បណ្តាញសង្គម

ទើបទិញ​បានរថយន្តបែនថ្មីៗ បើកបុកដើម​ប្រេងខ្យល់ រួចធ្លាក់ចូលប្រឡាយ លិចទឹកបាត់ តែម្ចាស់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ទើបនិងទិញបានរថយន្តបែនដឹកដី១គ្រឿងថ្មីៗ ហើយបានបើកទៅកាន់យានដ្ឋានដើម្បីធ្វើការជួសជុល និងរៀបចំដើម្បីរកសុីដឹកដី ប៉ុន្តែបើកលឿនពេក ខណៈទៅដល់យានដ្ឋានទៅហើយ ស្រាប់តែជាន់ហ្វ្រាំងមិនសុីឈប់មិនកើត ហើយវាក់ជាមួយតូបជាងជួសជុលម៉ូតូនៅជិតនោះផង។ បុរសនោះ ក៏បានបួងចង្កូតគេចចេញ ហើយបានជ្រុលទៅបុកដើមប្រេងខ្យល់ ១ដើម បន្ទាប់មក ផ្លាតជ្រុលធ្លាក់ចូលក្នុងប្រឡាយ លិចបាត់ ទៅក្នុងទឹកស្អុយតែម្ដង។ ចំណែកបុរស ដែលជាអ្នកបើកបររថយន្តនេះ បានលោតចេញរួច ប៉ុន្តែបានរងរបួសជើងធ្ងន់ធ្ងរ។

អាន​បន្ត៖ ទើបទិញ​បានរថយន្តបែនថ្មីៗ បើកបុកដើម​ប្រេងខ្យល់ រួចធ្លាក់ចូលប្រឡាយ លិចទឹកបាត់...

សមត្ថកិច្ចបង្ក្រាបឈើក្នុងក្រុមហ៊ុនចំការចេកនៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដឹកនាំដោយស្ថាប័នអយ្យការចុះបង្ក្រាបឈើជាច្រើនម៉ែត្រគូបនៅក្នុងក្រុមហ៊ុនចំការចេកមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ភូមិរិទ្ធិសែនជ័យ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៣។

អាន​បន្ត៖ សមត្ថកិច្ចបង្ក្រាបឈើក្នុងក្រុមហ៊ុនចំការចេកនៅខេត្តស្ទឹងត្រែង

មេប៉ុស្តិ៍កំពង់ព្រៀង ជិះម៉ូតូបុករថយន្តពីក្រោយ បណ្តាល ឲ្យស្លាប់

បាត់ដំបង: មេប៉ុស្តិ៍នគរបាលកំពង់ព្រៀង ជិះម៉ូតូបុករថយន្តពីក្រោយ បណ្តាលឲ្យស្លាប់ នៅព្រលប់ ថ្ងៃទី ២៨ខែវិច្ឆិកា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៥ក្នុងក្រុមទី៧ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

អាន​បន្ត៖ មេប៉ុស្តិ៍កំពង់ព្រៀង ជិះម៉ូតូបុករថយន្តពីក្រោយ បណ្តាល ឲ្យស្លាប់

​សង្ស័យ​ឪពុកមារ ចេះ​ធ្វើអំពើ​ធ្មប់ ក្មួយច្នៃ​អាវុ.ធ ​បា.ញ់​ប្រល័.យ​ជីវិតទាំង​ប្តី​ប្រពន្ធ​ដល់​ក្នុង​ចំការ

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា ជនដៃដល់ម្នាក់ពាក់ពន្ធអំពើឃា.តកម្មដ៏សាហា.វដែលត្រូវជាក្មួយបានកែច្នៃអាវុ.ធចំនួន២ដើម យកទៅបា.ញ់ប្រហារជីវិតឪពុកមារ និងម្តាយមីងស្លា.ប់យ៉ាងអាណោចអាធ័ម ដោយសារមានគំនុំសង្ស័យថា ជនរងគ្រោះចេះធ្វើអំពើអាបធ្មប់ ។

អាន​បន្ត៖ ​សង្ស័យ​ឪពុកមារ ចេះ​ធ្វើអំពើ​ធ្មប់ ក្មួយច្នៃ​អាវុ.ធ...

