បណ្តាញសង្គម

ប្ដី ប្រពន្ធ រងរបួសធ្ងន់ធ្ងរ កូនរបួសស្រាល ដោយសាររថយន្ត បុុកកិនខ្ទេចម៉ូតូ

បន្ទាយមានជ័យ៖ ប្ដី ប្រពន្ធ រងរបួសធ្ងន់ធ្ងរ (បាក់ជើង បែកក្បាល) កូនអាយុ៣ខួប រងរបួសស្រាល ដោយសាររថយន្ត បុុកកិនខ្ទេចម៉ូតូ នៅពេលពួកគេ បើកបរ និងរួមដំណើរដោយម៉ូតូ ពីស្រុកម៉ាឡៃ មកលេងក្មួយ នៅក្រុងប៉ោយប៉ែត ។ ចំណែករថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោល។

អាន​បន្ត៖ ប្ដី ប្រពន្ធ រងរបួសធ្ងន់ធ្ងរ កូនរបួសស្រាល ដោយសាររថយន្ត បុុកកិនខ្ទេចម៉ូតូ

ម៉ូតូពីរគ្រឿង បុកគ្នា បណ្តាលឱ្យស្លាប់ម្នាក់ របួសម្នាក់

បាត់ដំបងៈ នារីម្នាក់ បានស្លាប់ នៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ដោយសារម៉ូតូពីរគ្រឿង បានបុកគ្នា ពេញទំហឹង នៅវេលាម៉ោង ០៨ៈ១០នាទី ព្រឹក ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិ អណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អាន​បន្ត៖ ម៉ូតូពីរគ្រឿង បុកគ្នា បណ្តាលឱ្យស្លាប់ម្នាក់ របួសម្នាក់

តាម​ចាប់​ជនសង្ស័យ​២​នាក់ ដែល​ឆក់​យ៉ាង​សកម្ម ក្នុង​ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មាននៅវេលាម៉ោងប្រហែល២១និង៥០នាទីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា នៅចំណុចផ្លូវកោះទន្យាយ ស្ថិតនៅក្រុមទី២១ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយករណី បានកើតឡើងដោយមានជនសង្ស័យ០២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ស បានធ្វើសកម្មភាពឆក់កាបូបរបស់នារីជនបរទេសម្នាក់ បានសម្រេច និងបណ្តាលឲ្យជនរងគ្រោះដួលបោក ទៅលើដី រួចជិះគេចខ្លួនបាត់ ។

អាន​បន្ត៖ តាម​ចាប់​ជនសង្ស័យ​២​នាក់ ដែល​ឆក់​យ៉ាង​សកម្ម ក្នុង​ក្រុងព្រះសីហនុ

ចាប់ខ្លួន​ស្ត្រី​ម្នាក់ ក្រោយ​ឆ​.​ក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ ខណៈ​ទុក​ទូរស័ព្ទ​នៅ​ក្នុង​ឃ្លុប​ម៉ូតូ

ខេត្តបន្ទាយមានជ័យ ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

អាន​បន្ត៖ ចាប់ខ្លួន​ស្ត្រី​ម្នាក់ ក្រោយ​ឆ​.​ក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ...

​ផ្ទុះ​សង្គ្រា.ម​​​៣​ករណី​ផ្ទួន​ៗ​នៅ​កន្លែង​ផ្សេង​គ្នា​ស្លា.ប់​មនុស្ស​​អស់៣​នាក់​​

ខេត្តបាត់ដបង ៖ ក្រុមក្មេងទំនើងយ៉ាងតិចចំនួន០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១២ វិច្ឆិកា នៅទីតាំងផ្សេងៗគ្នាក្នុងឃុំបឹងរាំង ស្រុកកំរៀង ក្រោយពីមានបណ្ដឹងចោទប្រកាន់ពាក់ព័ន្ធនឹងការព្រូតគ្នាកាប់ទៅលើវយុជនម្នាក់រហូតដល់ស្លាប់ ខណៈអំពើហិង្សាដូចគ្នានេះដែរ ពីរករណីទៀតនៅស្រុកសង្កែ និងនៅស្រុកបាណន់ សមត្ថកិច្ចបានត្រិមអះអាងថា កំពុងធ្វើការស្រាវជ្រាវនៅឡើយ ។

អាន​បន្ត៖ ​ផ្ទុះ​សង្គ្រា.ម​​​៣​ករណី​ផ្ទួន​ៗ​នៅ​កន្លែង​ផ្សេង​គ្នា​ស្លា.ប់​មនុស្ស​​អស់៣​នាក់...

