បណ្តាញសង្គម

បង្ក្រាប​៤ទីតាំង​ និងកន្លែងកែ​ច្នៃ​ផលិត​គ្រឿងញៀ.ន ឃាត់ខ្លួន​០​៥​នាក់ និង​សារធាតុ​ផ្សំជិត​២៣​គីឡូក្រាម

រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

អាន​បន្ត៖ បង្ក្រាប​៤ទីតាំង​ និងកន្លែងកែ​ច្នៃ​ផលិត​គ្រឿងញៀ.ន ឃាត់ខ្លួន​០​៥​នាក់...

បើករថយន្តបុកកន្លែងប៉ះកង់ ពេញទំហឹង ស្លាប់ម្នាក់ របួសធ្ងន់ ២ នាក់

ភ្នំពេញៈ ក្មេងប្រុសម្នាក់ ដែលត្រូវជាកូនជាង បានបាត់បង់ជីវិត និងពីរនាក់ ប្តីប្រពន្ធ រងរបួសធ្ងន់ ខណៈកំពង់អង្គុយរង់ចាំប៉ះកង់ ស្រាប់តែមានបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធ និងកូនតូច បានបើករថយន្ត តូយ៉ូតា ហាយលែនឌ័រ មកបុកពេញទំហឹង នៅវេលាម៉ោង ៩និង២០នាទី យប់ថ្ងៃពុធ ទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ បើករថយន្តបុកកន្លែងប៉ះកង់ ពេញទំហឹង ស្លាប់ម្នាក់ របួសធ្ងន់ ២ នាក់

អគ្គនាយកពន្ធនាគារ ស្នេីសុំកិច្ចសហការ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ លើកិច្ចការពារសុវត្ថិភាព សន្តិសុខ ចំពោះការផ្ទេរទណ្ឌិត ពីពន្ធនាគារមួយ ទៅពន្ធនាគារមួយ

ភ្នំពេញ៖ លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធនាគារ បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិ អំពីបញ្ហាចង្អៀតណែន នៅក្នុងពន្ធនាគារ ដោយសារកំណើនទណ្ឌិត និងបានស្នើសុំកិច្ច សហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ លើកិច្ចការពារសុវត្ថិភាព សន្តិសុខ ចំពោះការផ្ទេរទណ្ឌិត ពីពន្ធនាគារមួយ ទៅពន្ធនាគារមួយ និងប្តេជ្ញារួមសហការគ្នា ពង្រឹងការងារគ្រប់គ្រងប័ណ្ណសារទណ្ឌិត តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សំដៅបង្កើន ប្រសិទ្ធភាព ក្នុងការងារស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសនានា។

អាន​បន្ត៖ អគ្គនាយកពន្ធនាគារ ស្នេីសុំកិច្ចសហការ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ...

ញៀនស្រាដល់កម្រិតសុំលុយបងប្អូនយកទៅផឹកមិនបាន ខឹងដុតផ្ទៈឆេះខ្ទេច

បន្ទាយមានជ័យ ៖ ជាទុក្ខលំបាកនិងសោកសង្រេងក្នុងគ្រួសារមួយ បណ្តាលមកពីកូនប្រុសដែលញៀនស្រាដល់កម្រិត បានខឹង បងប្អូនសុំលុយមិន ក៏ទៅដុតផ្ទៈឆេះខ្ទេចកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតភូមិចាន់គីរី សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ ញៀនស្រាដល់កម្រិតសុំលុយបងប្អូនយកទៅផឹកមិនបាន ខឹងដុតផ្ទៈឆេះខ្ទេច

រថយន្តបើកបញ្ច្រាសទិស បុកម៉ូតូ បណ្ដាលឱ្យបុរស ២ នាក់ រងរបួសធ្ងន់ នៅស្រុកថ្មពួក

បន្ទាយមានជ័យៈ បុរសពីរនាក់ បានរងរបួសធ្ងន់ ដោយសាររថយន្ត បើកបញ្ច្រាសទិស បុកម៉ូតូពួកគាត់ នៅតាមដងផ្លូវលេខ៥៦ ត្រង់ចំណុចស្រះ២ ភូមិអ្នកតា ឃុំ/ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងជាង ៣ រសៀល ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ ។

អាន​បន្ត៖ រថយន្តបើកបញ្ច្រាសទិស បុកម៉ូតូ បណ្ដាលឱ្យបុរស ២ នាក់ រងរបួសធ្ងន់ នៅស្រុកថ្មពួក

