បណ្តាញសង្គម

សន្តិសុខ​កាស៊ីណូ​លួច​ម៉ូតូ​ពី​ប៉ៃលិន​ជិះ​មក​ចូល​អន្ទាក់​ប៉េអឹម​​​នៅ​ស្រុក​កំ​រៀង

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៧ តុលា ពេលប្រទះឃើញមុខសញ្ញានេះ ជិះនៅចំណុចខាងច្រកអន្តរជាតិ«ដូង» ស្រុកកំរៀង ក្រោយពីមានសេចក្ដីរាយការណ៍ថា ជនម្នាក់នេះបានលួចម៉ូតូគេពីចំណុចផ្សារព្រំ ខេត្តប៉ៃលិន។ របាយការណ៍កងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យម្នាក់នេះ ឈ្មោះ ហេង ប៊ុនឡុង អាយុ៣៥ឆ្នាំ ជាសន្តិសុខយាមកាស៊ីណូមួយកន្លែងនៅ«ផ្សារព្រំ» ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជននេះ ត្រូវកម្លាំងកងរាជអាវុធហត្ថ ស្រុកកំរៀង ស្ទាក់ចាប់បានក្រោយពីសមត្ថកិច្ចស្រុកសាលាក្រៅ ផ្ដល់ដំណឹងឲ្យកម្លាំងកងរាជអាវុធហត្ថស្រុកជួយអន្តរាគមន៍ ទើបស្ទាក់ចាប់បានតែម្ដង ។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យម្នាក់នេះ បានប្រាប់សមត្ថកិច្ចថា ខ្លួនធ្វើសន្តិសុខយាមកាស៊ីណូ នៅផ្សារព្រំ ប៉ៃលិន។

ខ្លួនបានលួចម៉ូតូគេពីចំណុចផ្សារព្រំ ហើយជិះមកគេចមកកាន់ស្រុកកំរៀង លុះជិះដល់ខាងមុខច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនតែម្ដង ។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជាមួយនឹងការឃាត់ខ្លួនសន្តិសុខកាស៊ីណូខាងលើនេះ មន្ត្រីជំនាញដកហូតម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1D-8532 ។

ក្រោយឃាត់ខ្លួននិងសួរនាំបឋម កម្លាំងកងរាជអាវុធហត្ថ ស្រុកកំរៀង បានប្រគល់ជនសង្ស័យ និង វត្ថុតាងឲ្យទៅកម្លាំងនគរបាលស្រុកសាលាក្រៅ ចាត់ការតាមនិតិវិធីហើយ ។

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។

វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។

ដកស្រង់ពី៖កោះសន្តិភាព

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ចេញគោលការណ៍ណែនាំសម្រាប់ ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា និន្នាការនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅតែមានកំណើនខ្លាំងទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ តំបន់ និងអនុតំបន់ ហើយបានបន្តគំរាមកំហែង និងជះឥទ្ធិពលអវិជ្ជមាន ធ្ងន់ធ្ងរដល់ព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ចេញគោលការណ៍ណែនាំសម្រាប់...

បិទ​ទ្វារផ្ទះ​ទុក​ចោល​ត្រូវ​ចោរ​កា.ត់​សោ​ចូល​លួច​ទ្រព្យ​​អស់​​គ្មាន​សល់

សូមចុច Subscribe កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត ខេត្តបាត់ដំបង ៖ ទូដាក់សម្លៀកបំពាក់ ម៉ូតូ កង់រថយន្ត ឈើប្រណីត និងទ្រព្យសម្បត្តិជាច្រើនទៀត ដែលទុកនៅក្នុងផ្ទះបិទទ្វារទុកចោលមួយកន្លែង ត្រូវជនមិនស្គាល់អត្តសញ្ញាណកាត់ផ្ដាច់សោចូលលួចដឹកចេញអស់គ្មានសល់ ដែលគេសង្ស័យអាចកើតឡើងនៅយប់ថ្ងៃទី០៨ តុលា ស្ថិតនៅភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវចោរកាត់សោចូលលួចទ្រព្យអស់គ្មានសល់នោះ ឈ្មោះ ម៉ាន់ ជួយ ភេទប្រុស អាយុ៥៣ឆ្នាំ។ គាត់មិនបានស្នាក់នៅក្នុងផ្ទះទេ តែគាត់បានចាក់សោរបិទទ្វារទុកចោល ហើយទ្រព្យសម្បត្តិជាច្រើនបានរក្សាទុកនៅក្នុងផ្ទះនោះ ។

