Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Hara ប្រាប់​ពី​ហេតុផល​នាំឲ្យធ្វើ​អត្តឃាត​

  • បោះពុម្ព

Goo Hara អតីតសមាជិកក្រុមចម្រៀងកូរ៉េ KARA បានបញ្ចេញសេចក្ដីថ្លែងការណ៍មួយ ក្រោយពីការប៉ុនប៉ងធ្វើអត្តឃាតរបស់ខ្លួនប្រព្រឹត្តទៅមិនបានសម្រេច កាលពីចុងសប្ដាហ៍កន្លងទៅ។

នៅថ្ងៃទី ២៨ ខេឧសភានេះ សារព័ត៌មានជប៉ុនបាន ដកស្រង់សំដីរបស់ Goo Hara ដែលបង្ហាញដោយ អ្នកតំណាងរបស់ តារាស្រីរូបនេះ។

តាមរយៈអ្នកតំណាង Hara បាននិយាយថា ៖ "ខ្ញុំពិតជាសោកស្ដាយខ្លាំង ដែលបានធ្វើឲ្យអ្នករាល់ គ្នាព្រួយបារម្ភ ដោយសារហេតុការណ៍កាលពីថ្មីៗនេះ។ បច្ចុប្បន្នខ្ញុំកំពុងថែទាំសុខភាព។ ខ្ញុំបានមានអារម្មណ៍ ពិបាកចិត្តខ្លាំង ដោយសារតែរឿងរ៉ាវមិនល្អជាច្រើនកើត ឡើងបន្តបន្ទាប់”។

Goo Hara បន្តថា ៖ "ខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យរឹងមាំជាងមុន មានសុខភាពល្អជាងមុន។ ខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ចំពោះហេតុការណ៍ថ្មីៗនេះ”។

រំឭកថាកាលពីថ្ងៃទី ២៦ កន្លងទៅ មានការរាយការណ៍ថា Goo Hara បានប៉ុនប៉ងធ្វើអត្តឃាត នៅក្នុងបន្ទប់នៅផ្ទះរបស់ខ្លួន ប៉ុន្តែសំណាងល្អត្រូវ អ្នកគ្រប់គ្រង របស់នាងប្រទះឃើញទាន់ពេល និងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕

ដកស្រង់ពី៖ Sabay