យុវជន​៤​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​យក​ដុំ​ថ្ម​គប់​គ្នា​ផ្អើល​ចំណុច​សួន​អាពាហ៍ពិពាហ៍

ខេត្តប៉ៃលិន ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានយុវជនចំនួន២ក្រុម បានប្រើប្រាស់អំពើហិ.ង្សាវា.យកា.ប់ចា.ក់គ្នា និងយកដុំថ្មគប់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសម្នាក់។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រហែល៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោយពីធ្វើសកម្មភាពរួច ក្រុមយុវជនខាងលើនេះ ក៏នាំគ្នារត់គេចខ្លួនបាត់អស់។

អាន​បន្ត៖ យុវជន​៤​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន...

បុរស​ម្នាក់ ជួយ​ជូន​អ្នក​របួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ មក​មន្ទីរពេទ្យ ត្រូវ​សន្តិសុខ​វាយ ព្រោះ​ច្រឡំ​ថា ជា​ជន​បន្លំ​លួច​សម្ភារៈ

រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើការបកស្រាយបំភ្លឺជុំវិញករណីហិ.ង្សាទៅលើបុរសម្នាក់ ដែលជួយជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌច្បារអំពៅ តែបែរសន្តិសុខមន្ទីរសម្រាកពហុព្យាបាល ណាត្រា នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ យល់ច្រឡំថា ជាជនបន្លំលួចសម្ភាររបស់ជនរងគ្រោះ ទៅវិញ ។

អាន​បន្ត៖ បុរស​ម្នាក់ ជួយ​ជូន​អ្នក​របួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ មក​មន្ទីរពេទ្យ...

ឃាត់ខ្លួនក្មេងជេីងខ្លាំងម្នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ព្រួតគ្នាវ៉ៃទាត់ធាក់មិត្តភ័ក្ដ្ររបស់ ខ្លួនម្នាក់ ក្នុងផ្ទះសំណាក់មួយ នៅខណ្ឌមានជ័យ

ភ្នំពេញៈ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ សហការជាមួយ កម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២ៈ០០ នាទី បានស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យចំនួន ១ នាក់ នៅចំណុចមុខផ្សារព្រែកតូច ឃុំព្រែកតាគង់ ស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដៃ និងជើង វាយ និងទាត់ធាក់ លើជនរងគ្រោះ បណ្តាលឲ្យរងរបួស ឈឺចុកចាប់ ពេញដងខ្លួន និងក្នុងពោះ) ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់លេខ៣៤២ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង ០៦ៈ០០ នាទី បញ្ជូនមកការិយា ល័យ ដើំម្បីសាកសួរចាត់ការតាមនីតិវិធី។

អាន​បន្ត៖ ឃាត់ខ្លួនក្មេងជេីងខ្លាំងម្នាក់ ក្នុងចំណោមបក្ខពួក ៤នាក់...

ក្មេងស្រីម្នាក់ ត្រូវបានឪពុកបង្កើត វាយបីដៃ ចំកញ្ចឹងក បណ្ដាលឱ្យស្លាប់

សៀមរាបៈ ក្មេងស្រីម្នាក់ ត្រូវបានឪពុកបង្កើត វាយបីដៃ ចំកញ្ចឹងក បណ្ដាលឱ្យស្លាប់ នៅក្នុងខ្យូសខាងមុខផ្ទះ ដោយសារតែបុរសនោះ ខឹងយ៉ាងខ្លាំង នៅពេលហាមកូនស្រី មិនឱ្យនិយាយទូរស័ព្ទច្រើនពេក ប៉ុន្តែកូនស្រីមិនស្ដាប់តាម ។

អាន​បន្ត៖ ក្មេងស្រីម្នាក់ ត្រូវបានឪពុកបង្កើត វាយបីដៃ ចំកញ្ចឹងក បណ្ដាលឱ្យស្លាប់

ជិះម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបង្កឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

បន្ទាយមានជ័យៈ ម៉ូតូដែលទំនងជាបើកបរល្បឿនលឿនបានបុកគោយន្តកន្ត្រៃដែលគ្មានភ្លើងសញ្ញាលើផ្លូវជាតិ ពីក្រោយនាកណ្តាលទីរួមស្រុកថ្មពួក បណ្តាលអោយខាងម៉ូតូស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។

អាន​បន្ត៖ ជិះម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបង្កឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

