បណ្តាញសង្គម

តុលាការ សម្រេចឃុំខ្លួនជនដៃដល់ម្នាក់ ក្នុងសំណុំរឿងបាញ់ បុរសម្នាក់ស្លាប់ ដោយសាររឿងស្នេហាត្រីកោណ

បាត់ដំបងៈ តុលាការខេត្តបាត់ដំបង នៅព្រឹកនេះ បានសម្រេចឃុំខ្លួន ជនជាប់ចោទម្នាក់ ពាក់ព័ន្ធនឹងករណីបាញ់ សម្លាប់ នៅឆ្នាំ២០២២ រឿងស្នេហាត្រីកោណ។

អាន​បន្ត៖ តុលាការ សម្រេចឃុំខ្លួនជនដៃដល់ម្នាក់ ក្នុងសំណុំរឿងបាញ់ បុរសម្នាក់ស្លាប់...

ឃាត់ខ្លួនជនសង្ស័យ ពីរនាក់ ពាក់ព័ន្ធករណីជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ ជនសង្ស័យ ពីរនាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដឹកនាំប្រតិបត្ដិការផ្ទាល់ ដោយលោក ម៉ន វុធី អធិការខណ្ឌ បានឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលា ម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវបតុង ក្នុងបុរីផុនស៊ុយ ផ្ទះលេខ 5H2 ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជ័ធានីភ្នំពេញ។

អាន​បន្ត៖ ឃាត់ខ្លួនជនសង្ស័យ ពីរនាក់ ពាក់ព័ន្ធករណីជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន

កម្លាំងអាវុធហត្ថ ឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សប្រុសស្រី ចំនួន ៥នាក់ ត្រូវកម្លាំងអាវុធហត្ថឃាត់ ក្នុងរង្វង់ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន កាលពីវេលាម៉ោង ១០និង២០នាទី យប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ១៩ កែង១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អាន​បន្ត៖ កម្លាំងអាវុធហត្ថ ឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ជនសង្ស័យដែលបាញ់មនុស្សម្នាក់នៅខេត្តបាត់ដំបងបណ្ដាលឱ្យស្លាប់កាលពីចុងឆ្នាំ២០២២ ត្រូវបានចាប់ខ្លួន

បន្ទាយមានជ័យ៖កាលពី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងជាង១១ យប់ កម្លាំងជំនាញផែន ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន ខេត្តបន្ទាយនិងកម្លាំងអធិការដ្ឋាន នគរបាល ក្រុង ប៉ោយប៉ែត សហការគ្នាចុះស្រាវជ្រាវដោយ ឃាត់ខ្លួនជន សង្ស័យម្នាក់ ឈ្មោះ វ៉េង ចិត្រា ភេទប្រុស ហៅ ធី កើតនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៣ ទីលំនៅផ្សារឡុងកឿ ប្រទេសថៃ ដែលពាក់ពន្ធករណី បាញ់ទៅលើបុគ្គលម្នាក់បណ្ដាលឱ្យស្លាប់នៅខេត្តបាត់ដំបង នៅ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ។

អាន​បន្ត៖ ជនសង្ស័យដែលបាញ់មនុស្សម្នាក់នៅខេត្តបាត់ដំបងបណ្ដាលឱ្យស្លាប់កាលពីចុងឆ្នាំ២០២២...

​ទុកម៉ូតូ​មុខ​បន្ទប់​ជួលពីយប់ លុះព្រឹកឡើង​ឆែក​កាមេ​រ៉ា ឃើញស​កម្មភាព​ចោរ ផ្អើល​ឆោឡោ

រាជធានីភ្នំពេញ ៖ មានករណីជនសង្ស័យចំនួន៤នាក់ ចូលធ្វើសកម្មភាពភាពលួចម៉ូតូរបស់បុរសម្នាក់ដែលទុកមុខបន្ទប់ជួល រួចនាំគ្នាជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ទើបបង្កការភ្ញាក់ផ្អើលរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

អាន​បន្ត៖ ​ទុកម៉ូតូ​មុខ​បន្ទប់​ជួលពីយប់ លុះព្រឹកឡើង​ឆែក​កាមេ​រ៉ា ឃើញស​កម្មភាព​ចោរ...