ប្រភពដដែលបានប្រាប់ថា ជនមិនស្កាល់មុខបានកាត់ផ្ដាច់សោទ្វារផ្នែកខាងមុខ រួចចូលលួចអស់គ្មានសល់ ។ បើតាមរបាយការណ៍ដែលសមត្ថកិច្ចសួរនាំម្ចាស់ផ្ទះដែលនិយាយពីការបាត់បង់ទ្រព្យសម្បត្តិរួមមាន ១-ទូរឈើបេងដាក់សម្លៀកបំពាក់ចំនួន០២ ២-ម៉ាស៊ីនដេរចំនួន០១គ្រឿង ៣-កង្ហារចំនួន០៣ ៤-ឈើនាងនួននិងឈើធ្នង់ជាង០៣ផ្លាន ៥-កង់រថយន្តចំនួន០៤គ្រាប់ ៦-ម៉ូតូស៊េរីចាស់០១គ្រឿង និង៧-ទ្វារដែកប្រអប់ចំនួន០២សន្លឹក ។

សមត្ថកិច្ចដែលចុះពិនិត្យផ្ទះកើតហេតុ មិនទាន់ហ៊ានសន្និដ្ឋានបែបណានៅឡើយទេ ជុំវិញករណីចោរគាស់ផ្ទះពលរដ្ឋចូលលួចទ្រព្យសម្បត្តិក្នុងទ្រង់ទ្រាយយ៉ាងធំដុំខាងលើនេះ ។

តើជនសង្ស័យអាចមានបក្សពួកប៉ុន្មាននាក់ ? តើចោរដឹកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដែលពួកគេលួចបានចេញពីផ្ទះតាមរយៈអ្វី ? សមត្ថកិច្ចមិនអាចសន្និដ្ឋានបានទេ ព្រោះពេលនេះមុខសញ្ញាជនសង្ស័យ សមត្ថកិច្ចហាក់ងងឹតឈឹងតែម្ដង តែគេអះអាងថា មន្ត្រីជំនាញកំពុងធ្វើការស៊ើបអង្កេតលើករណី។ មានព័ត៌មាន កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។

ដកស្រងពី៖កោះសន្តិភាព

ជន​ដៃដល់​ចូល​វា​.​យ​ប្ល​.​ន់​ស្ត្រី​វ័យ​ចំណាស់​ដល់​ក្នុងផ្ទះ​នោះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ

ខេត្តសៀមរាប ៖ ជនដៃដល់ដែលចូលវា.យប្ល.ន់ស្ត្រីវ័យចំណាស់ដល់ក្នុងផ្ទះយកទ្រព្យសម្បត្តិនោះ ពេលនេះត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនដៃដល់២នាក់បានហើយ រួចបញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

អាន​បន្ត៖ ជន​ដៃដល់​ចូល​វា​.​យ​ប្ល​.​ន់​ស្ត្រី​វ័យ​ចំណាស់​ដល់​ក្នុងផ្ទះ​នោះ...