អគ្គស្នងការរងនគរបាលជាតិ ៖ ត្រូវធ្វើការបង្ក្រាបដោយគ្មាន ការលើកលែង ចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ និងគ្រប់គ្រងមុខសញ្ញាពាក់ព័ន្ធ

ភំ្នពេញ ៖ លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន បានណែនាំដល់មន្ត្រីនៃមន្ទីរប្រឆាំងគ្រឿងញៀនទាំងអស់ត្រូវធ្វើការបង្ក្រាបដោយគ្មានការលើកលែង ចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ និងគ្រប់គ្រងមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន រួមទាំងឧក្រិដ្ឋជនគ្រឿងញៀនក្នុងពន្ធនាគារឱ្យបានម៉ត់ចត់។

អាន​បន្ត៖ អគ្គស្នងការរងនគរបាលជាតិ ៖ ត្រូវធ្វើការបង្ក្រាបដោយគ្មាន ការលើកលែង...

ករណីបាញ់បោះសេរីនៅផ្ទះលំហែរនៅលើខ្នងភ្នំគិរីរម្យ៖ ប៉ូលិសរកឃើញសំបកគ្រាប់កាំភ្លើងជាង២០០គ្រាប់

ភ្នំពេញ៖ បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបាញ់បោះសេរីនៅផ្ទះលំហែរនៅលើខ្នងភ្នំគិរីរម្យរបស់បុគ្គលដ៏មានឥទ្ធិពល កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចចំរុះបានចុះស្រាវជ្រាវ ដោយរកឃើញសំបកគ្រាប់កាំភ្លើងជាង២០០គ្រាប់។

អាន​បន្ត៖ ករណីបាញ់បោះសេរីនៅផ្ទះលំហែរនៅលើខ្នងភ្នំគិរីរម្យ៖...

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន បីនាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ គ្រឿងញៀន នៅខេត្តក្រចេះ

ក្រចេះ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានឃាត់ខ្លួនជន សង្ស័យ ចំនួន ៣ នាក់ (ស្រី ១នាក់) ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

អាន​បន្ត៖ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន បីនាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់...

សង្គ្រា.ម​ក្មេង​ទំនើង​៤​ទល់​​៧​ ប្រដាប់​ដោយ​កាំ.បិ.ត​.ផ្គាក់​និង​ខ្វែវ ស្លា.ប់​១​ក្នុង​សមរភូមិ

ខេត្តបាត់ដំបង ៖ ការប៉ះប្រយុទ្ធគ្នាដ៏ឃោរឃៅ រវាងពួកក្មេងអន្ធពាលចំនួន០២ក្រុម ប្រដាប់ដោយកាំបិតផ្គា់និងខ្វែវ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១០ វិច្ឆិកា នៅចំណុចស្ថានីយប្រេងមួយកន្លែង ក្នុងភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ បណ្ដាលឱ្យជនម្នាក់ក្នុងភាគី០៧នាក់ រងរបួសធ្ងន់ម្នាក់ក្នុងសមរភូមិ តែបានស្លាប់ភ្លាមពេលបញ្ជូនដល់មន្ទីរពេទ្យ។

អាន​បន្ត៖ សង្គ្រា.ម​ក្មេង​ទំនើង​៤​ទល់​​៧​ ប្រដាប់​ដោយ​កាំ.បិ.ត​.ផ្គាក់​និង​ខ្វែវ...

