បណ្តាញសង្គម

Meizu ត្រៀម​ខ្លួន​រួច​រាល់​ហើយ ក្នុង​ការ​នាំ​យក​បច្ចេក​វិទ្យា 5G មក​បំពាក់​លើ​ស្មាតហ្វូន​របស់​ខ្លួន

កាលពីថ្ងៃ 30 ខែមេសាកន្លងទៅនេះ នៅក្នុងកម្មវិធី Unicom Partner Conference ក្រុមហ៊ុន Meizu ក៏ជាក្រុមហ៊ុនមួយ ដែលបានបង្ហាញ ពីមហិច្ឆិតារបស់ខ្លួន ក្នុងការនាំយកបច្ចេកវិទ្យា 5G មកឱ្យអតិថិជន ផងដែរ។

ដូចយើងបានដឹងស្រាប់ហើយ ថាថ្មីៗនេះ ក្រុមហ៊ុនជាច្រើនបានចាប់ផ្តើម គម្រោងនាំយក 5G Network មកប្រើជាក់ស្តែង Samsung Galaxy S10 5G និង Huawei Mat X គឺសុទ្ធសឹងតែគាំទ្របច្ចេកវិទ្យា ខាងលើនេះ។ 

ថ្វីត្បិតថាក្រុមហ៊ុន Meizu មិនសូវជាលេងធ្លោជាងគេ ក្នុងការផលិតស្មាតហ្វូនមែន ប៉ុន្តែបច្ចេកវិទ្យាថ្មីៗ ទូរស័ព្ទដែលប្រកបដោយ ភាពច្នៃប្រឌិតនោះ គឺក្រុមហ៊ុនមួយនេះ មិនចាញ់គេទេ។ Meizu Zero ជាស្មាតហ្វូនមួយដែល គួរឱ្យចាប់អារម្មណ៍ប៉ុន្តែ វាមិនទាន់លេចមុខលើ ទីផ្សារនៅឡើយតែ ពិតណាស់យើងពិតជា ចាប់អារម្មណ៍ លើវាពិតមែន។ អ្វីដែលធ្វើឱ្យខ្ញុំកាន់តែ ចាប់អារម្មណ៍នោះ គឺក្រុមហ៊ុននេះត្រៀម នឹងនាំយក Meizu 17 5G មកប្រកួតក្នុងទីផ្សារនៅក្នុង ពេលខាងមុខនេះ ថែមទៀត ។ Unicom Partner Conference ដែលបានប្រារព្ធឡើង ក្នុងពេលថ្មីៗនេះគឺបាន បង្ហើបកាន់តែច្បាស់ថា Meizu ពិតជាមានមហិច្ឆិតានេះ យ៉ាងច្បាស់។ គួរបញ្ជាក់ថាសម្រាប់ គម្រោងនេះគឺគេនៅមិនទាន់ច្បាស់ថា អាចនាំយកម៉ូឌែលនេះមក ក្នុងពេលណាទេប៉ុន្តែ គេប៉ាន់ស្មានថាអាច នៅកំឡុងចុងឆ្នាំនេះ ឫដើមឆ្នាំក្រោយ យ៉ាងយូរ។

អញ្ចឹងសម្រាប់ម៉ូឌែល Meizu 17 នេះ អាចនឹងមានមកពីរជម្រើស ដែលមួយជា Meizu 17 5G និង មួយទៀតជា Meizu 17 ម៉ូឌែលធម្មតា។ ចំពោះពត៌មានដែលយើង ទទួលបាននេះ គឺចង់បញ្ជាក់ថា Meizu ក៏នឹងប្រើបច្ចេកវិទ្យា 5G Network ផងដែរ ក្នុងពេលខាងមុខនេះ។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15960