អាជ្ញាធរខណ្ឌទួលគោក នឹងអនុវត្តវិធានការ​រដ្ឋបាល រុះរើតូបលក់ដូរ...

រថយន្ត RANGE ROVER ១​គ្រឿង បើកបរ​សុខ​ៗ​ស្រាប់តែ​ឆាបឆេះ នៅ​តាម​ផ្លូវ​ក្នុង​បរិវេណ​បឹង​កក់

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ជាបឋមបានអោយដឹងថា រថយន្តម៉ាក RANGE ROVER ពណ៌ស មួយគ្រឿង បើកបរសុខៗស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះឡើង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៤និង៣០នាទីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវក្នុងបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អាន​បន្ត៖ រថយន្ត RANGE ROVER ១​គ្រឿង បើកបរ​សុខ​ៗ​ស្រាប់តែ​ឆាបឆេះ...

ក្រុម​ឧក្រិ.ដ្ឋជន​ជួញដូរ​គ្រឿងញៀ.ន​ដ៏​ធំ ត្រូវចាប់ខ្លួនរួម​នឹង​គ្រឿងញៀ.ន​ជិត​១៧​គីឡូ

ខេត្តព្រៃវែង៖ ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនដ៏ធំមួយក្រុម រួមនឹងគ្រឿងញៀនជាច្រើនប្រភេទសរុបជិត១៧គីឡូ ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែងបង្ក្រាបបាន និងបញ្ជូនទៅតុលាការ ។

អាន​បន្ត៖ ក្រុម​ឧក្រិ.ដ្ឋជន​ជួញដូរ​គ្រឿងញៀ.ន​ដ៏​ធំ...

ប្ដីប្រាប់ថា ទៅបើករថយន្ត នៅខេត្តកំពត តែប្រពន្ធអត់ជឿ តាមដាន ឃើញកំពុងដេក​ជាមួយស្រី នៅចោមចៅ

ភ្នំពេញ៖ បុរសម្នាក់ ជាអ្នកបើកបររថយន្ត បានប្រព្រឹត្តនូវរឿងច្រំដែលៗ ជាន់ដានចាស់ មិនឈប់ ដោយគាត់បានលួចលាក់មានស្រីក្រៅ ក្បត់ចិត្តប្រពន្ធម្ដងហើយម្ដងទៀត មិនព្រមកែខ្លួនទាល់តែសោះ រហូតធ្វើឲ្យប្រពន្ធ អស់ទំនុកចិត្ត ក៏បានតាមដានគាត់ជាប់រហូត។

អាន​បន្ត៖ ប្ដីប្រាប់ថា ទៅបើករថយន្ត នៅខេត្តកំពត តែប្រពន្ធអត់ជឿ តាមដាន...

ករណីស.ម្លា.ប់​ឪពុកចុង​នៅ​ស្រុក​ភ្នំព្រឹក​​ សមត្ថ​កិច្ច​សហការ​​គ្នា​តាម​ចាប់​​ទាល់តែ​បាន​

ខេត្តពោធិ៍សាត់ ៖ ឃាតករដែលសម្លាប់ឪពុកចុង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង សហកាជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌក្រសួងមហាផ្ទៃ, កម្លាំងនគរបាលខេត្តពោធិ៍សាត់ និងនគបាលស្រុកវាលវែង តាមស្រាវជ្រាវរហូតឃាត់ខ្លួនបាន នៅវេលាម៉ោ១៥និង៣០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ខណៈរត់មកពួនសំងំលាក់ខ្លួននៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

អាន​បន្ត៖ ករណីស.ម្លា.ប់​ឪពុកចុង​នៅ​ស្រុក​ភ្នំព្រឹក​​...