បង្ហាញមុខ​ឈ្មួញ​គ្រឿ.ង.ញៀ.នជា​ជនជាតិ​ថៃ​២ នាក់ និងឡាវ​ម្នាក់​

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដែលមានជនជាតិថៃ២នាក់ និងឡាវម្នាក់ ជាមួយថ្នាំញៀនជាង១០០គីឡូក្រាម ។

អាន​បន្ត៖ បង្ហាញមុខ​ឈ្មួញ​គ្រឿ.ង.ញៀ.នជា​ជនជាតិ​ថៃ​២ នាក់ និងឡាវ​ម្នាក់​

តំណាងអយ្យការ ចោទឧត្តមសេនីយ៍ទោ​ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿង ញៀន និងបក្ខពួក ៦នាក់ ពីបទចាប់និងបង្ខាំង ដោយខុសច្បាប់ មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)

នំពេញៈ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរ និងចោទលោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធាន មន្ទីរប្រឆាំងគ្រឿងញៀននិងបក្ខពួក ៦នាក់ ពីបទចាប់និងបង្ខាំង ដោយខុសច្បាប់ មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)។

អាន​បន្ត៖ តំណាងអយ្យការ ចោទឧត្តមសេនីយ៍ទោ​ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿង ញៀន...

យុវជនម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ នៅពេលដើរមើលស្រូវ ក្នុងពេលមេឃកំពុងភ្លៀង ដើម្បីចុះច្រូតស្រូវ ដោយម៉ាស៊ីន

សៀមរាបៈ យុវជនម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ នៅពេលជនរងគ្រោះ ដើរមើលស្រូវ ក្នុងពេលមេឃកំពុងភ្លៀង ដើម្បីចុះច្រូតស្រូវ ដោយម៉ាស៊ីន។

អាន​បន្ត៖ យុវជនម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ នៅពេលដើរមើលស្រូវ ក្នុងពេលមេឃកំពុងភ្លៀង...

យុវជនម្នាក់ បានស្លាប់ ពេលជិះម៉ូតូបុកកន្ទុយសណ្ដោងរ៉ឺម៉ករថយន្តវេរអង កំពុងតែបត់

មណ្ឌលគីរីៈ សមត្ថកិច្ច កំពុងតាមរកអ្នកបើកបររថយន្តវេរអង ក្រោយពីបត់ មិនប្រយ័ត្ន ហើយយុវជនម្នាក់ ជិះម៉ូតូបុកស្លាប់ នៅវេលាម៉ោងជាង ៩ យប់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចមុខគ្រឹះស្ថានហិរញ្ញវត្ថុប្រាសាក់ លើផ្លូវជាតិ លេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ ២១៦-២១៧ ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

អាន​បន្ត៖ យុវជនម្នាក់ បានស្លាប់ ពេលជិះម៉ូតូបុកកន្ទុយសណ្ដោងរ៉ឺម៉ករថយន្តវេរអង កំពុងតែបត់

បុរសពីរនាក់ រងរបួសធ្ងន់ បន្ទាប់ពីម៉ូតូបុកម៉ូតូ នៅក្រុងឧដុង្គម៉ែជ័យ

កំពង់ស្ពឺៈ បុរសពីរនាក់ បានរងរបួសធ្ងន់ បន្ទាប់ពីម៉ូតូបុកម៉ូតូ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ ១-២ ស្ថិតក្នុងភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

អាន​បន្ត៖ បុរសពីរនាក់ រងរបួសធ្ងន់ បន្ទាប់ពីម៉ូតូបុកម៉ូតូ នៅក្រុងឧដុង្គម៉ែជ័យ

យុវជនម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូ បុករថយន្ត នៅស្រុកភ្នំស្រួច

កំពង់ស្ពឺៈ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូ ក្នុងល្បឿនលឿន បានទៅបុករថយន្ត ពីក្រោយ ។ ហេតុការណ៍ គ្រោះថ្នាក់នេះ បានកើតឡើង កាលពីយប់ ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើផ្លូវជាតិ លេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩២-៩៣ ត្រង់ចំណុចភូមិចំការចេក ឃុំយាយម៉ៅ ពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អាន​បន្ត៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូ បុករថយន្ត នៅស្រុកភ្នំស្រួច

តុលាការកំពុងសាកសួរជនដៃដល់៦នាក់ដែលជិះឡាន២គ្រឿងបាញ់បោះនិងឆបោកនៅក្រុងសៀមរាប

សៀមរាបៈ នៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ តំណាងអយ្យការអបសាលាដំបូងខេត្តសៀមរាបកំពុងសាកសួរជនដៃដល់៦នាក់ដែលជិះឡាន២គ្រឿងបាញ់បោះនិងឆបោកនៅក្រុងសៀមរាប ។