បុរសម្នាក់មានជំងឺប្រចាំកាយប្រកាច់ស្លាប់នៅលើផ្លូវចូលបន្ទប់ជួល

ភ្នំពេញ: បុរសម្នាក់មានជំងឺប្រចាំកាយ ខណៈដែលជំងឺធ្វើទុក្ខក៏រត់តាមផ្លូវច្រកចូលបន្ទប់ជួលប្រកាច់ដេកស្លាប់នៅមុខបន្ទប់ជួល កាលវេលាម៉ោង២នឹង៣០នាទីរសៀលថ្ងៃទី០៩ខែតុលាឆ្នាំ ២០២៣ស្ថិតនៅផ្លូវចូលបន្ទប់ជួល ខាងត្បូងផ្សារដីថ្មីភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។

អាន​បន្ត៖ បុរសម្នាក់មានជំងឺប្រចាំកាយប្រកាច់ស្លាប់នៅលើផ្លូវចូលបន្ទប់ជួល

ខឹងប្រពន្ធរអ៊ូដដែលៗរឿងដើរផឹកច្រើនទាញប៉ែលវាយរបួសធ្ងន់

បាត់ដំបង: ដោយខឹងប្រពន្ធរអ៊ូ និងស្តីបន្ទោសឲ្យរឿងដើរផឹកស៊ីច្រើន បុរសម្នាក់អត់ទ្រាំមិនបានទាញប៉ែលវាយសំពងរបួសធ្ងន់។ នគរបាលនៃការិយាល័យជំនាញបានឲ្យដឹងថា ករណីប្រើអំពើ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសខាងលើនេះបានកើត ឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី ១៨ ក្នុងភូមិពោធិ៍១ ឃុំគារ ស្រុ កមោង ឫស្សី ខេត្តបាត់ដំបង។

អាន​បន្ត៖ ខឹងប្រពន្ធរអ៊ូដដែលៗរឿងដើរផឹកច្រើនទាញប៉ែលវាយរបួសធ្ងន់

រថយន្តបុកម៉ូតូស្រ្តីម្នាក់ពីក្រោយខ្ទាតចូលក្រោមរថយន្តក្រឡុកស៊ីម៉ង់ត៍បណ្ដាលឱ្យបាត់បង់ជីវិត

ភ្នំពេញ: ស្រ្តីម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីកំពុងជិះម៉ូតូត្រូវបានរថយន្តបុកពីក្រោយហើយខ្ទាតទាំងមនុស្ស និងម៉ូតូចូល ក្រោមកង់រថយន្តក្រឡុកស៊ីម៉ង់ត៍កិនពាក់កណ្ដាលខ្លួន។ ចំណែករថយន្ត ហ្វតដែលជារថយន្តបង្កបានបើកគេចចេញទៅបាត់ តែបានជ្រុះស្លាកលេខនៅកន្លែងកើតហេតុ ។

អាន​បន្ត៖ រថយន្តបុកម៉ូតូស្រ្តីម្នាក់ពីក្រោយខ្ទាតចូលក្រោមរថយន្តក្រឡុកស៊ីម៉ង់ត៍បណ្ដាលឱ្យបាត់...

ស្លាប់២នាក់ របួសធ្ងន់ស្រាល ២នាក់ ដោយសាររថយន្តធំ បុកកិនម៉ូតូ រួចទៅបុករថយន្តតូច ហើយក្រឡាប់

បន្ទាយមានជ័យៈ មនុស្ស២នាក់ បានស្លាប់នៅកន្លែងកើតហេតុ និង ២នាក់ទៀត បានររងរបួសធ្ងន់ស្រាល ដោយសាររថយន្តធំ បុកកិនម៉ូតូ រួចទៅបុករថយន្តតូច ហើយក្រឡាប់ ។

អាន​បន្ត៖ ស្លាប់២នាក់ របួសធ្ងន់ស្រាល ២នាក់ ដោយសាររថយន្តធំ បុកកិនម៉ូតូ រួចទៅបុករថយន្តតូច...

មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីមានទំនាស់ជាមួយជនដៃដល់នៅក្រុងច្បារមន

កំពង់ស្ពឺ:ទំនាសពាក្យសម្តីក្លាយជាហិង្សាបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់បានយកកាំបិតផ្គាក់កាប់ទៅលើស្ត្រីរងគ្រោះបណ្តាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុកាលពីព្រឹកថ្ងៃទី៥ ខែតុលាឆ្នាំ២០២៣នៅចំណុចភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

អាន​បន្ត៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីមានទំនាស់ជាមួយជនដៃដល់នៅក្រុងច្បារ...

សំណល់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅកំពង់ឆ្នាំង

កំពង់ឆ្នាំង: សំណល់យុទ្ធភណ្ឌ័សង្រ្គាមមិនទាន់ផ្ទុះចាស់ៗជាច្រើនត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើយរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗកាលពីម៉ោងប្រមាណជា១១និង៤៥នាទីថ្ងៃទី៤ខែតុលាឆ្នាំ ២០២៣ ។

អាន​បន្ត៖ សំណល់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅកំពង់ឆ្នាំង

ឃាតកម្ម អារក សម្លាប់ស្ត្រីម្នាក់ ប្លន់យកទ្រព្យសម្បត្តិ

ភ្នំពេញ៖ ស្ត្រីម្នាក់ បានស្លាប់ក្នុងថ្លុកឈាម នៅក្នុងផ្ទះ មានបាត់បង់ ទ្រព្យសម្បត្តិ លុយកាក់ផង សង្ស័យជាករណីអារកសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ហើយជនសង្ស័យ រត់គេចខ្លួនបាត់ បង្កឱ្យភ្ញាក់ផ្អើល គ្រាដែលកូនប្រុសស្រី ២នាក់ វិលមកពីរៀន ចូលដល់ក្នុងផ្ទះ ប្រទះឃើញម្តាយ ដេកស្លាប់ ប្រឡាក់ឈាម កាលពីវេលា ម៉ោង ១១និង១៥ នាទីព្រឹក ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ នៅក្នុងផ្ទះជនរងគ្រោះ តាមផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

អាន​បន្ត៖ ឃាតកម្ម អារក សម្លាប់ស្ត្រីម្នាក់ ប្លន់យកទ្រព្យសម្បត្តិ

កម្មករទូក ទិញផលនេសាទសមុទ្រម្នាក់ ធ្លាក់ទឹកសមុទ្រ បាត់ខ្លួន រកមិនទាន់ឃើញ

ព្រះសីហនុ៖ យុវជនម្នាក់ ជាកម្មករទូក ទិញផលនេសាទសមុទ្រ បានធ្លាក់ចូលក្នុងសមុទ្រ បាត់ខ្លួន តាំងពីវេលាម៉ោង ១១ យប់ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៣ រហូតដល់ព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ នេះ រកជនរងគ្រោះ មិនទាន់ឃើញនៅឡើយ ។

អាន​បន្ត៖ កម្មករទូក ទិញផលនេសាទសមុទ្រម្នាក់ ធ្លាក់ទឹកសមុទ្រ បាត់ខ្លួន រកមិនទាន់ឃើញ

ភ្លើងប្រច័ណ្ឌ៖ បុរសម្នាក់ កាប់ប្រពន្ធឱ្យស្លាប់ រួចចង កសម្លាប់ខ្លួនឯង នៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំងៈ ដោយសារភ្លើងប្រច័ណ្ឌ បុរសម្នាក់ បានកាប់ប្រពន្ធ ជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ ក្នុងថ្លុកឈាម រួចក៏ទៅចងកសម្លាប់ខ្លួន នៅក្នុងផ្ទះបាយ ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ នៅភូមិបឹងលាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

អាន​បន្ត៖ ភ្លើងប្រច័ណ្ឌ៖ បុរសម្នាក់ កាប់ប្រពន្ធឱ្យស្លាប់ រួចចង កសម្លាប់ខ្លួនឯង...

