Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះជាលក្ខណៈសម្បត្តិរបស់ កំពូលស្មាតហ្វូនក្រុមហ៊ុន OnePlus

  • បោះពុម្ព

ពេលនេះស្មាតហ្វូនកំពូល របស់ក្រុមហ៊ុនធ្លាប់មាន រហ័សនាមជា ឃាតករស្មាតហ្វូននោះបាន ចេញមកហើយជាមួយលក្ខណៈ សម្បត្តិកំពូល។ OnePlus 7 ទើបតែបង្ហាញខ្លួនមុននេះ បន្តិចពិតជាមិនធ្វើអោយការរងចាំ

មួយរយៈកន្លងមកនេះ និង បន្តមើលតែពត៌មានបែកធ្លាយ ទាំងនោះអត់ប្រយោជន៍ទេ។ ពិតណាស់ OnePlus លើកនេះដាក់បង្ហាញដល់ ទៅបីម៉ូដែលមកជាមួយ ល្បឿនកប់ កាមេរ៉ាល្អ អេក្រង់ទាន់ជំនាន់ និង តម្លៃដែលអាចហៅថាជា ឃាតករស្មាតហ្វូនបាន។

ក្រុមហ៊ុន OnePlus ទើបតែបានដាក់បង្ហាញ ស្មាតហ្វូន OnePlus ដល់ទៅបីស៊េរី ដែលមុននេះក៏មានការបង្ហើបខ្លះៗផងដែរអំពី ពួកវាថាលើកនេះពួកគេ មានបងប្អូនដល់ទៅបីនាក់ គឺ OnePlus 7 ,OnePlus 7 Pro និង OnePlus 7 Pro 5G។ អញ្ចឹងអ្វីដែលប្រិយមិត្ត កំពុងរងចាំបានមកដល់ហើយ ខាងក្រោមនេះជាលក្ខណៈសម្បត្តិ នៃបងប្អូនទាំងបីនេះ ៖

សម្រាប់ OnePlus 7 Pro & OnePlus 7 Pro 5G

• ដើរដោយ Android 9 Pie ជាមួយស្បែក Oxygen OS(Android 10 Q Beta Coming soon)

• អេក្រង់ប្រភេទ Fluid AMOLED ទំហំ 6.67អ៊ីង ខ្នាត 19.5:9 ល្បឿន 90Hz មានកម្រិតបង្ហាញ QHD Plus គាំទ្របច្ចេកវិទ្យា HDR10 ,DCI-P3 ,Night Mode 2.0 និង មានដង់ស៊ីតេ 516ppi

• ឈីបជាប្រភេទ QC Snapdragon 855 រ៉េម 6/8/12GB អង្គផ្ទុកទិន្នន័យ 128/256GB ជាមួយបច្ចេកវិទ្យា UFS 3.0 តាមការតេស្តសាកល្បង វាមានល្បឿនលឿនជាង UFS 2.0 79% 

• កាមេរ៉ាក្រោយ មានបីគ្រាប់ គ្រាប់ទីមួយទំហំ 16MP ជាប្រភេទលេន ទូលាយ 117 ដឺក្រេមាន f/2.2គ្រាប់ទីពីរទំហំ 48MP ជាកាមេរ៉ាគោល មាន f/1.6 ,1/2 អ៊ីង Sensor, 7 Element Plastic Lens & OIS គ្រាប់ចុងក្រោយជា Telephoto មានទំហំ 8MP មានf/2.4 អាចទាញចូលបាន 3X និងមានOIS ជួយទប់លំនឹងផងដែរ កញ្ចប់កាមេរ៉ានេះ មានមុខងារ Nightscape 2.0 ។ កាន់តែពិសេសពិន្ទុ បី DxOMark របស់វាដល់ទៅ 111 ដោយពិន្ទុសម្រាប់រូបភាពបាន 118 និង វីដេអូបាន 98។

• កាមេរ៉ាមុខទំហំ Pop-up (មិនទាន់បង្ហាញ) ពិសេសវាអាចការពារ ខ្លួនដោយអូតូបិទ នៅពេលធ្លាក់ហើយ អាចហូតចេញចូល បានសាមសិបម៉ឺនដងឯណោះ។

• ថាមពលថ្មទំហំ 4,000mAh អាចសាកលឿន ជាមួយឆ្នាំសាកកម្លាំង 30 វ៉ាត់(Warp Charge) សាកក្នុងរយៈពេល 20នាទីបាន 48 ភាគរយ

• មុខងារបន្ថែម មានដូចជា Ram Boost ,Liquid Cooling System, Stereo Speaker ជាមួយ Dolby Atmos និង មុខងារ Game mode by Fnatic

សម្រាប់ OnePlus 7

• ដើរដោយ Android 9 Pie លើស្បែក Oxygen OS

• អេក្រង់ប្រភេទ AMOLED ទំហំ 6.41 អ៊ីងខ្នាត 19.5:9 ល្បឿន 60Hz មានកម្រិតបង្ហាញ FHD Plus

• ឈីបរបស់ Qualcomm Snapdragon 855 រ៉េមទំហំ 6/8GB អង្គផ្ទុកទិន្នន័យ 128/256GB

• កាមេរ៉ាក្រោយ មានពីរគ្រាប់ គ្រាប់ទីមួយទំហំ 48MP មាន f/1.7 ,OIS គ្រាប់ទីពីរជា Len ជំនួយថតព្រាល

• កាមេរ៉ាមុខទំហំ មិនទាន់បង្ហាញ (Pop-up)

• ថាមពលថ្មទំហំ 4,000mAh អាចសាកលឿន ជាមួយឆ្នាំសាកកម្លាំង 30 វ៉ាត់(Warp Charge)

• មុខងារបន្ថែមមាន Speaker ពីរជាប្រភេទ Stereo Dolby Atmos

សម្រាប់ជម្រើសពណ៌ មានបីពណ៌សម្រាប់ OnePlus 7 Pro គឺ Mirror Grey, Almond, Nebula Blue និង ពីរពណ៌សម្រាប់ OnePlus 7 គឺពណ៌ Mirror Gray, Red។

សរុបមកនេះជា លក្ខណៈសម្បត្តិផ្លូវការ សម្រាប់ស្មាតហ្វូនទាំង បីម៉ូដែលបន្ទាប់ពី ការបង្ហាញខ្លួនមុននេះបន្តិច។ ចំណែកតម្លៃវិញ OnePlus 7 មានតម្លៃចាប់ពី 469$ និង OnePlus 7 Pro មានតម្លៃចាប់ពី 699$ សម្រាប់ទីផ្សារក្រៅស្រុក ចំពោះ OnePlus 7 Pro 5G នៅមិនទាន់បង្ហើបពីតម្លៃនៅឡើយទេ។ រីឯថ្ងៃដាក់លកវិញ OnePlus 7 Pro ចាប់ផ្តើមដាកលក់នៅថ្ងៃទី 21ខែឧសភានេះហើយ ចំណែក OnePlus 7 ចាប់ដាក់លក់នៅខែក្រោយ។

 

ដកស្រង់ចេញពីCamborReport