អាន​បន្ត៖ តុលាការកំពុងសាកសួរជនដៃដល់៦នាក់ដែលជិះឡាន២គ្រឿងបាញ់បោះនិងឆបោកនៅក្រុងសៀមរាប

​រកឃើញ​ម្ចាស់​គោ​ ដែលបង្ក​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវជាតិ​លេខ៤ ហើយ​

ខេត្តព្រះសីហនុ៖ សមត្ថកិច្ច ស្វែងរកម្ចាស់សត្វគោចិញ្ចឹម ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤ បណ្តាលឲ្យប្តីប្រពន្ធស្លា.ប់។

អាន​បន្ត៖ ​រកឃើញ​ម្ចាស់​គោ​ ដែលបង្ក​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវជាតិ​លេខ៤ ហើយ​

ចោ.រ​គា.ស់​ផ្ទះ​លួ.ច​ទ្រព្យសម្បត្តិ​នៅ​សង្កាត់​ព្រែក​ថ្មី ​ត្រូវ​បាន​ចាប់ខ្លួនហើយ

រាជធានីភ្នំពេញ ៖ ក្រោយពេលទទួលបានព័ត៌មានពីករណីចោ.រលួចគាស់ផ្ទះយកទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ពាក់ព័ន្ធនឹងករណីគា.ស់ផ្ទះលួ.ចទ្រព្យសម្បត្តិនៅផ្ទះលេខ៨ ផ្លូវលេខ១១៤ ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ។

អាន​បន្ត៖ ចោ.រ​គា.ស់​ផ្ទះ​លួ.ច​ទ្រព្យសម្បត្តិ​នៅ​សង្កាត់​ព្រែក​ថ្មី...

យុវជន​៧​នាក់​ត្រូវ​ចាប់ខ្លួន និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ចូល​ពេទ្យ ក្រោយ​ផ្ទុះ​សង្គ្រាម​ផ្អើល​ផ្លូវ

ខេត្តបាត់ដំបង ៖ យុវជនចំនួន២ក្រុម បានវា.យតប់គ្នាយ៉ាងកំរោ.ល បណ្ដាលឲ្យយុវជនម្នាក់របួសធ្ងន់ធ្ងរ ហើយត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងតាមឃាត់ខ្លួនភាគីទាំង២បានចំនួន៧នាក់ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិកម្មករ ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

អាន​បន្ត៖ យុវជន​៧​នាក់​ត្រូវ​ចាប់ខ្លួន និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ចូល​ពេទ្យ...

បុរសម្នាក់​ដើរ​ចេញពី​ធ្វើការ​​ ត្រូវ​ជនមិនស្គាល់មុខបា.ញ់ប្រហារ ផ្អើល​មុខ​ផ្សារ​ទឹក​ពុះ ក្រុងប៉ោយ​ប៉ែត​

ខេត្តបន្ទាយមានជ័យ ៖ បុរសជាជនជាតិថៃម្នាក់ត្រូវបានជនមិនស្គាល់មុខបា.ញ់ប្រហារចំនួន៣គ្រាប់បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាទៀបភ្លឺចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខផ្សារទឹកពុះបរិវេណកាស៊ីណូ ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អាន​បន្ត៖ បុរសម្នាក់​ដើរ​ចេញពី​ធ្វើការ​​ ត្រូវ​ជនមិនស្គាល់មុខបា.ញ់ប្រហារ...

ចុះបង្ក្រាប និងបិទទីតាំងខារ៉ាអូខេ យីហោ SKY KTV នៅក្រុងប៉ោយប៉ែត នគរបាល ឃាត់ខ្លួនមនុស្ស ប្រុសស្រី ១០៧ នាក់

បន្ទាយមានជ័យៈ មន្ត្រីនគរបាលក្រុងប៉ោយប៉ែត បានបង្ហើបឱ្យដឹង កាលថ្ងៃទី ៦ ខែវិច្ឆិកាថា លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង ១១និង៥០នាទី យប់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងបើកប្រតិបត្តិការ ឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយ កន្លែង យីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធនឹងករណីលក់ ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ។

អាន​បន្ត៖ ចុះបង្ក្រាប និងបិទទីតាំងខារ៉ាអូខេ យីហោ SKY KTV នៅក្រុងប៉ោយប៉ែត នគរបាល...