រថយន្តដឹកខ្យង បើកបុកម៉ូតូ បណ្តាលឱ្យស្ត្រីម្នាក់ ស្លាប់

ភ្នំពេញ៖ រថយន្តផលិតនៅកូរ៉េ ដឹកខ្យងមួយគ្រឿង បើកបររំលោភភ្លើង ស្តុប ជ្រុលទៅបុកម៉ូតូបណ្តាលឱ្យកិនស្លាប់ស្ត្រីម្នាក់ ភ្លាមៗនៅកន្លែង កាលពីវេលាម៉ោង ៦និង២០ នាទីព្រឹក ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

អាន​បន្ត៖ រថយន្តដឹកខ្យង បើកបុកម៉ូតូ បណ្តាលឱ្យស្ត្រីម្នាក់ ស្លាប់

សមត្ថកិច្ច សង្គ្រោះស្ត្រីជនជាតិវៀតណាមម្នាក់ស្រវ៉ឹងស្រាចុះមុជទឹកសមុទ្រ

ព្រះសីហនុ: សមត្ថកិច្ចបានដឹកស្ត្រីលង់ទឹកសមុទ្រ ម្នាក់យកទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីម៉ោង ១១ យប់ថ្ងៃទី ៣ខែតុលាឆ្នាំ២០២៣ មកដល់ព្រឹកថ្ងៃទី៤ ខែតុលានេះ សមត្ថកិច្ចបានឲ្យដឹងថា នាងជា ស្ត្រី ជនជាតិវៀតណាម មុខរបរទេសចរណ៍នាងបានផឹកគ្រឿងស្រវ៉ឹង ហើយដើរចុះទៅមុជទឹកសមុទ្រ ជាធម្មតា តែត្រូវបានរលកសមុទ្រ វាយផ្តួល ឈ្លក់ទឹកសន្លប់មិនដឹងខ្លួនសំណាងល្អនាងបានរលកសមុទ្ររុញច្រានមកលើឆ្នេរវិញ ទើបសង្គ្រោះបាន។

អាន​បន្ត៖ សមត្ថកិច្ច សង្គ្រោះស្ត្រីជនជាតិវៀតណាមម្នាក់ស្រវ៉ឹងស្រាចុះមុជទឹកសមុទ្រ

ចុះលេងទឹកទំនប់បង្ហៀរធ្លាក់ចូលកន្លែងជ្រៅស្លាប់ម្នាក់ ជួយទាន់ម្នាក់

បាត់ដំបង: ទឹកកួចបានសម្លាប់ក្មេងស្រីជំទង់ម្នាក់ ខណៈម្នាក់ទៀតជួយទាន់ក្រោយចុះលេងទឹកទំនប់បង្ហៀរហើយក៏ជ្រុលជើងធ្លាក់ចូលកន្លែងជ្រៅខណៈទឹកហូរខ្លាំង។

អាន​បន្ត៖ ចុះលេងទឹកទំនប់បង្ហៀរធ្លាក់ចូលកន្លែងជ្រៅស្លាប់ម្នាក់ ជួយទាន់ម្នាក់

សពយុវតីដែលខឹងជីដូននិងម្ដាយមីងស្ដីបន្ទោសទៅលោតទឹកសម្លាប់ខ្លួនរកឃើញហើយ!

កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បានដឹកនាំកម្លាំងស្វែងរកប្រទះឃើញសពអណ្តែតទឹកនៅចំណុចភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ វេលាម៉ោង៧:១០នាទី និងបានប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

អាន​បន្ត៖ សពយុវតីដែលខឹងជីដូននិងម្ដាយមីងស្ដីបន្ទោសទៅលោតទឹកសម្លាប់ខ្លួនរកឃើញហើយ!