បុរស​ម្នាក់ជិះ​ម៉ូតូ​ស្លាក​លេខ​«​រដ្ឋ​» ទៅលោត​ពីលើ​ស្ពាន​ជ្រោយចង្វារ ត្រូវ​កម្លាំង​នគរបាល​ជួយ​ស្រង់​ទាន់

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ 29 ទៅលោតទឹកសម្លា.ប់ខ្លួន ពីលើស្ពានជ្រោយចង្វារ កាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ប៉ុន្តែសំណាងល្អ ត្រូវបានកម្លាំងនគរបាលអង្គភាពគោលដៅទី៣ សហការជាមួយ អ្នកនេសាទ ចេញទូក ទៅជួយស្រង់ពីទឹកទន្លេ សង្គ្រោះទាន់ពេល ។

អាន​បន្ត៖ បុរស​ម្នាក់ជិះ​ម៉ូតូ​ស្លាក​លេខ​«​រដ្ឋ​» ទៅលោត​ពីលើ​ស្ពាន​ជ្រោយចង្វារ...

ក្របី​វ័ធ​បុរស​ម្នាក់​របួសធ្ងន់ ពេល​បើកបរ​ម៉ូតូ លោក​អភិបាលក្រុង​ខេមរៈភូមិន្ទ បញ្ជា​ឲ្យ​រក​ម្ចាស់​ក្របី មក​ទទួលខុសត្រូវ

ខេត្តកោះកុង ៖ សត្វក្របីវ័ធបុរសម្នាក់ បណ្តាលអោយរងរបួសធ្ងន់ ពេលកំពុងបើកបរម៉ូតូ កាលពីវេលាម៉ោង១៥និង១០នាទីសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ នៅចំណុចជិតសាលាគួយវ៉េត ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ។

អាន​បន្ត៖ ក្របី​វ័ធ​បុរស​ម្នាក់​របួសធ្ងន់ ពេល​បើកបរ​ម៉ូតូ លោក​អភិបាលក្រុង​ខេមរៈភូមិន្ទ...

ម្ចាស់ស្លុតចិត្តនិយាយលែងចេញដោយសារសត្វគោ១៧ក្បាលបានងាប់សង្ស័យបណ្តាលមកពីពុលថ្នាំបាញ់ស្រូវពង្រោះ

កំពង់ឆ្នាំង: សត្វគោចំនួន ១៧ ក្បាលបានងាប់ក្នុងដីស្រែមួយកន្លែង នៅចំណុចត្រពាំងធ្លក ក្នុងភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងខណៈដែលម្ចាស់គោដើររកគោពេលថ្ងៃមិនឃើញលុះដល់ពេលយប់ឡើងទើបគេមកប្រាប់ថាមានគោជាង១០ក្បាលបានងាប់ក្នុងដីស្រែគេមួយកន្លែង។

អាន​បន្ត៖ ម្ចាស់ស្លុតចិត្តនិយាយលែងចេញដោយសារសត្វគោ១៧ក្បាលបានងាប់សង្ស័យបណ្តាលមកពីពុលថ្នាំបាញ...