១​ស​ប្តា​ហ៍​ចុង​ក្រោយ ក្រសួងមហាផ្ទៃ​បង្ក្រាប​ក្មេង​ទំនើង​បាន ៦៨​នាក់

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើង និងឃាត់ខ្លួនបាន ៦៨នាក់ នេះបើយោងតាមបណ្តាញសង្គមតេឡេក្រាមរបស់បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមរបាយការណ៍ប្រចាំថ្ងៃ ក្នុងសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប២១ករណី និងឃាត់ខ្លួនជនសង្ស័យបាន៦៨នាក់ ដើម្បីចាត់ការណ៍ទៅនីតិវិធី ។

អាន​បន្ត៖ ១​ស​ប្តា​ហ៍​ចុង​ក្រោយ ក្រសួងមហាផ្ទៃ​បង្ក្រាប​ក្មេង​ទំនើង​បាន ៦៨​នាក់

បញ្ជូនខ្លួនប្រធាន និងអនុប្រធាន​ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនព្រទ្យ តេជៈមានជ័យ ទៅសាលាដំបូងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យពីរនាក់ ដែលគេស្គាល់ថា ជាប្រធាន និងអនុប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យ តេជៈមានជ័យ ឯ.ក ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងចាត់ការបន្តទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់។

អាន​បន្ត៖ បញ្ជូនខ្លួនប្រធាន និងអនុប្រធាន​ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនព្រទ្យ តេជៈមានជ័យ...

បណ្តេញ​អធិការរង​ក្រុង​កំពត​ម្នាក់ ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ ពាក់​ព​ន្ធ័​ប្រើប្រាស់​គ្រឿងញៀ.ន

ត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានស្នើសុំគោលការណ៏ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្តេញលោកអនុសេនីយ៏ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ចេញពីក្របខ័ណ្ឌនគរបាលជាតិ ដែលបានពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀន និងបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងនគរបាលជាតិ ។

អាន​បន្ត៖ បណ្តេញ​អធិការរង​ក្រុង​កំពត​ម្នាក់ ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ...

បុគ្គលិក​កាស៊ីណូ​២​នាក់​លួ.ច​កាក់​ឈី​ប​​៣​ខែ​បាន​ជាង​៣០​ម៉ឺន​បាត​ ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចែករំលែក

ខេត្តបន្ទាយមានជ័យ ៖ ឃាត់ខ្លួនបុគ្គលិកកាស៊ីណូ២នាក់ដែលលួចកាក់ឈីបរយៈពេល៣ខែបានជាង៣០ម៉ឺនបាត ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ។

អាន​បន្ត៖ បុគ្គលិក​កាស៊ីណូ​២​នាក់​លួ.ច​កាក់​ឈី​ប​​៣​ខែ​បាន​ជាង​៣០​ម៉ឺន​បាត​...

អត់ការងារធ្វើ! យុវជនម្នាក់ បង្កើតហ្វេសប៊ុក ដាក់ឈ្មោះលោក ស សុខា!

ភ្នំពេញ៖ ប៉ូលិស បានចាប់ខ្លួនអ្នកផលិតមាតិកាម្នាក់ ជាយុវជនអាយុ ២៥ឆ្នាំ ដោយសារតែបង្កើតហ្វេសប៊ុក ដាក់ឈ្មោះលោក ស សុខា។

អាន​បន្ត៖ អត់ការងារធ្វើ! យុវជនម្នាក់ បង្កើតហ្វេសប៊ុក ដាក់ឈ្មោះលោក ស សុខា!

ស្ត្រី​ម្នាក់​រង​របួស ក្រោយរ​ត់ម​កតោង​កញ្ចក់​រថយន្ត ខណៈ​ចោរ​លួ​.​ច​រថយន្ត​បើក​រត់គេច

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្តីប្រពន្ធ២នាក់ត្រឡប់មកពីញ៉ាំការបងប្អូននៅបុរីធូលន ផ្លូវជាតិលេខ៣វិញ ហើយគ្រាន់តែប្តីចុះពីរថយន្តទៅចាក់សោផ្ទះ ចំណែកប្រពន្ធចុះពីលើរថយន្តមកអង្គុយលេងនៅខាងមុខផ្ទះអ្នកជិតខាង ស្រាប់តែជនសង្ស័យឃើញមានឱកាសល្អក៏ចូលក្នុងរថយន្ត រួចបើករត់គេចទាំងដែលស្ត្រីជាប្រពន្ធខំស្រវ៉ាឱបកញ្ចក់រថយន្ត បណ្តាលឲ្យដួលរងរបួសរលាត់ជើងទាំង២ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋក៏នាំគ្នាជួយដេញតាមដែរ ប៉ុន្តែដេញតាមមិនទាន់។

អាន​បន្ត៖ ស្ត្រី​ម្នាក់​រង​របួស ក្រោយរ​ត់ម​កតោង​កញ្ចក់​រថយន្ត...