នគរបាលឃាត់ខ្លួន ជនសង្ស័យ២នាក់ជាមួយកាំភ្លើងកែឆ្នៃ៤ដើម នៅស្រុកស្វាយចេក

បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការពីកម្លាំងអធិការដ្ឋាននគបាលស្រុកស្វាយចេក និងស្រុកថ្មពួក ធ្វើការចុះស្រាវជ្រាវនិងបង្ក្រាបបានមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀននិងប្រើប្រាស់អាវុធខុសច្បាប់ចំនួន២នាក់ ។

អាន​បន្ត៖ នគរបាលឃាត់ខ្លួន ជនសង្ស័យ២នាក់ជាមួយកាំភ្លើងកែឆ្នៃ៤ដើម នៅស្រុកស្វាយចេក

រកឃើញសពក្មេងប្រុសដែលលិចទូកស្លាប់កាលពីបីថ្ងៃមុននៅក្បែរកោះពេជ្ច

ភ្នំពេញ៖ ក្មេងប្រុសអាយុ ១៣ម្នាក់ ដែលបានស្លាប់ដោយសារលិចទូក ពេលទៅនេសាទជាមួយឪពុកធំ និងប្អូនកាលពីបីថ្ងៃមុន នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានក្រុមគ្រួសាររកឃើញសាកសពហើយ កាលពីព្រឹកថ្ងៃ២៥ ខែកញ្ញា ឆ្នាំ ២០២៣ ខណៈសពបានអណ្តែតនៅម្តុំកោះពេជ្រ ។

អាន​បន្ត៖ រកឃើញសពក្មេងប្រុសដែលលិចទូកស្លាប់កាលពីបីថ្ងៃមុននៅក្បែរកោះពេជ្ច

ឆក់កាបូបបានសម្រេច ជិះរត់គេច បុកម៉ូតូ ២ គ្រឿង ដួលស្លាប់ខ្លួនឯង

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់កាបូប ពីស្ត្រីម្នាក់ បានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេច ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូ កំពុងឆ្លងផ្លូវ និងបុកម៉ូតូមួយគ្រឿងទៀត កំពុងបញ្ច្រាស់ទិស បណ្តាលឲ្យជនសង្ស័យ ដួលស្លាប់ រីឯម្ចាស់ម៉ូតូ ២ នាក់ទៀត របួសធ្ងន់ ។

អាន​បន្ត៖ ឆក់កាបូបបានសម្រេច ជិះរត់គេច បុកម៉ូតូ ២ គ្រឿង ដួលស្លាប់ខ្លួនឯង

បុរសម្នាក់ស្លាប់នៅចន្លោះផ្ទាំងប៉ាណូ រហូតធុំក្លិនស្អុយខ្លាំង ទើបមាន អ្នកដឹង

ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានគេប្រទះ ឃើញនៅ ចន្លោះ ផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំមួយកាត់ទទឹងផ្លូវ ។ការដឹង ថា មានសាកសពស្ថិតនៅទៅនោះគឺបន្ទាប់ពី មានជះក្លិនស្អុយ ខ្លាំង និង មានទឹកនៃសពហូរស្រក់មកខាងក្រោម។ការភ្ញាក់ផ្អើល កាលពី វេលា ម៉ោងជាង៤រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតនៅចំណុច ផ្ទាំងប៉ាណូ១ នៅស្ពានលេខ៤ ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។សពនេះពុំមានអត្តសញ្ញាណទេ។

អាន​បន្ត៖ បុរសម្នាក់ស្លាប់នៅចន្លោះផ្ទាំងប៉ាណូ រហូតធុំក្លិនស្អុយខ្លាំង ទើបមាន អ្នកដឹង

ជនជាតិ​ថៃ​២​នាក់​ចូល​លួ​.​ច​អីវ៉ាន់ និង​វា​.​យ​ម្ចាស់​ហាង លុះ​ចាប់​បាន​ ស្រាប់​តែ​​​​មាន​បក្សពួក​មក​ជួយ​​រំដោះ

ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិថៃម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ដែលធ្វើសកម្មភាពលួ.ចទំនិញនៅក្នុងហាងមួយកន្លែង យីហោ «ឡុង សេងលី» ហើយក៏មានបក្សពួក១ក្រុម មានគ្នាចំនួន៦នាក់ បម្រុងមករំដោះគ្នីគ្នា បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

អាន​បន្ត៖ ជនជាតិ​ថៃ​២​នាក់​ចូល​លួ​.​ច​អីវ៉ាន់ និង​វា​.​យ​ម្ចាស់​ហាង លុះ​ចាប់​បាន​...

