Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

vivo Y15 ស្មាតហ្វូនកាមេរ៉ាក្រោយភ្នែក 3 និងមានថាមពលថ្មយក្ស 5000mAh ចេញជាផ្លូវការ

  • បោះពុម្ព

កាលពីដើមខែឧសភា កន្លងទៅនេះ vivo បានធ្វើការប្រកាសចេញនូវ ស្មាតហ្វូនម៉ូឌែល vivo Y17 ជំនាន់ថ្មី ជាផ្លូវការ និងចេញលក់ ក្នុងទីផ្សារប្រទេសឥណ្ឌា មុនគេ ហើយក្នុងនោះដែរ យើងបានលេចលឺមួយ បង្ហាញថា

vivo មានគម្រោងនាំយក ស្មាតហ្វូនស្ថិតក្នុងកម្រិតមធ្យមស៊េរីថ្មី ផ្សេងទៀត ដែលមានឈ្មោះថា vivo Y15។ យ៉ាងណា នៅទីបំផុត ស្មាតហ្វូនមួយនេះ ក៏បានបង្ហាញវត្តមាន ជាផ្លូវការហើយ ជាមួយរចនាបថរូបរាងដូចគ្នា ជាមួយ vivo Y17 ដែរ មានអេក្រង់លាត ឆកតំណក់ទឹក មានលេនកាមេរ៉ាក្រោយ 3 គ្រាប់ តែមានលក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីនទាបជាងបន្តិច ហើយតម្លៃធូរថ្លៃជាង។

សម្រាប់ vivo Y15 ថ្មីនេះ  ត្រូវបានបំពាក់អេក្រង់ទំហំ 6.35 អ៊ីញ ជាប្រភេទ LCD អាចបង្ហាញរូបភាពក្នុងកម្រិត HD+ ឬ 720 x 1544 ភិចសែល និងមានកម្រិត Aspect Ratio 19.3:9។ ត្រង់ម៉ូតឆកតំណក់ទឹកនោះ ជាកន្លែងដាក់លេនកាមេរ៉ាថត Selfie មានទំហំ 16 មេហ្គាភិចសែល ខណៈ Y17 មានទំហំ 20 មេហ្គាភិចសែល។ សម្រាប់កាណុងកាមេរ៉ា ខាងក្រោយទាំង 3 គ្រាប់ មានទំហំ 13 មេហ្គាភិចសែល ជាកាមេរ៉ាគោល + 8 មេហ្គាភិចសែល ជាលេន Wide-angle + 2 មេហ្គាភិចសែល ជាលេនជំនួយដល់ការថតព្រាល។ នៅខ្នងខាងក្រោយ គឺមានទ្រនាប់ស្កេនម្រាមដៃ រក្សាសុវត្តិភាព ដែលស្ថិតនៅចំកណ្តាល នៃតួខ្លូនស្មាតហ្វូន។

ចំពោះកម្លាំងម៉ាស៊ីន vivo Y15 ប្រើប្រាស់បន្ទះឈីប Helio P22 ខណៈ Y17 ប្រើឈីប Helio P35 អមជាមួយរ៉េមទំហំ 4GB + អង្គផ្ទុកទិន្នន័យទំហំ 64GB និងអាចបន្ថែមមេម៉ូរី ក្រៅបាន។ ស្មាតហ្វូននេះ ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android Pie និងស្រោបដោយស្បែកអ៊ីនធើហ្វេស Funtouch 9។ វាមានកម្លាំងថាមពលថ្មធំទំហំ 5000mAh និងទទួលបានការសាកថ្មលឿន តាមរយៈដុំសាក 18W ចេញពីប្រអប់ ថែមទៀត។

vivo Y15 ជំនាន់ថ្មី មានជម្រើស 2 ពណ៌ សម្រាប់អោយយើងជ្រើសរើស រួមមាន ពណ៌ Aqua Blue និងពណ៌ Burgundy Red។ ស្មាតហ្វូននេះ នឹងចេញលក់មុនគេ ក្នុងទីផ្សារប្រទេសឥណ្ឌា ជាមួយតម្លៃខ្ទង់ ចាប់ពី 230 ដុល្លារ ហើយវាអាចនឹងប្រែប្រួលតម្លៃខ្លះ ពេលវាមកដល់ទីផ្សារ ក្នុងប្រទេសយើង ជាផ្លូវការ។

ដកស្រង់ចេញពីCamborReport