Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចង់​បាន Xperia 1 មក​ប្រើ​ប្រាស់​ពិត​ជា​មិន​ងាយ​ស្រួល​ឡើយ! ហេតុ​អ្វី​ទៅ?

  • បោះពុម្ព

ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា Xperia 1 ជាស្មាតហ្វូនស្ថិតក្នុងលំដាប់កំពូលជំនាន់ថ្មី ចុងក្រោយគេ ដែលក្រុមហ៊ុនSonyធ្វើការប្រកាសបង្ហាញចេញ វត្តមានជាផ្លូវការ កាលពីចុងខែកុម្ភៈ ក្នុងព្រឹត្តិការណ៍ MWC

2019 កន្លងទៅ។ វាជាស្មាតហ្វូន ដែលមានចំនុចទាក់ចិត្តច្រើន ជាមួយអេក្រង់លាតទ្រវែងទំហំ 6.5 អ៊ីញ ជាប្រភេទ OLED អាចបង្ហាញរូបភាព នៅក្នុងកម្រិត 4K ដែលមានកម្រិត Aspect Ratio ខ្នាតកុន 21:9 ប្រើប្រាស់បន្ទះឈីបខ្លាំង Snapdragon 855 និងមានកាណុងកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ លើកដំបូង ជាមួយសមត្ថភាពមិនធម្មតា។

បើគិតចាប់តាំងពីថ្ងៃប្រកាសចេញ មកដល់ពេលនេះ វាមានរយៈពេលជាង 2 ហើយ ប៉ុន្តែវានៅតែមិនទាន់ឃើញ បង្ហាញវត្តមាននៅតាមទីផ្សារ តាមបណ្តា ប្រទេសផ្សេងៗឡើយ។ ត្រង់នេះ ត្រូវបានប្រិយមិត្តមួយចំនួន លើកឡើងថា ប្រហែលមកពី Sony មិនមានទីផ្សារ សម្រាប់ប្រកួតប្រជែង និងក្រុមហ៊ុនដទៃ ដោយកន្លងមក នាពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ យើងបានឃើញហើយថា គ្មានអ្នកណាចង់ទិញស្មាតហ្វូនរបស់ Sony ឡើយ ព្រោះទីផ្សារទិញចូលវិញ មានលក្ខណៈតូចចង្អៀត មិនសូវមានហាងចង់ទិញវិញទេ បើលក់ចេញបាន ក៏ខាតខ្លាំងតែម្តង។

យ៉ាងណា ការលើកឡើង និងការប៉ាន់ស្មានបែបនេះ គឺខុសហើយ ព្រោះអី Sony ឆ្នាំ 2019 នេះ មិនមែនជា Sony ដូចឆ្នាំមុនៗឡើយ។ Xperia 1 ឆ្នាំនេះ ត្រូវបានក្រុមហ៊ុន Sony ផលិតចេញមក គឺមិនសម្រាប់ទុកលក់ អោយអ្នកដែលមិនចង់ បាននោះទេ ប៉ុន្តែទុកអោយសម្រាប់អ្នក ដែលគាំទ្រ និងជាហ្វេនម៉ាកជប៉ុន ដែលនិយមជឿជាក់ លើស្មាតហ្វូនរបស់ខ្លួនប៉ុណ្ណោះ។ ដើម្បីទទួលបាន Xperia 1 គឺអ្នកត្រូវព្យាយាម ស្វែងរកវិធីទិញដោយខ្លួនឯង តាមការ Order ផ្សេងៗ បើសិនអ្នកជាចង់បាន ហើយវាក៏មិនងាយស្រួលនោះដែរ។

ឧទាហរណ៍ថា៖ ឆ្នាំ 2019 នេះ ខាងក្រុមហ៊ុន Sony ផលិត Xperia 1 ចេញមក 300,000 គ្រឿង សម្រាប់លក់ ទៅកាន់ពិភពលោក តែវាមិនមាននៅតាមទីផ្សារ ប្រទេសផ្សេងៗឡើយ ដូច្នេះ បើចង់អ្នកចង់បាន Xperia 1 ចំនួន 1 គ្រឿងនោះ ច្បាស់ណាស់ ដែលត្រូវស្វែងរកទិញ ពីវេបសាយ ដែលអ្នកអាចទុកចិត្តបាន ពីអាមេរិច និងត្រូវប្រើពេលអត់ធ្មត់ ដើម្បីរង់ចាំ។ ប៉ុន្តែបើអត់ស៊ូនោះទេ អ្នកក៏មិនអាចបានប៉ះលើខ្លួនប្រាណ Xperia 1 ដែរ។

ដូច្នេះ យើងអាចនិយាយបានថា  Sony ឆ្នាំនេះ មិនមែនកំពុងឆ្លាក់ចុះទីផ្សារ អត់មានអ្នកចង់ទិញប្រើប្រាស់ នោះឡើយ ដែលផ្ទុយទៅវិញ ក្រុមហ៊ុនមួយនេះ ហាក់លែងខ្វល់ខ្វាយដូចមុនថា តើអ្នកណាចង់បាន ឬអត់នោះដែរ។ សូមបញ្ជាក់ថា ស្មាតហ្វូនលំដាប់កំពូលឈ្មោះថ្មី Xperia នេះ គឺមានជម្រើស 4 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ស្វាយ, ពណ៌ខ្មៅ, ពណ៌ប្រាក់ និងពណ៌ស។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15962