ម៉ូតូបុករ៉ឺម៉កគោយន្តពីក្រោយៈ អ្នកបើកម៉ូតូស្លាប់, អ្នកបើកគោយន្ត គេចខ្លួន

បន្ទាយមានជ័យៈ ម៉ូតូ បើកបរ ក្នុងល្បឿនលឿន ក្នុងស្ថានភាពងងឹត នាពេលយប់ បានបុករ៉ឺម៉កគោយន្តពីក្រោយដែលគ្មានចំណាំងផ្លាត និងភ្លើងបំភ្លឺបណ្តាលឱ្យអ្នកបើកម៉ូតូ ស្លាប់នៅនឹងកន្លែង ។

អាន​បន្ត៖ ម៉ូតូបុករ៉ឺម៉កគោយន្តពីក្រោយៈ អ្នកបើកម៉ូតូស្លាប់, អ្នកបើកគោយន្ត គេចខ្លួន

ស្ត្រីសតិមិនប្រកក្រតីម្នាក់ត្រូវបានរងគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវជាតិលេខ៥ចំណុចខាងត្បូងសហគ្រាសផលិតឧិសថ

កំពង់ឆ្នាំង: នៅវេលាចន្លោះម៉ោង ៣ ទៅម៉ោង៤ ទាបភ្លឺចូលថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០២៣ នៅចំណុចខាងត្បូងសហគ្រាសផលិតឱសថអឺហ្វាក់លើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤១និង៤២ ដែលស្ថិតល្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

អាន​បន្ត៖ ស្ត្រីសតិមិនប្រកក្រតីម្នាក់ត្រូវបានរងគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវជាតិលេខ៥ចំណុចខ...

សមត្ថកិច្ច កំពុងស្រាវជ្រាវ ករណីយុវជនពីរក្រុម ជិះម៉ូតូដេញកាប់គ្នា នៅក្រុងសួង បណ្តាលឱ្យស្លាប់ពីរនាក់ និងរបួសពីរនាក់

ត្បូងឃ្មុំ៖ ករណីយុវជនមួយក្រុម មានបក្ខពួកជាង ១០ នាក់ បានធ្វើសកម្មភាព ជិះម៉ូតូដេញកាប់យុវជនមួយក្រុមទៀត មានគ្នាចំនួន ប្រាំពីរ នាក់ បណ្តាលឱ្យខាងក្រុមនេះ ដេកស្លាប់ក្នុងថ្លុកឈាម ចំនួន ពីរ នាក់ និងពីរនាក់ទៀត បានរងរបួសធ្ងន់ នៅសង្កាត់-ក្រុងសួង កាលពីម៉ោងជាង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៥ តុលា នោះ គឺបច្ចុប្បន្ន សមត្ថកិច្ច កំពុងស្រាវជ្រាវ។

អាន​បន្ត៖ សមត្ថកិច្ច កំពុងស្រាវជ្រាវ ករណីយុវជនពីរក្រុម ជិះម៉ូតូដេញកាប់គ្នា នៅក្រុងសួង...

បុណ្យភ្ជុំបិណ្ឌ​ ៣ថ្ងៃ​៖ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ២២ នាក់​និងរបួស ៧៩ នាក់

ភ្នំពេញៈ រយៈពេល ៣ថ្ងៃ ពីថ្ងៃទី ១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឱ្យមនុស្ស ២២ នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល ចំនួន ៧៩នាក់ (របួសធ្ងន់ ៤៩ នាក់, ស្រាល ៣០ នាក់)។ នេះបើយោងតាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ។

អាន​បន្ត៖ បុណ្យភ្ជុំបិណ្ឌ​ ៣ថ្ងៃ​៖ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ២២ នាក់​និងរបួស ៧៩ នាក់

ករណីគ្រោះថ្នាក់ចរាចរណ៍៖ រថយន្ត បុកម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅនឹងកន្លែងភ្លាមៗ

បន្ទាយមានជ័យៈ បុរសម្នាក់ បានស្លាប់នៅនឹងកន្លែងភ្លាមៗ ដោយសាររថយន្ត បានបុកម៉ូតូ ធ្លាក់ផ្លូវ កាលពីវេលាម៉ោង ៩និង២០នាទី ព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ជិតស្នាក់ការគយចល័តតំបន់៥ (គយក្រសួង) សាលាក្រហម ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

អាន​បន្ត៖ ករណីគ្រោះថ្នាក់ចរាចរណ៍៖ រថយន្ត បុកម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់...

