Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Huawei ចុះ​ពាណិជ្ជ​សញ្ញា​ឈ្មោះ OS ថ្មី តែ​មិន​មែន​ប្រើ​ឈ្មោះ "HongMeng OS"

  • បោះពុម្ព

ក្រោយជួបបញ្ហា រាំងស្ទះក្នុងការបន្ត ប្រើប្រាស់ប្រព័ន្ធ Android លើស្មាតហ្វូនរបស់ខ្លួន ក្រុមហ៊ុន Huawei ក៏សម្រេចថយក្រោយមួយ ជំហានចាប់យក OS ដែលខ្លួនបានអភិវឌ្ឍកាលពីឆ្នាំ ២០១២

ត្រៀមកំណត់ឲ្យអតិថិជនប្រើប្រាស់ជាផ្លូវការ អំឡុងពេលថេរ វេលាកំណត់រយៈពេល ៩០ ថ្ងៃជាមួយក្រុមហ៊ុន Google ឈានដល់ទីបញ្ចប់។


កន្លងទៅលេចលឺដំណឹង ថាក្រុមហ៊ុនយក្ សប្រទេសចិន យកប្រព័ន្ធប្រតិបត្តិ "HongMeng OS" មកប្រើប្រាស់ជំនួស Android តែរបាយការណ៍ចុងក្រោយនេះបានសង្កត់ធ្ងន់ថាពាណិជ្ជសញ្ញាដែលក្រុមហ៊ុន ចុះជាមួយនឹងភ្នាក់ងារ រដ្ឋាភិបាល EUIPO គឺប្រើប្រាស់ឈ្មោះ Ark OS ពុំមែនជា HongMeng OS នោះទេ។

ជារួមយើងអាចសន្មតបានថាការចុះបញ្ជីដែលធ្វើឡើងនាថ្ងៃទី ២៤ ឧសភាកន្លងទៅ គឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា Huawei នឹងប្រើប្រាស់ឈ្មោះ Arks OS ជាប្រព័ន្ធប្រតិបត្តិ ដំណើរការលើទីផ្សារ សកលលោករបស់ខ្លួន ប្រសិនណាត្រូវចែកផ្លូវជាមួយ Google ពិតមែន។ 

សព្វថ្ងៃមិនទាន់ត្រូវ បានប្រភពណាមួយបង្ហើប ពីមុខមាត់និងរូបរាងផ្ទៃ Interface ត្រួសៗនៃ OS ថ្មីនេះនៅឡើយ ដោយអ្វីដែលយើងដឹង គឺត្រង់ថា Ark OS នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចដំឡើងកម្មវិធី Android បានដដែល (មានការកំណត់) ស្របពេល Huawei កំពុងចរចាយ៉ាងដុតដៃដុត ជើងជាមួយក្រុមហ៊ុនព័រទុយហ្គាល់ Apptoids ដើម្បីតតាំង Play Store របស់ Google។

ដកស្រង់ពី៖ Sabay