តុលាការខេត្តស្ទឹងត្រែង ឃុំខ្លួនយុវជនម្នាក់ ករណីឆក់ត្រី ខុសច្បាប់

ទឹងត្រែង: ចៅក្រមនៃសាលាដំបូងខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចឃុំខ្លួនយុវជនម្នាក់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ករណីប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ ក្រោយពីតំណាងអយ្យការ បានធ្វើការចោទ ប្រកាន់។

អាន​បន្ត៖ តុលាការខេត្តស្ទឹងត្រែង ឃុំខ្លួនយុវជនម្នាក់ ករណីឆក់ត្រី ខុសច្បាប់

រថយន្តសាំយ៉ុងមួយគ្រឿង ធ្លាក់ចូលប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់ ស្លាប់ និងផ្សេងទៀត កំពុងជួយសង្រ្គោះ

ព្រៃវែង៖ មនុស្ស ៤ នាក់ បានស្លាប់ និងជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តប្រភេទសាំយ៉ុងមួយគ្រឿងរេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹក នៅចំណុចភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី ២៤ខែកញ្ញា ឆ្នាំ២០២៣។

អាន​បន្ត៖ រថយន្តសាំយ៉ុងមួយគ្រឿង ធ្លាក់ចូលប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់ ស្លាប់...

យុវជនម្នាក់ បានស្លាប់ ដោយសារបើកម៉ូតូ បុកពីក្រោយរថយន្តដឹកថ្ម

ភ្នំពេញ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីបានបើកម៉ូតូ ក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយ រថយន្តដឹកថ្មពេញទំហឹង កាលពីវេលាម៉ោង ១០និង២០នាទី យប់ថ្ងៃអាទិត្យ ទី ២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្ពាន អាកាសជម្ពូវ័នផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ យុវជនម្នាក់ បានស្លាប់ ដោយសារបើកម៉ូតូ បុកពីក្រោយរថយន្តដឹកថ្ម

ជនមានវិបល្លាសស្មារតីម្នាក់ ទាញពូថៅកាប់មេភូមិ បណ្តាលឲ្យស្លាប់ ក្រោយការរួចពី ការបង្ខាំងរបស់ឪពុកម្តាយ

បាត់ដំបងៈ ជនមានសតិមិនគ្រប់ម្នាក់ ទាញពូថៅកាប់មេភូមិ ជាច្រើន ពូថៅ បណ្តាលឲ្យស្លាប់ ក្រោយការរួចពី ការបង្ខាំងរបស់ឪពុកម្តាយ អស់អំឡុងពេល បីឆ្នាំ កន្លងទៅ ។

អាន​បន្ត៖ ជនមានវិបល្លាសស្មារតីម្នាក់ ទាញពូថៅកាប់មេភូមិ បណ្តាលឲ្យស្លាប់ ក្រោយការរួចពី...

កុមារាពីរនាក់ ចុះលេងទឹកនៅមុខលូ បណ្តាលឱ្យទឹកហូរកួច ចូលលូបាត់ រយៈពេល ១ម៉ោង ទើបរកឃើញសព

កំពង់ធំ៖ កុមារាពីរនាក់ ចុះលេងទឹកនៅមុខលូ បណ្តាលឱ្យទឹកហូរកួច ចូលលូបាត់ រយៈពេល ១ម៉ោង ទើបរកឃើញសព នៅខាងជើងភូមិចារ្យ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២:៣០ នាទី ថ្ងៃត្រង់ ។

អាន​បន្ត៖ កុមារាពីរនាក់ ចុះលេងទឹកនៅមុខលូ បណ្តាលឱ្យទឹកហូរកួច ចូលលូបាត់ រយៈពេល ១ម៉ោង...

ឃាតករបាញ់សម្លាប់ជាងកាត់សក់ម្នាក់ ក្នុងខណ្ឌទួលគោក កាលពី ៣ ឆ្នាំមុន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញ៖ នៅទីបំផុត ជនសង្ស័យម្នាក់ ដែលជាខ្មាន់កាំភ្លើង បាញ់សម្លាប់ ជាងកាត់សក់ម្នាក់ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ពេលនេះ ត្រូវសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបាន ហើយ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣ នេះ ។

អាន​បន្ត៖ ឃាតករបាញ់សម្លាប់ជាងកាត់សក់ម្នាក់ ក្នុងខណ្ឌទួលគោក កាលពី ៣ ឆ្នាំមុន...