កំពង់ស្ពឺ: មនុស្សប្រុសស្រី ជាង ៦០ នាក់ បានរងរបួសធ្ងន់ -ស្រាល បន្ទាប់ពីរថយន្តពីរគ្រឿង បានបុកគ្នា ហើយក្រឡាប់។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើង នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ។
អានបន្ត៖ មនុស្សប្រុសស្រីជាង ៦០ នាក់ រងរបួសធ្ងន់-ស្រាល បន្ទាប់ពីរថយន្តពីរគឿង...
កំពង់ឆ្នាំង៖ នៅថ្ងៃទី ៥ វិច្ឆិកា ២០២៣ នេះ នគបាលខេត្តកំពង់ឆ្នាំង សហការជាមួយនគបាលស្រុករលាប្អៀរ និងនគរបាលមូលដ្ឋាន បានឃាត់ខ្លួន ជនសង្ស័យ ជាឃាតករ ដែលបានកាប់យុវជនម្នាក់ឱ្យស្លាប់ ក្រោយពីយុវជនរងគ្រោះ បានវិលត្រឡប់មកពីមើលល្ខោនវិញ ។
អានបន្ត៖ នគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនដៃដល់ ដែលកាប់សម្លាប់យុវជនម្នាក់...
កំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូធ្លាក់ផ្លូវជ្រុលទៅបុកបង្គោលសុវត្ថិភាពនៅចិញ្ចើមផ្លូវកាលពីម៉ោងជាង៤ព្រឹកថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៣ លើផ្លូវជាតិលេខ៤(៣៧-៣៨) ចំណុចភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
អានបន្ត៖ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូធ្លាក់ផ្លូវជ្រុលបុកបង្គោលសុវត្ថិភាព
ភ្នំពេញ៖ ស្រ្តីម្នាក់ បានយកកាំបិតចាក់ទៅលើឪពុកបង្កើត បណ្តាលឱ្យស្លាប់ និងម្តាយ ឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១៧និង៥០នាទី ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបុរីម៉នដានី ផ្ទះលេខB44 ផ្លូវលេខ៤ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អានបន្ត៖ កូនស្រីបង្កើត បានយកកាំបិតចាក់ឪពុក ស្លាប់ និងម្តាយ រងរបួសធ្ងន់
កំពង់ស្ពឺ: ពលរដ្ឋប្រទះឃើញសាកសពអណ្តែត ក្នុងទឹកស្ទឹងព្រែក ត្នោត មកទើនៅគល់ស្ពានថ្មី ស្ថិតក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៥៧នាទី ព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
អានបន្ត៖ ពលរដ្ឋប្រទះឃើញសពអណ្តែត ក្នុងទឹកស្ទឹងព្រែត្នោត នៅក្រុងច្បារមន
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានសម្រេច ឃុំខ្លួនជនជាតិចិន ចំនួន ១០ នាក់ ជាបណ្តោះអាសន្ន នៅពន្ធនាគារ ម១ ព្រៃស ដែលជាមេខ្លោង ថតរឿងក្តៅសាច់ នៅក្នុងសណ្ថាគារ Wow Now នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ ។
អានបន្ត៖ តុលាការ សម្រេចឃុំខ្លួនជនជាតិចិន ១០ នាក់ ដែលជាមេខ្លោង ថតរឿងកូនជ្រូក
បន្ទាយមានជ័យៈ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ចំនួន ៧ នាក់ ជាបន្តបន្ទាប់ ពីថ្ងៃទី ២៩-៣០ ខែតុលា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីបង្កហិង្សា ដោយប្រើដាវសាមួរ៉ៃ វាយកាប់ចាក់គ្នា កាប់បំផ្លាញម៉ូតូ នៅចំណុចសួនមានជ័យ (វេទិកាខេត្ត) នាកណ្តាលទីប្រជុំជនខេត្ត ស្ថិតភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីយប់ថ្ងៃអាទិត្យ ថ្ងៃទី ២៩ ខែតុលា ។
អានបន្ត៖ នគរបាលខេត្ត និងក្រុង ឃាត់ខ្លួនជនសង្ស័យ ៧ នាក់ ករណីប្រើដាវសាម៉ូរ៉ៃ...
ភ្នំពេញ៖ នារីម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយយកអាវចង ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល ព្រោះតែទាស់សម្ដី មិននិយាយរកគ្នា ជាមួយគូដណ្ដឹង រឿងនារីរងគ្រោះ ចាញ់បោកលុយគេ អស់ចំនួន ៣០០ ដុល្លារ ខណៈនៅសល់តែ ២ ខែទៀត ពួកគេចូលរោងការ។
អានបន្ត៖ នារីម្នាក់ សម្រេចចិត្តចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល...
