បណ្តាញសង្គម

Redmi​ Note​ 7S​ មាន​លេន​កាមេរ៉ា​ក្រោយ​ 48​ មេហ្គា​ភិច​សែល​ ថាមពល​ថ្ម​ 4000mAh ​និង​មាន​តម្លៃកាន់​ធូរ​ថ្លៃ​!

យើងសង្គេតឃើញថា Redmi Note 7 & Redmi Note 7 Pro បានក្លាយជាស្មាតហ្វូន ដែលទទួលបានប្រជាប្រិយភាព គ្រាន់បើ តាមរយៈការទិញ យកទៅប្រើប្រាស់ ពីសំណាក់អតិថិជន ដោយសារតែ

រចនាបបថរូបរាងរបស់វា បានកាត់ទៅរកភាពទាន់សម័យ លក្ខណៈសម្បត្តិល្អ និងមានតម្លៃសមរម្យបំផុត ក្នុងទីផ្សារបច្ចុប្បន្ននេះ។ ភាពជោគជ័យបែបនេះហើយ ទើបថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវម៉ូឌែលថ្មីមួយទៀត មានឈ្មោះហៅថា Redmi Note 7S។ ឯរចនាបថវិញ មិនខុសគ្នាពីបងវា ប៉ុន្មានឡើយ។ 

ស្មាតហ្វូននេះ ត្រូវបានរចនាឡើងជាមួយរចនាបថស៊ីវិល័យ មិនខុសគ្នាពីបងវា ប៉ុន្មានឡើយ ដោយផ្ទៃអេក្រង់មានទំហំ 6.3 អ៊ីញ អាចបង្ហាញរូបភាពកម្រិត Full HD+ និងមានកម្រិត Aspect Ratio 19.5:9។ Redmi Note 7S បានបំពាក់កាមេរ៉ាខាងមុខទំហំ 13 មេហ្គាភិចសែល ផ្តល់អោយការថត Selfie កាន់តែប្រសើរ ហើយចំពោះកាណុងកាមេរ៉ាភ្លោះ ខាងក្រោយវិញ ដោយមួយគ្រាប់ មានទំហំធំ 48 មេហ្គាភិចសែល ជាកាមេរ៉ាគោល មានកម្រិត Aperture f/1.8 និងមួយគ្រាប់ទៀតទំហំ 5 មេហ្គាភិចសែល មានកម្រិត Aperture f/2.4 ដែលជួយសម្រួលទៅដល់ ការថតរូបបែប Portrait។ វាក៏មានសេនស័រ សម្រាប់ស្កេនស្នាមម្រាមដៃ ស្ថិតនៅផ្នែកខាងក្រោយ ផងដែរ។

សម្រាប់ផ្នែកកម្លាំងម៉ាស៊ីនវិញ គឺដូចគ្នាជាមួយ Redmi Note 7 ដែរ ដើម្បីចូលប្រជែងក្នុងទីផ្សារ ជាមួយស្មាតហ្វូនកម្រិតមធ្យម នាពេលបច្ចុប្បន្ន ដោយ Xiaomi សម្រេចចិត្តប្រើប្រាស់ឈីប Snapdragon 660, មាន CPU 8 គ្រាប់ រត់នៅក្នុងល្បឿន 2.2GHz អមជាមួយ GPU Adreno 512។ វាមានរ៉េមទំហំ 3GB / 4GB តាមការជ្រើសរើស ទៅលើទំហំអង្គផ្ទុកទិន្នន័យទំហំ 32GB / 64GB និងអាចបន្ថែមមេម៉ូរីខាងក្រៅបាន ផងដែរ។

សម្រាប់កម្លាំងថាមពលថ្មវិញ ក៏មិនណយដែរ ដោយវាទំហំថ្មធំដល់ 4000mAh ដូចបងរបស់វាអញ្ចឹង ហើយអាចសាកថ្មល្បឿនលឿន តាមរយៈរន្ធ USB ប្រភេទ C ជាមួយមុខងារ Quick Charge 4.0 និងមានរន្ធដោតកាស 3.5 មីលីម៉ែត្រ ថែមទៀត។ ស្មាតហ្វូននេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 9.0 Pie ចេញពីប្រអប់ និងស្រោបដោយស្បែក MIUI ជំនាន់ទី 10 ផងដែរ។

ជាចុងក្រោយ Redmi Note 7S គឺមានជម្រើស 3 ពណ៌ សម្រាប់អោយយើង អាចជ្រើសរើស រួមមាន ពណ៌ Onyx Black, ពណ៌ Sapphire Blue និងពណ៌ Ruby។ ស្មាតហ្វូននេះដែរ ត្រូវបានខាងក្រុមហ៊ុន ដាក់លក់នៅថ្ងៃទី 23 ខែឧសភា ស្អែកនេះ ក្នុងតម្លៃខ្ទង់ 158 ដុល្លារ លើជម្រើសរ៉េម 3GB + អង្គផ្ទុកទិន្នន័យ 32GB និង 187 ដុល្លារ លើជម្រើសរ៉េម 4GB + អង្គផ្ទុកទិន្នន័យ 64GB ។

ដកស្រង់ចេញពីCamborReport