Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

OnePlus 7 Pro អាចនឹងមាន​តម្លៃ​ខ្ពស់​ដល់​ទៅ $838 នៅ​ក្នុង​ប្រទេស​ឥណ្ឌា

  • បោះពុម្ព

ខណៈពេលដែល ថ្ងៃប្រកាសចេញជាផ្លូវការ សម្រាប់ស្មាតហ្វូនម៉ូឌែល OnePlus 7Pro គឺនៅសល់រយៈពេល ត្រឹមតែពីរសប្ដាហ៍ទៀតប៉ុណ្ណោះ ក៏ប៉ុន្ដែរបាយការណ៍ លេចធ្លាយថ្មីៗជាច្រើន បានចេញផ្សាយ ជាបន្ដបន្ទាប់។

កាលពីសប្ដាហ៍មុន យើងទទួលបានរូបភាព Render របស់ស្មាតហ្វូនម៉ូឌែល OnePlus 7 Pro ដោយមកដល់ពេលថ្មីៗនេះ លោក Ishan Agarwal ក៏បានត្រឡប់មកវិញ សារជាថ្មីម្ដងទៀត ដែលដាក់បង្ហាញអំពី តារាងតម្លៃលក់ សម្រាប់ស្មាតហ្វូនមួយនេះ នៅក្នុងទីផ្សារឥណ្ឌាផងដែរ។

ប្រសិនបើយោងទៅតាម អត្ថបទដែលគាត់ ទើបបានបង្ហោះនៅលើ កម្មវិធីបណ្ដាញសង្គម Twitter គឺបានបង្ហាញឲ្យឃើញថា ស្មាតហ្វូនម៉ូឌែល OnePlus 7 Pro អាចនឹងមានតម្លៃ ប្រហាក់ប្រហែល $722 ដុល្លារអាមេរិក (រ៉េមទំហំ 6GB + ទំហំផ្ទុក 128GB), $766 ដុល្លារអាមេរិក (រ៉េមទំហំ 8GB + ទំហំផ្ទុក 256GB) និងអាចឡើងខ្ពស់រហូតដល់ទៅ $838 ដុល្លារអាមេរិក (រ៉េមទំហំ 12GB + ទំហំផ្ទុក 256GB) ថែមទៀតផង។ សម្រាប់តម្លៃទាំងអស់នេះ គឺអាចប្រហែលជាមាន ភាពប្រែប្រួលរវាងប្រទេស និងតាមតំបន់ផ្សេងៗទៀត ក៏ប៉ុន្ដែរបាយការណ៏ លេចធ្លាយបានជឿជាក់ថា នឹងអាចស្ថិតនៅក្នុង តារាងតម្លៃចាប់ពីត្រឹម $700 ដុល្លារអាមេរិក រហូតដល់ទៅ $800 ស្ដើងផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ គឺហាក់បីដូចប្រភពពត៌មាន លេចធ្លាយពីមុនៗអញ្ចឹង ដោយតម្លៃទាំងអស់នេះ អាចផ្លាស់ប្ដូរមុនពេល ប្រកាសចេញជាផ្លូវការ ក៏អាចថាបានដែរ។

សរុបមក ក្រុមហ៊ុន OnePlus នឹងចាប់ផ្ដើមធ្វើការ ដាក់បង្ហាញស្មាតហ្វូនលំដាប់ Flagship ស៊េរីថ្មីម៉ូឌែល OnePlus 7 និងម៉ូឌែល OnePlus 7 Pro នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ក្នុងថ្ងែទី 14 ខែឧសភា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។ ពិតប្រាកដណាស់ ដោយនៅក្នុងឆ្នាំ 2019 នេះ ក្រុមហ៊ុន OnePlus សម្រេចចិត្តបញ្ចេញ ស្មាតហ្វូនស៊េរីថ្មីៗ ដល់ទៅចំនួន 2 ម៉ូឌែលខុសគ្នាៗតែម្ដង ដែលមិនដូចជា រៀងរាល់ឆ្នាំនោះឡើយ។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15990