អ្នកនេសាទត្រីចំនួនបីនាក់ដោយប្រើឧបករណ៍ឆក់ត្រូវបានសាលាដំបូងខេត្តព្រៃវែងសម្រេចឱ្យឃុំខ្លួន

ភ្នំពេញៈអ្នកនេសាទដោយប្រើឧបករណ៍ឆក់ចំនួនបីនាក់ ដែលត្រូវបានឃាត់ខ្លួនដោយអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ដោយសហការពីខណ្ឌរដ្ឋបាលជលផលព្រៃវែង កាលពីថ្ងៃទី៧ខែតុលា ត្រូវបានសាលា ដំបូងខេត្តព្រៃវែង សម្រេចឃុំខ្លួនហើយនៅថ្ងៃទី១១ខែតុលាឆ្នាំ២០២៣។ លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែងបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១១ខែតុលាឆ្នាំ២០២៣ថា អ្នកនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី ចំនួនបីនាក់ ដែលអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកខេត្តព្រៃវែង បានឃាត់ខ្លួនក្នុងពេលកំពុងធ្វើសកម្មភាពជាក់ស្តែងកាលពីយប់ថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ត្រូវបានសា លាដំបូងខេត្តព្រៃវែងសម្រេចឱ្យធ្វើការឃុំខ្លួនហើយនៅថ្ងៃទី១១ខែតុលានេះ។

អាន​បន្ត៖ អ្នកនេសាទត្រីចំនួនបីនាក់ដោយប្រើឧបករណ៍ឆក់ត្រូវបានសាលាដំបូងខេត្តព្រៃវែងសម្រេចឱ្យឃុ...

ម៉ូតូពីរគ្រឿង បើកលឿន បុកគ្នាចំពីមុខ យ៉ាងពេញទំហឹង ស្លាប់ម្នាក់ របួសពីរនាក់

ភ្នំពេញៈ និស្សិតវិស្វករម្នាក់ បានបាត់បង់ជីវិត និង យុវជន យុវតី ពីរនាក់ទៀត រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូវ៉ាជែងរថយន្ត បុកគ្នាចំពីមុខ យ៉ាងពេញទំហឹង កាលវេលាម៉ោង ១និង១០នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃពុធ ទី ១១ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចទល់មុខ ច្រកចូលភូមិត្នោតជ្រុំ តាមបណ្ដោយផ្លូវលេខ ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អាន​បន្ត៖ ម៉ូតូពីរគ្រឿង បើកលឿន បុកគ្នាចំពីមុខ យ៉ាងពេញទំហឹង ស្លាប់ម្នាក់ របួសពីរនាក់

នគរបាល​ខណ្ឌ​ច្បារ​អំពៅ ឃាត់ខ្លួន​ស្ត្រីសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​លួច​ប្រាក់​៦,០០០​ដុល្លារ

រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ក្រោយជនសង្ស័យប្រព្រឹត្តបទល្មើសនៅផ្ទះ៣០ (បុរីប៉េងហួត) ផ្លូវលេខ៣ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៩ តុលា ។

អាន​បន្ត៖ នគរបាល​ខណ្ឌ​ច្បារ​អំពៅ ឃាត់ខ្លួន​ស្ត្រីសង្ស័យ​ម្នាក់...

