Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Redmi X លេច​ចេញ​រូប​រាង និង​កម្លាំង​ម៉ាស៊ីន​ហើយ ដោយ​វា​ជា​ Flagships តែ​ម្តង

  • បោះពុម្ព

ត្រកូល Redmi អាចនឹងបង្ហាញខ្លួនបងធំ របស់ខ្លួនក្នុងពេលឆាប់ៗនេះហើយ ព្រោះកាលពីម្សិលមិញនេះ គេទើបប្រទះឃើញ រូបរាងរបស់ Redmi ដែលជា Flagship ថ្មី មួយទៀតរបស់ Xiaomi។ កញ្ចប់កាមេរ៉ា

កម្លាំងម៉ាស៊ីន រូបរាង របស់វាទើបតែ លេចធ្លាយទេ តែនេះអាចអោយ យើងប៉ាន់ស្មាន បានថា វាជាស្មាតហ្វូន កំពូលរបស់ត្រកូល Redmi ដែលឈ្មោះរបស់វា រាងប្រហាក់ប្រហែលគឺ Redmi X ។ 

Redmi X ជាស្មាតហ្វូនស្ថិតក្នុង ស្រឡាយ Redmi ប៉ុន្តែវាមកជាមួយនឹង លក្ខណៈសម្បត្តិ ល្អពោលគឺជាម៉ូដែលកំពូល។ តាមរយៈទិន្ន័យ មួយចំនួនដែលប្រមូល បានដោយប្រភពពត៌មាន បរទេសបានឱ្យយើង ឃើញរូបរាងដំបូងរបស់ វាហើយ។ ជាក់ស្តែងលើកនេះ វាពុំមានឆកអ្វី នៅផ្នែកខាងមុខនោះទេពោល គឺវានឹងប្រើកាមេរ៉ាមុខ ដែលលោតចេញពីតួខ្លួនវិញ ដែលធ្វើឱ្យផ្ទៃអេក្រង់របស់វា ពិតជាស្រលះល្អ។ ចំណែកផ្នែក ខាងក្រោយរបស់វា យើងសង្កេតឃើញ មានកាមេរ៉ាដល់ទៅបីគ្រាប់ ដែលតម្រៀបជា ជួរឈរមើលទៅ ស្រដៀងនឹង Xiaomi Mi 9 ដែរ ប៉ុន្តែកញ្ចប់របស់វា អាចនឹងមិនដូចគ្នានោះឡើយ។ ពិតណាស់មើលក្នុងរូប ផ្នែកខាងក្រោយនេះ អាចនឹងរចនាដោយកញ្ចក់រលោង ចាំងភ្លឺល្អតែវាអាចនឹង មិនមែនក៏ថាបាន មានតែពេល ចាប់កាន់ផ្ទាល់ទើបដឹង។ យ៉ាងណារូបប៉ុន្មានសន្លឹក នេះនៅមិនទាន់អាច បញ្ជាក់បានអ្វីលើសពីនេះទេ ហើយយើងក៏នៅអាចត្រូវគេ បោកក៏ថាបាន ព្រោះថាបើសិនរូបនេះ គេប្រើ Photoshop នោះ វានឹងមិនមែនជារបស់ពិតនោះឡើយ។ តែបើវាជាការពិតនោះ ហើយ Redmi X មកជាមួយខួរក្បាល QC Snapdragon 855 រ៉េម 10GB និង ទំហំផ្ទុក 256GB អីទៅ ហើយបើកញ្ចក់បង្ហាញនេះជា AMOLED និងមានកម្រិតបង្ហាញ 2K អីទៅ នោះវាកាន់តែកក្រើកមិនខាន។

សរុបមកសម្រាប់រូបរាង បែបនេះគឺអាចទទួលយកបាន ហើយបើកម្លាំងរបស់វា ខ្លាំងបែបហ្នឹងមែន ច្បាស់ណាស់សម្រាប់ប្រិយមិត្តដែល គាំទ្រត្រកូល Redmi ប្រាកដជាពេញចិត្ត។ ប៉ុន្តែពត៌មាននេះវា នៅមិនទាន់ជាពត៌មាន ផ្លូវការនៅឡើយហើយ តម្លៃ និង លក្ខណៈសម្បតិ្តផ្សេងៗ ទៀតក៏នៅ មិនទាន់បានដឹង នៅឡើយ ដូច្នេះវាពិបាក វាយតម្លៃណាស់។ យ៉ាងណាតាមប្រភព ពត៌មានដដែល បានបង្ហើបថា ឆាប់ៗនេះក្រុមហ៊ុននឹងធ្វើការ ប្រកាសជាផ្លូវការហើយ ថា Redmi X នេះពិតជាមាន និង មកជាមួយលក្ខណៈសម្បត្តិ យ៉ាងណានោះ។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15959