កំពង់ស្ពឺៈ លោក ទិត្យ វណ្ណៈ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ លោក យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថ ៤រូបទៀត ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តព្រះសីហនុ ឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់ សង្ស័យពាក់ព័ន្ធរឿងទទួលផលបទល្មើសគ្រឿងញៀន។
អានបន្ត៖ ឃាត់ខ្លួនមេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ១រូប...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាខ្ចីម៉ូតូមិត្តភក្កិជិះ ខណៈពេលម្ចាស់តាមយកម៉ូតូមកវិញ បុរសរូបនេះមិនព្រមឱ្យទៅម្ចាស់វិញទេ ថែមទាំងទា.ញកាំបិ.តប៉័ងតោដេញកា.ប់ម្ចាស់ម៉ូតូផ្អើលសមត្ថកិច្ចទាំងយប់ទៀតផង ហើយត្រូវក៏បានសមត្ថកិច្ចឃាត់ខ្លួននាំមកសាកសួរនាំ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចមុខផ្សារព្រៃទា ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អានបន្ត៖ បុរសម្នាក់ខ្ចីម៉ូតូមិត្តភក្តិជិះ លុះម្ចាស់ទារម៉ូតូវិញ...
សូមចុច Subscribe កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសពីរនាក់ បន្ទាប់ពីផឹកស៊ីជាមួយមិត្តភក្កិផ្សេងទៀត រហូតដល់ស្រវឹងជោកជាំ រួចជិះម៉ូតូមួយគ្រឿងលឿនពេក ក៏រអិលដួលតែម្ដង ភ្លាមៗនោះក៏មានជនសង្ស័យចំនួន៣នាក់ជិះម៉ូតូមួយគ្រឿង មកធ្វើជាជួយលើកម៉ូតូឱ្យជនរងគ្រោះ បែរជាប្រើល្បិ.ចជិះម៉ូតូរបស់ជនរងគ្រោះយកទៅបាត់ស្រមោលតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវបេតុងបែកជាបួន ស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
អានបន្ត៖ បុរស២នាក់រអិលដួលម៉ូតូ ក៏លេចមុខបុរស៣នាក់មកជួយលើក...
ខេត្តស្វាយរៀង ៖ យុវជន២ក្រុម ប្រដាប់ដោយកាំបិ.ត និងដា.វសាម៉ូរ៉ៃមានគ្នាសរុប៩នាក់ដេញកា.ប់ប្រហារគ្នាយ៉ាងសាហា.វបង្កឲ្យប្រជាពលរដ្ឋមានការភ័.យខ្លា.ច ដែលតែងតែជិះម៉ូតូ និងដើរអុកឡុកតាមភូមិធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភនោះត្រូវសមត្ថកិច្ចចុះបង្ក្រាប និងបញ្ជូនមកសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២៣ ។
អានបន្ត៖ ក្រុមយុវជនតែងអុកឡុ.កតាមភូមិបង្កការភ័.យខ្លាចដល់ពលរដ្ឋ ត្រូវបង្ក្រាបហើយ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆ.ក់កាបូបស្ពាយពីជនបរទេសមិនបានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន តែបែរជាទៅបុ.កម៉ូតូមួយគ្រឿងទៀតពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងមុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើនេះមានឈ្មោះ ផាន វារះ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។
អានបន្ត៖ បុរសម្នាក់ភ័យស្លន់ទៅពន្លះម៉ូតូ១គ្រឿងពេញទំហឹង ក្រោយឆក់មិនសម្រេច...