ម្ចាស់ចាប់បាន! ​ជនសង្ស័យថា ចង់បានឡានរក​ស៊ី ទើបកក់ឱ្យគេ​៦០០ដុល្លារ រួចបើកគេច​ខ្លួន​

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចរថយន្តផ្លាដឺហ្វ័ម សម្រាប់ដឹកគ្រឿងចក្រ១គ្រឿងរួចព្យាយាមបើកគេច ប៉ុន្តែត្រូវបានម្ចាស់ដឹងទាន់ បានជិះម៉ូតូដេញតាម និងប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍រហូតឃាត់បានរួចវាយខ្នោះដៃនាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤ជិតភ្លឺថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ប៊ុន វិសាល អាយុ២២ឆ្នាំ មុខរបរបើកបររថយន្តក្រុមហ៊ុនឯកជន មានទីលំនៅអចិន្ត្រៃយ៍ភូមិ៦ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជននេះបានធ្វើសកម្មភាពលួចរថយន្តផ្លាដឺហ្វ័មសម្រាប់ដឹកគ្រឿងចក្រ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3085 ដែលជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ ញិល រិត អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើត ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ហើយសព្វថ្ងៃស្នាក់នៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

បុរសជាម្ចាស់រថយន្តបាននិយាយថា នៅមុនកើតហេតុ កាលពីវេលាយប់ថ្ងៃទី៩ ខែតុលា គាត់បានទុករថយន្តនៅលើចិញ្ចើមផ្លូវមុខផ្ទះ រួចបានចូលដេកនៅក្នុងផ្ទះ ហើយខណៈពេលកំពុងដេកលក់ ស្រាប់តែឮសូរសម្លេងបញ្ឆេះរថយន្ត ធ្វើឲ្យគាត់ភ្ញាក់ពីដំណេកក្រោករត់ចេញទៅមើល ឃើញជនសង្ស័យកំពុងបើករថយន្តគាត់ចេញពីកន្លែងចត ទើបគាត់ស្រែកឆោឡោនិងជិះម៉ូតូដេញតាមពីក្រោយជាប់រហូត។

ជនសង្ស័យបានបើករថយន្តគេចទៅតាមផ្លូវក្រវាត់ក្រុងទី៣ ហើយគាត់បានដេញតាមរហូតដល់ចំណុចភ្លើងស្តុបកែងផ្លូវលេខ៤២ ស្ថិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល បានជួបកម្លាំងនគរបាលខណ្ឌកំបូលកំពុងល្បាត ហើយគាត់ក៏បានប្តឹងសុំឲ្យជួយអន្តរាគមន៍។

បុរសខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះកម្លាំងនគរបាលក៏បានជួយដេញតាម ហើយជនសង្ស័យបានបើកគេចឡើងទៅតាមផ្លូវជាតិលេខ៣ រហូតដល់ចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទើបកម្លាំងនគរបាលស្ទាក់ឃាត់បានរួចវាយខ្នោះដៃនាំទៅសាកសួរមួយជំហ៊ាន ។

បន្ទាប់មកនគរបាលខណ្ឌកំបូលបានប្រគល់ជនសង្ស័យរូបនោះទៅឲ្យកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការបន្ត ព្រោះរថយន្តនេះត្រូវបានជនសង្ស័យលួចយកចេញពីខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលនគរបាលចាប់ខ្លួនជនសង្ស័យខាងលើបានធ្វើជាយំសោកស្ដាយកំហុសដែលខ្លួនប្រព្រឹត្ត និងបាននិយាយថា ខ្លួនចង់ទិញរថយន្តធុនធំ១គ្រឿងដើម្បីរកស៊ី ហើយត្រូវបានបុរសម្នាក់ឈ្មោះ ម៉ាប់ អាយុប្រមាណជាង៤០ឆ្នាំ ទើបស្គាល់គ្នានៅវេលាយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ប្រាប់ថា «បើចង់ទិញឡានរូបគេ(ឈ្មោះម៉ាប់)មាន១គ្រឿង»។

បន្ទាប់មកឈ្មោះម៉ាប់បានចង្អុលបង្ហាញទៅរថយន្តផ្លាដឺហ្វ័ម១គ្រឿងខាងលើ ដែលម្ចាស់ឈប់ចតទុកលើចិញ្ចើមផ្លូវមុខផ្ទះ ហើយឈ្មោះម៉ាប់បានប្រាប់ទៀតថា«បើចង់បាន កក់លុយមុនតែ១,០០០ដុល្លារមក»។