បុណ្យអុំទូក ៣ថ្ងៃ នៅទូទាំងប្រទេស គ្រោះថ្នាក់​ចរាចរណ៍ សម្លា.ប់មនុស្ស ២២នាក់ របួស ៦៩នាក់

ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ៣៧លើក បណ្តាលឱ្យស្លា.ប់ ២២នាក់ និងរបួស ៦៩នាក់។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

អាន​បន្ត៖ បុណ្យអុំទូក ៣ថ្ងៃ នៅទូទាំងប្រទេស គ្រោះថ្នាក់​ចរាចរណ៍ សម្លា.ប់មនុស្ស ២២នាក់...

បញ្ជូន​ខ្លួន​បុរស​ម្នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត ក្រោយ​លួ​.​ច​ម៉ូតូ​ទុក​នៅ​មុខ​បន្ទប់​ជួល​ជន​រង​គ្រោះ

ខេត្តបន្ទាយមានជ័យ ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រគល់ជូនម្ចាស់ដើមវិញហើយ ។

អាន​បន្ត៖ បញ្ជូន​ខ្លួន​បុរស​ម្នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត...

ស្លា.ប់ ៦នាក់ របួស ១៧នាក់ ដោយសារក្រឡាប់ឡានក្រុមឆៃយ៉ាំ មកពីបុណ្យកឋិន នៅ​ភ្នំគូលែន​ ចែករំលែក

ខេត្តសៀមរាប៖ យ៉ាងហោចណាស់ ស្លា.ប់ ៦នាក់ ( ស្រី ២នាក់ ) និងរបួស ១៧នាក់ ( ស្រី ១១នាក់ ដោយសារតែឡានក្រឡាប់ នៅផ្លូវចុះពីភ្នំគូលែន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ៤ និង៣០នាទី រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

អាន​បន្ត៖ ស្លា.ប់ ៦នាក់ របួស ១៧នាក់ ដោយសារក្រឡាប់ឡានក្រុមឆៃយ៉ាំ មកពីបុណ្យកឋិន...

ថ្ងៃទី៣ នៃបុណ្យអុំទូក ៖ ស្លាប់មនុស្ស ១៤នាក់ និងរងរបួសធ្ងន់ស្រាល ៤២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ នៅថ្ងៃទី២៨ ខែវិច្ឆិកា ដែលជាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១៨លើក ស្លាប់មនុស្សចំនួន ១៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤២នាក់ (ធ្ងន់ ២២នាក់ , ស្រាល ២២នាក់) ចំនួនអ្នកស្លាប់និងរបួសនេះ គឺគិតត្រឹមម៉ោង៤រសៀល។

អាន​បន្ត៖ ថ្ងៃទី៣ នៃបុណ្យអុំទូក ៖ ស្លាប់មនុស្ស ១៤នាក់ និងរងរបួសធ្ងន់ស្រាល ៤២នាក់...

ស្នងការ​រាជធានី​ភ្នំពេញ បំភ្លឺ ករណី​ថា​មានការ​បង្ខាំង​បុគ្គលិក​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល NAGA Academy

រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្តីបកស្រាយបំភ្លឺ ជុំវិញការចុះផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ដែលបានលើកឡើងថា មានការបង្ខាំងមនុស្សដោយខុសច្បាប់ (បុគ្គលិក) នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីសប្ដាហ៍មុន ។

អាន​បន្ត៖ ស្នងការ​រាជធានី​ភ្នំពេញ បំភ្លឺ...

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​០៨​នាក់ ទៅ​តុលាការ ក្រោយ​ឃាត់ខ្លួន​៣​ករណី​ផ្សេង​គ្នា

រាជធានីភ្នំពេញ ៖ កាលពីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៨នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួច៣ផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌ ឃាត់ខ្លួនបានជាបន្តបន្ទាប់ នេះបើយោងតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

អាន​បន្ត៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​០៨​នាក់ ទៅ​តុលាការ...

បញ្ជូន​មុខសញ្ញា​ប្រើ​ដាវ​កា​.​ប់ ដើម្បី​ប្ល​.​ន់​យក​ទូរស័ព្ទ​ដៃ​២​នាក់​ទៅ​កាន់​តុលាការ

រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចាប់បញ្ជូនមុខសញ្ញាប្រើដាវប៉ុនប៉ងកា.ប់ប្ល.ន់ទូរស័ព្ទដៃចំនួន២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យទាំង២ខាងលើនេះ ម្នាក់មានឈ្មោះ សុះ អារ៉ាហ្វីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរលក់ទឹកអំពៅ មានទីលំនៅភូមិ២ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងម្នាក់ទៀតមានឈ្មោះ កង កែវ ហៅ ប្លក់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតារ័ត្ន ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

អាន​បន្ត៖ បញ្ជូន​មុខសញ្ញា​ប្រើ​ដាវ​កា​.​ប់...