សាលា​ឧទ្ធរណ៍​ដើម្បី​យុត្តិធម៌៖ ការ​កាត់​ទោស​បុរស​ដែល​គេ​តាមចាប់ខ្លួននៅកម្ពុជា​ ​ពី​បទ​បំពាន​លើ​រាង​កាយ​ត្រូវ​បាន​របន្ត

ភ្នំពេញ — សាលាឧទ្ធរណ៍ បានប្រកាសសាលក្រមជាប្រវត្តិសាស្ត្រ សម្រាប់សិទ្ធិ និងការពារកុមារ ក្នុងសំណុំរឿងប្រឆាំងនឹងអតីតនាយកប្រតិបត្តិ អង្គការ សុវណ្ណកុមារ គឺលោក សុធា អរុណ និងបក្ខពួក គឺលោក ហ៊ុន ចិន្តា អ្នកស្រី ថាយ ស៊ីនួន និងអ្នកស្រី អ៉ឹង វាសនា និមល។ លោក សុធា អរុណ ត្រូវបានផ្តន្ទាទោសពីបទរំលោភសេពសន្ថវៈកុមារពីរនាក់ បទឆបោក បទប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសពាក់ព័ន្ធនឹងជនរងគ្រោះ ការបង្អត់អាហារ និងការធ្វេសប្រហែសក្នុងការថែទាំអនីតិជនអាយុក្រោម ១៥ ឆ្នាំ។

អាន​បន្ត៖ សាលា​ឧទ្ធរណ៍​ដើម្បី​យុត្តិធម៌៖ ការ​កាត់​ទោស​បុរស​ដែល​គេ​តាមចាប់ខ្លួននៅកម្ពុជា​...

រថយន្តដឹកទឹកកកបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់

បន្ទាយមានជ័យ៖ បុរសចំណាស់ម្នាក់ដែលបើកម៉ូតូត្រឡប់ពីជូនចៅទៅសាលារៀនមកវិញត្រូវរថយន្តដឹកទឹកកកបុកបណ្តាលប៉ើងធ្លាក់ប្រឡាយស្លាប់ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចសួនស្ព័រស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ រថយន្តដឹកទឹកកកបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់

សពម្តាយនិងកូនធ្លាក់ពីលើទូកនេសាទ នៅសមុទ្រកោះរ៉ុង រកមិនទាន់ឃើញនៅឡើយទេ

ព្រះសីហនុៈ សកម្មភាពស្វែងរកសាកសព ម្តាយនិងកូនតូច ដែលធ្លាក់ពីលើទូកនេសាទនៅលំហ សមុទ្រក្រុងកោះរ៉ុង កាលពី ម៉ោង ១០ យប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ពីសំណាក់ កងកម្លាំងចម្រុះមានក្រុមអូបរ័ សង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ រហូតដល់ព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៣នេះ មិនទាន់ឃើញនៅឡើយទេ។

អាន​បន្ត៖ សពម្តាយនិងកូនធ្លាក់ពីលើទូកនេសាទ នៅសមុទ្រកោះរ៉ុង រកមិនទាន់ឃើញនៅឡើយទេ

សង្ស័យ​វិបត្តិ​ស្នេហា មន្ត្រី​នគរបាល និង​នារី​លក់​អន​ឡាញ បញ្ចប់សង្ខារ​ក្នុង​ចម្ការ​ដូង

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋប្រទះឃើញគ្រោងឆ្អឹងស.ពមនុស្សចំនួនពីរនាក់ នៅក្នុងចម្ការដូងមួយកន្លែង រួមទាំងអាវុធខ្លីមួយដើម និងគ្រាប់មួយចំនួន កាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្នុងចម្ការដូងរបស់ឈ្មោះ យ៉ុង ឈិន ស្ថិតក្នុងភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានសាច់ញាតិ អះអាងថា ជាមន្ត្រីនគរបាលម្នាក់ និងជាស្ត្រីអ្នកលក់ខោអាវតាមអនឡាញ ។

អាន​បន្ត៖ សង្ស័យ​វិបត្តិ​ស្នេហា មន្ត្រី​នគរបាល និង​នារី​លក់​អន​ឡាញ...