អភិបាល​រាជធានី​ភ្នំពេញ ស្នើ​សមត្ថកិច្ច​ចាប់​ជន​ក្លែងបន្លំ​ឈ្មោះ និង​រូបភាព​របស់​លោក បំ​ង​ឆបោក​ក្នុង​តេ​ឡេ​ក្រាម

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា មានជនអនាមិកបានប្រើប្រាស់ Profile ក្លែងបន្លំជាឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក្នុងបណ្តាញតេឡេក្រាម (Telegram) ក្នុងរូបភាពឆបោកដោយក្លែងបន្លំឈ្មោះ និងរូបភាពរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ។

អាន​បន្ត៖ អភិបាល​រាជធានី​ភ្នំពេញ ស្នើ​សមត្ថកិច្ច​ចាប់​ជន​ក្លែងបន្លំ​ឈ្មោះ...

ទៀតហើយ ខ្ញីហាន់ នៅទីតាំងកែច្នៃ និងចែក​ចាយ​ ១ទីតាំង ស្ថិតក្នុងខណ្ឌដង្កោ រាជធានី​ភ្នំពេញ មានលាយសារធាតុគីមី!

សូមចុច Subscribe កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបបន្លំ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទីតាំងកែឆ្នៃ និងចែកចាយខ្ញីហាន់ ១ទីតាំង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងគោលបំណងការពារសុខភាពប្រជាពលរដ្ឋស្របតាមតួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ក្រែងម្ចាស់ទីតាំងមានដាក់លាយសារធាតុគីមីហាមឃាត់ណាមួយក្នុងខ្ញីទាំងនោះ។

អាន​បន្ត៖ ទៀតហើយ ខ្ញីហាន់ នៅទីតាំងកែច្នៃ និងចែក​ចាយ​ ១ទីតាំង ស្ថិតក្នុងខណ្ឌដង្កោ...

សំណុំរឿងចិន ៩នាក់ កាម៉ារ៉ូនម្នាក់ ប្រើដុំថ្ម កាំបិតបុ័ងតោ កា.ប់ និងគប់​បំបែកកញ្ចក់​រថយន្តជនជាតិចិន បានដល់ដៃតុលាការហើយ​

រាជធានីភ្នំពេញ៖ សំណុំរឿងជនជាតិចិនមួយក្រុម មានគ្នា ៩នាក់ និងបុរសជនជាតិកាម៉ារ៉ូនម្នាក់ ដែលបានប្រើអំពើហឹង្សា ដោយយកដុំថ្ម កាំបិតបុ័ងតោ កាប់ និងគប់បំបែកកញ្ចក់រថយន្តរបស់ជនជាតិចិន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ចាប់បញ្ជូន ដល់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នេះ។

អាន​បន្ត៖ សំណុំរឿងចិន ៩នាក់ កាម៉ារ៉ូនម្នាក់ ប្រើដុំថ្ម កាំបិតបុ័ងតោ កា.ប់...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ក្លែង​ឯកសារ និង​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ

ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចាត់កម្លាំងការពារ រៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ និងឈានទៅបង្ក្រាបបានជនឆ្លៀតឳកាស ក្រុមចោរដៃស្អិត មួយក្រុម ក្នុងករណីលួចខ្សែ.ក លួចកាបូប និងលូកហោប៉ៅ ក្នុងពិធីនិមន្តមកសម្តែងធម្មទេសនា និងប្រោសព្រំសេរីមង្គលរបស់ព្រះធម្មវនវាសី ចន្ទ មុនី នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

អាន​បន្ត៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ក្លែង​ឯកសារ...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ក្លែង​ឯកសារ និង​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ

រាជធានីភ្នំពេញ ៖ យោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីក្លែងឯកសារសារធារណៈ និងប្រើប្រាស់ផ្លាកលេខសម្គាល់យានយន្តក្លែងក្លាយ (លួចស្លាកលេខ) ប្រព្រឹត្តល្មើសនៅចំណុចផ្ទះលេខ៣១A ផ្លូវ៣៧៦ សង្កាត់បឹងកេងកងទី៣ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ។

អាន​បន្ត៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ក្លែង​ឯកសារ...