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ណែនាំកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវរួមដៃគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអុំទូក

នំពេញ ៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីបានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែរួមដៃសហការគ្នាឱ្យបានស្អិតរមួត សំដៅការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅក្នុងអំឡុងពេលដែលកម្ពុជា រៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។

អាន​បន្ត៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន...

បុរស​ម្នាក់​ត្រឡប់​មក​ផ្ទះ​វិញ ត្រូវ​គេ​កាន់កា​បិ​.​ត​ដេញ​តាម​រហូត​ដល់​ផ្ទះ​ផ្អើល​ពលរដ្ឋ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ២នាក់ធ្វើសកម្មភាពកាន់កាំបិ.តខ្វែវជិះម៉ូតូមួយគ្រឿងដេ.ញតាមជនរងគ្រោះ ដោយសង្ស័យថា បំរុងកា.ប់ ធ្វើឱ្យជនរងគ្រោះភ័យក៏ជិះម៉ូតូរត់មកដល់ផ្ទះ រួចស្រែកឱ្យបងប្អូនប្រជាពលរដ្ឋជួយឃាត់ខ្លួន និងប្រគល់ទៅឱ្យសមត្ថកិច្ចនាំយកទៅសួរនាំភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិទួលលាត់ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបញ្ជាក់ពីជនរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ តាកែវ1J-4962 ធ្វើដំណើរចេញពីផ្ទះប្អូននៅម្តុំកាណាឌីយ៉ា។

អាន​បន្ត៖ បុរស​ម្នាក់​ត្រឡប់​មក​ផ្ទះ​វិញ...

នារី​ម្នាក់​ដេញ​តាម​បុរស​២​នាក់​ស្រែក​ឱ្យ​គេ​ជួយ​ចាប់ ផ្អើល​សមត្ថកិច្ច​កំពុង​តែ​ល្បាត​តាម​ផ្លូវ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យវ័យក្មេងចំនួន២នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ បន្ទាប់ពីជនសង្ស័យទាំងនោះធ្វើសកម្មភាពឆ.ក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច ហើយជិះរត់គេចខ្លួន តែរត់មិនរួច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវ១៦៣ កែងផ្លូវ៤៥៦ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

អាន​បន្ត៖ នារី​ម្នាក់​ដេញ​តាម​បុរស​២​នាក់​ស្រែក​ឱ្យ​គេ​ជួយ​ចាប់...

ស្គាល់​មុខតែ​មិន​ស្គាល់ចិត្ត ជនបរទេស​ប៉ា​គី​ស្ថាន​​ធ្វើ​សកម្មភាព​ប្ល​.​ន់​.​គ្នា​ឯង

ខេត្តកំពត ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១១និង៣០នាទី មានករណីប្លន់យកទូរស័ព្ទ និងលុយនៅក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដែលជនរងគ្រោះឈ្មោះ CHAUDHARY FAHAD ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិប៉ាគីស្ថាន បានបាត់បង់សម្ភារដូចជា ទូរស័ព្ទអាយហ្វូន១៤ប្រូ ពណ៌ស្វាយ និងទូរស័ព្ទ SAMSUNG Galaxy ពណ៌ខ្មៅ ព្រមទាំងលុយចំនួន១.៥០០ដុល្លារ (មួយពាន់ប្រាំរយ) ។

អាន​បន្ត៖ ស្គាល់​មុខតែ​មិន​ស្គាល់ចិត្ត...

ករណីបទល្មើសនេសាទនៅឃុំទន្លេបិទកំពុងមានមន្ទិល

ត្បូងឃ្មុំ៖ តាមសេចក្តីរាយការណ៍ពីខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការទុកបណ្តោយឱ្យបទល្មើសនេសាទកើតឡើងយ៉ាងពេញបន្ទុក នៅក្នុងភូមិសាស្រ្តព្រែកជីកដូនម៉ៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ត្រូវបានគេសង្ស័យថា អ្នកដែលពាក់ព័ន្ធបានទទួលសំណូកពីក្រុមអ្នកនេសាទខុសច្បាប់ តាមរយៈមេការម្នាក់ ជាថ្នូរមិនទប់ស្កាត់និងមិនបង្រ្កាប ខណៈខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំបានសួររកឈ្មោះអ្នកផ្តល់ព័ត៌មាននេះ។

