Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រូបភាព​ថ្មី Honor 20 Pro មាន​អេក្រង់​លាត​សុទ្ធ មិន​មែន​ម៉ូត​ប្រជ្រុយ​លើ​អេក្រង់​ដូច​ព័ត៌មាន​លេច​ធ្លាយ​លើក​មុន​ទេ

  • បោះពុម្ព

កាលពីប៉ុន្មានថ្ងៃមុន គេហទំព័របរទេស Digital Trends បានធ្វើការចុះផ្សាយព័ត៌មានមួយ បង្ហាញពីការប្រទះឃើញ រូបភាពដែលលេចចេញ ការឌីហ្សាញលើផ្ទៃ អេក្រង់ខាងមុខ របស់ស្មាតហ្វូនម៉ូឌែល Honor 20 Pro

ជំនាន់ថ្មី។ ពិតមែនហើយ ដូចអ្វីដែលយើងបានឃើញ គឺថានៅលើអេក្រង់របស់វា មានផ្ទៃលាតធំ រំលេចម៉ូតប្រជ្រុយខ្មៅមួយ ដែលវាជាកន្លែងសម្រាប់ ដាក់សេនស័រកាមេរ៉ាថត Selfie តាមគេតាមឯងដែរ។

ត្រង់ចំនុចមួយហ្នឹង យើងសង្គេតឃើញថា មានមតិជាច្រើនហាក់ដូចជា មិនសូវជាពេញចិត្ត ប៉ុន្មានឡើយ ដោយគេបានលើកឡើងថា បើសិនដាក់ឆកតូច បែបតំណក់ទឹក ប្រហែលទំនងមើលជាង ម៉ូតប្រជ្រុយ ដុះលើអេក្រង់នេះ។ ម្យ៉ាងវិញទៀត មានអ្នកខ្លះ បានបង្ហាញ ចំណាប់អារម្មណ៍ផ្ទាល់ថា បើ Honor 20 Pro មានអេក្រង់ គ្មានឆកវិញ មិនដឹងឡូយយ៉ាងណា។

ជាក់ស្តែង ស្រាប់តែនៅក្នុងថ្ងៃនេះ អ្វីៗត្រូវបានផ្លាស់ប្តូរខុសពីថ្ងៃមុន ក្រោយពេលគេបាន ប្រទះឃើញរូបភាពផ្សព្វផ្សាយចំនួន 4 សន្លឹក ពាក់ព័ន្ធជាមួយ Honor 20 Pro ជំនាន់ថ្មី។ ចំពោះរូបភាពទាំងនេះ បានបង្ហាញពេញ មួយតួខ្លួនស្មាតហ្វូន ជម្រើសពណ៌ និងមានអមជាមួយ តារាម៉ូឌែលស្រី ដ៏ស្រស់ប្រិមប្រិយ ថែមទៀតផង។ ចំនុចដែលយើង ចាប់អារម្មណ៌ដំបូងគេនោះ ត្រង់ផ្ទៃអេក្រង់ហ្នឹងឯង ដោយវាជាអេក្រង់ មានផ្ទៃលាតសន្ធឹងធំ បន្សល់គែមកាន់តែខ្លី មែនទែន និងមិនមានម៉ូតប្រជ្រុយ ដុះចេញពីជ្រុងកំពូលខាងឆ្វេង ដូចរូបដែល បានលេចធ្លាយ ពីខាងលើឡើយ។ ងាកចូលមកផ្នែក ខាងក្រោយវិញ ឃើញមានលេនកាមេរ៉ាចំនួន 4 គ្រាប់ ស្មើនឹងម៉ូឌែល P30 Pro ដែរ តែមិនដឹងថា វាមានទំហំប៉ុនគ្នា ឬអត់នោះទេ។ ទៅលើជម្រើសពណ៌ Honor 20 Pro មានច្រើនពណ៌ សម្រាប់ជ្រើសរើស ដូចដែលមានក្នុងរូបស្រាប់ គ្រាន់តែមិនទាន់ដឹងថា ពណ៌ទាំងនោះ មានឈ្មោះហៅថាម៉េច តែប៉ុណ្ណោះ។

អញ្ចឹង បើយោងតាមរូបភាពផ្សព្វផ្សាយចំនួន 4 សន្លឹកនោះ ពិតជាអាចអោយយើង ធ្វើការសន្មត់បានថា Honor 20 Pro ជំនាន់ថ្មី គឺមិនមាន ម៉ូតប្រជ្រុយដុះលើអេក្រង់ ដូចទៅនឹងព័ត៌មាន លេចធ្លាយឡើយ តែជាអេក្រង់លាតសុទ្ធ គ្មានឆកណាមួយ ដែលគ្រប់គ្នា តែងប្រាថ្នាចង់បានទេ។ ចំពោះ Honor 20 Pro នឹងបង្ហាញ វត្តមានជាផ្លូវការ នៅថ្ងែទី 21 ខែឧសភា ឆ្នាំ 2019 ឆាប់ៗខាងមុខ។

ដកស្រង់ចេញពីCamborReport