ជនសង្ស័យបាននិយាយទៀតថា ខ្លួនក៏ដឹងថារថយន្តនោះមិនមែនជារបស់ឈ្មោះម៉ាប់ឡើយ ប៉ុន្តែដោយសារតែចង់បានរថយន្តរកស៊ី ក៏សុខចិត្តយកលុយ៦០០ដុល្លារប្រគល់ឲ្យឈ្មោះម៉ាប់ ។

លុះដល់វេលាម៉ោង៤ជិតភ្លឺថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ខ្លួនក៏បានទៅបើករថយន្តនោះយកចេញគេចខ្លួន ប៉ុន្តែសំណាងអាក្រក់ត្រូវម្ចាស់ដឹងទាន់ដេញតាម និងប្ដឹងនគរបាលឲ្យឃាត់ខ្លួនបែបនេះតែម្ដង៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។

វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

ដកស្រង់ពី៖កោះសន្តិភាព

បុរស​ម្នាក់​ដួល​ម៉ូតូ​របួសធ្ងន់ ក្រោយ​ភ័យ​ស្លន់​ពេល​ឃើញ​ជន​ស៊ី​វិល​២​នាក់​ដេញ​តាម​ពីក្រោយ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់រងរបួសធ្ងន់បែកមុខខ្ទេច ខណៈពេលជិះម៉ូតូរត់គេចពីជនស៊ីវិល២នាក់ រហូតដួលម៉ូតូជ្រុះថ្នាំញៀ.ន១កញ្ចប់តូច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហមលាយខ្មៅ ដោយជិះទៅក្រោយវត្តចាស់ ម្តុំជ្រោយចង្វារ។

ភ្លាមៗនោះ គេក៏ស្រាប់តែឃើញបុរស២នាក់ជិះម៉ូតូ២គ្រឿងស្លៀកពាក់ស៊ីវិល បានធ្វើសកម្មភាពជិះដេញតាមពីក្រោយបុរសរូបនោះ ធ្វើឲ្យបុរសរូបនោះខាងលើដឹងខ្លួនមុនក៏ជិះម៉ូតូរត់គេចខ្លួនចេញពីវត្តចាស់ រហូតដល់ក្បែរសាលាន័រតុន ស្ថិតនៅលើផ្លូវកែវចិន្តា។

អ្នកឃើញហេតុការណ៍បានបន្តថា បន្ទាប់មកបុរសរូបនោះក៏បត់ចូលផ្លូវបេតុងមួយកន្លែង ប៉ុន្តែដោយសារតែភ័យស្លន់ស្លោរពេក ក៏បានជ្រុលចង្កូតទៅបុ.កសសរផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យដួលម៉ូតូបែកមុខខ្ទេចរងរបួសធ្ងន់តែម្ដង។ ខណៈពេលឃើញសភាពបុរសរូបនោះបែបនេះ ជនស៊ីវិលទាំង២នាក់ ក៏បើកម៉ូតូចេញពីទីតាំងកើតហេតុបាត់តែម្តងទៅ។

ក្រោយពេលជួបគ្រោះថ្នាក់ នៅក្បែរខ្លួនរបស់បុរសរូបនោះ គេបានប្រទះឃើញម្សៅក្រាម.សថ្លា១កញ្ចប់តូច ក្នុងនោះមានគ្រឿងសម្ភារៈប្រើប្រាស់ផ្សេងទៀតដូចជា ដែកកេះ និងកែវសម្រាប់ជក់ថ្នាំ និងបំពង់បឺតផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការវាស់វែង រួចយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីរង់ចាំម្ចាស់ម៉ូតូមកទទួលនៅពេលក្រោយ។ ចំណែកបុរសដែលដួលម៉ូតូខាងលើនេះ ត្រូវបានក្រុមគ្រូពេទ្យនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។

ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>

ដកស្រង់ពី៖កោះសន្តិភាព

 

សហព័ន្ធកីឡាអេភិចត្រូនិក ធ្វើសន្និបាតវិសាមញ្ញ

ភ្នំពេញ៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានរៀបចំសន្និបាត វិសាមញ្ញ អាណត្តិទី៣ (២០២២-២០២៦) របស់ខ្លួន ក្រោមអធិបតីភាពលោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិក កម្ពុជា លោក ណយ ផាណា អគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក អ៊ុក ឌីវ៉ង់ អគ្គនាយករង អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា។

អាន​បន្ត៖ សហព័ន្ធកីឡាអេភិចត្រូនិក ធ្វើសន្និបាតវិសាមញ្ញ

អំពើហិង្សាក្នុងគ្រួសារ៖ បងថ្លៃ យកពូថៅកាប់ប្អូនថ្លៃ

កំពង់ស្ពឺ: បុរសម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីជនរងគ្រោះ ជាប្អូនថ្លៃ ខឹងរករឿងឈ្លោះគ្នា ញឹកញាប់ពេក យកពូថៅកាប់ក្បាលប្អូនថ្លៃ បណ្តាលឲ្យរបួសធ្ងន់។ ហេតុការណ៍អំពើហiង្សា កើតឡើង ត្រង់ចំណុចភូមិរំលេចត្នោត ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៣។

អាន​បន្ត៖ អំពើហិង្សាក្នុងគ្រួសារ៖ បងថ្លៃ យកពូថៅកាប់ប្អូនថ្លៃ

ស្ត្រី​ជា​ប្រធាន​ឥណទាន​ធនាគារ​ម្នាក់ ត្រូវ​ចាប់​ខ្លួន ក្រោយ​បន្លំ​ឯកសារ​ដក​លុយ

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជាប្រធានឥណទានធនាគារABAសាខាបុរីកីឡា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពហ៊ានបន្លំក្លែងឯកសារដកលុយធនាគារ ។

យោងតាមផេកស្នងការនគរបាលរាជធានភ្នំពេញបានឱ្យដឹងថា ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីបន្លំឯកសាដកលុយធនាគារABA ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករាឃាត់ខ្លួន នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង០៦នាទី ស្ថិតនៅចំណុចធនាគារABAបុរីកីឡា ផ្លូវ១៦៩ កែង១៣៤ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករាឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបន្លំឯកសាដកលុយធនាគារABA តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះគ្រេង សុខជាតា ភេទស្រី អាយុ៣១ឆ្នាំ ជាបុគ្គលិកធនាគារABAសាខាបុរីកីឡា (តំណាងធនាគារABA) ស្នាក់នៅសង្កាត់អូរប្ញស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

រីឯជនសង្ស័យឈ្មោះ សារ សុគន្ធី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាប្រធានឥណទានធនាគារABAសាខាបុរីកីឡា មានទីលំនៅបន្ទប់លេខ១២C ជាន់ទី១២ ខុនដូររ៉ូយ៉ាល់ផាកសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សម្រាប់វត្ថុតាងចាប់យកមានដូចជា កិច្ចសន្យាសងប្រាក់៩០,៣៧៦,៩៤ចំនួន១សន្លឹក(ថតចំលង) ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣, លិខិតទទួលស្គាល់ប្រាក់ដែលដកប្រាក់ពីធនាគារ០១សន្លឹក(ថតចំលង) ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣, របាយការណ៍គណនេយ្យចំនួន៥សន្លឹក (ថតចំលង)។ សម្ភារបាត់បង់៖ ប្រាក់ចំនួន២៧០,៣៧៦,៩៤ (ម្ភៃប្រាំពីម៉ឺនបីរយចិត្តសិបប្រាំមួយនឹងកៅបួនសេន)។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ ។

មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។

ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

 

ដកស្រងពី៖កោះសន្តិភាព