បណ្តាញសង្គម

កាន់​តែ​ច្បាស់​ហើយ​ថា​ Realme X មាន​ផ្ទៃ​អេក្រង់​លាត​ធំ​និង​គ្មាន​ឆក​ឡើយ

កាលពីម្សិលមិញនេះ យើងបានធ្វើការចុះផ្សាយព័ត៌មានមួយ ដែលក្រុមហ៊ុន Realme បានបញ្ចេញនូវផ្ទាំងPosterប្រកាសអោយដឹង ពីថ្ងៃដាក់បង្ហាញស្មាតហ្វូនស៊េរីថ្មី ម៉ូឌែល Realme X ជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅ

នៅថ្ងៃទី 15 ខែឧសភា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។ សម្រាប់នៅលើផ្ទាំង ផូស្ទ័រមួយហ្នឹង គឺមិនទាន់បង្ហាញ នៅឡើយទេថា ស្មាតហ្វូនម៉ូឌែលថ្មីមួយនេះ នឹងមានរចនាបថយ៉ាងណា និងជាពិសេស លើផ្នែកអេក្រង់ហ្នឹងតែម្តង។ 

ដោយឡែក អ្វីដែលគ្រប់គ្នាចង់ដឹងពីផ្នែកខាងមុខរបស់ Realme X ត្រូវបានបង្ហាញហើយ បើទោះជាថ្ងៃប្រកាសចេញ នៅមិនទាន់ដល់ថ្ងៃក៏ដោយ។ ជាការពិតណាស់ ដោយថ្មីៗនេះ លោក Xu Qi Chaseដែលជានាយក ផ្នែកទីផ្សាររបស់ Realme បានបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីផ្នែកខាងមុខ ស្មាតហ្វូនមួយម៉ូឌែល នោះគឺ Realme X ហ្នឹងហើយ ដើម្បីអោយអ្នកគាំទ្របានឃើញ ជាបណ្តើរៗ។ បើយោងតាមរូបភាព ឃើញថានៅលើ ផ្នែកអេក្រង់របស់ Realme X គឺមានផ្ទៃលាតសន្ធឹងធំ បន្សល់គែមខ្លី និងជាពិសេស មិនមានបញ្ចូល ម៉ូតឆកណាមួយ មកបំពាក់នៅលើ អេក្រង់លាតនេះឡើយ។ អេក្រង់របស់វា ជាប្រភេទ AMOLED និងមានផ្ទៃលាតធំ រហូតដល់ទៅ 91.2% ដែលមើលទៅ កាន់តែអេម ថែមមួយកម្រិតទៀត។ ចំពោះផ្នែកកាមេរ៉ាមុខ ខាង Realme ធ្លាប់បង្ហើបអោយដឹងថា វាជាម៉ូតលេនផុសចេញពីតួខ្លួន នៅពេលបើកកាមេរ៉ាមុខ និងត្រូវបានគេធ្វើតេស្ត ដល់ទៅ 200,000 ដង រួចមកហើយ ដើម្បីធានា លើការប្រើប្រាស់។

គួររំលឹកចំនុចមួយ៖ នៅក្នុងថ្ងៃប្រកាសចេញស្មាតហ្វូន Realme X ហ្នឹង គឺមានប្រភពជិតស្និទមួយ បានបង្ហើបអោយដឹងថា Realme អាចនឹងនាំយកស្មាតហ្វូន ដែលស្ថិតក្នុងខ្សែស្រឡាយ មួយស៊េរីទៀត មកបង្ហាញខ្លួនដែរ ដោយវាអាចមានឈ្មោះ ហៅថា Realme X Youth Edition ឬ Realme X Lite។ ចុះប្រិយមិត្តអ្នកអាន ពេញចិត្តលើផ្ទៃអេក្រង់ គ្មានឆក របស់ស្មាតហ្វូននេះទេ? អាចធ្វើការ Comment ចំណាប់អារម្មណ៍របស់អ្នក អោយយើងដឹងបាន!

ដកស្រង់ចេញពីCamborReport