ខេត្ត្តបាត់ដំបង ៖ តាមព័ត៌មានបឋមឱ្យដឹងថា កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តបានស្ទាក់បង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងរឹបអូសវត្ថុតាងគ្រឿងញៀន(ម៉ាទឹកកក) បានជាង១០គីឡូក្រាម កាលពីវេលាម៉ោង០៦ និង១៥នាទីព្រលប់ថ្ងៃទី២៥ តុលា ស្ថិតនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានត្រស់ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ។
អានបន្ត៖ ប៉េអឹមបង្ក្រាបករណីជួញដូរគ្រឿ.ង.ញៀ.នឈានផ្ទុះ.អា.វុ.ធមួយប្រាវ
ភ្នំពេញៈ បុរសម្នាក់ ស្លាប់ក្នុងថ្លុកឈាម យ៉ាងអណោចអធ័ម បន្ទាប់ពី បានយកអំបែងដប អារ ក ខ្លួនឯង បង្កការភ្ញាក់ផ្អើលទាំងព្រឹក។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៤០ នាទី ព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្បែរសួនក្ដាន់២ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
អានបន្ត៖ បុរសម្នាក់ បានយកអំបែងដប អារ ក ខ្លួនឯង ស្លាប់ក្នុងថ្លុកឈាម
បាត់ដំបងៈ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបង កំណត់មុខសញ្ញាជួញដូរគ្រឿងញៀនសកម្មចំនួន ២ នាក់ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដកហូតគ្រឿងញៀនជាង ១០ គីឡូក្រាម។
អានបន្ត៖ ស្ទាក់ចាប់មុខសញ្ញាជួញដូរសកម្ម ២ នាក់ដកហូតគ្រឿងញៀនជាង ១០ គីឡូក្រាម
រាជធានីភ្នំពេញ ៖ ក្មេងប្រុសម្នាក់អាយុ២ឆ្នាំ បានត្រូវឪពុកចិត្តតិរច្ឆានសម្លាប់រួចយកសពទុកលើកុងប្លាកេក្នុងបន្ទប់ទឹកហើយរត់គេចខ្លួនប៉ុន្តែ៣ថ្ងៃក្រោយមក ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។
អានបន្ត៖ ឪពុកសារភាពប្រាប់មូលហេតុ ក្រោយប្រល័យជីវិតកូន២ឆ្នាំ...
សូមចុច Subscribe កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ជិះម៉ូតូចេញពីផឹកស៊ីនៅផ្ទះមិត្តភក្តិក៏បានជួបជាមួយនឹងជនសង្ស័យ២នាក់ដែលកំពុងតែដើរតាមផ្លូវ ហើយក៏ហៅគេជិះ លុះពេលទៅដល់ផ្លូវស្ងាត់ ក៏ស្រាប់តែត្រូវជនសង្ស័យទាំង២នាក់វា.យប្ល.ន់យកម៉ូតូបានសម្រេចតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចជាប់របងអង្ការ PSE ផ្លូវលំ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
អានបន្ត៖ រសម្នាក់ឃើញគេដើរតាមផ្លូវអាណិតក៏ជូនទៅផ្ទះ...
សូមចុច Subscribe កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត រាជធានីភ្នំពេញ ៖ អាព្យាបាល និងក្មេងសិស្សសាលា “សុវណ្ណភូមិ” ២នាក់ ដែលបានវាយគ្នា ហើយថតវីដេអូបង្ហោះនៅក្នុងបណ្តាញសង្គម ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ ទី១ និងនគរបាលខណ្ឌឬស្សីកែវ កោះអញ្ជើញមកសម្របសម្រួល និងអោយក្មេងស្រីបង្ក សុំទោសជាសាធារណៈ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះបើតាម សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
អានបន្ត៖ សមត្ថកិច្ចអញ្ជើញសិស្សសាលា“សុវណ្ណភូមិ” ២នាក់...
កំពង់ឆ្នាំងៈ នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ មនុស្សក្មេងចាស់ ប្រុសស្រី ៩ នាក់ បានពុលនំបញ្ចុក ក្នុងពិធីបុណ្យគម្រប់ ខួប ៧ថ្ងៃ នៃសពអ្នកភូមិតាំធ្នឹម បណ្តាលឱ្យខ្លះ ក្អួតចង្អោរ ចុកពោះ ហើយត្រូវបាន បងប្អូន ហៅរថយន្តរបស់មន្ទីរពេទ្យបង្អែក ស្រុកបរិបូរណ៍ ដឹកយកទៅសង្គ្រោះបន្ទាន់ ភ្លាមៗ ។
អានបន្ត៖ មនុស្សក្មេងចាស់ ប្រុសស្រី ៩ នាក់ ពុលនំបញ្ចុក ក្នុងពិធីបុណ្យគម្រប់ខួប ៧ ថ្ងៃ...
កំពង់ឆ្នាំងៈ លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផល កំពង់ឆ្នាំង បានឱ្យដឹងនៅព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ ថា នៅវេលាម៉ោង ៨ យប់ ថ្ងៃទី ២៤ តុលា សមត្ថកិច្ចជំនាញ ចាប់ឃាត់ខ្លួន ជនជាតិវៀតណាម ២ នាក់ ដែលកំពុងកាប់ឈើ ព្រៃលិចទឹក ក្នុងតំបន់អភិរក្សព្រែកថ្លាន់ ក្នុងភូមិសាស្ត្រ ភូមិដំណាក់រាជ្យ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
អានបន្ត៖ ចាប់បានជនជាតិវៀតណាម ២នាក់ កំពុងកាប់ឈើព្រៃលិចទឹក ក្នុងតំបន់អភិរក្សព្រែកថ្លាន់