​មិនដឹងមានគ្នាប៉ុន្មាននាក់​ទេ ​ហ៊ាន​លួ.ច​កាត់​ខ្សែភ្លើង សូ​ម្បី​តែ​មុខ​ប៉ុស្តិ៍​នគរបាល​

រាជធានីភ្នំពេញ ៖ ចោរចិត្តស្លុយមិនដឹងថាមានគ្នាប៉ុន្មាននាក់នោះទេ សូម្បីតែនៅនឹងមុខប៉ុស្តិ៍នគរបាលកន្ទោកទៅហើយ ក៏ហ៊ានធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើងអស់ជាច្រើនម៉ែត្រដែរ បន្ទាប់មកបានគេចខ្លួនបាត់អស់ដោយសុវត្ថិភាព ដែលជាហេតុបណ្ដាលឲ្យអ្នករស់នៅតំបន់នោះគ្មានចរន្តអគ្គិសនីប្រើប្រាស់អស់រយៈពេលជាច្រើនម៉ោង។

អាន​បន្ត៖ ​មិនដឹងមានគ្នាប៉ុន្មាននាក់​ទេ ​ហ៊ាន​លួ.ច​កាត់​ខ្សែភ្លើង...

បុរស​ម្នាក់​លួ​.​ច​ម៉ូតូ​កង់​បី​រត់ ម្ចាស់​ឃើញ​ទាន់​ដេញ​តាម​ចាប់​បាន ស្វាគមន៍​យ៉ាង​ចាស់ដៃ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់បាន រួចស្វាគមន៍យ៉ាងចាស់ដៃ បន្ទាប់ពីធ្វើសកម្មភាពលួ.ចម៉ូតូកង់បីមួយគ្រឿង ដែលម្ចាស់គេចតចាក់សោទុកនៅខាងមុខបន្ទប់ជួល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ភូមិចុងខ្សាច់ តាមបណ្តោយអតីតផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ទទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

អាន​បន្ត៖ បុរស​ម្នាក់​លួ​.​ច​ម៉ូតូ​កង់​បី​រត់ ម្ចាស់​ឃើញ​ទាន់​ដេញ​តាម​ចាប់​បាន...

​​បង្ក្រាបនិងចាប់បាន​​​បញ្ជូន​ទៅ​តុលាការក្មេង​ទំនើង​​​នៅ​​ស្រុក​រំដួល

ខេត្ដស្វាយរៀង ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ស្តីពីការបង្ការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង កម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល ដឹកនាំដោយលោកវរសេនីយ៍ឯក មាស ធួក អធិការនគរបាលស្រុករំដួល បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងបានចំនួន០៦នាក់ ក្នុងចំណោមបក្សពួក១០នាក់ បញ្ចូនទៅតុលាការខេត្ដស្វាយរៀង នៅរសៀលថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៣ នេះ ដែលបានធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមកនៅភូមិចក ឃំុកំពង់ចកស្រុករំដួល ខេត្ដស្វាយរៀង ។

អាន​បន្ត៖ ​​បង្ក្រាបនិងចាប់បាន​​​បញ្ជូន​ទៅ​តុលាការក្មេង​ទំនើង​​​នៅ​​ស្រុក​រំដួល

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ទំនើង​០២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិ.ង្សា​ដោយ​ចេតនា

រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនទំនើង០២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ។ ហេតុការណ៍បង្កហិង្សានេះ កើតឡើងកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវ៤០៦ កែង១៧៩ សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បើតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា ក្មេងស្ទាវមួយក្រុម មានគ្នាប្រមាណ០៧នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានប្រើកាំបិតកាប់ និងវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួស ព្រមទាំងកាប់បំផ្លាញម៉ូតូជនរងគ្រោះខូចខាតយ៉ាងដំណំថែមទៀត ។ ក្រោយពេលទទួលបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះរួចមក នៅវេលាម៉ោង១៦ និង៣០ នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចុះធ្វើការស្រាវជ្រាវ ដោយសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ ចំនួន០២នាក់ យកមកមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ចំណែកឯបក្ខពួក ដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ។

ជនទាំង០២នាក់ រួមមាន ៖ ១- ឈ្មោះ ម៉ាន់ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ, ២- ឈ្មោះ សាង ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ។ ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចគ្នាថា នៅថ្ងៃកើតហេតុខាងលើ ពួកខ្លួន និងបក្ខពួក៥នាក់ ផ្សេងទៀត ពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះ ពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព