បណ្តាញសង្គម

អ្នក​ចូល​ចិត្ត​រឿង​ថៃ​ដឹង​តែ​ពេញ​ចិត្ត! «បេះដូង​បរិសុទ្ធ» ត្រៀម​ចេញ​ផ្សាយ​ឆាប់ៗ​នេះ​ហើយ

នៅសល់ពេលមិន ប៉ុន្មានថ្ងៃទៀតទេ រឿងភាគថៃថ្មី«បេះដូងបរិសុទ្ធ» នឹងបង្ហាញវត្តមាន ជា ផ្លូវការតាមរយៈកញ្ចក់ទូរទស្សន៍ PNN ហើយ។

សាច់រឿងក៏ថ្មី ឯចរិតតួអង្គក៏ប្លែក ខុសកាលគ្រាមុន រឿងភាគថ្មីនេះនឹងក្លាយ ជាវេទិកាបង្ហាញ នូវជំនួបកម្រមួយ រវាងតួឯកស្រី ធ្លាប់ទទួលប្រជាប្រិយភាព ព្រោះពូកែបង្ហូរទឹកភ្នែក ក្នុងរឿង «ទឹកភ្នែកនាងទាសី» និងកំលោះពូកែចាយសម្រស់ក្នុងរឿង «មន្តស្នេហ៍កំលោះពីឡុត»។

ទោះរឿងមិនទាន់ ចាក់ផ្សាយពិតមែន តែគ្រាន់ក្រឡេក ឃើញរូបភាពខ្លះៗ នៃការក្រុងពាលីថតរឿងក៏អ្នក គាំទ្រអាចទាយដឹង រឿងភាគថៃមួយនេះពិតជា មិនធ្វើឲ្យអ្នកទស្សនា ខកបំណងឡើយ ព្រោះប្រជុំទៅដោយតួអង្គល្បីៗជាច្រើន ឯតួឯកប្រុសស្រីក៏ធ្វើការចុះសម្រុងគ្នាបានល្អថែមទៀត។

នេះបើតាមការបញ្ជាក់ ពីក្រុមការងារ។ រឿងភាគថៃ «បេះដូងបរិសុទ្ធ» នឹងមកជួបអ្នកគាំទ្រទាំងអស់នាថ្ងៃ ២៧ ខែ ឧសភាខាងមុខនេះ វេលាម៉ោង១២ថ្ងៃត្រង់ រហូតម៉ោង១រសៀល។ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា៕

 

 

 

 

ដកស្រង់ពី៖ Sabay