អាន​បន្ត៖ ករណីបទល្មើសនេសាទនៅឃុំទន្លេបិទកំពុងមានមន្ទិល

ក្រុមក្មេងទំនើបប្រើកាំបិតកាប់យុវជនម្នាក់រងរបួសធ្ងន់ត្រូវបានបង្រ្កាប

ភ្នំពេញ៖ យុវជន៤នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យសហការជាមួយនគរបាលប៉ុស្តិ៍ សំរោងក្រាមស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ ២០២៣បន្ទាប់ពីប្រើហិង្សាមានស្ថានទម្ងន់ទោស ដោយប្រើកាំបិតកាប់ទៅលើយុវជនម្នាក់បណ្តាលអោយរងរបួសហើយគេចខ្លួនបានតែ១ថ្ងៃ។

អាន​បន្ត៖ ក្រុមក្មេងទំនើបប្រើកាំបិតកាប់យុវជនម្នាក់រងរបួសធ្ងន់ត្រូវបានបង្រ្កាប

បុរសម្នាក់ បើកម៉ូតូលឿន មិនប្រយ័ត្ន ទៅបុករថយន្តពីក្រោយ បណ្ដាលឱ្យស្លាប់

ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ បន្ទាប់ពីបើកម៉ូតូលឿន ទៅបុករថយន្តមិនស្គាល់ម៉ាក ពីក្រោយ យ៉ាងពេញទំហឹង កាលវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃចន្ទ ទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចមុខបុរីពិភពថ្មីគម្រោង៣ តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

អាន​បន្ត៖ បុរសម្នាក់ បើកម៉ូតូលឿន មិនប្រយ័ត្ន ទៅបុករថយន្តពីក្រោយ បណ្ដាលឱ្យស្លាប់

គយ និង​អាវុធហត្ថ​ខេត្តកោះកុង សហការ​ចាប់​រថយន្ត​ចង្កូត​ស្ដាំ ៣​គ្រឿង គ្មាន​ពន្ធ​នាំ​ចូល

ខេត្តកោះកុង ៖ កម្លាំងសាខាគយនិងរដ្ឋាករខេត្តកោះកុង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការឃាត់ចាប់រថយន្តម៉ាក NISSSAN NAVARA ចំនួន០៣គ្រឿង ជាប្រភេទរថយន្តចង្កូតស្ដាំ សង្ស័យគ្មានបង្កាន់ដៃពន្ធគយនាំចូល នៅចំណុចផ្សេងៗគ្នា ក្នុងភូមិសាស្ត្រក្រុងខេមរភូមិន្ទចំនួន ០២គ្រឿង ស្រុកមណ្ឌលសីមាចំនួន០១ គ្រឿង ។

អាន​បន្ត៖ គយ និង​អាវុធហត្ថ​ខេត្តកោះកុង សហការ​ចាប់​រថយន្ត​ចង្កូត​ស្ដាំ ៣​គ្រឿង...

បុរសម្នាក់ស្លាប់ កម្មករកម្មការីនី១៣នាក់ទៀតរងរបួសធ្ងន់ស្រាលបន្ទាប់ពីរថយន្តបុកម៉ូតូ

កំពង់ស្ពឺ: បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិងកម្មករកម្មការិនីចំនួន១៣នាក់រងរបួសធ្ងន់ស្រាលដោយសាររថយន្តបុកម៉ូតូហើយក្រឡាប់ធ្លាក់ពីផ្លូវចូលប្រឡាយនៅតាមបណ្តោយផ្លូវជាតិលេខ៤១ចន្លោះលេខ២៦-២៧ស្ថិតក្នុងភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៦និង៤៥នាទីល្ងាចថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣។

អាន​បន្ត៖ បុរសម្នាក់ស្លាប់...

នគបាលចម្រុះនៃខេត្តពោធិសាត់ ឃាត់ខ្លួនចោរលួចគោ ពីរនាក់

ពោធិ៍សាត់ៈ កងកម្លាំងនគរបាលចម្រុះ នៃខេត្តពោធិសាត់ បានឃាត់ខ្លួន ចោរលួចគោ ពីរនាក់ នៅចំណុចថ្នល់បត់ ស្ថិតក្នុងឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រោយពីជនសង្ស័យ បានធ្វើសកម្មភាពលួចសត្វគោ នៅចំណុចអូរពងមាន់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅវេលាម៉ោង ២និង៣០នាទី អធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

អាន​បន្ត៖ នគបាលចម្រុះនៃខេត្តពោធិសាត់ ឃាត់ខ្លួនចោរលួចគោ ពីរនាក់